Monday, June 25, 2012

មានតែពួកក្បត់ជាតិទេដែលថា ខ្មែរបានចំណេញពីការបោះបង្គោលព្រំដែនជាមួយយួន

២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។

សង្គម​ស៊ីវិល៖ ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី

ដោយ ម៉ម មុនីរតន៍ 2012-06-25

អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​បញ្ហា​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង បាន​ហៅ​ការ​​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ថា​ជា​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​​បាត់​បង់​ទឹក​ដី​មួយ​ភាគ​ធំ​បន្ថែម​ទៀត​ទៅ​ប្រទេស​វៀតណាម។ អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​បញ្ហា​សង្គម បាន​ហៅ​ការ​​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ដែល​​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នោះ ថា​ជា​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​​បាត់​បង់​ទឹក​ដី​មួយ​ភាគ​ធំ​បន្ថែម​ទៀត​ទៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​នោះ។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​​​ប្រកាស​ជំហរ​ថា គ្រោង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​២០១២​នេះ។ តែ​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​អ្នក​ជំនាញ​ព្រំដែន​បាន​រិះគន់ និង​ស្ដី​បន្ទោស​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​បូរណភាព​ទឹក​ដី​ដែល​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​ដើម​នោះ​ឡើយ។ លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​គិត​ថា រដ្ឋាភិបាល​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វ​ថ្ងៃ កំពុង​ធ្វើ​ដំណើរ​ក្នុង​ផ្លូវ​ខុស​តាម​រយៈ​ការ​បង្គោល​ព្រំដែន​នេះ។ លោក​ហៅ​ការ​សម្រេច​ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ព្រំដែន​គោក​កម្ពុជា ដោយ​ពុំ​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល និង​អ្នក​សង្កេតការណ៍​អន្តរជាតិ​ថា ជា​វិបត្តិ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ខាង​មុខ ដែល​ជា​ការ​ប្រឈម​ទៅ​នឹង​ការ​ចំអកឡកឡឺយ​ពី​មនុស្ស​ជំនាន់​ក្រោយ និង​ប្រវត្តិសាស្ត្រ៖ «ដោយសារ​តែ​សន្ធិសញ្ញា​វា​ងាប់​ហើយ ហើយ​បែរ​ជា​លោក​នាយករដ្ឋមន្ត្រី​យើង​ទៅ​ចុះ​ហត្ថលេខា​ឲ្យ​សន្ធិសញ្ញា​ហ្នឹង​ រស់​ឡើង​វិញ។ ការ​ដែល​បន្ត​ឲ្យ​សន្ធិសញ្ញា​ហ្នឹង គឺ​ថា ឲ្យ​មាន​សុពលភាព​ឡើង​វិញ ធ្វើ​ឲ្យ​កម្ពុជា​យើង​ហ្នឹង​ខាត​បង់​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​គោក ក៏​ដូច​ជា​ព្រំដែន​ទឹក»។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា គណបក្ស​ប្រឆាំង​មួយ​នេះ​បញ្ជាក់​ជំហរ​ថា​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ ​បាត់​បង់​ទឹក​ដី​លើ​ផ្នែក​ណា​មួយ​ដែល​បាន​កំណត់​ដោយ​កិច្ច​ព្រមព្រៀង​ សន្តិភាព​ទីក្រុង​ប៉ារីស និង​សេចក្ដី​បង្គាប់​ដែល​បាន​កំណត់​ដោយ​រដ្ឋការ​នៃ​ប្រទេស​បារាំង​នោះ​ទេ។ លោក យឹម សុវណ្ណ គិត​ថា ការ​អនុម័ត​ដោយ​ផ្អែក​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ដែល​រដ្ឋាភិបាល​របស់​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​មួយ​ប្រទេស​វៀតណាម ក្នុង​កម្រិត​ទ្វេ​ភាគី​នោះ គឺ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់​បង់​ទឹក​ដី៖ «បោះ​ដោយ​គ្មាន​តម្លាភាព​ទេ ធ្វើ​តែ​ភាគី​វៀតណាម និង​ភាគី​រដ្ឋាភិបាល​កម្ពុជា។ គ្មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចូល​រួម អត់​មាន​តំណាង​សង្គម​ស៊ីវិល​ក៏​មិន​​បាន​ចូល​រួម គណៈកម្មការ​ដទៃ​ទៀត​ដែល​គេ​យល់​ដឹង​កិច្ចការ​ហ្នឹង​ស៊ី​ជម្រៅ ក៏​មិន​បាន​ចូល​រួម។ ដូច្នេះ​ការ​ធ្វើ​បែប​ហ្នឹង គឺ​យើង​មិន​ទាន់​អាច​នឹង​ទទួល​យក​បាន​ទេ»។ ការ​បង្ហាញ​ពី​ជំហរ​បែប​នេះ​របស់​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​នៅ​គ្រា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រមុខ​ទីក្រុង​ហាណូយ លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​បង្កើន​ចំណង​ការទូត​លើក​ទី​៤៥ និង​បាន​ចូលរួម​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ជា​ផ្លូវ​ការ​រួម​គ្នា​រវាង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ខេត្ត​គៀងយ៉ាង របស់​ប្រទេស​វៀតណាម។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា បង្គោល​លេខ ៣១៤ នេះ មិន​មែន​ត្រឹម​តែ​ជា​ការ​បញ្ចប់​ទៅ​នៃ​ភាព​ចម្រូងចម្រាស​ខណ្ឌ​សីមា​ព្រំដែន​ ចុង​ក្រោយ​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-វៀតណាម) នោះ​ទេ តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចាប់​ផ្ដើម​ថ្មី​​ទៀត​​សម្រាប់​ការ​កំណត់​ ព្រំដែន​ទឹក​ផង​ដែរ៖ «បង្គោល​ព្រំដែន​លេខ ៣១៤ នេះ មាន​សារសំខាន់​ណាស់ ដោយ​ទីតាំង​បង្គោល​នេះ​ជា​ចំណុច​មូលដ្ឋាន​នៃ​ការ​ចាប់​ផ្ដើម​គូស​ព្រំដែន​ សមុទ្រ​ដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​ភារកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ អនុវត្ត​បន្ត​នៅ​ពេល​ខាង​មុខ»។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ាន ប៉េងសែ ជា​អ្នក​ជំនាញ​ខាង​​កិច្ចការ​ព្រំដែន ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​បារាំង។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា ការ​ពិត​ដែន​សមុទ្រ​កម្ពុជា ត្រូវ​បាត់បង់​ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​រវាង​លោក​ ហ៊ុន សែន និង​រដ្ឋការ​ទីក្រុង​ហាណូយ ក្នុង​ឆ្នាំ​១៩៨២ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។ ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា ដែន​សមុទ្រ​កម្ពុជា ដែល​មាន​ទំហំ ៩៥.០០០​គីឡូម៉ែត្រ​ក្រឡា បាន​បាត់​ទៅ​លើ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ជាង​ពាក់​កណ្ដាល៖ «នៅ​ក្នុង​ឆ្នាំ​១៩៨២​ហ្នឹង លោក ហ៊ុន សែន ទទួល​ស្គាល់​ថា កោះ​ត្រល់ ហើយ​និង​កោះ​ក្រចកសេះ … គាត់​ទទួល​ស្គាល់​ថា ជា​របស់​យួន ហើយ​យើង​ទាំង​អស់​គ្នា​ដឹង​ថា មិន​មែន​ជា​របស់​យួន​ទេ គឺ​របស់​ខ្មែរ។ ...​អា​ហ្នឹង​បាត់​ច្រើន​ជាង​ដី​គោក​ខ្មែរ​ទៅ​ទៀត»។ យ៉ាង​ណា​ក៏​ដោយ លោក ស៊ាន ប៉េងសែ ហៅ​ការ​ប្រកាស​ជំហរ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា ធ្វើ​ឡើង​ដើម្បី​គម្រប់​កិច្ច​ប៉ុណ្ណោះ។ ក្រុម​អង្គការ​ស៊ីវិល និង​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន បាន​រិះគន់​​រដ្ឋាភិបាល​កម្ពុជា​ថា នៅ​មាន​ភាព​ក្មេង​ខ្ចី និង​ធ្វើ​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយសារ​តែ​គេ​​​រក​ឃើញ​ថា រដ្ឋាភិបាល​ព្យាយាម​ប្រើ​ប្រាស់​ផែន​ទី​ខ្នាត ១​លើ ៥០​ពាន់ ដែល​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ជាមួយ​ប្រទេស​វៀតណាម។ ចំណែក​ខ្នាត​ផែន​ទី​ទំហំ ១ លើ ១០០​ពាន់ ដែល​រដ្ឋការ​បារាំង​បន្សល់​​ទុក​រវាង​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៥៣ រួម​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដែល​សង្គម​ស៊ីវិល​គិត​ថា ជា​ការ​ចំណេញ​ដល់​កម្ពុជា​នោះ បែរ​ជា​ត្រូវ​បាន​រដ្ឋាភិបាល​បាន​ទម្លាក់​ចោល​ទៅ​វិញ។ បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​ចាត់​ទុក​ការ​រិះគន់​របស់​ក្រុម​អ្នក​ឃ្លា​មើល​បញ្ហា​សង្គម​ចំពោះ​ រដ្ឋាភិបាល​នេះ​ថា គឺ​ជា​ផ្នែក​មួយ​ដែល​ពុំ​ទាន់​ស៊ី​ជម្រៅ​លើ​កិច្ច​ព្រំដែន​នោះ​ទេ។ លោក​បន្ត​ថា៖ «ចំពោះ​កម្ពុជា​វិញ រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​ព្រំដែន​ហ្នឹង ជា​ការងារ​ប្រវត្តិសាស្ត្រ ទទួល​ខុស​ត្រូវ​ខ្ពស់។ យើង​មិន​ចង់​ឲ្យ​បន្សល់​នៅ​ការ​ជេរ​ប្រទេច​ផ្ដាសា​ពី​ខ្មែរ​ចំពោះ​ការងារ​ ព្រំដែន។ចំណុច​ទី​៣ គឺ​ឲ្យ​ខាង​​លោក ស៊ាន ប៉េងសែ ខ្មែរ​ដទៃ​ទៀត​ឲ្យ​យល់​ថា រាជ​រដ្ឋាភិបាល​ចេះ​ស្រលាញ់​ប្រទេស​ដូច​អ្នក​ដទៃ​អ៊ីចឹង»។ អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន លោក ស៊ាន ប៉េងសែ រក​ឃើញ​ថា ក្រោម​របប​គ្រប់​គ្រង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែន​សមុទ្រ​កម្ពុជា បាន​បាត់បង់​ក្រោម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​​ទៅ​វៀតណាម និង​ប្រទេស​ថៃ មាន​ទំហំ ៧​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ឬ​ស្មើ ២ ភាគ ៣ នៃ​ដែន​សមុទ្រ។ បច្ចុប្បន្ន​កម្ពុជា នៅ​សេសសល់​ប្រមាណ ៣​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ​នៃ​ដែន​សមុទ្រ​សរុប ៩៥.០០០​គីឡូ​ម៉ែត្រ​ក្រឡា​​នោះ។ យ៉ាង​ណា​ក៏​ដោយ លោក សឺន ស៊ូប៊ែរ្តិ៍ សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណៈកម្មការ​វិន័យ​របស់​គណបក្ស​សិទ្ធិ​មនុស្ស បាន​ពន្យល់​ថា រដ្ឋាភិបាល​គួរ​ណាស់​ប្រើ​យន្តការ​ដោះ​ស្រាយ​តាម​មធ្យោបាយ​សន្ធិសញ្ញា​ ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ វិញ ទើប​អាច​បញ្ចប់​បាន​នូវ​ជម្លោះ​ព្រំដែន និង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា។ លោក​ថា ប្រទេស​វៀតណាម ក៏​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ទាំង ១៨​ប្រទេស​ដែរ។ លោក​បន្ត​ថា ក្នុង​ធម្មនុញ្ញ​នេះ សន្ធិសញ្ញា​បាន​ធានា​ពី​បូរណភាព​ដែន​ដី និង​សុខ​សន្តិភាព​ក្នុង​តំបន់៖ «ធំ ​ធេង ព្រោះ​បាន​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​រវាង​វៀតណាម និង​កម្ពុជា។ ទី​ពីរ មាន​ធានា​ពី​រឿង​បូរណភាព​ទឹក​ដី​ប្រ​ទេស​កម្ពុជា​យើង ហើយ​ជា​ពិសេស​ដែល​មាន​និយាយ​ពី​កាលណា​មាន​បញ្ហា​ស្អី យើង​ត្រូវ​ដោះ​ស្រាយ​ជាមួយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង»។ បើ​ទោះ​ជា​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ពី​ក្រុម​អង្គការ​សង្គម​ ស៊ីវិល និង​គណបក្ស​ប្រឆាំង​ថា ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម យ៉ាង​ណា​ក្ដី តែ​រដ្ឋាភិបាល​ហាក់​ពុំ​បាន​ខ្វាយខ្វល់​ច្រើន​នោះ​ទេ។ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បញ្ជាក់​ជំហរ​ថា នឹង​ត្រូវ​បោះ​បញ្ចប់​នៅ​បំណាច់​ឆ្នាំ​២០១២​នេះ៕

