សង្គមស៊ីវិល៖ ការបោះបង្គោលព្រំដែនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី
ដោយ ម៉ម មុនីរតន៍ 2012-06-25
អ្នកឃ្លាំមើលការវិវត្តបញ្ហាសង្គម និងមន្ត្រីបក្សប្រឆាំង បានហៅការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ថាជាការធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់ទឹកដីមួយភាគធំបន្ថែមទៀតទៅប្រទេសវៀតណាម។ អ្នកឃ្លាំមើលការវិវត្តបញ្ហាសង្គម បានហៅការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ធ្វើឡើងដោយរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលទីក្រុងហាណូយ និងសន្ធិសញ្ញាបំពេញបន្ថែមនោះ ថាជាការធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់ទឹកដីមួយភាគធំបន្ថែមទៀតទៅប្រទេសវៀតណាម បន្ទាប់ពីការបាត់បង់ទឹកដីកម្ពុជាក្រោមនោះ។ ក៏ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្នប្រកាសជំហរថា គ្រោងបញ្ចប់ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១២នេះ។ តែក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នកជំនាញព្រំដែនបានរិះគន់ និងស្ដីបន្ទោសថា រដ្ឋាភិបាលកំពុងធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដីដែលមិនខុសពីប្រវត្តិសាស្ត្រដើមនោះឡើយ។ លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកគិតថា រដ្ឋាភិបាលកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ កំពុងធ្វើដំណើរក្នុងផ្លូវខុសតាមរយៈការបង្គោលព្រំដែននេះ។ លោកហៅការសម្រេចដែលធ្វើឡើងដោយគណៈកម្មាធិការព្រំដែនគោកកម្ពុជា ដោយពុំមានការចូលរួមពីសង្គមស៊ីវិល និងអ្នកសង្កេតការណ៍អន្តរជាតិថា ជាវិបត្តិធ្ងន់ធ្ងរទៅថ្ងៃខាងមុខ ដែលជាការប្រឈមទៅនឹងការចំអកឡកឡឺយពីមនុស្សជំនាន់ក្រោយ និងប្រវត្តិសាស្ត្រ៖ «ដោយសារតែសន្ធិសញ្ញាវាងាប់ហើយ ហើយបែរជាលោកនាយករដ្ឋមន្ត្រីយើងទៅចុះហត្ថលេខាឲ្យសន្ធិសញ្ញាហ្នឹង រស់ឡើងវិញ។ ការដែលបន្តឲ្យសន្ធិសញ្ញាហ្នឹង គឺថា ឲ្យមានសុពលភាពឡើងវិញ ធ្វើឲ្យកម្ពុជាយើងហ្នឹងខាតបង់ជុំវិញការបោះបង្គោលព្រំដែនគោក ក៏ដូចជាព្រំដែនទឹក»។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី។ លោកមានប្រសាសន៍នៅថ្ងៃទី២៤ ខែមិថុនា ថា គណបក្សប្រឆាំងមួយនេះបញ្ជាក់ជំហរថានឹងមិនទទួលខុសត្រូវចំពោះការ បាត់បង់ទឹកដីលើផ្នែកណាមួយដែលបានកំណត់ដោយកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និងសេចក្ដីបង្គាប់ដែលបានកំណត់ដោយរដ្ឋការនៃប្រទេសបារាំងនោះទេ។ លោក យឹម សុវណ្ណ គិតថា ការអនុម័តដោយផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែមដែលរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាមួយប្រទេសវៀតណាម ក្នុងកម្រិតទ្វេភាគីនោះ គឺជាផ្នែកមួយធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ទឹកដី៖ «បោះដោយគ្មានតម្លាភាពទេ ធ្វើតែភាគីវៀតណាម និងភាគីរដ្ឋាភិបាលកម្ពុជា។ គ្មានអ្នកសង្កេតការណ៍អន្តរជាតិចូលរួម អត់មានតំណាងសង្គមស៊ីវិលក៏មិនបានចូលរួម គណៈកម្មការដទៃទៀតដែលគេយល់ដឹងកិច្ចការហ្នឹងស៊ីជម្រៅ ក៏មិនបានចូលរួម។ ដូច្នេះការធ្វើបែបហ្នឹង គឺយើងមិនទាន់អាចនឹងទទួលយកបានទេ»។ ការបង្ហាញពីជំហរបែបនេះរបស់សង្គមស៊ីវិល និងគណបក្សប្រឆាំង ធ្វើឡើងនៅគ្រាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខទីក្រុងហាណូយ លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) បានជួបប្រជុំគ្នាដើម្បីបង្កើនចំណងការទូតលើកទី៤៥ និងបានចូលរួមសម្ពោធបង្គោលព្រំដែនលេខ ៣១៤ ជាផ្លូវការរួមគ្នារវាងស្រុកកំពង់ត្រាច ខេត្តកំពត និងខេត្តគៀងយ៉ាង របស់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បង្គោលលេខ ៣១៤ នេះ មិនមែនត្រឹមតែជាការបញ្ចប់ទៅនៃភាពចម្រូងចម្រាសខណ្ឌសីមាព្រំដែន ចុងក្រោយនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) នោះទេ តែវាក៏ជាផ្នែកមួយនៃការចាប់ផ្ដើមថ្មីទៀតសម្រាប់ការកំណត់ ព្រំដែនទឹកផងដែរ៖ «បង្គោលព្រំដែនលេខ ៣១៤ នេះ មានសារសំខាន់ណាស់ ដោយទីតាំងបង្គោលនេះជាចំណុចមូលដ្ឋាននៃការចាប់ផ្ដើមគូសព្រំដែន សមុទ្រដែនសមុទ្ររវាងប្រទេសទាំងពីរ ដែលជាភារកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរត្រូវ អនុវត្តបន្តនៅពេលខាងមុខ»។ ឆ្លើយតបទៅនឹងបញ្ហានេះ លោក ស៊ាន ប៉េងសែ ជាអ្នកជំនាញខាងកិច្ចការព្រំដែន ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសបារាំង។ លោកមានប្រសាសន៍នៅថ្ងៃទី២៤ ខែមិថុនា ថា ការពិតដែនសមុទ្រកម្ពុជា ត្រូវបាត់បង់ចាប់តាំងពីមានកិច្ចព្រមព្រៀងរវាងលោក ហ៊ុន សែន និងរដ្ឋការទីក្រុងហាណូយ ក្នុងឆ្នាំ១៩៨២ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ ក្នុងន័យនេះ លោកពន្យល់ថា ដែនសមុទ្រកម្ពុជា ដែលមានទំហំ ៩៥.០០០គីឡូម៉ែត្រក្រឡា បានបាត់ទៅលើប្រទេសវៀតណាម និងប្រទេសថៃ ជាងពាក់កណ្ដាល៖ «នៅក្នុងឆ្នាំ១៩៨២ហ្នឹង លោក ហ៊ុន សែន ទទួលស្គាល់ថា កោះត្រល់ ហើយនិងកោះក្រចកសេះ … គាត់ទទួលស្គាល់ថា ជារបស់យួន ហើយយើងទាំងអស់គ្នាដឹងថា មិនមែនជារបស់យួនទេ គឺរបស់ខ្មែរ។ ...អាហ្នឹងបាត់ច្រើនជាងដីគោកខ្មែរទៅទៀត»។ យ៉ាងណាក៏ដោយ លោក ស៊ាន ប៉េងសែ ហៅការប្រកាសជំហររបស់លោក ហ៊ុន សែន នៅពេលនេះថា ធ្វើឡើងដើម្បីគម្រប់កិច្ចប៉ុណ្ណោះ។ ក្រុមអង្គការស៊ីវិល និងអ្នកជំនាញកិច្ចការព្រំដែន បានរិះគន់រដ្ឋាភិបាលកម្ពុជាថា នៅមានភាពក្មេងខ្ចី និងធ្វើការខ្វះការទទួលខុសត្រូវ ដោយសារតែគេរកឃើញថា រដ្ឋាភិបាលព្យាយាមប្រើប្រាស់ផែនទីខ្នាត ១លើ ៥០ពាន់ ដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជាមួយប្រទេសវៀតណាម។ ចំណែកខ្នាតផែនទីទំហំ ១ លើ ១០០ពាន់ ដែលរដ្ឋការបារាំងបន្សល់ទុករវាងឆ្នាំ១៩៣០ និងឆ្នាំ១៩៥៣ រួមនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលសង្គមស៊ីវិលគិតថា ជាការចំណេញដល់កម្ពុជានោះ បែរជាត្រូវបានរដ្ឋាភិបាលបានទម្លាក់ចោលទៅវិញ។ បើទោះជាបែបនេះក្ដី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកចាត់ទុកការរិះគន់របស់ក្រុមអ្នកឃ្លាមើលបញ្ហាសង្គមចំពោះ រដ្ឋាភិបាលនេះថា គឺជាផ្នែកមួយដែលពុំទាន់ស៊ីជម្រៅលើកិច្ចព្រំដែននោះទេ។ លោកបន្តថា៖ «ចំពោះកម្ពុជាវិញ រាជរដ្ឋាភិបាលក្នុងកិច្ចការព្រំដែនហ្នឹង ជាការងារប្រវត្តិសាស្ត្រ ទទួលខុសត្រូវខ្ពស់។ យើងមិនចង់ឲ្យបន្សល់នៅការជេរប្រទេចផ្ដាសាពីខ្មែរចំពោះការងារ ព្រំដែន។ចំណុចទី៣ គឺឲ្យខាងលោក ស៊ាន ប៉េងសែ ខ្មែរដទៃទៀតឲ្យយល់ថា រាជរដ្ឋាភិបាលចេះស្រលាញ់ប្រទេសដូចអ្នកដទៃអ៊ីចឹង»។ អ្នកជំនាញខាងកិច្ចការព្រំដែន លោក ស៊ាន ប៉េងសែ រកឃើញថា ក្រោមរបបគ្រប់គ្រងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែនសមុទ្រកម្ពុជា បានបាត់បង់ក្រោមសន្ធិសញ្ញាបំពេញបន្ថែមទៅវៀតណាម និងប្រទេសថៃ មានទំហំ ៧ម៉ឺនគីឡូម៉ែត្រការ៉េ ឬស្មើ ២ ភាគ ៣ នៃដែនសមុទ្រ។ បច្ចុប្បន្នកម្ពុជា នៅសេសសល់ប្រមាណ ៣ម៉ឺនគីឡូម៉ែត្រការ៉េនៃដែនសមុទ្រសរុប ៩៥.០០០គីឡូម៉ែត្រក្រឡានោះ។ យ៉ាងណាក៏ដោយ លោក សឺន ស៊ូប៊ែរ្តិ៍ សមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណៈកម្មការវិន័យរបស់គណបក្សសិទ្ធិមនុស្ស បានពន្យល់ថា រដ្ឋាភិបាលគួរណាស់ប្រើយន្តការដោះស្រាយតាមមធ្យោបាយសន្ធិសញ្ញា ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ វិញ ទើបអាចបញ្ចប់បាននូវជម្លោះព្រំដែន និងការរិះគន់ពីមជ្ឈដ្ឋាននានា។ លោកថា ប្រទេសវៀតណាម ក៏ជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១៨ប្រទេសដែរ។ លោកបន្តថា ក្នុងធម្មនុញ្ញនេះ សន្ធិសញ្ញាបានធានាពីបូរណភាពដែនដី និងសុខសន្តិភាពក្នុងតំបន់៖ «ធំ ធេង ព្រោះបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរវាងវៀតណាម និងកម្ពុជា។ ទីពីរ មានធានាពីរឿងបូរណភាពទឹកដីប្រទេសកម្ពុជាយើង ហើយជាពិសេសដែលមាននិយាយពីកាលណាមានបញ្ហាស្អី យើងត្រូវដោះស្រាយជាមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង»។ បើទោះជាស្ថិតក្រោមសម្ពាធនៃការរិះគន់ពីក្រុមអង្គការសង្គម ស៊ីវិល និងគណបក្សប្រឆាំងថា ដំណើរការបោះបង្គោលព្រំដែននេះ នឹងធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីទៅប្រទេសវៀតណាម យ៉ាងណាក្ដី តែរដ្ឋាភិបាលហាក់ពុំបានខ្វាយខ្វល់ច្រើននោះទេ។ គណៈកម្មាធិការព្រំដែនកម្ពុជា បញ្ជាក់ជំហរថា នឹងត្រូវបោះបញ្ចប់នៅបំណាច់ឆ្នាំ២០១២នេះ៕
12 comments:
សូមខ្មែរទាំងអស់ក្រោកឈរឲ្យជាប់
នេះគឺជាកាយវិកាអំពើររបស់ បណ្ឌឹតពាល
ហើយត្រូវចាំពាក្យ បណ្ឌឹត ហើយនិងពាក្យ ពាល
ពាក្យថា បណ្ឌឹត ទៅទីណា គឺចំរើនទីនោះ
ពាក្យថា ពាន ទៅទំណា គឺហិនហោចទីនោះ
សូមអរគុណ!
