Tuesday, June 26, 2012

បុណ្យ​ស័ក្តិ​ត្រឹម​វ៉ា គឹមហុង​អាច​សម្រេច​ពី​ជោគ​វាសនា​ជាតិ​? - The like of sVar Kim Hong can decide on the country's destiny?

លោក វ៉ា គឹម​ហុង(ស្តាំ)ចាប់​ដៃ​លោក ង្វៀន តាន់​ដុង នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​ក្នុង​ពិធី​​មួយ​​នៅ​កំពត​។ រូបថត ជី​វ័ន

26 June 2012
កាន់ វិរៈ
The Phnom Penh Post
មិត្តភាព​ម៉ឺន​ណាំ​យក​ផង បារាំង​កាត់​ឲ្យ​ផង ឥឡូវ​ខ្មែរ​គ្នា​ឯង​កាត់​ឲ្យ​ថែម​ទៀត តើ​ចេះ​ខ្មាស​អៀន​ខ្លួន​ឯង​ទេ?
គោរព​ជូន​លោក​ការីនិពន្ធ​

វា​គឺជា​រឿង​ដែល​ហួស​ចិត្ត និង​គួរ​ឲ្យ​អស់​សំណើច​ នៅ​ពេល​ដែល​ឮ​លោក វ៉ា គឹមហុង ក្នុង​នាម​ជា​ខ្មែរ​ម្នាក់​អះអាង​ថា ​ភូមិ​កំណើត​របស់​កំពូល​មនុស្ស​ម្នាក់​ នៅ​ក្នុង​ស្ថាប័ន​នយោបាយ​ខ្មែរ គឺ​ជា​អតីត​ទឹក​ដី​របស់​ប្រទេស​វៀតណាម! ចម្លែក​ទេ​ នៅ​ពេល​ដែល​ក្នុង​នាម​ជា​ខ្មែរ​ សូម្បី​តែ​ពាក្យ​ថា ជា​អតីត​ទឹក​ដី​កម្ពុជា​ក្រោម ក៏​មិន​ហ៊ាន​និយាយ​ផង​នោះ?

សម្តេច ហេង សំរិន បច្ចុប្បន្ន​ ជា​សមាជិក​អចិន្រៃ្តយ៍​ នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស ជា​ប្រធាន កិត្តិយស ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា​ ដែល​ជា​ស្ថាប័ន​កំពូល​ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​សព្វ​ថ្ងៃ​ លោក​មាន​អាយុ ៧៩ ​ឆ្នាំ បើ​ប្រៀប​ធៀប​អាយុ​របស់​លោក​ ទៅ​នឹង​ឆ្នាំ​ ដែល​បារាំង ប្រគល់​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​ នៅ​ថ្ងៃ​ទី​ ៤ ខែ​មិថុនា​ឆ្នាំ​១៩៤៩ នោះ​គឺ​សម្តេច ហេង សំរិន មាន​អាយុ ១៦ ឆ្នាំ ទៅ​ហើយ និង​បើ​បូក​ជា​មួយ​អាយុ​បិតា ជីតា និង​ជីតា​ទួត​របស់​សម្តេច​ទៀត​នោះ ឃើញ​ថា​ ភូមិ​ទាំង​ពីរ​នេះ​ គឺ​ជា​របស់​ខ្មែរ​ តាំង​ពី​មុន​សម័យ​អាណា​និគម​បារាំង​មក​ដាក់​នឹម​នៅ​ស្រុក​ខ្មែរ​ទៅ​ទៀត

