សមត្ថកិច្ចវៀតណាម ឈរមើលគណបក្សប្រឆាំងទៅពិនិត្យបង្គោលព្រំដែនក្នុងស្រុក ពញាក្រែកកាលពីឆ្នាំ ២០១០។ រូបថត ហេង ជីវ័ន |
ស្វា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការបាត់បង់ព្រំដែន របស់រដ្ឋាភិបាលកម្ពុជា |
មន្ត្រីថា ភូមិកំណើត ហេង សំរិន ជាភូមិស្ថិតក្នុងទឹកដីវៀតណាម
18 June 2012
មាស សុខជា
The Phnom Penh Post
«គេ (វ៉ា គឹមហុង) ថា ភូមិរបស់ លោកហេង សំរិន ជាភូមិរបស់វៀតណាមយូរហើយ មិនអាចទេ...ខ្ញុំធ្លាប់ចុះទៅផ្ទាល់ជួបចាស់ទុំនៅទីនោះ គាត់ប្រាប់ខ្ញុំថា កាលពីអំឡុងឆ្នាំ ៦០ ដីខ្មែរទៅពីព្រំដែនបច្ចុប្បន្ន ៣-៤ គីឡូម៉ែត្រទៀត»
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការកិច្ចការព្រំដែន បានថ្លែងថា កម្ពុជា កំពុងត្រៀមរៀបចំភូមិចំនួនពីរ ក្នុងខេត្តកំពង់ចាម ដើម្បីស្នើទៅវៀតណាមដោះដូរ ដើម្បីរក្សាភូមិ ២ ដែលគេស្គាល់ថា ជាភូមិរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលជាភូមិរបស់វៀតណាម។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា បានថ្លែងថា ភូមិពីរ គឺភូមិថ្លុកត្រាច និងអន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ដែលគេស្គាល់ថា ជាស្រុកកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភានោះ ជាអតីតភូមិរបស់វៀតណាម ដោយលោកអះអាងថា ភូមិទាំង ២ ត្រូវបានដាក់ចូលក្នុងទឹកដីវៀតណាម តាំងពីកម្ពុជា ស្ថិតក្រោមអាណានិគមបារាំងមកម្ល៉េះ។ លោកបានអះអាងបន្តទៀតថា វៀតណាម ប្រគល់ភូមិថ្លុកត្រាច និងអន្លង់ជ្រៃ មកឲ្យកម្ពុជា តាំងពីអាណានិគមបារាំង ហើយថា ក្នុងការដោះដូរភូមិរវាងប្រទេសទាំងពីរ ប្រសិនបើកម្ពុជាចង់រក្សាភូមិទាំងនេះ កម្ពុជាត្រូវរកភូមិផ្សេងទៀតដើម្បីប្រគល់ឲ្យវៀតណាមវិញ។ លោក វ៉ា គឹមហុង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «យើងនៅតែរក្សាភូមិទាំងពីរដដែល ប៉ុន្តែយើងត្រូវមានកាតព្វកិច្ចរកតំបន់មួយទៀតក្នុងខេត្តកំពង់ចាម ដើម្បីប្រគល់ទៅឲ្យវៀតណាមវិញ។ នេះយើងហៅថា ការសម្រុះសម្រួល»។ ទោះជាយ៉ាងណា លោក វ៉ា គឹមហុង មិនបានប្រាប់កាលបរិច្ឆេទពិតប្រាកដ នៃការដោះដូរភូមិរវាងកម្ពុជា និងវៀតណាមនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់ថា ដំណើរការដោះដូរភូមិ នឹងចាប់ផ្តើមក្នុងឆ្នាំនេះ។
