Sunday, June 24, 2012

នណាក៏ដឹងថា ផៃ ស៊ីផោម ឯងជំពាក់លុយ ឆាំ ឆានី ៥០ដុល្លារ ហើយមិនព្រមសងនោះដែរ

មន្ត្រីជាន់ខ្ពស់ បដិសេធ​ករណី​លោក​សមរង្ស៊ី ពីព្រោះ​រាជ​រដ្ឋ​ភិ​បាល មិន​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ទេ​

(ថ្ងៃទី 24 មិថុនា 2012, ម៉ោង 09:28:AM) | ដោយ: រតនា CEN

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា ជំហរ​របស់​រាជរដ្ឋាភិបាល មិន​ជ្រៀតជ្រែក​ចូលក្នុង​អំណាចតុលាការ​ទេ ហើយ​ការសម្របសម្រួល​នយោបាយ​ជាមួយ​លោក​សមរង្ស៊ី​ប្រធាន​គណបក្សប្រឆាំង​គឺ​ធ្លាប់បាន​ធ្វើជា​ច្រើនលើក​ម​ក​ហើយ​។​
លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​មិន​ជ្រៀតជ្រែក​លើ​សេចក្តីសម្រេច​របស់​តុលាការ​ទេ​។
លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា “​ទាំង ​លោក​សមរង្ស៊ី ក៏ដូចជាសហគមន៏​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក ចង់ឃើញ ព្រះរាជាណាចក្រ​កម្ពុជា​ក្លាយជា នីតិរដ្ឋ ដូច្នេះ​ការសម្របសម្រួល​ផ្លូវ​នយោបាយ យើង​ឃើញ​មាន​ម្តង​ពីរដង​រួចស្រេច​មកហើយ ក៏ប៉ុន្តែ​ម្តងនេះ​យ៉ាងដូចម្តេច ជា​រឿង​មួយ ពិបាក​នឹង​ពិចារណា​”​។​
លោក ផៃ ស៊ី​ផាន បានបញ្ជាក់​បន្តថា បញ្ហា​លោក​សមរង្ស៊ី​នោះ គឺជា​រឿង​រវាង​បុគ្គល ជាមួយ​នីតិរដ្ឋ​។ ចំពោះ​បញ្ហានយោបាយ គឺ​លោក​សម រង្ស៊ី បាន​ចូលរួម​ក្នុង​សកម្មភាព នយោបាយ តាមរយៈ​វីដេអូ​ខន់​ហ្វឺ​រ៉​ន់ ទោះបីជា​លោក សម រង្ស៊ី មិនមាន​វត្តមាន​ជាក់ស្តែង នៅក្នុង​ប្រទេស​កម្ពុជា​ក្តី​ហើយ​ពុំមាន អី​ដែល​ធ្វើ​ឲ្យ​រំខាន ដល់​សកម្មភាព​នយោបាយ និង​សកម្មភាព​ឃោសនា គណបក្ស​នេះ នាពេល​កន្លងមក​ទេ​។​
លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ទៀតថា “​ជាក់ស្តែង​លោក​យឹម​សុវណ្ណ បញ្ជាក់ថា ទោះបីថា អត់​មាន​វត្តមាន​លោក​ប្រធាន​គណបក្សប្រឆាំង ក៏ដោយ​ដំណើរការ នៅតែមាន​ដដែល​”​។​
លោក​ផៃ​ស៊ី​ផាន បន្តថា អាស្រ័យ​ដូច្នេះ បុគ្គល​ជា​អ្នកធ្វើ​ឲ្យ​មាន​លទ្ធ​ប្រជាធិបតេយ្យ ឬ​ប្រព័ន្ធ​ច្បាប់ ធានា​ឲ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការអនុវត្ត​ច្បាប់ ដែល​នេះ​ជា​ចំណោទ​សម្រាប់​យើងទាំងអស់គ្នា​។​
“​រាជរដ្ឋាភិបាល​កម្ពុជា គួរចំណែក​លោក ធន សារាយ ប្រធាន​អង្គការសិទ្ធិមនុស្ស អាដហុក បាន​មានប្រសាសន៍ថា“​រាជរដ្ឋាភិបាល​កម្ពុជា គួរ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង មានលទ្ធភាព វិលត្រឡប់​ចូលមក​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត សកល​នា​ឆ្នាំ​២០១៣​ខាងមុខ​។
​លោក​បាន​បញ្ជាក់ថា ”​ខ្ញុំ ​យល់ថា ការបោះឆ្នោត​ខាងមុខ​នោះ ត្រូវ​ប្រកួត​ដោយ​សេរី​និង​យុត្ត​ធម៌ គឺ​បានន័យថា​ការមិន​មានការ​រាំង​។ អញ្ចឹង​មេដឹកនាំគណបក្ស​ប្រឆាំង វា​ត្រូវតែមាន​វត្តមាន នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការ​ដឹកនាំ​គណបក្ស និង​មាន​សិទ្ធិ​ពេញលេញ ក្នុងការ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ប្រកួតប្រជែង​។ អាហ្នឹង​ទើប​យើង ហៅថា​សេរី​នឹង​យុត្ត​ធម៌​បាន​”​។​
លោក​បន្តថា ការដែល ​លោកស្រី ហ៊ីល ឡា​រី​គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា គឹតគូរអំពីប្រការមេប្សប្រឆាំងមានលទ្ធភាព​ចូលរួម​បោះឆ្នោត នៅ​ឆ្នាំ​២០១៣​នោះ គឺ​វា​មិនមាន​ការខុសឆ្គង​អ្វី​ទេ ទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​ច្បាប់​។
លោក សារាយ បន្តថា “​ម្យ៉ាងទៀត លោក​សមរង្ស៊ី ក៏​មិនមាន​កំហុស​អី​ជា​រឿ​បុគ្គល​គាត់​ដែរ ដូចជា​បញ្ហា​ព្រំដែន​អី​នោះ វា​ជា​រឿង​នយោបាយ ជា​រឿង​ប្រយោជន៍​ជាតិរួម មិនមែនជា​រឿង​បុគ្គល គាត់​ទៅ​វ៉ៃ​គេ សម្លាប់​គេ ទៅ​ឆរ​បោក គេ​នោះទេ​។ អាហ្នឹង​រឿ​មួយ​ផ្សេង​”​។​
លោក យឹម សុវណ្ណ អ្ន​នាំពាក្យ​គណបក្សប្រឆាំង​សមរង្ស៊ី បាន​មានប្រសាសន៍ថា