លោក វ៉ា គឹមហុង​និយាយ​ថា ភូមិ​ពីរ គឺ​ភូមិ អន្លង់​ជ្រៃ និង​ភូមិ ថ្លុក​ត្រាច ក្នុង​ស្រុក​ពញា​ក្រែក ខេត្ត កំពង់ចាម​ ដែល​គេ​ស្គាល់​ថា​ជា​ស្រុក​កំណើត​របស់​សម្តេច ហេង សំរិន ប្រធាន​រដ្ឋ​សភា​នោះ ជា​អតីត​ភូមិ​របស់​វៀតណាម ដោយ​លោក វ៉ា គឹមហុង អះអាង​ទៀត​ថា ភូមិ​ទាំង​ពីរ​នោះ​ ត្រូវ​ដាក់​ឲ្យ​សិ្ថត​នៅ​ក្នុង​ប្រទេស​វៀតណាម​ តាំង​ពី​សម័យ​អាណា​និគម​បារាំង តែ​វៀត​ណាម ​បាន​ប្រគល់​ភូមិ​ទាំង​ពីរ​នោះ មក​ឲ្យ​កម្ពុជា​តាំង​ពីសម័យ​អាណា​និគម​បារាំង។ ស្តាប់​មិន​បាន ស្តាប់​មិន​យល់​អ្វី​បន្តិច​សោះ។ បើ​អាណានិគម​បារាំង​ ដាក់​ឲ្យ​ភូមិ​ទាំង​ ២ ​នេះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ប្រទេស​វៀតណាម​ តាំង​ពី​មុន​មាន​ការ​ចាប់​កំណើត​របស់​សម្តេច ហេង សំរិន នោះ តើ​ដាក់​នៅ​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា មាន​ឯក​សារ​ឬ​ទេ? នៅ​ក្នុង​ជំនាន់​នោះ តើ​មេដឹក នាំ​វៀតណាម​មួយ​ណា​ជា​អ្នក​ប្រគល់ ជា​អ្នក​ចុះ​ហត្ថលេខា​លើ​ឯកសារ? តើ​ពេល​នោះ​ នៅ​ក្នុង​ឯក​សារ​គេ​សរសេរ​ថា​យ៉ាង​ម៉េច? ឲ្យ​ខ្មែរ​ប្រើ​សិន តែ​ពេល​ណា​ដែល​រដ្ឋាភិបាល​វៀតណាម​ត្រូវ​ការ​ត្រូវ​ប្រគល់​ឲ្យ​វៀតណាម​វិញ ​អ៊ីចឹង ? ឬក៏​លោក វ៉ា គឹមហុង អាង​មាន​អណ្តាត​ ចេះ​តែ​គ្រលាស់?


ទេសរដ្ឋ​មន្ត្រី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​លោក វ៉ា គឹមហុង បាន​អះអាង​បន្ថែម​ទៀត​ថា វៀតណាម​ថា បើ​កម្ពុជា​ ចង់​រក្សា​ទុក​ភូមិ​ទាំង​ពីរ​នេះ កម្ពុជា​ត្រូវ​រក​ភូមិ​ផ្សេង​ ដើម្បី​ដោះ​ដូរ​ឲ្យ​វៀតណាម​វិញ (យើង​រក្សា​ភូមិ​ដដែល តែ​យើង​ត្រូវ​មាន​កាតព្វកិច្ច​រក​តំបន់​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ប្រគល់​ទៅ​ឲ្យ​ខាង​ភាគី​វៀតណាម​)​ដូរ​យ៉ាង​ម៉េច!​ តើ​ដូរ​ដី​ដែល​ជា​ដី​របស់​ខ្លួន​ទៅ​ឲ្យ​គេ​អ៊ីចឹង? នៅ​លើ​ពិភពលោក​មាន​ប្រទេស​ណា​ខ្លះ គេ​ធ្វើ​ដូច វ៉ា គឹម​ហុង? ​បើ​ដូរ​មែន​តើ​ស្ថាប័ន​ណា​ខ្លះ​ចូល​រួម ស្ថាប័ន​ថ្នាក់​ណា​ ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ដូរ​ដី​នេះ ? ថ្នាក់​ជាតិ ឬ​ថ្នាក់​គណៈកម្មាធិការ​បច្ចេកទេស ឬ​ថ្នាក់​ត្រឹម វ៉ា គឹម​ហុង អាច​សម្រេច​បាន? តើ​ដី​២​ភូមិ​នោះ​មាន​ទទឹង​ប៉ុន្មាន​បណ្តោយ​ប៉ុន្មាន មាន​សម្បត្តិ​ធម្មជាតិ​អ្វី​ខ្លះ គណៈកម្មាធិការ​របស់​លោក​វ៉ា គឹមហុង ដឹង​ច្បាស់​ឬ នៅ? មាន​របាយការណ៍​ជា​សាធារណៈ​បង្ហាញ​ប្រជាពលរដ្ឋ​ឬ​ទេ?​យក​ដី​ខ្មែរ​ទៅ​ដូរ​ឲ្យ​យួន​ដែល​បារាំង ទើប​កាត់​ឲ្យ​យួន​ក្នុង ឆ្នាំ ​១៩៤៩​ នោះ? បើអ៊ី​ចឹង ខ្មែរ​មិន​ខាត​ផ្ទូនៗ​ទៅ​ហើយ? ​មិត្តភាព​ម៉ឺន​ណាំ​យក​ផង បារាំង​កាត់​ឲ្យ​ផង ឥឡូវ​ខ្មែរ​គ្នា​ឯង​កាត់​ឲ្យ​ថែម​ទៀត តើ​ចេះ​ខ្មាស​អៀន​ខ្លួន​ឯង​ទេ? ឬ​អាង​ប្តឹង? អ៊ីចឹង​ប្តឹង​ទៅ ! ក្រម​ព្រហ្មទណ្ឌ​ថ្មី បរិហារកេរ្តិ៍​យ៉ាង​ច្រើន​មាន​ទោស ៦ខែ តែ​បើ​ជាប់​ទោស​ព្រោះ​តែ​និយាយ​ពី​រឿង​ដី​ខ្មែរ ជា​ពិសេស​គឺ​ដី​កំណើត​របស់​ប្រធាន​រដ្ឋ​សភា​ក៏​ល្អ​មើល​ដែរ

