Tuesday, June 12, 2012

Cambodian-Americans to demonstrate during Comrade Ho 5 Hong's meeting with Hillary Clinton


ខ្មែរ​អាមេរិកាំង​រៀបចំ​បាតុកម្ម​ពេល​លោក​ហោ ណាំហុង​ជួប​លោកស្រី​ហ៊ីលឡារី ​គ្លីនតុន 

Kuong Koy, one of Hun Xen's regime's mouthpiece
ថ្ងៃច័ន្ទ, 11 ខែមិថុនា 2012
ដោយ សុខ ខេមរា វីអូអេ​ | វ៉ាស៊ីនតោន



សម្គាល់៖ វីអូអេ​នឹង​មាន​ធ្វើ​សេចក្តី​រាយការណ៍​ពិសេស​អំពី​ដំណើរទស្សនកិច្ច​ផ្លូវការ ​​របស់​លោក​ហោ ណាំហុង មក​កាន់​សហរដ្ឋ​អាមេរិក​ពី​ថ្ងៃ​ទី​១២​ដល់​១៣ ខែ​មិថុនា ឆ្នាំ​២០១២។


«យើង​នឹង​បន្ត​សកម្មភាព​របស់​យើង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ខ្មែរ​យើង​នៅ​ក្នុង​ប្រទេស​ខ្មែរ»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន​មកពី​រដ្ឋនានា​ត្រៀម​ធ្វើ​បាតុកម្ម​តវ៉ា​នៅមុខ​ក្រសួង​ការបរទេស​ស.រ.អ.​ក្នុង រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ជំរុញ​ស.រ.អ.​ឲ្យ​ជួយ​ពិនិត្យ​មើល​ស្ថានការណ៍​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ​ការ​រំលោភ​បំពាន​ដីធ្លី​ និង​កែទម្រង់​ផ្សេងៗ​ក្នុងពេល​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី ​ការបរទេស​កម្ពុជា​ជួប​ជាមួយ​លោកស្រី ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ ហ៊ីលឡារី គ្លីនតុន​ (Hillary Clinton) នៅ​ថ្ងៃ​អង្គារ

លោក ម៉ៃឃើល ឌួង ​អ្នក​រៀបចំ​បាតុកម្ម​អហិង្សា​នេះ​បាន​អះអាង​ថា​បាតុកម្ម​នេះ​គឺដើម្បី​ជំរុញ​ឲ្យ​ស.រ.អ.​គិត​ពិចារណា​អំពី​បញ្ហា​នៅ​កម្ពុជា​ទាក់ទង​នឹង​ការ​បណ្តេញ​ចេញ​ពលរដ្ឋ​ពី​លំនៅដ្ឋាន​ ​ការ​ចាប់​ពលរដ្ឋ​បឹងកក់​១៥​នាក់​ដាក់​គុក​ដោយសារ​ការ​តវ៉ា​ដែល​គ្មាន​ដំណោះស្រាយ​ បញ្ហា​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​លោក ឈុត វុទ្ធី ​និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ចុះ​អន់ថយ​ដំណើរការ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។

«ព្រោះអី​យើង​យល់ឃើញ​ថា ​ចំពោះ​យើង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​សហគមន៍​ខ្មែរ​នៅ​បរទេស​ទាំង​អស់​ដែរ ​គឺ​ឃើញ​ថា​ ប្រជាធិបតេយ្យ​ហើយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​ កាន់តែ​ដើរ​ថយ​ក្រោយ​ឡើង»


បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នេះ​ចំ​ពេល​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​គ្រោង​នឹង​ជួប​ជាមួយ​លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​នៅ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ ដែល​គេ​ដឹង​ថា​ នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​តំបន់​ បញ្ហា​បំណុល​ជាង​៤៤០​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​ស.រ.អ.​ ហើយ​និង​ពិភាក្សា​ពី​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ស.រ.អ. ​ផង​ដែរ។​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​លោក ហោ ណាំហុង ​នឹង​ជួប​ជាមួយ​លោក​ ព្រឹទ្ធសមាជិក​ ជីម វេប (Jim Webb) ​និង​មន្ត្រី​សេតវិមាន​ផង​ដែរ។

លោក ម៉ៃឃើល ឌួង​ បាន​អះអាង​ថា ​ដោយសារ​ពលរដ្ឋ​ខ្មែរ​និង​លោក​បាន​ដឹង​ដំណឹង​ពី​ទស្សនកិច្ច​របស់​ លោក ហោ ណាំហុង​ លោក​និង​ពលរដ្ឋខ្មែរ​អាមេរិកាំង​ដទៃ​ទៀត​បាន​រៀបចំ​បាតុកម្ម​នេះ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទាំង​ក្នុង​នយោបាយ​អាមេរិកាំង​និង​កម្ពុជា។​ លោក​ថ្លែង​ថា ​តំណាង​ក្រុម​បាតុករ​នឹង​ជួប​ជាមួយ​លោក ចូហ្សេហ្វ យន់ (Joseph Yun) ​ឧបការីរង​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី។ ​លោក​ថ្លែង​ថា​ ដោយសារ​តំណាង​បាតុករ​ជា​ជនជាតិ​អាមេរិក​ គេ​អនុញ្ញាត​ឲ្យ​ជួប​ដើម្បី​ស្តាប់​បញ្ហា​លំបាក​ របស់​ពលរដ្ឋ​និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​គេ​ គឺ​មិន​ដូចជា​នៅ​កម្ពុជា​ទេ។

«ឥឡូវ​ឧទាហរណ៍​ដូច​ជា​ខ្ញុំ​ទៅ​សុំ​ជួប​គេ​ យើង​មាន​បញ្ហា​គួរ​ឲ្យ​ដោះស្រាយ។ គេ​ស្តាប់​យើង។ គេ​យក​ចិត្ត​ទុក​ដាក់។​ មិន​មែន​ដូច​ស្រុក​ខ្មែរ​គ្រាន់​តែ​ធ្វើ​បាតុកម្ម ​គ្រាន់​សុំ​យក​ញត្តិ​ទៅ​ឲ្យ​គេៗ​វាយ​ដំ​ច្រំធាក់ ​ហើយ​គេ​ចាប់​ដាក់​ពន្ធនាគារ​ អាហ្នឹង​វា​អយុត្តិធម៌​ណាស់»

លោក ​យ៉ាប់ គឹមទឹង​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​ CAHRAD​ នៅ​រដ្ឋ​វីជីនៀ (Virginia) ​ស.រ.អ.​បាន​ថ្លែង​ថា​ លោក​នឹង​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ជួយ​ដល់​កម្ពុជា​ឲ្យ​មាន​ការ​កែ​ទម្រង់​លើ​វិស័យ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​មួយ​ បញ្ឈប់​ការ​ចាប់​ពលរដ្ឋ​ខ្មែរ​ដាក់គុក ​បញ្ឈប់​អំពើ​ហិង្សា​បាញ់​កម្មករ​រោងចក្រ​ និង​អ្នកតវ៉ា​ដីធ្លី​ជាដើម។

«យើង​ចង់​ទៅ​បាតុកម្ម​ពេល​ហ្នឹង​ដើម្បី​បង្ហាញ​ថា ​យើង​មិន​សប្បាយ​ចិត្ត​ពី​រឿង​នយោបាយ​បង្រ្កាប​ ជា​ពិសេស​បង្រ្កាប​អ្នក​ប្រឆាំង​នឹង​អ្នក​ទាមទារ​អ្វីៗ​ផ្សេងៗ​ទៀត។​ គឺ​ថា​ទាក់ទង​នឹង​រាជការ​ហ្នឹង​គឺ​គេ​សង្គ្រប់ ​គេ​បំបិទ​សិទ្ធិ ​ហើយ​សិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យើង​បាន​ដើរ​ថយ​ក្រោយ។​ បើ​គិត​ទៅ​ឈាន​ចូល​ផ្តាច់ការ​នៅ​ប្រទេស​ខ្មែរ ​ហើយ​នឹង​ការ​ពុករលួយ»។

ចំណែក​លោក ​គុជ ចាន់លី​ ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋម៉ារីឡែន​ (Maryland) អះអាង​ថា​លោក​នឹង​ចូលរួម​បាតុកម្ម​ដែរ​ ដោយ​ថ្លែង​ថា ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នឹង​ពង្រីក​ការ​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋការ​ស.រ.អ.​រឿង​បញ្ហា​កម្ពុជា។

«គឺ​ថា​យើង​នឹង​បន្ត​សកម្មភាព​របស់​យើង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ខ្មែរ​យើង​នៅ​ក្នុង​ប្រទេស​ខ្មែរ»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង​បាន​អះអាង​ថា​ ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​គ្មាន​អ្វី​ប៉ះពាល់​ដល់​ដំណើរ​ទស្សនកិច្ច​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ទេ។​

