កូនអ្នកភូមិបឹងកក់ ស្រែកទាមទារយុត្តិធម៌ ពេលយកញត្តិទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិកពីម្សិលមិញ។ (រូបថត ម៉េង គីមឡុង) |
14 June 2012
ឃុត សុភចរិយា
The Phnom Penh Post
មានស្ត្រី ៦ នាក់ បាននាំគ្នាធ្វើកូដកម្មបង្អត់អាហារខ្លួនឯង នៅក្នុងពន្ធនាគារ អស់រយៈពេលបួនថ្ងៃហើយ គិតត្រឹមថ្ងៃពុធម្សិលមិញ ហើយបច្ចុប្បន្ន សុខភាពអ្នកទាំងនោះមានសភាពទ្រុឌទ្រោមជាខ្លាំង ពិសេសអ្នកស្រីឆេង លាភភ្នំពេញៈ សាលាដំបូងរាជធានី បានបញ្ជូនសំណុំរឿងដ៏ចម្រូងចម្រាស របស់ស្ត្រីអ្នកភូមិបឹងកក់ ចំនួន ១៣ នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ទៅកាន់សាលាឧទ្ធរណ៍ ខណៈដែលស្រ្តីជាប់ឃុំទាំងនោះ ខ្លះនៅតែបន្តធ្វើកូដកម្មអត់អាហារ ហើយស្ថានទូតអាមេរិក និងតំណាងសហគមន៍អឺរ៉ុប បានទទួលយកញត្តិពីក្រុមអ្នកភូមិ ដែលបានធ្វើការតវ៉ាប្រឆាំងនឹងការឃុំខ្លួនដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនេះ។
មេធាវីការពារក្តីស្ត្រី ១៣ នាក់ ក្នុងសហគមន៍បឹងកក់ លោកហម ស៊ុនរិទ្ធ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា តុលាការរាជធានី បានបញ្ជូនសំណុំរឿងរបស់កូនក្ដីលោក ទៅកាន់សាលាឧទ្ធរណ៍ កាលពីថ្ងៃអង្គារ។ ប៉ុន្តែលោក បញ្ជាក់ថា មកទល់ពេលនេះ លោកនៅមិនទាន់ដឹងច្បាស់ទេថា តើប្រធានក្រុមប្រឹក្សាចៅក្រមដែលជំនុំជម្រះ ក្នុងសំណុំរឿងរបស់កូនក្ដីលោក ជាអ្នកណានៅឡើយទេ។
លោកបានថ្លែងថា៖ «យើងនឹងដាក់លិខិត ស្នើសុំឲ្យកូនក្ដីរបស់ខ្ញុំទាំង ១៣ នាក់ បាននៅក្រៅឃុំ នៅពេលដែលខ្ញុំដឹងថា ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងសំណុំរឿងនេះជាអ្នកណា»។
យូ ប៊ុនឡេង |
លោកយូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ មិនអាចទំនាក់ទំនង សុំការអធិប្បាយបានទេ កាលពីម្សិលមិញ។
កាលពីថ្ងៃទី ២៤ ខែឧសភា កន្លងមកនេះ សាលាដំបូងរាជធានី បានធ្វើការជំនុំជម្រះយ៉ាងតក់ក្រហល់ ទៅលើស្ត្រីអ្នកភូមិបឹងកក់ចំនួន ១៣ នាក់ និងបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗពីមួយឆ្នាំទៅពីរឆ្នាំកន្លះ ដោយចោទប្រកាន់ពីបទប្រឆាំងមន្ត្រីសាធារណៈ និងបទទន្ទ្រានកាន់កាប់ដីរបស់នីតិបុគ្គលសាធារណៈ ក្នុងតំបន់បឹងកក់។ ក្នុងថ្ងៃដដែលនោះ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់ នៃសហគមន៍នេះ នឹងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ក្នុងបទដូចគ្នា នឹងស្ត្រីទាំង ១៣ ខាងលើ។ ក្នុងចំណោមអ្នកទាំងនោះ មានស្ត្រី ៦ នាក់ បាននាំគ្នាធ្វើកូដកម្មបង្អត់អាហារខ្លួនឯង នៅក្នុងពន្ធនាគារ អស់រយៈពេលបួនថ្ងៃហើយ គិតត្រឹមថ្ងៃពុធម្សិលមិញ ហើយបច្ចុប្បន្ន សុខភាពអ្នកទាំងនោះមានសភាពទ្រុឌទ្រោមជាខ្លាំង ពិសេសអ្នកស្រីឆេង លាភ។ នេះបើតាមការអះអាងរបស់ពលរដ្ឋម្នាក់ ដែលបានទៅសួរសុខទុក្ខអ្នកទាំងនេះ ដល់ពន្ធនាគារព្រៃស កាលពីម្សិលមិញ។
តំណាងសហគមន៍បឹងកក់ អ្នកស្រីបូ ឆវី បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ក្រោយពីគាត់ និងអ្នកភូមិប្រមាណជាង ៥០នាក់ បាននាំគ្នាយកញត្តិ ទៅដាក់នៅស្ថានទូតអាមេរិក និងសហភាពអឺរ៉ុប កាលពីម្សិលមិញ ដើម្បីស្នើសុំអន្តរាគមន៍ដោះលែងសមាជិករបស់ពួកគេទាំង ១៥ នាក់ ឲ្យមានសេរីភាពរួច គាត់នឹងអ្នកភូមិបីបួននាក់ ដែលរួមទាំងកុមារីម្នាក់ បានទៅពន្ធនាគារព្រៃស ដើម្បីសួរសុខទុក្ខ នឹងផ្ដល់ដំណឹងល្អដល់អ្នកទាំង១៥នាក់។