គណបក្ស​សមរង្ស៊ី​អរគុណ​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​ឈឺឆ្អាល​បញ្ហា​លោក​ប្រធាន សមរង្ស៊ី​ និងគោលការប្រជាធិបតេយ្យនៅកម្ពុជា។​
លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា “​រឿងនេះ មិនមែនជា​រឿង​សមរង្ស៊ី​ម្នាក់​ឯណា ជា​រឿង​ប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ជា​រឿង​នៃ​ការខិតខំ​ប្រឹងប្រែង របស់​សហគមន៍​អន្តរជាតិ និង​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ចង់បាន​ការបោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌ ដូច្នេះ​មិនអាច​និយាយបានថា ការបោះឆ្នោត​នៅពេល​ខាងមុខ​នោះ​ថា ជាការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​បានទេ បើ​គ្មាន​វត្តមាន មេគណបក្ស​ប្រឆាំង​ដ៏​ធំ មក​ចូលរួម​ក្នុងការ​បោះឆ្នោត​ផង​នោះ ដើម្បី​ឲ្យ​កាបោះឆ្នោត​នោះ សេរី​យុត្តិធម៌ ត្រូវតែមាន​វត្តមាន​លោក​ប្រធាន​សមរង្ស៊ី ចូលរួម​នៅក្នុង​ឆ្នាំ​២០១៣​។​
សូមបញ្ជាក់ថា លោក​សមរង្ស៊ី បាន​និរទេស​ខ្លួន ទៅ​ក្រៅប្រទេស បន្ទាប់ពី​មានការ​កាត់​កី្ត​កំបាំងមុខ នៅលើ​សំនុំ​រឿងក្តី​ព្រហ្មទណ្ឌ​មួយចំនួន​សរុប​ប្រមាណ ១០ ឆ្នាំ ក្នុង​រឿង​ព្រំដែន និង​បទ​ក្លែង​ឯកសារ​ព្រំដែន​កម្ពុជា និង​វៀតណាម​៕​

1 comment:

Anonymous said...

មិនចាំបាច់តែ មេគណបក្សដ៏ធំអីនោះទេ លោក យឹម សុវណ្ណ យើងសាកល្បងមើល តើ គណបក្សកាន់
យកគូរប្រជែងជាមួយគណបក្សមួយណា?រឺសុខចិត្ត
ជាប់ឆ្នោតស្វ័យប្រវត្តិដោយខ្លួនឯង?ពេលនោះយើង
ឃើញច្បាស់ថាតើសហគមន៍នៅបន្តជួយរបបប្រល័យ
ពូជសាសន៍ភ្នំពេញទៀតទេ?