Tuesday, June 19, 2012

If Heng Xamrin's village is inside Vietnam, does it mean that Viet citizen Heng Xamrin rules Cambodia?

សមត្ថ​កិច្ច​វៀត​ណាម ​ឈ​​រ​មើល​គណ​បក្ស​ប្រឆាំង​​ទៅ​​ពិនិត្យ​​​បង្គោល​ព្រំ​ដែន​​​ក្នុង​ស្រុក​ ពញា​ក្រែក​កាល​ពី​ឆ្នាំ ២០១០​។ រូប​ថត ហេង ជីវ័ន​
ស្វា គឹម​ហុង ទេស​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណៈកម្មា​ធិការបាត់បង់​ព្រំ​ដែន របស់​រដ្ឋា​ភិបាល​កម្ពុជា​​

មន្ត្រី​ថា ភូមិ​កំណើត ហេង សំរិន ជា​ភូមិ​ស្ថិត​ក្នុង​ទឹក​ដី​វៀតណាម

18 June 2012
មាស សុខ​ជា
The Phnom Penh Post​
«គេ ​ (វ៉ា គឹមហុង​) ថា ភូមិ​របស់​ លោក​ហេង សំរិន ជា​ភូមិ​របស់​វៀតណាម​យូរ​ហើយ មិន​អាច​ទេ​...ខ្ញុំ​ធ្លាប់​ចុះ​ទៅ​ផ្ទាល់​ជួប​ចាស់​ទុំ​នៅ​ទី​នោះ​ គាត់​ប្រាប់​ខ្ញុំ​ថា កាល​ពី​អំឡុង​ឆ្នាំ ៦០ ដី​ខ្មែរ​ទៅ​ពី​ព្រំ​ដែន​បច្ចុប្បន្ន​ ៣-៤ គីឡូម៉ែត្រ​ទៀត»


ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​កិច្ចការ​ព្រំ​ដែន​ បាន​ថ្លែង​ថា កម្ពុជា​ កំពុង​ត្រៀម​រៀបចំ​ភូមិ​​ចំនួន​ពីរ​ ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​ស្នើ​ទៅ​វៀតណាម​ដោះដូរ ដើម្បី​រក្សា​ភូមិ​ ២ ដែល​គេ​ស្គាល់​ថា ជា​ភូមិ​របស់​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា ដែល​ជា​ភូមិ​របស់​វៀតណាម​។

លោក វ៉ា គឹមហុង ​ទេស​រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​កិច្ចការ​ព្រំ​ដែន របស់​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ភូមិ​ពីរ គឺ​ភូមិ​ថ្លុក​ត្រាច ​និង​អន្លង់​ជ្រៃ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ​ដែល​គេ​ស្គាល់​ថា​ ជា​ស្រុក​កំណើត​របស់​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​នោះ ជា​អតីត​ភូមិ​របស់​វៀតណាម ដោយ​លោក​អះអាង​ថា ភូមិ​ទាំង​ ២ ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទឹក​ដី​វៀត​ណាម ​តាំង​ពី​កម្ពុជា​ ស្ថិត​ក្រោម​អាណា​និគម​បារាំង​មក​ម្ល៉េះ​។ ​លោក​បាន​អះអាង​បន្ត​ទៀត​ថា វៀត​ណាម​ ប្រគល់​ភូមិ​ថ្លុក​ត្រាច និង​អន្លង់​ជ្រៃ មក​ឲ្យ​កម្ពុជា​ តាំង​ពី​អាណានិគម​បារាំង ហើយ​ថា ​ក្នុង​ការ​ដោះ​ដូរ​ភូមិ​រវាង​ប្រទេស​ទាំង​ពីរ ប្រសិន​បើ​កម្ពុជា​ចង់​រក្សា​ភូមិ​ទាំង​នេះ កម្ពុជា​ត្រូវ​រក​ភូមិ​ផ្សេង​ទៀត​ដើម្បី​ប្រគល់​ឲ្យ​វៀតណាម​វិញ។ ​លោក វ៉ា គឹម​ហុង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «​យើង​នៅ​តែ​រក្សា​ភូមិ​ទាំង​ពីរ​ដដែល ប៉ុន្តែ​យើង​ត្រូវ​មាន​កាតព្វ​កិច្ច​រក​តំបន់​មួយ​ទៀត​ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ​។ នេះ​យើង​ហៅ​ថា ការ​សម្រុះ​សម្រួល»។ ​ទោះជា​យ៉ាង​ណា លោក វ៉ា គឹម​ហុង មិន​បាន​ប្រាប់​កាល​បរិច្ឆេទ​ពិត​ប្រាកដ​ នៃ​ការ​ដោះ​ដូរ​ភូមិ​រវាង​កម្ពុជា និង​វៀតណាម​នៅ​ឡើយទេ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ដំណើរ​ការ​ដោះ​ដូរ​ភូមិ​ នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​នេះ។​