អ្នកស្រីបានបន្តថា ឆ្មាំពន្ធនាគារ បានអនុញ្ញាតឲ្យគាត់បានជួបអ្នកស្រីទេព វន្នី គង់ ចាន់ថា និងអ្នកស្រីផាន់ ឈុន រ៉េត ចំណែកឯកុមារី ប៉ោ សុគុណកញ្ញា ដែលត្រូវជាកូនរបស់អ្នកស្រីតុល ស្រីពៅ ត្រូវបានគេអនុញ្ញាតឲ្យជួបម្ដាយរបស់នាង និងអ្នកភូមិពីរនាក់ផ្សេងទៀត។
អ្នកស្រីថ្លែងថា៖«អ្នកទាំងនោះស្គមស្លេកស្លាំង និងខ្សោយកម្លាំងជាងមុន ប៉ុន្តែពួកគេ នៅតែមិនព្រមបញ្ឈប់ការបង្អត់អាហារខ្លួនឯងឡើយ បើទោះជាខ្ញុំបានខំអង្វរឲ្យពួកគាត់បញ្ឈប់ក្ដី»។
អ្នកស្រីបានបន្តថា លោកហ្សង់ ហ្វ្រង់ស័រ កូតាំង ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានសន្យាថា នឹងជួយអន្តរាគមន៍ ទៅប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យជួយពិនិត្យ នឹងដោះស្រាយ សំណើសុំឲ្យដោះលែងសមាជិករបស់ពួកគេ ១៥ ឲ្យមានសេរីភាពឡើងវិញ។
អ្នកស្រីបានថ្លែងថា៖ «លោក ហ្វ្រង់ស័រ កូតាំង បានប្រាប់ខ្ញុំថា លោកអាណិតអាសូរដល់ពលរដ្ឋក្នុងសហគមន៍បឹងកក់យើងខ្ញុំ ពិសេសអ្នកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារទាំង ១៥ នាក់»។
លោក ហ្វ្រង់ស័រកូតាំង និងមន្ត្រីតំណាង សហគមន៍អឺរ៉ុប មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានឡើយកាលពីម្សិលមិញ។
ស្ថានទូតអាមេរិកបានបង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះការចាប់ឃុំស្ត្រីអ្នកភូមិបឹងកក់៕
6 comments:
Why people are so furious when they see the picture of Ah Yuon Bun Leng?
Ah Roleuy Nis has never been serving Khmer's interest.
បុំាងតោ កាត់ក អាកូនមីចោរគេចុយ
Pi Anh=ពីអញ អោយងាប់ផុតពូជតែម្ដង។
Yu Bun Leng always block cases 003 and 004.
Why Yu Bun Leng so afraid of Cases 003 and 004?
Why ECCC so afraid of Nuon Chea and Khieu Samphan speaking out?
Why Hun Sen always interfere this ECCC?
Because this is ECCC in Cambodia is Hanoi-US ECCC to cover up war crimes, genocides, war crimes agaisnt Cambodian humanity known as US B 52 carpet bombing between 1969-1973 and the worse is Indochina Federation to put Cambodia under yuon annex and exterminate Cambodian ethnic from our homeland.
This guy looks like an idiot and he had acted like an idiot before.
I wonder why and how did he became a judge? You mean to tell me he is that inteligence.
Can You please email him and tell him most people think he is an idiot.
Thanks
I don't have any confidence in this guy.
I respect people sell food on the street more than this guy.
I would not bow my head to this guy if I see him in the street. I know his positon is easily obtain if you know someone or have something.
How could a judge like have such a nice house and nice car?
How many people did he convicted for no good cause?
The rummor out there is not good for him.
Post a Comment