ពីខ្ញុំស្រមោចភ្លើង / Red-Ant.
Ah kwack Win-Win's policy means Nguyen -Nguyen.
That means Nguyen got what they wanted and Khmer got nothing in the future especially with the mass influx of the Vietnamese into Cambodia.
បើខ្មែរចង់កាពារទឹកដីឧ្យបានគង់វង់ខ្មែរត្រូវតែធ្វើ
បដិវត្តន៏ហឹង្សាសម្លាប់អាខ្វាក់ហ៊ុន សែន នឹងក្រុម
ពួកក្បត់របស់វាឧ្យអស់រលីងពីលើទឹកដីនៃប្រទេស
ខ្មែរ គាស់ទាំងប្ញសឧ្យអស់ ។
Well, this is embarrassing! It's all KI-MEDIA'S FAULT BECAUSE KI-MEDIA IS HUN SEN'S ESPIONAGE and people who are expressing their comments in here, most are SAM RAINY'S guard dogs....barking..whooooosss for nothing!
That is the result of Sihanouk's policy with communist Ho Chi Minh (his best friend?) for his life span, when he get die?
Please look to the picture of Chhay Chetha II's wife. And wife of Hun is one of them:
http://phunutoday.vn/blog-nguoi-noi-tieng/nguoi-noi-tieng/201204/Ngoc-Van-va-hanh-trinh-tro-thanh-Vuong-hau-Chan-Lap-2150000/
of me and cambodia as well, having a well-defined, lawfully executed borderlines is better than not, you know. this way, the future generation of people don't have to have more conflict, ill-defined borders, etc. to me, this is problem solving, like it or not, ok! do what is lawful and right. this is not the dark ages era anymore, ok! wake up already, cambodia, stop being ignorant and isolated and outdated forever, ok!
Do it, act it, strick it as you see fit.
Look what Vietnam's action, Do they keep talking?
Do it, act it, strick it as you see fit.
Action is counted. Action is counted. Action is counted, Okay!
Understand!!!!!!
WELCOME TO Ṇ̃ÂM̀B́ƠĐỈĂ!!!
Sorry, Cambodian were over crowded 100M peoples plus 3M people oversea.
The Lost Ñg̉ừýêṇ
Got lost 11:56 AM!!
You need to prove it before you bark like a chivava, a little Mexican puppy. I think you got brain damaged
and a mental problem, including your family too! Got that? Next time think
before you start writing. "You CPP dumb asshole..."
I love Cambodia
WELCOME TO ÑÂM̀B́ƠĐĨĂ!!!
To all you Khmer out there please except our apology because speak broken Khmêr nor English soon will be be fluent once we adapted to your culture. Uncle Ho had taught from Đâỉ Việt to wiped out Prey Nokor which is Việtñâm today. As you all know our citizens had grew tremendously and it so overcrowded 100M peoples, ÑÂṂLÂƠ been swallon because of our great EXPANSISM team effort.
The Lost Ñg̀ụ́ỷêṇ
Post a Comment