«នេះ​ជា​រឿង​ធម្មតា​សម្រាប់​ក្រុម​ខ្មែរ​វង្វេង​ជាតិ​មួយ​ចំនួន​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ងងល់ អញ្ចឹង​ហើយ​នៅ​ពេល​ដែល​គេ​ស្ថិត​ក្នុង​ភាព​ងងឹត​ងងល់​គេ​នឹង​ធ្វើ​សកម្មភាព​ងងឹត​ងងល់​បែបហ្នឹង »។

ប្រទេស​កម្ពុជា​ត្រូវ​ស.រ.អ.​ចាត់​ទុក​ថា ​ជា​ប្រទេស​អន់​ថយ​ផ្នែក​ការ​គោរព​សិទ្ធិ​មនុស្ស​ ដោយសារ​តុលាការ​មាន​ភាព​ទន់ជ្រាយ ​ការ​សម្លាប់​ក្រៅ​ច្បាប់​ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​មួយ​ចំនួន​និង​ បញ្ហា​មួយ​ចំនួន​ទៀត។​ នេះ​ជា​របាយ​ការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​កំណត់​ហេតុ​សិទ្ធិ​មនុស្ស​ពិភពលោក​ដែល​ទើប​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ៕

10 comments:

Anonymous said...

ដូចពាក្យគេថា : ឆ្កែនៅតែព្រុះ មនុស្សនៅតែដើរ ។
អាមេរិក ក៏មិនខុសពីចិនប៉ុន្មានទេ អោយតែបានប្រយោជន៍ទីណា គេរត់ទៅ់ នោះអែង ។ ខ្មែរ ១
ដំបរ ស្វាេនៅក្រៅស្រុកធ្វើអីកើត បើខ្មែរក្នុងស្រុកភាគច្រើន ល្ងុកល្អើន មិនសូវជាខ្វល់
ម៉ុងភូ ទទូរភួយ អីផង ! ។ អាមេរិកធ្លាប់បានគាំទ្រលោក លន់ នល់ ែដលគាត់ដណ្តើមលោក
អុិន តាំ ធ្វើប្រធានាធិបតី ទោះបីជាគាត់ចាញ់ឆ្នោត នាទសវត្ស 1970 ។ កាលណោះបើអុិន តាំ
ឡើងកាន់អំណាចខ្មែរប្រហែលជាអាច មានវាសនាផុតពីរបបប៉ុល ពត ហើយខ្មែរសព្វថ្ងៃក៍ប្រហែល
ជាមានវាសនាផ្សេងដែរ ។ កាលណោះ និសិត្ស សិស្ស បុគ្គលិកមន្ត្រីរាជការ ព្រះសង្ឃ រួមជាមួយ
ប្រជាជន តវ៉ា ទាមទារ តែត្រូវកងកម្លាំង លន់ នល់ បាញ់បង្ក្រាប ស្លាប់ខ្លះ ជាប់គុកខ្លះ  ខកចិត្ត
នឹងអាមេរិកឈរអោបដៃ បិទភ្នែកជួយលន់ នល់ តមកទៀត ...

Anonymous said...

Does anybody know anythng about this guy Kuong Koy, background or anything for that matter? Is he related to that 10-finger guy by the name of Sok Siphanna(?) or something like that?

Anonymous said...

MRS CLINTON,

I KNOW YOU WILL SHAKE HANDS WITH HOR NAM HONG. PLEASE WASH YOUR HANDS AFTER THAT. THIS MAN'S HANDS ARE COVERED WITH CAMBODIAN BLOOD.

Anonymous said...

5:38 AM,

You have said it very well.

I remembered being there during the 1972 presidential election in Phnom Penh.

In many polling stations Mr. In Tam came out victoriously and yet Lon Nol declared he was a winner with the shameful complicity of Uncle Sam.

Well, Uncle Sam had to accept to run out of Cambodia very fast in April of 1975 because they shook hands with the incompetent loser and forgot intentionally what democratic election meant.

Way back then I was totally appalled at the American decision to support Lon Nol and turned a blind eye to the electoral fraud happening right there in front of their eyes. I said, "Shame on you, America! I didn't know that there are 2 types of justice!"

Pissed off

Anonymous said...