យោង​តាម​ឯក​សារជា​ប្រវត្តិសាស្ត្រ ​ដែល​ពុំ​មែន​និយាយ​តែ​មាត់ ក្នុង​នាម​អាណា​និគម​បារាំង​ បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម នៅ​ថ្ងៃ​ទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩​មាន​ន័យ​ថា​ មុន​ថ្ងៃ ៤ ខែ មិថុនា ឆ្នាំ ១៩៤៩ នេះ ទឹក​ដី​កម្ពុជា​ក្រោម​មិន​ទាន់​ក្លាយ​ជា​របស់​វៀតណាម​ទេ។ សម្តេច ហេង សំរិន ប្រសូត​នៅ​ទីនោះ​ក្នុង​ថ្ងៃ ២៥ ឧសភា ឆ្នាំ ១៩៣៤ បញ្ជាក់​ថា​ លោក​បាន​កើត​មុន​បារាំង ​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ យួន។ ពេល​បារាំង​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​យួន​គឺ​សម្តេច ហេង សំរិន លោក​មាន​អាយុ ១៦ ​ឆ្នាំ​ទៅ​ហើយ។​

ស្រុក​កំណើត​របស់​សម្តេច​ជាប់​នឹង​ព្រំ​ប្រទល់​កម្ពុជា​ក្រោម ​ក្នុង​ខេត្ត​រោង​ដំរី ដែល​សព្វ​ថ្ងៃ​យួន​បាន​ដូរ ឈ្មោះ​ជា​យួន​វិញ គឺ​ខេត្ត​តៃនិញ។ ​ផ្អែក​តាម​ប្រវត្តិ​នេះ ​ទាំង​ខេត្ត​រោង​ដំរី ទាំង​ទឹក​ដី​កំណើត​របស់​សម្តេច ហេង សំរិន ពុំ​មែន​ជា​ចំណែក​របស់​យួន​នៅ​ឡើយ​ទេ គឺ​ទើប​តែ​ក្លាយ​ទៅ​ជា​ទឹក​ដី​របស់​យួន​នៅ​ក្រោយ​ឆ្នាំ ១៩៤៩ គឺ នៅ​ពេល​នោះ​ហើយ​ ដែល​យួន​ចាត់​ទុក​ថា​ នោះ​ជា​ព្រំ​ដែន​របស់​រដ្ឋ​រវាង​ប្រទេស​ទាំង​ពីរ ដែល​កាល​នោះ​ហៅ​ថា យួន​ខាង​ត្បូង។

