Thursday, June 14, 2012

តុលាការ​ក្រុង​បញ្ជូន​សំណុំ​រឿង​អ្នក​បឹងកក់​ទៅ​ឧទ្ធរណ៍ - Boeung Kak Lake case to be heard in Appeal?

កូន​អ្នក​ភូមិ​បឹង​កក់​ ស្រែក​ទាម​ទារ​យុត្តិ​ធម៌ ពេល​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​​សហ​រដ្ឋ​អា​មេរិក​ពីម្សិល​មិញ​​។ (រូបថត ម៉េង គីម​ឡុង​)

14 June 2012
ឃុត សុភចរិយា
The Phnom Penh Post
មាន​ស្ត្រី​ ៦ នាក់ ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង នៅ​ក្នុង​ពន្ធនាគារ អស់​រយៈ​ពេល​បួន​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​ ហើយ​បច្ចុប្បន្ន សុខភាព​អ្នក​ទាំង​នោះ​មាន​សភាព​ទ្រុឌទ្រោម​ជា​ខ្លាំង ពិសេស​អ្នក​ស្រី​ឆេង លាភ
ភ្នំពេញៈ សាលា​ដំបូង​រាជធានី បាន​បញ្ជូន​សំណុំ​រឿងដ៏​ចម្រូង​ចម្រាស របស់​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ចំនួន ១៣ នាក់ ដែល​កំពុង​ជាប់​ឃុំ​ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ទៅ​កាន់​សាលា​ឧទ្ធរណ៍ ខណៈ​ដែល​ស្រ្តី​ជាប់​ឃុំ​ទាំង​នោះ ​ខ្លះ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ ហើយ​ស្ថានទូត​អាមេរិក និង​តំណាង​សហគមន៍​អឺរ៉ុប បាន​ទទួល​យក​ញត្តិ​ពី​ក្រុម​អ្នក​ភូមិ ដែល​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​នេះ។

មេធាវីការពារ​ក្តី​ស្ត្រី ១៣ ​នាក់​ ក្នុង​សហគមន៍​បឹងកក់ លោក​ហម ស៊ុន​រិទ្ធ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា តុលាការ​រាជធានី បាន​បញ្ជូន​សំណុំ​រឿង​របស់​កូន​ក្ដី​លោក ទៅ​កាន់​សាលា​ឧទ្ធរណ៍ ​កាល​ពី​ថ្ងៃ​អង្គារ។ ប៉ុន្តែ​លោក ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​​ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ដែល​ជំនុំ​ជម្រះ ក្នុង​សំណុំ​រឿង​របស់​កូន​ក្ដី​លោក​ ជា​អ្នក​ណា​នៅ​ឡើយ​ទេ​។

លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​ដាក់​លិខិត ស្នើ​សុំ​ឲ្យ​កូន​ក្ដី​របស់​ខ្ញុំ​ទាំង​ ១៣ នាក់ បាន​នៅ​ក្រៅ​ឃុំ នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ក្នុង​សំណុំ​រឿង​នេះ​ជា​អ្នក​ណា​»។

យូ ប៊ុនឡេង

លោក​យូ ប៊ុនឡេង​ ប្រធាន​សាលា​ឧទ្ធរណ៍ មិន​អាច​ទំនាក់​ទំនង​ សុំការ​អធិប្បាយ​បាន​ទេ​ កាលពី​ម្សិលមិញ។


កាលពី​ថ្ងៃ​ទី ​២៤ ខែ​ឧសភា កន្លង​មក​នេះ សាលា​ដំបូង​រាជធានី ​បាន​ធ្វើ​ការ​ជំនុំ​ជម្រះ​យ៉ាង​តក់​ក្រហល់ ទៅ​លើ​ស្ត្រី​អ្នក​ភូមិ​បឹងកក់​ចំនួន ១៣ ​នាក់​ និង​បាន​ផ្ដន្ទាទោស ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ​កន្លះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រឆាំង​មន្ត្រី​សាធារណៈ និង​បទ​ទន្ទ្រាន​កាន់​កាប់​ដី​របស់​នីតិបុគ្គល​សាធារណៈ ក្នុង​តំបន់​បឹងកក់។ ក្នុង​ថ្ងៃ​ដដែល​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់ នៃ​សហគមន៍​នេះ នឹង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ក្នុង​បទ​ដូច​គ្នា នឹង​ស្ត្រី​ទាំង ១៣​ ខាងលើ។​ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ​មាន​ស្ត្រី​ ៦ នាក់ ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង នៅ​ក្នុង​ពន្ធនាគារ អស់​រយៈ​ពេល​បួន​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​ ហើយ​បច្ចុប្បន្ន សុខភាព​អ្នក​ទាំង​នោះ​មាន​សភាព​ទ្រុឌទ្រោម​ជា​ខ្លាំង ពិសេស​អ្នក​ស្រី​ឆេង លាភ។​ នេះ​បើ​តាម​ការ​អះអាង​របស់​ពល​រដ្ឋ​ម្នាក់ ដែល​បាន​ទៅ​សួរ​សុខទុក្ខ​អ្នក​ទាំង​នេះ ដល់​ពន្ធនាគារ​ព្រៃស កាល​ពី​ម្សិល​មិញ។

