(ថ្ងៃទី 24 មិថុនា 2012, ម៉ោង 09:28:AM) | ដោយ: រតនា CEN
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាល មិនជ្រៀតជ្រែកចូលក្នុងអំណាចតុលាការទេ ហើយការសម្របសម្រួលនយោបាយជាមួយលោកសមរង្ស៊ីប្រធានគណបក្សប្រឆាំងគឺធ្លាប់បានធ្វើជាច្រើនលើកមកហើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនជ្រៀតជ្រែកលើសេចក្តីសម្រេចរបស់តុលាការទេ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា “ទាំង លោកសមរង្ស៊ី ក៏ដូចជាសហគមន៏អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ចង់ឃើញ ព្រះរាជាណាចក្រកម្ពុជាក្លាយជា នីតិរដ្ឋ ដូច្នេះការសម្របសម្រួលផ្លូវនយោបាយ យើងឃើញមានម្តងពីរដងរួចស្រេចមកហើយ ក៏ប៉ុន្តែម្តងនេះយ៉ាងដូចម្តេច ជារឿងមួយ ពិបាកនឹងពិចារណា”។
លោក ផៃ ស៊ីផាន បានបញ្ជាក់បន្តថា បញ្ហាលោកសមរង្ស៊ីនោះ គឺជារឿងរវាងបុគ្គល ជាមួយនីតិរដ្ឋ។ ចំពោះបញ្ហានយោបាយ គឺលោកសម រង្ស៊ី បានចូលរួមក្នុងសកម្មភាព នយោបាយ តាមរយៈវីដេអូខន់ហ្វឺរ៉ន់ ទោះបីជាលោក សម រង្ស៊ី មិនមានវត្តមានជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាក្តីហើយពុំមាន អីដែលធ្វើឲ្យរំខាន ដល់សកម្មភាពនយោបាយ និងសកម្មភាពឃោសនា គណបក្សនេះ នាពេលកន្លងមកទេ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា “ជាក់ស្តែងលោកយឹមសុវណ្ណ បញ្ជាក់ថា ទោះបីថា អត់មានវត្តមានលោកប្រធានគណបក្សប្រឆាំង ក៏ដោយដំណើរការ នៅតែមានដដែល”។
លោកផៃស៊ីផាន បន្តថា អាស្រ័យដូច្នេះ បុគ្គលជាអ្នកធ្វើឲ្យមានលទ្ធប្រជាធិបតេយ្យ ឬប្រព័ន្ធច្បាប់ ធានាឲ្យមានប្រព័ន្ធប្រជាធិបតេយ្យ និងការអនុវត្តច្បាប់ ដែលនេះជាចំណោទសម្រាប់យើងទាំងអស់គ្នា។
“រាជរដ្ឋាភិបាលកម្ពុជា គួរចំណែកលោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា គួរអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង មានលទ្ធភាព វិលត្រឡប់ចូលមកប្រកួតប្រជែង ក្នុងការបោះឆ្នោត សកលនាឆ្នាំ២០១៣ខាងមុខ។
លោកបានបញ្ជាក់ថា ”ខ្ញុំ យល់ថា ការបោះឆ្នោតខាងមុខនោះ ត្រូវប្រកួតដោយសេរីនិងយុត្តធម៌ គឺបានន័យថាការមិនមានការរាំង។ អញ្ចឹងមេដឹកនាំគណបក្សប្រឆាំង វាត្រូវតែមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការដឹកនាំគណបក្ស និងមានសិទ្ធិពេញលេញ ក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតប្រកួតប្រជែង។ អាហ្នឹងទើបយើង ហៅថាសេរីនឹងយុត្តធម៌បាន”។
លោកបន្តថា ការដែល លោកស្រី ហ៊ីល ឡារីគ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា គឹតគូរអំពីប្រការមេប្សប្រឆាំងមានលទ្ធភាពចូលរួមបោះឆ្នោត នៅឆ្នាំ២០១៣នោះ គឺវាមិនមានការខុសឆ្គងអ្វីទេ ទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍ច្បាប់។
លោក សារាយ បន្តថា “ម្យ៉ាងទៀត លោកសមរង្ស៊ី ក៏មិនមានកំហុសអីជារឿបុគ្គលគាត់ដែរ ដូចជាបញ្ហាព្រំដែនអីនោះ វាជារឿងនយោបាយ ជារឿងប្រយោជន៍ជាតិរួម មិនមែនជារឿងបុគ្គល គាត់ទៅវ៉ៃគេ សម្លាប់គេ ទៅឆរបោក គេនោះទេ។ អាហ្នឹងរឿមួយផ្សេង”។
លោក យឹម សុវណ្ណ អ្ននាំពាក្យគណបក្សប្រឆាំងសមរង្ស៊ី បានមានប្រសាសន៍ថា
លោក យឹម សុវណ្ណ បានបញ្ជាក់ថា “រឿងនេះ មិនមែនជារឿងសមរង្ស៊ីម្នាក់ឯណា ជារឿងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាទាំងមូល ជារឿងនៃការខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិ និងជាឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលចង់បានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ដូច្នេះមិនអាចនិយាយបានថា ការបោះឆ្នោតនៅពេលខាងមុខនោះថា ជាការបោះឆ្នោត ដោយសេរី និងយុត្តិធម៌បានទេ បើគ្មានវត្តមាន មេគណបក្សប្រឆាំងដ៏ធំ មកចូលរួមក្នុងការបោះឆ្នោតផងនោះ ដើម្បីឲ្យកាបោះឆ្នោតនោះ សេរីយុត្តិធម៌ ត្រូវតែមានវត្តមានលោកប្រធានសមរង្ស៊ី ចូលរួមនៅក្នុងឆ្នាំ២០១៣។
សូមបញ្ជាក់ថា លោកសមរង្ស៊ី បាននិរទេសខ្លួន ទៅក្រៅប្រទេស បន្ទាប់ពីមានការកាត់កី្តកំបាំងមុខ នៅលើសំនុំរឿងក្តីព្រហ្មទណ្ឌមួយចំនួនសរុបប្រមាណ ១០ ឆ្នាំ ក្នុងរឿងព្រំដែន និងបទក្លែងឯកសារព្រំដែនកម្ពុជា និងវៀតណាម៕
1 comment:
មិនចាំបាច់តែ មេគណបក្សដ៏ធំអីនោះទេ លោក យឹម សុវណ្ណ យើងសាកល្បងមើល តើ គណបក្សកាន់
យកគូរប្រជែងជាមួយគណបក្សមួយណា?រឺសុខចិត្ត
ជាប់ឆ្នោតស្វ័យប្រវត្តិដោយខ្លួនឯង?ពេលនោះយើង
ឃើញច្បាស់ថាតើសហគមន៍នៅបន្តជួយរបបប្រល័យ
ពូជសាសន៍ភ្នំពេញទៀតទេ?
Post a Comment