(កាល​ពី​ក្នុង​ជំនាន់​អាណា​និគម មេទ័ព​ជើង​ទឹក​បារាំង ៣ ​នាក់​បាន​គូស​ផែន​ទី​ឥណ្ឌូចិន​ដោយ​កំណត់​ព្រំដែន​រដ្ឋ​បាល​ជា ៥ ដើម្បី​ងាយ​គ្រប់គ្រង។ ដែន​រដ្ឋបាល​ទាំង​នោះ មាន​កម្ពុជា កម្ពុជា​ក្រោម ឡាវ ចម្ប៉ា និង​យួន មាន​ន័យ​ថា ​អត់​មាន​កំណត់​ថា​ ដែន​ដី​នេះ ឬ​ដែន​ដី​នោះ​ ជា​របស់​ប្រទេស​ណា​ទេ គឺ​ទើប​តែ​នៅ​ឆ្នាំ ១៩៤៩ ដែល​បារាំង​សម្រេច​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​យួន ទើប​ក្លាយ​ជា​របស់​យួន។ ប៉ុន្តែ​បើ​លោក វ៉ា គឹម​ហុង អះអាង​ថា​ ភូមិ​ទាំង​ពីរ ​នៅ​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ត្រូវ​បាន​ដាក់​ជា​ដី​របស់​យួន​តាំង​ពី​សម័យអា​ណា​និគម​បារាំង តើ​ដឹង​ច្បាស់​ទេ​ថា​ មាន​វៀតណាម​ប៉ុន្មាន​រយ​នាក់​ មក​រស់​នៅ​លើ​ដី​ភូមិ​ទាំង​ពីរ​នេះ? ខ្មែរ​គ្រប់​រូប​ដឹង​ច្បាស់​ខ្លួន​ឯង​ណាស់​ថា ខ្មែរ​មិន​ដែល​មាន​មហិច្ឆតា​ ចង់​បាន​ដី​របស់​ប្រទេស​ណា​ទេ សូម្បី​តែ​មួយ​ដុំ គឺ​មាន​តែ​ប្រទេស​ជិត​ខាង​ទេ​ ដែល​តែង​តែ​ចញ្ចឹម​ចិត្ត​ចង់​បាន​ដី​ខ្មែរ​ឥត​ឈប់​ឈរ​។

ឯ​លោក ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​និយាយ​ថា ភូមិ​ខាង​លើ​ គឺជា​ភូមិ​កំណើត​របស់ សម្តេច ហេង សំរិន តែ​សម្តេច ហេង សំរិន មិន​ដឹង​ថា​ទីនោះ​ ជា​ទឹក​ដី​កម្ពុជា ឬ​វៀតណាម​ទេ។ តើ​នេះ​ជា​សម្តី របស់​សម្តេច ហេង សំរិន ឬ​ជា​សម្តី ជាម យៀប? អ៊ីចឹង ជីតា ជី​ទួត​របស់​សម្តេច ហេង សំរិន ព្រម​ទាំង​ប្រជាជន​ដែល​មាន​ភូមិ​នៅ​ក្បែរ​នោះ​ បើ​គិត​មក​ទល់​ពេល​នេះ​មាន​រាប់​ពាន់​រាប់​ម៉ឺន​គ្រួសារ ​ដែល​មាន​កំណើត​ពី​ភូមិ​ទាំង​ពីរ និង​ភូមិ​ជិត​ខាង​ជាង ១០០ ឆ្នាំ​កន្លង​មក​នោះ​ សុទ្ធតែ​អត់​ដឹង​ថា​ដីនោះ​ ជា​ដី​របស់​វៀត​ណាម?

តើ​ពិត​ទេ ចម្លែក​ទេ ដែល​ប្រជាជន​ខ្មែរ​រស់​នៅ​លើ​ដី​កំណើត​របស់​ខ្លួន​តាំង​ពី​មុន ៩៩​ ឆ្នាំ​ ដែល​បារាំង​ដាក់​អាណានិគម សុទ្ធ​តែ​អត់​ដឹង​ថា​ ដី​ដែល​ខ្លួន​រស់​នៅ​តាំង​ពីដូនតា ជា​ដី​របស់​យួន? បា​រាំង​ដាក់​អាណា​និគម​អស់​រយៈពេល ៩៩​ ឆ្នាំ គិត​ត្រឹម​ឆ្នាំ ១៩៥៣ បូក ៦០ (១៩៥៣-២០១២) ឆ្នាំ​ចុង​ក្រោយ​បូក​នឹង​អាយុ​ដូនតា ឃើញ​ថា ​មិន​តិច​ជាង ២៧០​ឆ្នាំ​ទេ តែ​ប្រជា​ជន​ខ្មែរ​អត់​ដឹង​ថា​ ដី​នោះ​ ជា​ដី​របស់​យួន ទើប​តែ​ដឹង​ពេល វ៉ា គឹម​ហុង​ថា ឈឺ​ចាប់​ទេ គួរ​ឲ្យ​អៀន​ខ្មាស​ទេ?