ប៉ុន្តែលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំង បានធ្វើការរិះគន់យ៉ាងខ្លាំង លើគម្រោងការដោះដូរភូមិរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមនេះ ដោយលោកអះអាងថា ការដោះដូរនេះ មិនអាចទទួលយកបានទេ ប្រសិនបើដំណើរការ គ្មានការចូលរួមពីប្រជាជន ព្រោះការដោះដូរនេះ នឹងធ្វើឲ្យកម្ពុជាបាត់បង់ដីទៅវៀតណាម។ លោកបានបញ្ជាក់ថា៖ «ដូចដែលខ្ញុំបានដឹង ផែនទី ដែលបារាំងបានរក្សាឲ្យយើងប្រើប្រាស់រហូតមកដល់ពេលនេះ ស្រុកពញាក្រែក ជារបស់ខ្មែរ»។ លោកបានបន្តថា ប្រសិនបើភូមិទាំងពីរ ក្នុងស្រុកពញាក្រែក ត្រូវបានដាក់ជាដីវៀតណាម តាំងពីសម័យអាណានិគមបារាំង ម្ល៉េះសមជនជាតិវៀតណាមនឹងចូលមករស់នៅក្នុងភូមិទាំងនោះពេញ ហើយ មិនអាចខ្មែរយើងរស់នៅបានទេ។ លោកស៊ាន ប៉េងសែ បន្តថា៖ «បញ្ហាទឹកដី មិនដែលអាចដោះដូរ ដូចជាដោះដូរនំប៉័ង នឹងផ្លែក្រូចនោះទេ។ យើង ត្រូវមានការយល់ព្រមពីប្រជាជនទាំងអស់ព្រោះដីនោះមិនមែន កម្មសិទិ្ធរបស់លោក វ៉ា គឹមហុង និងលោក ហ៊ុន សែនទេ»។
លោក ហេង សំរិន ប្រធានរដ្ឋសភា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែលោក ជាម យៀប តំណាងរាស្ត្រពីគណបក្សប្រជាជន បានថ្លែងថា ភូមិខាងលើជាស្រុកកំណើតរបស់លោក ហេង សំរិន ដែលគាត់ធ្លាប់រស់នៅតាំងពីកំណើត រហូតដល់គាត់មានអាយុជិត ៨០ ឆ្នាំ។ ប៉ុន្តែលោកបន្តថា មុនពេលលោក ហេង សំរិន កើត លោកមិនបានដឹងទេថា ទីនោះ ជារបស់កម្ពុជា ឬវៀតណាម។ លោក លើកឡើងថា៖ «ភូមិរបស់សម្តេចពញាចក្រី ខ្ញុំធ្លាប់ទៅទីនោះជាញឹកញាប់។ វានៅក្បែរព្រំដែន សម្តេច ហេង សំរិន បានប្រកាសរួចហើយថា តាំងពីសម្តេចចាប់កំណើត សម្តេចបានរស់នៅទីនោះ»។ ទោះយ៉ាងណា លោកបានបន្ថែមថា ការដោះដូរនេះ ត្រូវមានការសម្រុះសម្រួលឲ្យបានត្រឹមត្រូវរវាងកម្ពុជា និងវៀតណាម និងថា ប្រសិនបើភូមិលោក ហេង សំរិន ជារបស់វៀតណាម កម្ពុជាគួរមានកន្លែងផ្សេងទៀតប្រគល់ឲ្យវៀតណាមវិញ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងថា វៀតណាម គេបានរៀបចំផែនការកាត់ច្រឹបយកទឹកដីខ្មែរនៅតាមព្រំដែន តាំងពីក្រោយឆ្នាំ ១៩៧៩ មកម្ល៉េះ គឺមានលោកប៉ែន សុវណ្ណ ដែលកាលនោះជានាយករដ្ឋមន្ត្រី ជាសាក្សី គឺគាត់បានប្រឆាំងជំទាស់ រហូតដល់មានការទម្លាក់គាត់ចេញពីតំណែង។ លោកកឹម សុខា បានបញ្ជាក់ថា៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជា ព្រមកាត់ (ភូមិខ្មែរ) ឲ្យគេ (វៀតណាម) នោះប្រវត្តិសាស្ត្រ នឹងចារទុក...ជាកំហុសធ្ងន់ណាស់»។