ប៉ុន្តែ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេ​សបារាំង​ បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង ​លើ​គម្រោង​ការ​ដោះ​ដូរ​ភូមិ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​នេះ ដោយ​លោក​អះអាង​ថា ការ​ដោះ​ដូរ​នេះ​ មិន​អាច​ទទួល​យក​បាន​ទេ ប្រសិន​បើ​ដំណើរ​ការ​ គ្មាន​ការ​ចូល​រួម​ពី​ប្រជាជន ព្រោះ​ការ​ដោះ​ដូរ​នេះ​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ដីទៅ​វៀត​ណាម។ ​លោក​បាន​បញ្ជាក់​ថា៖ «​ដូច​ដែល​ខ្ញុំ​បាន​ដឹង ​ផែនទី​ ដែល​បារាំង​បាន​រក្សា​ឲ្យ​យើង​ប្រើប្រាស់​រហូត​មក​ដល់​ពេល​នេះ ស្រុក​ពញាក្រែក ជា​របស់​ខ្មែរ​»។ លោក​បាន​បន្ត​ថា ប្រសិន​បើ​ភូមិ​ទាំង​ពីរ​ ក្នុង​ស្រុក​ពញាក្រែក​ ត្រូវ​បាន​ដាក់​ជា​ដី​វៀតណាម តាំង​ពី​សម័យ​អាណានិគម​បារាំង ​ម្ល៉េះ​សម​ជន​ជាតិ​វៀតណាម​នឹង​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​ទាំង​នោះ​ពេញ​ ហើយ មិន​អាច​ខ្មែរ​យើង​រស់​នៅ​បាន​ទេ​។ ​លោកស៊ាន ប៉េងសែ ​បន្ត​ថា៖ «​បញ្ហា​ទឹក​ដី មិន​ដែល​អាច​ដោះ​ដូរ ដូច​ជា​ដោះ​ដូរ​នំប៉័ង​ នឹង​ផ្លែ​ក្រូច​នោះ​ទេ។ យើង ត្រូវ​មាន​ការ​យល់​ព្រម​ពី​ប្រជា​ជន​ទាំង​អស់​ព្រោះ​ដី​នោះ​មិន​មែន​ កម្មសិទិ្ធ​របស់​លោក វ៉ា គឹមហុង និង​លោក ហ៊ុន សែន​ទេ»។

លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ​ ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា ភូមិ​ខាង​លើ​ជា​ស្រុក​កំណើត​របស់​លោក ហេង​ សំរិន ដែល​គាត់​ធ្លាប់​រស់​នៅ​តាំង​ពី​កំណើត​ រហូត​ដល់​គាត់​មាន​អាយុ​ជិត ៨០ ឆ្នាំ​។ ​ប៉ុន្តែ​លោក​បន្ត​ថា មុន​ពេល​លោក ហេង សំរិន កើត​ លោក​មិន​បាន​ដឹង​ទេ​ថា ទី​នោះ​ ជា​របស់​កម្ពុជា ឬ​វៀតណាម​។ លោក ​លើក​ឡើង​ថា៖ «​ភូមិ​របស់​សម្តេច​ពញា​ចក្រី ​ខ្ញុំ​ធ្លាប់​ទៅ​ទី​នោះ​ជា​ញឹកញាប់​។ វា​នៅ​ក្បែរ​ព្រំដែន សម្តេច​ ហេង សំរិន បាន​ប្រកាស​រួច​ហើយ​ថា តាំង​ពី​សម្តេច​ចាប់​កំណើត សម្តេច​បាន​រស់​នៅ​ទី​នោះ​»។ ទោះ​យ៉ាង​ណា លោក​បាន​បន្ថែម​ថា ​ការ​ដោះ​ដូរ​នេះ ត្រូវ​មាន​ការ​សម្រុះ​សម្រួល​ឲ្យ​បាន​ត្រឹម​ត្រូវ​រវាង​កម្ពុជា និង​វៀតណាម និង​ថា ប្រសិន​បើ​ភូមិ​លោក​ ហេង សំរិន ជា​របស់​វៀតណាម កម្ពុជា​គួរ​មាន​កន្លែង​ផ្សេង​ទៀត​ប្រគល់​ឲ្យ​វៀតណាម​វិញ។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា វៀតណាម គេ​បាន​រៀបចំ​ផែន​ការ​កាត់​ច្រឹប​យក​ទឹក​ដី​ខ្មែរ​នៅ​តាម​ព្រំ​ដែន តាំង​ពី​ក្រោយ​ឆ្នាំ​ ១៩៧៩ មក​ម្ល៉េះ គឺ​មាន​លោក​ប៉ែន សុវណ្ណ ដែល​កាល​នោះ​ជា​នាយក​រដ្ឋ​មន្ត្រី ​ជា​សាក្សី គឺ​គាត់​បាន​ប្រឆាំង​ជំទាស់​ រហូត​ដល់​មាន​ការ​ទម្លាក់​គាត់​ចេញ​ពី​តំណែង​។ លោក​កឹម សុខា បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ព្រម​កាត់ (ភូមិ​ខ្មែរ​) ឲ្យ​គេ (វៀតណាម​) នោះ​ប្រវត្តិ​សាស្ត្រ​ នឹង​ចារ​ទុក...ជា​កំហុស​ធ្ងន់​ណាស់​»។

លោក រស់ វ៉ា អាយុ ៧១ ឆ្នាំ និង​លោក ជុំ ជិន អាយុ ៧១ ឆ្នាំ ជា​អ្នកភូមិ​ពោធិ៍ព្រឹក ក្នុង​ស្រុក​ពញា​ក្រែក​​ក្បែរ​ភូមិ​ទាំង​ពីរ បាន​អះអាង​ថា ភូមិ​ថ្លុកត្រាច និង​អន្លង់​ជ្រៃ ពិត​ជា​របស់​កម្ពុជា ដែល​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ជា​ច្រើន​ជំនាន់​មក​ហើយ​និង​ថា ទាហាន​វៀតណាម​ធ្លាប់​ពួន​ក្នុង​ព្រៃ​ក្បែរ​នោះ នៅ​ពេល​ពួក​គេ​ប្រយុទ្ធ​ជាមួយ​នឹង​ទាហាន​អាមេរិក។ លោក រស់ វ៉ា បាន​បញ្ជាក់​ថា៖ «ភូមិ​ទាំង​នោះ​ពិត​ជា​ដី​ខ្មែរ​។ វា​មិនមែន​ជា​ការ​ភាន់ច្រឡំ​ទេ»។

លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ធ្លាប់​ត្រូវ​បាន​ជាប់​ពន្ធនាគារ ដោយ​សារ​​ការ​បញ្ចេញ​មតិ​លើ​បញ្ហា​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា-​វៀតណាម ដោយ​ផ្អែក​ទៅ​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ដ៏​ចម្រូង​ចម្រាស បាន​ថ្លែង​ថា បញ្ហា​ព្រំ​ដែន ​ជា​បញ្ហា​អាយុ​ជីវិត​របស់​ជាតិ​ទាំង​មូល​ ដែល​មុន​នឹង​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ណា​មួយ​ គឺ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​ហ្មត់ចត់​ពី​រដ្ឋ​សភា និង​ត្រូវ​ស្វែងរក​ការ​ឯកភាព​ជាតិ​ មិន​មែន​ត្រូវ​ពឹង​ផ្អែក​តែ​ទៅ​លើ​គណៈកម្មាធិការ​ព្រំ​ដែន​តែ​មួយ​នោះ​ទេ ​។ លោក​បន្ត​ថា៖«គេ​ (វ៉ា គឹមហុង​) ថា ភូមិ​របស់​ លោក​ហេង សំរិន ជា​ភូមិ​របស់​វៀតណាម​យូរ​ហើយ មិន​អាច​ទេ​...ខ្ញុំ​ធ្លាប់​ចុះ​ទៅ​ផ្ទាល់​ជួប​ចាស់​ទុំ​នៅ​ទី​នោះ​ គាត់​ប្រាប់​ខ្ញុំ​ថា កាល​ពី​អំឡុង​ឆ្នាំ ៦០ ដី​ខ្មែរ​ទៅ​ពី​ព្រំ​ដែន​បច្ចុប្បន្ន​ ៣-៤ គីឡូម៉ែត្រ​ទៀត»។ លោក​បញ្ជាក់​ថា ការ​កំណត់​ព្រំដែន គេ​មិន​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​ផែន​ទី​នោះ​ទេ គឺ​គេ​ត្រូវ​តែ​ពិនិត្យ​មើល​ពី​ភូមិសាស្ត្រ​ជាក់​ស្តែង ដែល​ប្រជា​ជន​ក្នុង​ប្រទេស​នីមួយៗ​រស់​នៅ​តាំង​ពី​ដូន​តា​របស់​ពួក​គេ​មក​ ផង​ដែរ​៕TK

រាយការណ៍​បន្ថែម​ដោយ​ សូ វិសាល

3 comments:

Anonymous said...

TIME RUNNING OUT!!!

ÑÂṂB̀ỜḶÂỢ́ IN 2020...

TheLostÑǵừỹêṇ

Anonymous said...

សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អាយួន CHEA SARUN (CPP),នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

បរាជ័យ ! ពួកអាយួន CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

ជាពិសេស:
អា HEM HENG....... Ambassador (USA)
អា SEAR KOSOL..... Ambassador (UN)
អា CHEA SARUN..... ( USA )
អា OU SOVANN...... ( USA )
អា KIN SEAN HO.. MONTREAL (CANADA)
អា SOY SOPHEAP.. អាកញ្ជៈយួននៅ (PHNOM PENH)
ETC.............................

ពួកអាឆ្កែកញ្ជះយួន កំពុងប្រើប្រាស់យុទ្ធសាស្រ្ត អាយួន ហែម ហេង ,(HEM HENG)ជាមុខងារឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក នឹង អាយួន ស៊ា កុសល ,(SEAR KOSAL)ប្រចាំអង្គការសហប្រជាជាតិ ដើម្បីកេណ្ឌប្រមូលខ្មែរបង្កើតបក្ស
ប្រជាជនគឺបក្សរបស់យួនកុម្មុយនិស្តនៅសហរដ្ឋអាមេរិក ឲ្យលក់ក្បាលបំរើ នយោបាយក្បត់ជាតិ របស់ពួកវា។
អាយួន ស៊ា កុសល នឹង អាយួន ហែម ហេង បង្កើតស្ថានកុងស៊ុលនៅរដ្ឋ MA, PA, IL, MN, CA, WA, TX, FL,Montréal,CANADA.............etc

