កិច្ចប្រជុំជូនដំណឹង អំពីសកម្មភាព និងប្ចុប្បន្ន នយោបាយ សហពន័្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអ៊ីរ៉ុប ក្នុង ឱកាសដែលគណប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំដោយលោក ថាច់-ងុកថាច់ មានសកម្មភាព ផ្នែក សិទ្ធិមនុស្សនៅ Genève & Bruxelles ខ្ញុំនិងរៀបចំ ធ្វើកិច្ចប្រជុំ ជូនដំណឹង មួយដើម្បី ជំរាប មិត្ត និងបងប្អូន រួមជាតិ អំពីនយោបាយ និងកិច្ចការ ដែលសហព័ន្ធ បានធ្វើ និងពិភាក្សាគ្នា អំពីបច្ចុប្បន្នភាព នយោបាយនៅ ក្នុងស្រុកយើង និងនៅ តំបន្ត អាស៊ី ភាគអគ្នេយ៍ ដែលទាក់ទង និងស្រុក យើង ហើយដែល កំពុងតែ មានការ ប្រែប្រួល ជារៀងរាល់ថ្ងែ គួរជា ទីព្រួយ បារម្មណ៏ ។ ក្នុងឱកាសនោះក៏មានវត្ថមានលោក អាង-ច័ន្ទរិទ្ធ ជាអ្នកទទួល ខុសត្រូវ អង្គការ ក្រៅ រដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា មកចូល រួមផងដែរ ។
M. Thach Ngoc-THACH
M. Vien Thach
M. Hang Chanrith
M. Meach Sovanara
នៅ Chatillon ទីក្រុង ប៉ារីស Photo : Suon Chhayphorn
|
(All Photos: Suon Chhayphorn) |
4 comments:
Khmer Krom or Khmer in Cambodia or Oversea Khmer are almost the same Khmer people and have only on Identity.
Khmer Krom will have their own State soon.
សេចក្តីអំពាវនាវ ចំពោះបងប្អូនខ្មែរអ្នកស្នេហាជាតិ នៅគ្រប់ទិសទី លើពិភពលោក សូមចូលរួមពិធីបួងសួងដើម្បីរំដោះជាតិមាតុភូមិ
ដោយយោងទៅលើស្ថានការណ៍ជាក់ស្តែងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលកំពុងធ្លាក់ដុនដាបក្នុងវិស័យជាច្រើនក្រោមការដឹកនាំរបស់ក្រុមពួកអាយ៉ងបរទេស រួមមានហ៊ុនសែន ជាស៊ីម ហេងសំរិន សុខអាន សុខគង់ ។ល។ ដូច្នេះ ដើម្បីរំដោះនិងសង្គ្រោះប្រជាជាតិខ្មែរនិងមាតុភូមិយើង ឲ្យផុតពីមហាគ្រោះថ្នាក់ មហន្តរាយនោះបាន យើងចាំបាច់ត្រូវតែសាកល្បង ធ្វើតាមការណែនាំរបស់ អង្គគ្រាប់ខ្សាច់ ដូចតទៅ៖
១-សារឥសី៖
មុននឹងសូត្រសារនេះ សូមលើកដៃទាំងពីរប្រណម្យសំពះ ឲ្យផុតពីលើក្បាលរបស់យើង ហើយសូត្រថា៖
«ខ្ញុំសូមនឹកដល់ផលបុណ្យដែលខ្ញុំខំកសាងសន្សំជាច្រើនជាតិសូមផលបុណ្យនោះផ្តល់ឲ្យ ខ្ញុំក្នុងពេលនេះ។»
២-សារឥសូរ៖
មុននឹងសូត្រសូមលើកដៃទាំងពីរដាក់ស្មើបបូរមាត់ ហើយទើបសូត្រថា៖
