Kuong Koy, one of Hun Xen's regime's mouthpiece |
ដោយ សុខ ខេមរា វីអូអេ | វ៉ាស៊ីនតោន
សម្គាល់៖ វីអូអេនឹងមានធ្វើសេចក្តីរាយការណ៍ពិសេសអំពីដំណើរទស្សនកិច្ចផ្លូវការ របស់លោកហោ ណាំហុង មកកាន់សហរដ្ឋអាមេរិកពីថ្ងៃទី១២ដល់១៣ ខែមិថុនា ឆ្នាំ២០១២។
«យើងនឹងបន្តសកម្មភាពរបស់យើងដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះខ្មែរយើងនៅក្នុងប្រទេសខ្មែរ»។
ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនមកពីរដ្ឋនានាត្រៀមធ្វើបាតុកម្មតវ៉ានៅមុខក្រសួងការបរទេសស.រ.អ.ក្នុង រដ្ឋធានីវ៉ាស៊ីនតោនដើម្បីជំរុញស.រ.អ.ឲ្យជួយពិនិត្យមើលស្ថានការណ៍កម្ពុជាទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ការរំលោភបំពានដីធ្លី និងកែទម្រង់ផ្សេងៗក្នុងពេលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ការបរទេសកម្ពុជាជួបជាមួយលោកស្រី រដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅថ្ងៃអង្គារ។
លោក ម៉ៃឃើល ឌួង អ្នករៀបចំបាតុកម្មអហិង្សានេះបានអះអាងថាបាតុកម្មនេះគឺដើម្បីជំរុញឲ្យស.រ.អ.គិតពិចារណាអំពីបញ្ហានៅកម្ពុជាទាក់ទងនឹងការបណ្តេញចេញពលរដ្ឋពីលំនៅដ្ឋាន ការចាប់ពលរដ្ឋបឹងកក់១៥នាក់ដាក់គុកដោយសារការតវ៉ាដែលគ្មានដំណោះស្រាយ បញ្ហាបាញ់សម្លាប់សកម្មជនព្រៃឈើលោក ឈុត វុទ្ធី និងអំពើអមនុស្សធម៌ផ្សេងៗទៀតដែលធ្វើឲ្យចុះអន់ថយដំណើរការប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
«ព្រោះអីយើងយល់ឃើញថា ចំពោះយើងជាពលរដ្ឋខ្មែរអាមេរិកាំងនិងសហគមន៍ខ្មែរនៅបរទេសទាំងអស់ដែរ គឺឃើញថា ប្រជាធិបតេយ្យហើយនិងសិទ្ធិមនុស្សនៅកម្ពុជាហ្នឹង កាន់តែដើរថយក្រោយឡើង»។
បាតុកម្មរបស់ពលរដ្ឋខ្មែរនេះចំពេលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងគ្រោងនឹងជួបជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងក្រសួងការបរទេសអាមេរិកនៅថ្ងៃអង្គារ ដែលគេដឹងថា នឹងពិភាក្សាគ្នាលើបញ្ហាតំបន់ បញ្ហាបំណុលជាង៤៤០លានដុល្លារដែលកម្ពុជាជំពាក់ស.រ.អ. ហើយនិងពិភាក្សាពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ស.រ.អ. ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា លោក ហោ ណាំហុង នឹងជួបជាមួយលោក ព្រឹទ្ធសមាជិក ជីម វេប (Jim Webb) និងមន្ត្រីសេតវិមានផងដែរ។
លោក ម៉ៃឃើល ឌួង បានអះអាងថា ដោយសារពលរដ្ឋខ្មែរនិងលោកបានដឹងដំណឹងពីទស្សនកិច្ចរបស់ លោក ហោ ណាំហុង លោកនិងពលរដ្ឋខ្មែរអាមេរិកាំងដទៃទៀតបានរៀបចំបាតុកម្មនេះឡើងក្នុងគោលបំណងធ្វើឲ្យមានការផ្លាស់ប្តូរទាំងក្នុងនយោបាយអាមេរិកាំងនិងកម្ពុជា។ លោកថ្លែងថា តំណាងក្រុមបាតុករនឹងជួបជាមួយលោក ចូហ្សេហ្វ យន់ (Joseph Yun) ឧបការីរងក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី។ លោកថ្លែងថា ដោយសារតំណាងបាតុករជាជនជាតិអាមេរិក គេអនុញ្ញាតឲ្យជួបដើម្បីស្តាប់បញ្ហាលំបាក របស់ពលរដ្ឋនិងស្វែងរកដំណោះស្រាយដើម្បីបម្រើប្រជាពលរដ្ឋគេ គឺមិនដូចជានៅកម្ពុជាទេ។