ដើម្បីលក់តំណែងនឹងទិញក្បាលខ្មែរឲ្យបំរើ
នយោបាយក្បត់ជាតិរបស់ពួកវា។

បើខ្មែរនៅក្រៅប្រទេសមិននាំគ្នា កំចាត់ពួកអាក្បត់ជាតិធ្វើខ្ញុំកញ្ជះយួនដាច់ថ្លៃចោលទេ ប្រទេសខ្មែរ គ្មានថ្ងៃបានសុខសាន្តឡើយ។

@ 12:37 AM
Dear All Khmer-Americans,
If we all write to the US govt to complain about Hem Heng's communist activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Hem Heng. Please write to your Congressmen and Senator and the US govt. to complain about Hem Heng's communist activities in America. What he is doing is causing division and fighting in within the American society (Khmer community).
Dear All, if we all write to the US govt to complain about Sea Kosal's communist Karl Marx activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Karl Marx Sea Kosal. Please write to your Congressmen and Senator and the US govt. to complain about Sea Kosal's communist Karl Marx activities in America. What he is doing is causing division and fighting in within the American society (Khmer community).

@ 3:38 PM
នៅឯប្រទេសខ្មែរសព្វថ្ងៃមានពួកអាក្បត់ជាតិលក់
ក្បាលធ្វើកញ្ជះយួន ដូចជា ៖

អា សយ សុភាព
អា ជុំ កុសល
អា ទិត្យ សុធា.......( យួន)
អា ផៃ ស៊ីផាន
អា កុយ គួង
អា ស៊ុត ឌឺណា
អា អេង ឆៃអៀង......(យួន)
អា កែវ រ៉េមី ..............ជាដើម ។ល។

ឯនៅក្រៅប្រទេស សព្វថ្ងៃមានពួកអាក្បត់ជាតិលក់
ក្បាលធ្វើកញ្ជះយួន (CPP) ដូចជា ៖

Ah HEM HENG.....Ambassador (USA)
Ah SEAR KOSAL...Ambassador (UN)
Ah CHEA SARUN...(អាយួន ជា សារុន)
Ah OU SOVANN
Ah IM SONG IM
Ah HENG PISAL
Ah HENG SONG
Ah KROURCH VANN CHAN
Ah LACH BUNRITH
Ah MEL MORN
Ah MUN BORA
Ah OK TOTA YUTH
Ah SEM SOVANN
Ah YIN SARUN
Ah VAR MONY

Mi SISOWATH SOCHEATA
Mi SO SAKHUN
Mi MATES MAGARETT

Ah KIN SEAN HO (Montréal . CANADA) etc.............

ពួកអាកញ្ជះយួនអស់នេះ គង់មានថ្ងៃយួនឱ្យអាចោរ ហ៊ុន សែន ចាប់ស្ងោរមិនដាក់ទឹកទេ...!

Anonymous said...

០៧ ​មករា ឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរមួយចំនួនថា យួន
បានចូលមកជួយរំដោះពីរបបប្រលៃពូជសាសន៍ប៉ុល
ពត។ជាងសាមសិបឆ្នាំកន្លងនិងមកទល់ពេលនេះ ជួប
នឹងការដោះដូរភូមិខ្មែរ២ឱ្យទៅយួន ទើបដឹងភ្ញាក់រឮក
ថា ០៧​មករា យួន នាំគ្នាចូលមកឈ្លានពានលេបដី
ខ្មែរសោះ។
លុះដល់មកឥឡូវ តើ យើងអាចនិយាយថាជ្រុល
អស់ ដីខ្មែរ បានប្រែក្លាយទៅជាដីយួន សួរថាជា
កំហុសអ្នកណា?ចម្លើយប្រាកដជាគ្មានអ្នកនាំខ្មែរ
ណាម្នាក់ដឹងឡើយ!!!!!!!