លោក រស់ វ៉ា អាយុ ៧១ ឆ្នាំ និងលោក ជុំ ជិន អាយុ ៧១ ឆ្នាំ ជាអ្នកភូមិពោធិ៍ព្រឹក ក្នុងស្រុកពញាក្រែកក្បែរភូមិទាំងពីរ បានអះអាងថា ភូមិថ្លុកត្រាច និងអន្លង់ជ្រៃ ពិតជារបស់កម្ពុជា ដែលពលរដ្ឋខ្មែររស់នៅជាច្រើនជំនាន់មកហើយនិងថា ទាហានវៀតណាមធ្លាប់ពួនក្នុងព្រៃក្បែរនោះ នៅពេលពួកគេប្រយុទ្ធជាមួយនឹងទាហានអាមេរិក។ លោក រស់ វ៉ា បានបញ្ជាក់ថា៖ «ភូមិទាំងនោះពិតជាដីខ្មែរ។ វាមិនមែនជាការភាន់ច្រឡំទេ»។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលធ្លាប់ត្រូវបានជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិលើបញ្ហាការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដោយផ្អែកទៅលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមដ៏ចម្រូងចម្រាស បានថ្លែងថា បញ្ហាព្រំដែន ជាបញ្ហាអាយុជីវិតរបស់ជាតិទាំងមូល ដែលមុននឹងឈានទៅដល់កិច្ចព្រមព្រៀងណាមួយ គឺត្រូវតែមានការពិភាក្សាហ្មត់ចត់ពីរដ្ឋសភា និងត្រូវស្វែងរកការឯកភាពជាតិ មិនមែនត្រូវពឹងផ្អែកតែទៅលើគណៈកម្មាធិការព្រំដែនតែមួយនោះទេ ។ លោកបន្តថា៖«គេ (វ៉ា គឹមហុង) ថា ភូមិរបស់ លោកហេង សំរិន ជាភូមិរបស់វៀតណាមយូរហើយ មិនអាចទេ...ខ្ញុំធ្លាប់ចុះទៅផ្ទាល់ជួបចាស់ទុំនៅទីនោះ គាត់ប្រាប់ខ្ញុំថា កាលពីអំឡុងឆ្នាំ ៦០ ដីខ្មែរទៅពីព្រំដែនបច្ចុប្បន្ន ៣-៤ គីឡូម៉ែត្រទៀត»។ លោកបញ្ជាក់ថា ការកំណត់ព្រំដែន គេមិនត្រូវពឹងផ្អែកទាំងស្រុងតែទៅលើផែនទីនោះទេ គឺគេត្រូវតែពិនិត្យមើលពីភូមិសាស្ត្រជាក់ស្តែង ដែលប្រជាជនក្នុងប្រទេសនីមួយៗរស់នៅតាំងពីដូនតារបស់ពួកគេមក ផងដែរ៕TK
រាយការណ៍បន្ថែមដោយ សូ វិសាល
3 comments:
TIME RUNNING OUT!!!
ÑÂṂB̀ỜḶÂỢ́ IN 2020...
TheLostÑǵừỹêṇ
សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អាយួន CHEA SARUN (CPP),នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!
បរាជ័យ ! ពួកអាយួន CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!
បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !
ជាពិសេស:
អា HEM HENG....... Ambassador (USA)
អា SEAR KOSOL..... Ambassador (UN)
អា CHEA SARUN..... ( USA )
អា OU SOVANN...... ( USA )
អា KIN SEAN HO.. MONTREAL (CANADA)
អា SOY SOPHEAP.. អាកញ្ជៈយួននៅ (PHNOM PENH)
ETC.............................
ពួកអាឆ្កែកញ្ជះយួន កំពុងប្រើប្រាស់យុទ្ធសាស្រ្ត អាយួន ហែម ហេង ,(HEM HENG)ជាមុខងារឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក នឹង អាយួន ស៊ា កុសល ,(SEAR KOSAL)ប្រចាំអង្គការសហប្រជាជាតិ ដើម្បីកេណ្ឌប្រមូលខ្មែរបង្កើតបក្ស
ប្រជាជនគឺបក្សរបស់យួនកុម្មុយនិស្តនៅសហរដ្ឋអាមេរិក ឲ្យលក់ក្បាលបំរើ នយោបាយក្បត់ជាតិ របស់ពួកវា។
អាយួន ស៊ា កុសល នឹង អាយួន ហែម ហេង បង្កើតស្ថានកុងស៊ុលនៅរដ្ឋ MA, PA, IL, MN, CA, WA, TX, FL,Montréal,CANADA.............etc
ដើម្បីលក់តំណែងនឹងទិញក្បាលខ្មែរឲ្យបំរើ
នយោបាយក្បត់ជាតិរបស់ពួកវា។
បើខ្មែរនៅក្រៅប្រទេសមិននាំគ្នា កំចាត់ពួកអាក្បត់ជាតិធ្វើខ្ញុំកញ្ជះយួនដាច់ថ្លៃចោលទេ ប្រទេសខ្មែរ គ្មានថ្ងៃបានសុខសាន្តឡើយ។
@ 12:37 AM
Dear All Khmer-Americans,
If we all write to the US govt to complain about Hem Heng's communist activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Hem Heng. Please write to your Congressmen and Senator and the US govt. to complain about Hem Heng's communist activities in America. What he is doing is causing division and fighting in within the American society (Khmer community).
Dear All, if we all write to the US govt to complain about Sea Kosal's communist Karl Marx activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Karl Marx Sea Kosal. Please write to your Congressmen and Senator and the US govt. to complain about Sea Kosal's communist Karl Marx activities in America. What he is doing is causing division and fighting in within the American society (Khmer community).
@ 3:38 PM
នៅឯប្រទេសខ្មែរសព្វថ្ងៃមានពួកអាក្បត់ជាតិលក់
ក្បាលធ្វើកញ្ជះយួន ដូចជា ៖
អា សយ សុភាព
អា ជុំ កុសល
អា ទិត្យ សុធា.......( យួន)
អា ផៃ ស៊ីផាន
អា កុយ គួង
អា ស៊ុត ឌឺណា
អា អេង ឆៃអៀង......(យួន)
អា កែវ រ៉េមី ..............ជាដើម ។ល។
ឯនៅក្រៅប្រទេស សព្វថ្ងៃមានពួកអាក្បត់ជាតិលក់
ក្បាលធ្វើកញ្ជះយួន (CPP) ដូចជា ៖
Ah HEM HENG.....Ambassador (USA)
Ah SEAR KOSAL...Ambassador (UN)
Ah CHEA SARUN...(អាយួន ជា សារុន)
Ah OU SOVANN
Ah IM SONG IM
Ah HENG PISAL
Ah HENG SONG
Ah KROURCH VANN CHAN
Ah LACH BUNRITH
Ah MEL MORN
Ah MUN BORA
Ah OK TOTA YUTH
Ah SEM SOVANN
Ah YIN SARUN
Ah VAR MONY
Mi SISOWATH SOCHEATA
Mi SO SAKHUN
Mi MATES MAGARETT
Ah KIN SEAN HO (Montréal . CANADA) etc.............
ពួកអាកញ្ជះយួនអស់នេះ គង់មានថ្ងៃយួនឱ្យអាចោរ ហ៊ុន សែន ចាប់ស្ងោរមិនដាក់ទឹកទេ...!
០៧ មករា ឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរមួយចំនួនថា យួន
បានចូលមកជួយរំដោះពីរបបប្រលៃពូជសាសន៍ប៉ុល
ពត។ជាងសាមសិបឆ្នាំកន្លងនិងមកទល់ពេលនេះ ជួប
នឹងការដោះដូរភូមិខ្មែរ២ឱ្យទៅយួន ទើបដឹងភ្ញាក់រឮក
ថា ០៧មករា យួន នាំគ្នាចូលមកឈ្លានពានលេបដី
ខ្មែរសោះ។
លុះដល់មកឥឡូវ តើ យើងអាចនិយាយថាជ្រុល
អស់ ដីខ្មែរ បានប្រែក្លាយទៅជាដីយួន សួរថាជា
កំហុសអ្នកណា?ចម្លើយប្រាកដជាគ្មានអ្នកនាំខ្មែរ
ណាម្នាក់ដឹងឡើយ!!!!!!!
Post a Comment