«ឥឡូវឧទាហរណ៍ដូចជាខ្ញុំទៅសុំជួបគេ យើងមានបញ្ហាគួរឲ្យដោះស្រាយ។ គេស្តាប់យើង។ គេយកចិត្តទុកដាក់។ មិនមែនដូចស្រុកខ្មែរគ្រាន់តែធ្វើបាតុកម្ម គ្រាន់សុំយកញត្តិទៅឲ្យគេៗវាយដំច្រំធាក់ ហើយគេចាប់ដាក់ពន្ធនាគារ អាហ្នឹងវាអយុត្តិធម៌ណាស់»។
លោក យ៉ាប់ គឹមទឹង ប្រធានអង្គការសិទ្ធិមនុស្សខ្មែរ CAHRAD នៅរដ្ឋវីជីនៀ (Virginia) ស.រ.អ.បានថ្លែងថា លោកនឹងចូលរួមបាតុកម្មនៅថ្ងៃស្អែកដើម្បីជួយដល់កម្ពុជាឲ្យមានការកែទម្រង់លើវិស័យប្រជាធិបតេយ្យ សិទ្ធិមនុស្សឆ្ពោះទៅកាន់ការអភិវឌ្ឍត្រឹមត្រូវមួយ បញ្ឈប់ការចាប់ពលរដ្ឋខ្មែរដាក់គុក បញ្ឈប់អំពើហិង្សាបាញ់កម្មកររោងចក្រ និងអ្នកតវ៉ាដីធ្លីជាដើម។
«យើងចង់ទៅបាតុកម្មពេលហ្នឹងដើម្បីបង្ហាញថា យើងមិនសប្បាយចិត្តពីរឿងនយោបាយបង្រ្កាប ជាពិសេសបង្រ្កាបអ្នកប្រឆាំងនឹងអ្នកទាមទារអ្វីៗផ្សេងៗទៀត។ គឺថាទាក់ទងនឹងរាជការហ្នឹងគឺគេសង្គ្រប់ គេបំបិទសិទ្ធិ ហើយសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើងបានដើរថយក្រោយ។ បើគិតទៅឈានចូលផ្តាច់ការនៅប្រទេសខ្មែរ ហើយនឹងការពុករលួយ»។
ចំណែកលោក គុជ ចាន់លី ពលរដ្ឋខ្មែរនៅរដ្ឋម៉ារីឡែន (Maryland) អះអាងថាលោកនឹងចូលរួមបាតុកម្មដែរ ដោយថ្លែងថា ពលរដ្ឋខ្មែរអាមេរិកាំងនឹងពង្រីកការស្វែងរកអន្តរាគមន៍ពីរដ្ឋការស.រ.អ.រឿងបញ្ហាកម្ពុជា។
«គឺថាយើងនឹងបន្តសកម្មភាពរបស់យើងដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះខ្មែរយើងនៅក្នុងប្រទេសខ្មែរ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួងបានអះអាងថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរគ្មានអ្វីប៉ះពាល់ដល់ដំណើរទស្សនកិច្ចលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងទេ។
«នេះជារឿងធម្មតាសម្រាប់ក្រុមខ្មែរវង្វេងជាតិមួយចំនួនដែលកំពុងតែស្ថិតនៅក្នុងភាពងងឹតងងល់។ អញ្ចឹងហើយនៅពេលដែលគេស្ថិតក្នុងភាពងងឹតងងល់គេនឹងធ្វើសកម្មភាពងងឹតងងល់បែបហ្នឹង »។
ប្រទេសកម្ពុជាត្រូវស.រ.អ.ចាត់ទុកថា ជាប្រទេសអន់ថយផ្នែកការគោរពសិទ្ធិមនុស្ស ដោយសារតុលាការមានភាពទន់ជ្រាយ ការសម្លាប់ក្រៅច្បាប់ដែលប្រព្រឹត្តដោយកងកម្លាំងរដ្ឋាភិបាលមួយចំនួននិង បញ្ហាមួយចំនួនទៀត។ នេះជារបាយការណ៍ប្រចាំឆ្នាំស្តីពីកំណត់ហេតុសិទ្ធិមនុស្សពិភពលោកដែលទើបចេញផ្សាយក្នុងសប្តាហ៍ថ្មីៗនេះ៕
10 comments:
ដូចពាក្យគេថា : ឆ្កែនៅតែព្រុះ មនុស្សនៅតែដើរ ។
អាមេរិក ក៏មិនខុសពីចិនប៉ុន្មានទេ អោយតែបានប្រយោជន៍ទីណា គេរត់ទៅ់ នោះអែង ។ ខ្មែរ ១
ដំបរ ស្វាេនៅក្រៅស្រុកធ្វើអីកើត បើខ្មែរក្នុងស្រុកភាគច្រើន ល្ងុកល្អើន មិនសូវជាខ្វល់