12 comments:

Anonymous said...

សូមខ្មែរទាំងអស់ក្រោកឈរឲ្យជាប់

នេះគឺជាកាយវិកាអំពើររបស់ បណ្ឌឹតពាល

ហើយត្រូវចាំពាក្យ បណ្ឌឹត ហើយនិងពាក្យ ពាល

ពាក្យថា​ បណ្ឌឹត ទៅទីណា គឺចំរើនទីនោះ
ពាក្យថា ពាន ទៅទំណា គឺហិនហោចទីនោះ

សូមអរគុណ!
ពីខ្ញុំស្រមោចភ្លើង / Red-Ant.

Anonymous said...

Ah kwack Win-Win's policy means Nguyen -Nguyen.

That means Nguyen got what they wanted and Khmer got nothing in the future especially with the mass influx of the Vietnamese into Cambodia.

Anonymous said...

បើខ្មែរចង់កាពារទឹកដីឧ្យបានគង់វង់ខ្មែរត្រូវតែធ្វើ
បដិវត្តន៏ហឹង្សាសម្លាប់អាខ្វាក់ហ៊ុន សែន នឹងក្រុម
ពួកក្បត់របស់វាឧ្យអស់រលីងពីលើទឹកដីនៃប្រទេស
ខ្មែរ គាស់ទាំងប្ញសឧ្យអស់ ។ 

Anonymous said...

Well, this is embarrassing! It's all KI-MEDIA'S FAULT BECAUSE KI-MEDIA IS HUN SEN'S ESPIONAGE and people who are expressing their comments in here, most are SAM RAINY'S guard dogs....barking..whooooosss for nothing!

Anonymous said...

That is the result of Sihanouk's policy with communist Ho Chi Minh (his best friend?) for his life span, when he get die?

Anonymous said...

Please look to the picture of Chhay Chetha II's wife. And wife of Hun is one of them:

http://phunutoday.vn/blog-nguoi-noi-tieng/nguoi-noi-tieng/201204/Ngoc-Van-va-hanh-trinh-tro-thanh-Vuong-hau-Chan-Lap-2150000/

Anonymous said...

of me and cambodia as well, having a well-defined, lawfully executed borderlines is better than not, you know. this way, the future generation of people don't have to have more conflict, ill-defined borders, etc. to me, this is problem solving, like it or not, ok! do what is lawful and right. this is not the dark ages era anymore, ok! wake up already, cambodia, stop being ignorant and isolated and outdated forever, ok!

Anonymous said...

Do it, act it, strick it as you see fit.

Look what Vietnam's action, Do they keep talking?

Do it, act it, strick it as you see fit.

Action is counted. Action is counted. Action is counted, Okay!

Understand!!!!!!

Anonymous said...

WELCOME TO Ṇ̃ÂM̀B́ƠĐỈĂ!!!

Sorry, Cambodian were over crowded 100M peoples plus 3M people oversea.

The Lost Ñg̉ừýêṇ

Anonymous said...

Got lost 11:56 AM!!
You need to prove it before you bark like a chivava, a little Mexican puppy. I think you got brain damaged
and a mental problem, including your family too! Got that? Next time think
before you start writing. "You CPP dumb asshole..."

Anonymous said...

I love Cambodia

Anonymous said...

WELCOME TO ÑÂM̀B́ƠĐĨĂ!!!

To all you Khmer out there please except our apology because speak broken Khmêr nor English soon will be be fluent once we adapted to your culture. Uncle Ho had taught from Đâỉ Việt to wiped out Prey Nokor which is Việtñâm today. As you all know our citizens had grew tremendously and it so overcrowded 100M peoples, ÑÂṂLÂƠ been swallon because of our great EXPANSISM team effort.

The Lost Ñg̀ụ́ỷêṇ