មាត្រា ២​ នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ ចែង​ថា បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ ក្នុង​ព្រំ​ដែន​របស់​ខ្លួន​ ដែល​បាន​កំណត់​ក្នុង​ផែន​ទីខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣-១៩៥៣ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅច​ន្លោះ​ឆ្នាំ១៩៦៣-១៩៦៩ ។ មានន័យ​ថា នៅ​មុន​ឆ្នាំ១៩៥៣​បារាំង​គ្មាន​សិទ្ធិ​កំណត់​ថា​ ដី​ណា​ ជា​ដី​របស់​យួន​ឡើយ ហេតុ​ដូច្នេះ​ហើយ​ ទើប​ខ្មែរ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ ចង់​បាន​ទឹក​ដី​កម្ពុជា​ក្រោម​ត្រឡប់​មក​វិញ​នោះ៕


ដោយ កាន់ វិរៈ ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ

7 comments:

Anonymous said...

PM Viet thanks Sva Kim Hong for gave more land to Viet.

Sva Kim Hong, never mind master I am Viet too and I do everything for Viet, look at Hun Sen he is real our poppet, he change Khmer land for power and for our support, ha! ha! ha!

Anonymous said...

លោកកាន់វីរះនិយាយបានត្រឹមត្រូវណាស់ខ្ញុំសូម
គាំទ្រនិងឯកភាពនូវសំដីនិងរឿងពិតទាំងនេះ។
អាឆ្កែវ៉ាគីមហុងវាខ្លាចពួកយួនដកក្បាលវាចោល
ពីព្រោះស្រលាញ់បុណ្យសិក្ត៏ពេកខ្លាចងាប់ចំនែកម្ចាស់
វាសំដាចម៏តេចោរដំក្តិតនោះក៏ខ្លាចយួនដែរ។ពីព្រោះ
យួននេះវាខ្លាំងណាស់។ខ្លាំងជាងអាមេរិកទៅទៀត
ខ្លាចយួនដកបុណ្យសិក្ត៏។ខ្លាចងាប់មិនហ៊ានប្រឆាំង
យួនទាមទារដីពីយួនទេមានតែអោយដីថែមទៀត
និងអោយយួនចូលរស់នៅខុសច្បាប់។ពិតជាសត្វឆ្កែយួនមួយជាតិមែន។ហ៊ានតែខាំខ្មែរដូចគ្នា។បើខ្លាំងទៅដេញយួន
ខុសច្បាប់នៅទន្លេសាបអោយទៅផ្ទះអស់ទៅ។ស្អែកវាហ៊ានបានតែខាំខ្មែរដូចគ្នា។គ្រាន់តែរឿងប្រាសាទវិហាមួយដោះស្រាយដប់ឆ្នាំទឿតមិនចប់ផង។
ខ្លាំងអីនិង។ខ្លាំងបានតែបញ្ជាអោយតុលាការអាយ៉ងចេញដីការចាប់អានេះអានោះដែលប្រឆាំងវា
ជំនាញបំផុតគឺសុំទានលុយប្រទេសបរទេសចូលហោប៉ៅខ្លួនឯងសាច់ញាតិខ្លួនឯង។ដើរខ្ចីបុលមកអភិវឌ្ឍ៏។អភិវឌ្ឍអាច់គោអីបានតែថ្នល់បន្តិចបន្តួចនិង
បានតែអោយអស់ព្រៃអស់ដីអស់ត្រី។ល។
កាប់អំនាចជិត៤០ឆ្នាំសូម្បីតែប្រាក់ខែគ្រូនៅតែបីខែ
បើកមួយខែ។ប្រាក់ខែនេះទិញតែបាយស៊ីអោយ
ឆ្ងាញ់មាត់សឹងមិនគ្រប់ផង។អួតណាស់ខ្លួនឯងខ្លាំង
។ខ្លាំងបានតែព្រូសនិងខាំខ្មែរដូចគ្នា។ខ្លាំងទៅខាំយួននិងថៃអោយរលាយទៅ។ទើបខ្លាំង។ដល់ពេលងាប់ទៅយកបុណ្យសិក្ត៏និងលុយតាមហើយ។
នៅកូរ៉េខាងជើងគេផ្តាច់ការមែនតែមិនខ្លាំងដាក់ជាត់ឯង។គេខ្លាំងតែជាមួយជាតិសាសន៏ដ័ទៃខុសអី
តែឯង។កើតមកជាមនុស្សនិងគេដែរតែចង្រៃជាង
សត្វតេរិឆានទៅទៀត។កើតមកដើម្បីបំផ្លាញជាតិ
កើតមកដើម្បីសំលាប់ខ្មែរដូចគ្នា។
ពិតជាកំពូលវីរះបុរសក្បត់ជាតិនិងអាយ៉ង
បើដឹងខ្លួនឯងខ្លាចងាប់ដែរមិនហ៊ាមប្រឆាំងយួនទេ
ដើរចេញទៅ។ទុកអោយគេប្រឆាំងយួនជំនួស។ពិត
ជាមហាថោកទៀបមែន។lucky blind one's eye.soon will blind two eye

Anonymous said...