ម៉ុងភូ ទទូរភួយ អីផង ! ។ អាមេរិកធ្លាប់បានគាំទ្រលោក លន់ នល់ ែដលគាត់ដណ្តើមលោក
អុិន តាំ ធ្វើប្រធានាធិបតី ទោះបីជាគាត់ចាញ់ឆ្នោត នាទសវត្ស 1970 ។ កាលណោះបើអុិន តាំ
ឡើងកាន់អំណាចខ្មែរប្រហែលជាអាច មានវាសនាផុតពីរបបប៉ុល ពត ហើយខ្មែរសព្វថ្ងៃក៍ប្រហែល
ជាមានវាសនាផ្សេងដែរ ។ កាលណោះ និសិត្ស សិស្ស បុគ្គលិកមន្ត្រីរាជការ ព្រះសង្ឃ រួមជាមួយ
ប្រជាជន តវ៉ា ទាមទារ តែត្រូវកងកម្លាំង លន់ នល់ បាញ់បង្ក្រាប ស្លាប់ខ្លះ ជាប់គុកខ្លះ ខកចិត្ត
នឹងអាមេរិកឈរអោបដៃ បិទភ្នែកជួយលន់ នល់ តមកទៀត ...
Does anybody know anythng about this guy Kuong Koy, background or anything for that matter? Is he related to that 10-finger guy by the name of Sok Siphanna(?) or something like that?
MRS CLINTON,
I KNOW YOU WILL SHAKE HANDS WITH HOR NAM HONG. PLEASE WASH YOUR HANDS AFTER THAT. THIS MAN'S HANDS ARE COVERED WITH CAMBODIAN BLOOD.
5:38 AM,
You have said it very well.
I remembered being there during the 1972 presidential election in Phnom Penh.
In many polling stations Mr. In Tam came out victoriously and yet Lon Nol declared he was a winner with the shameful complicity of Uncle Sam.
Well, Uncle Sam had to accept to run out of Cambodia very fast in April of 1975 because they shook hands with the incompetent loser and forgot intentionally what democratic election meant.
Way back then I was totally appalled at the American decision to support Lon Nol and turned a blind eye to the electoral fraud happening right there in front of their eyes. I said, "Shame on you, America! I didn't know that there are 2 types of justice!"
Pissed off
Don't blame America and US gvt because they have no eyes no ears and no heart, but blame the persons in power during that time. Like now u should blame Obama. Some of u guys didn't vote for McCain. Things would have change a lot because McCain is tough toward Hun Sen and Yuons. Learn to hit the right spot by knowing US politics n international relations. Learn to keep good friends like mike, brad Adam, McCain, Dana Rora b, and the rests by keeping and nurturing good connection with them. If you don't do Hun Sen and Yuons will do. Do it professionally, diplomatically, cordially and constantly, otherwise Yuons will influent one by one untill no one left for us.