តំណាង​សហគមន៍​បឹងកក់ អ្នក​ស្រី​បូ ឆវី បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​ពី​គាត់​ និង​អ្នក​ភូមិ​ប្រមាណ​ជាង ​៥០​នាក់ បាន​នាំ​គ្នា​យក​ញត្តិ​ ទៅ​ដាក់​នៅ​ស្ថានទូត​អាមេរិក និង​សហភាព​អឺរ៉ុប កាល​ពី​ម្សិល​មិញ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះ​លែង​សមាជិក​របស់​ពួក​គេ​ទាំង ​១៥ ​នាក់​ ឲ្យ​មាន​សេរីភាព​រួច គាត់​នឹង​អ្នក​ភូមិ​បីបួន​នាក់ ដែល​រួម​ទាំង​កុមារី​ម្នាក់ ​បាន​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​សួរសុខ​ទុក្ខ នឹង​ផ្ដល់​ដំណឹង​ល្អ​ដល់​អ្នក​ទាំង​១៥​នាក់​។

អ្នក​ស្រី​បាន​បន្ត​ថា ឆ្មាំ​ពន្ធនាគារ បាន​អនុញ្ញាត​ឲ្យ​គាត់​បាន​ជួប​អ្នក​ស្រី​ទេព វន្នី គង់​ ចាន់​ថា និង​អ្នក​ស្រី​ផាន់ ឈុន រ៉េត ចំណែក​ឯកុមារី ប៉ោ សុគុណ​កញ្ញា ដែល​ត្រូវ​ជាកូន​របស់​អ្នក​ស្រី​តុល​ ស្រី​ពៅ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួប​ម្ដាយ​របស់​នាង និង​អ្នក​ភូមិ​ពីរ​នាក់​ផ្សេង​ទៀត។

អ្នក​ស្រី​ថ្លែង​ថា​៖«អ្នក​ទាំង​នោះ​ស្គម​ស្លេក​ស្លាំង​ និង​ខ្សោយ​កម្លាំង​ជាង​មុន ប៉ុន្តែ​ពួក​គេ​ នៅ​តែ​មិន​ព្រម​បញ្ឈប់​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ បើ​ទោះ​ជា​ខ្ញុំ​បាន​ខំ​អង្វរ​ឲ្យ​ពួក​គាត់​បញ្ឈប់​ក្ដី»

អ្នក​ស្រី​បាន​បន្តថា លោក​ហ្សង់ ហ្វ្រង់ស័រ កូតាំង ឯក​អគ្គ​រដ្ឋ​ទូត និង​ជា​ប្រធាន​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប ​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កាលពី​ម្សិលមិញ បាន​សន្យា​ថា​ នឹង​ជួយ​អន្តរាគមន៍​ ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ពិនិត្យ ​នឹង​ដោះស្រាយ សំណើ​សុំ​ឲ្យ​ដោះ​លែង​សមា​ជិក​របស់​ពួក​គេ​ ១៥ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

អ្នក​ស្រី​បាន​ថ្លែង​ថា៖ «លោក ហ្វ្រង់ស័រ កូតាំង បាន​ប្រាប់​ខ្ញុំ​ថា លោក​អាណិត​អាសូរ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​យើង​ខ្ញុំ ពិសេស​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង ​១៥ ​នាក់​»។

លោក ហ្វ្រង់ស័រកូតាំង និង​មន្ត្រី​តំណាង សហគមន៍​អឺរ៉ុប មិន​អាច​ទាក់ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​កាល​ពី​ម្សិលមិញ​។

ស្ថាន​ទូត​អាមេរិក​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​ការ​ចាប់​ឃុំ​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​៕

6 comments:

Anonymous said...

Why people are so furious when they see the picture of Ah Yuon Bun Leng?

Ah Roleuy Nis has never been serving Khmer's interest.

Anonymous said...

បុំាងតោ កាត់ក​ អាកូនមីចោរគេចុយ
Pi Anh=ពីអញ អោយងាប់ផុតពូជតែម្ដង។

Anonymous said...

Yu Bun Leng always block cases 003 and 004.

Why Yu Bun Leng so afraid of Cases 003 and 004?

Why ECCC so afraid of Nuon Chea and Khieu Samphan speaking out?

Why Hun Sen always interfere this ECCC?

Because this is ECCC in Cambodia is Hanoi-US ECCC to cover up war crimes, genocides, war crimes agaisnt Cambodian humanity known as US B 52 carpet bombing between 1969-1973 and the worse is Indochina Federation to put Cambodia under yuon annex and exterminate Cambodian ethnic from our homeland.

Anonymous said...

This guy looks like an idiot and he had acted like an idiot before.

I wonder why and how did he became a judge? You mean to tell me he is that inteligence.

Can You please email him and tell him most people think he is an idiot.

Thanks

Anonymous said...

I don't have any confidence in this guy.

I respect people sell food on the street more than this guy.

I would not bow my head to this guy if I see him in the street. I know his positon is easily obtain if you know someone or have something.

Anonymous said...

How could a judge like have such a nice house and nice car?

How many people did he convicted for no good cause?

The rummor out there is not good for him.