Don't blame America and US gvt because they have no eyes no ears and no heart, but blame the persons in power during that time. Like now u should blame Obama. Some of u guys didn't vote for McCain. Things would have change a lot because McCain is tough toward Hun Sen and Yuons. Learn to hit the right spot by knowing US politics n international relations. Learn to keep good friends like mike, brad Adam, McCain, Dana Rora b, and the rests by keeping and nurturing good connection with them. If you don't do Hun Sen and Yuons will do. Do it professionally, diplomatically, cordially and constantly, otherwise Yuons will influent one by one untill no one left for us.

Anonymous said...

This meant for SRP, KI, And HRP only. If you have done , that's perfect. If not, do it. Don't need those guy only when you need help. They are also human beings that need encouragement, comforts and gratitude as we do.

Anonymous said...

Hor Namhong goes to USA because Hilarry invited him. so it is the great honor of Cambodia but some Cambodian in USA in crazy to do a stupid thing

Anonymous said...

1.16PM idiot!
They are doing the great job to pretest against Hun Sen regime that is oppressing and killing the people. They are expressing their rights that is given to them by US constitution. You yourself that is crazy and dont know your rights and duty.

Anonymous said...

ខ្មែរខាងក្នុងព្រោះតែគ្មានលទ្ធភាពធ្វើបាតុកម្ម ទើប
ខ្មែរនៅក្រៅដូចជាក់ស្ដែងនៅអាមេរិក ទោះមួយដំបរ
ស្វាយ៉ាងណាឱ្យតែដើម្បីប្រទេសជាតិខ្មែរ យើងត្រូវតែ
ហ៊ានប្តូរពុះពារជួយខ្មែរគ្រប់ទីបន់មិនថាក្រោម លើ
និងកណ្ដាលឡើយ។ឆាប់រលត់រលាយវិនាស់ឱ្យអស់
ទៅរបបផ្ដាច់ការ ឬ របបឪប៉ុលពត៕
ជ័យយោ វីរភាពដ៏ខ្លាំងក្លាខ្មែរអាមេរិក និង ខ្មែរគ្រប់
ដំបន់!បរាជ័យគ្រប់ឧបាយកលរបស់បនហាណូយនិង
បាងកក!!

Anonymous said...

កុំអាលជេរសៀមអី ! ព្រោះប្រវត្តសាស្ត្រខ្មែេ ក្រោយសម័យអង្គរមកដល់សព្វថ្ងៃដូចជាវិលវល់ កន្ទង់វង់តែពីរឿង " ពឹងយួន ពឹងសៀម "
ពឹងទៅពឹងមក បងធំទាំងពីរយកចំណេញពីខ្មែរមិនស្វាង ។ គ្មានអ្នកណាស្អប់បរទេសជាងអាពតទេ ទីបំផុតរត់ទៅពឹងសៀមនៅពេល
ទល់ច្រក ដើម្បីអំណាចពួកអាពតក៏កាប់ឈើលក់អោយចិន តាមរយះថៅកែសៀម រំលាយភ្នំយកត្បូង ។ គិតទៅបរទេសបានចំណេញ
ពីខ្មែររហូត ។ អាមេរិកយកចិត្តរដ្ឋាភិបាលខ្មែរពេលនេះ ក៏ព្រោះតែសំឡឹងឃើញប្រយោជន៍ប្រេងកាតនៅខ្មែរ និង នៅសមុទ្រយួន ។
ម្យ៉ាងទៀត ដើម្បីការពារស្ថិរភាពក្នុងតំបន់សេដ្ឋកិច្ចនោះ អាមេរិកមិនបណ្តោយខ្មែរធ្លាក់ទៅក្នុងកណ្តាប់ដៃចិនទាំងស្រុងជាដាច់ខាត ។
ដូច្នេះ ការអញ្ជើញត្ំណាងរដ្ឋាភបាលខ្មែរទៅអាមេរិកពេលនេះ គឺ ដើម្បី "ផលប្រយោជន៍របស់អាមេរិក សុទ្ធសាធ " ( ខ្មែរនឹងបាន
ទទួលផលតិចតួចដែរ )។ អីឡូវនេះ មានសំនួរមួយសួរថា : បងប្អូនដែល កាលពីទៅស្បថនៅមុខតុលាការអន្តោរបវេសអាមេរិកាំង
នៅពេលចូលសញ្ជាតិនោះ ថា " នឹងការពារ និង បំរើ សហរដ្ឋអាមេរិក " នោះយ៉ាងម៉េចទៅវិញ ? 
You ,Khmer-American swore that you have " to protect and to serve the USA "
Now , what happen if you protest against the interest of the USA ? ...