This meant for SRP, KI, And HRP only. If you have done , that's perfect. If not, do it. Don't need those guy only when you need help. They are also human beings that need encouragement, comforts and gratitude as we do.
Hor Namhong goes to USA because Hilarry invited him. so it is the great honor of Cambodia but some Cambodian in USA in crazy to do a stupid thing
1.16PM idiot!
They are doing the great job to pretest against Hun Sen regime that is oppressing and killing the people. They are expressing their rights that is given to them by US constitution. You yourself that is crazy and dont know your rights and duty.
ខ្មែរខាងក្នុងព្រោះតែគ្មានលទ្ធភាពធ្វើបាតុកម្ម ទើប
ខ្មែរនៅក្រៅដូចជាក់ស្ដែងនៅអាមេរិក ទោះមួយដំបរ
ស្វាយ៉ាងណាឱ្យតែដើម្បីប្រទេសជាតិខ្មែរ យើងត្រូវតែ
ហ៊ានប្តូរពុះពារជួយខ្មែរគ្រប់ទីបន់មិនថាក្រោម លើ
និងកណ្ដាលឡើយ។ឆាប់រលត់រលាយវិនាស់ឱ្យអស់
ទៅរបបផ្ដាច់ការ ឬ របបឪប៉ុលពត៕
ជ័យយោ វីរភាពដ៏ខ្លាំងក្លាខ្មែរអាមេរិក និង ខ្មែរគ្រប់
ដំបន់!បរាជ័យគ្រប់ឧបាយកលរបស់បនហាណូយនិង
បាងកក!!
កុំអាលជេរសៀមអី ! ព្រោះប្រវត្តសាស្ត្រខ្មែេ ក្រោយសម័យអង្គរមកដល់សព្វថ្ងៃដូចជាវិលវល់ កន្ទង់វង់តែពីរឿង " ពឹងយួន ពឹងសៀម "
ពឹងទៅពឹងមក បងធំទាំងពីរយកចំណេញពីខ្មែរមិនស្វាង ។ គ្មានអ្នកណាស្អប់បរទេសជាងអាពតទេ ទីបំផុតរត់ទៅពឹងសៀមនៅពេល
ទល់ច្រក ដើម្បីអំណាចពួកអាពតក៏កាប់ឈើលក់អោយចិន តាមរយះថៅកែសៀម រំលាយភ្នំយកត្បូង ។ គិតទៅបរទេសបានចំណេញ
ពីខ្មែររហូត ។ អាមេរិកយកចិត្តរដ្ឋាភិបាលខ្មែរពេលនេះ ក៏ព្រោះតែសំឡឹងឃើញប្រយោជន៍ប្រេងកាតនៅខ្មែរ និង នៅសមុទ្រយួន ។
ម្យ៉ាងទៀត ដើម្បីការពារស្ថិរភាពក្នុងតំបន់សេដ្ឋកិច្ចនោះ អាមេរិកមិនបណ្តោយខ្មែរធ្លាក់ទៅក្នុងកណ្តាប់ដៃចិនទាំងស្រុងជាដាច់ខាត ។
ដូច្នេះ ការអញ្ជើញត្ំណាងរដ្ឋាភបាលខ្មែរទៅអាមេរិកពេលនេះ គឺ ដើម្បី "ផលប្រយោជន៍របស់អាមេរិក សុទ្ធសាធ " ( ខ្មែរនឹងបាន
ទទួលផលតិចតួចដែរ )។ អីឡូវនេះ មានសំនួរមួយសួរថា : បងប្អូនដែល កាលពីទៅស្បថនៅមុខតុលាការអន្តោរបវេសអាមេរិកាំង
នៅពេលចូលសញ្ជាតិនោះ ថា " នឹងការពារ និង បំរើ សហរដ្ឋអាមេរិក " នោះយ៉ាងម៉េចទៅវិញ ?
You ,Khmer-American swore that you have " to protect and to serve the USA "
Now , what happen if you protest against the interest of the USA ? ...
Post a Comment