«ផលបុណ្យទាំងនេះ កើតជាសម្តី មានឫទ្ធិបារមី មហស្ចារ្យក្រៃ រុញច្រានសេចក្តីប្រាថ្នា ដើម្បីជួយខ្មែរនិងយកទឹកដីខ្មែរដែលបាត់បង់ដ៏យូរលង់មកឲ្យខ្មែរវិញយ៉ាងសក្តិសិទ្ធិ។»
៣-សរព្រះនារាយណ៍៖
មុននឹងសូត្រត្រូវធ្វើកាយវិការដូចហនុមានប្រុងវាយសត្រូវ ឈរជើងកន្ធែកចេញ ដៃឆ្វេងក្តាប់ហើយច្រត់ ចង្កេះ ជើងឆ្វេងឈានទៅមុខ ហើយប្រើម្រាមដៃស្តាំ ចង្អុលមុខ ដោយផ្តោតអារម្មណ៍ទៅលើឈ្មោះ ឬមុខ ពួកជនក្បត់ជាតិ ខ្ញុំកញ្ជះបរទេស ។ល។ សូមសូត្រថា៖
«យើងនឹងដាក់បណ្តាសាពួកអាឯង អាហ៊ុនសែន អាជាស៊ីម អាហេងសំរិន អាសុខអាន អាសុខគង់ គឺ ឲ្យពួកអាឯងខ្វាក់ភ្នែកនិងឆ្កួតល្ងីល្ងើ ភ្លេចមុខភ្លេចក្រោយ យ៉ាងទាន់ហន់។»
៤-សារព្រះវិស្ណុ៖
មុននឹងសូត្រ សូមលាដៃឆ្វេងចេញ ហើយធ្វើកាយវិការធម្មតា តែត្រូវចងចិត្តឲ្យរឹងប៉ឹង។ សូមសូត្រថា៖ «បណ្តាសាយើងនេះមានតែតួ អង្គគ្រាប់ខ្សាច់ ទើបដោះបណ្តាសានេះបាន។»
របៀបធ្វើកិច្ចពិធីនេះមានដូចតទៅ៖
ក. ត្រូវមុជ ឬ ងូតទឹកជម្រះកាយឲ្យបានស្អាត។ ចូរតាំងចិត្តឲ្យបានមោះមុត។ មិនត្រូវនិយាយលេងសើចឬ ជន្លគ្នាលេងឡើយ ។ល។
ខ. ត្រូវរៀបចំធ្វើនៅថ្ងៃ ពេញបូណ៌មី ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២។
គ. ត្រូវសូត្របួងសួងឲ្យបាន១ថ្ងៃ ម្តង ឬច្រើនជាងនេះបើធ្វើទៅបាន ហើយក្នុងការសូត្របួងសួងម្តងៗនោះត្រូវសូត្រឲ្យបាន ៣ចប់។ អាចធ្វើពិធីបួងសួងនេះ នៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា។ អាចអុជធូបមួសរសៃក៏បាន មួយក្តាប់ក៏បានតាមលទ្ធភាព។ បើអត់មានធូបដុតស្មៅដុតចំបើងក៏បាន ឬក៏ឧបកិច្ចយ៉ាងណាតាមកាលៈទេសៈ ជុំគ្នាក៏បាន មិនជុំគ្នាក៏បាន តាមការគួរដើម្បីសុវត្ថិភាព។
ការហាមឬ ត្រណម
*មិនត្រូវជេរម្តាយគេ។
*មិនត្រូវស្តោះទឹកមាត់ដាក់លាមកឬដាក់បង្គន់ដាច់ខាត។
*មិនត្រូវយកវិធីទាំងនេះ ទៅប្រើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខុសបែបបទ ជាដាច់ខាត ព្រោះនឹងនាំឲ្យមានអន្តរាយ ឬគ្រោះថ្នាក់ដល់ខ្លួនឯងវិញ។
*សូមអស់លោកអ្នកបងប្អូនខ្មែរមេត្តាព្យាយាមផ្សព្វផ្សាយប្រាប់ តៗ គ្នាឲ្យបានដឹងឮកាន់តែច្រើនកាន់តែល្អដើម្បី ជួយសង្គ្រោះប្រទេសជាតិយើងឲ្យផុតពីគ្រោះថ្នាក់ទាន់ពេលវេលា ហើយសូមជួយអនុវត្តតាមវិធី ដូចជម្រាបជូនខាងលើនេះ ឲ្យបានត្រឹមត្រូវដើម្បី ឲ្យមានប្រសិទ្ធិភាព ១០០%។
Khmer Krom will never surrender to the Vietcong blind ambition!
Post a Comment