Ah Svar Kim is YOUN Or Chinese (former refugee in Cambodia) why take care about Khmer? He will never take care about Khmer land at all. The man who must take care about our land is Sihanouk and Sihamony because those give Khmer land for hidding and Ho Chi Minh and NVA in hope Viet gave Khmer land back. Now, Sihanouk and his Son Sihamony have never talk about this issue but they are working with Viet (former NVA and Vietcong) again and thes hope the China help him, Non sence. I have many Chinese academician freinds from Beijing, they told me that if you all (Khmers) don't care about the destimy of your country, your country will be disappear from the world card. They added that during the Vietnam War Vitnam has had debts to China $ 152 billions, but one $ Vietnam pay back to China.Not only they don't pay back to China but fough China with Chinese and Russia weapons in 1979, that is VN.

They added that now they try to be a best ally with USA (former enermy) to fight China back because of the south China sea, if Vietnam this time will fight us again we must roll over the whole Vitnam, that our clear message. We Chinese are looking carefully about this.

Anonymous said...

IT'S A JOKE TO HEAR Sar Kheng TO TALK ABOUT DRUG.
WHY DON'T YOU ARREST Hun To. MAYBE Sar Kheng's FAMILIES HIMSELF DEALING WITH DRUG AND MAKE MILLIONS OF DOLLAR. FOR THE SAKE OF CAMBODIA AND CAMBODIAN PEOPLE THEY MUST STAND UP AND CHANGE THEIR LEADERSHIP. REMOVE THEM FROM POWER. THE ONLY WAY TO REMOVE THEM IS THE PEOPLE POWER. Svar Kim Hong CARELESS ABOUT CAMBODIA AND HIS PEOPLE. HE GOT MILLIONS DOLLAR IN THE BANK AS LONG AS HE STILL IN HIS POSITION HE DOESN'T CARE.

Anonymous said...

សេចក្តីអំពាវនាវ ចំពោះបងប្អូនខ្មែរអ្នកស្នេហាជាតិ នៅគ្រប់ទិសទី លើពិភពលោក សូមចូលរួមពិធីបួងសួងដើម្បីរំដោះជាតិមាតុភូមិ

ដោយយោងទៅលើស្ថានការណ៍ជាក់ស្តែងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា​ ដែលកំពុងធ្លាក់​ដុន​ដាប​ក្នុង​វិស័យជា​ច្រើន​ក្រោមការ​ដឹក​នាំ​របស់​ក្រុម​ពួក​អាយ៉ង​បរទេស ​រួមមាន​ហ៊ុន​សែន ជា​ស៊ីម ហេង​សំរិន​ សុខ​អាន សុខ​គង់​ ។ល។ ដូច្នេះ ដើម្បី​រំដោះ​និង​សង្គ្រោះ​ប្រជា​ជាតិ​ខ្មែរ​និង​មាតុភូមិ​យើង​ ឲ្យ​ផុត​ពី​មហា​គ្រោះ​ថ្នាក់​ មហន្តរាយនោះ​បាន យើង​ចាំ​បាច់​ត្រូវ​តែ​សាក​ល្បង ​ធ្វើ​តាម​ការ​ណែ​នាំ​របស់ ​អង្គ​គ្រាប់​ខ្សាច់ ដូច​ត​ទៅ៖

១-សារឥសី៖
មុននឹងសូត្រ​សារ​នេះ សូម​លើក​ដៃ​ទាំង​ពីរ​ប្រណម្យសំពះ ឲ្យ​ផុត​ពី​លើ​ក្បាល​របស់យើង ហើយ​សូត្រ​ថា៖
«ខ្ញុំសូមនឹកដល់​ផល​បុណ្យ​ដែលខ្ញុំខំកសាង​សន្សំ​ជា​ច្រើន​ជាតិសូម​ផលបុណ្យនោះផ្តល់​ឲ្យ​ ខ្ញុំក្នុង​ពេល​នេះ។»

២-សារឥសូរ៖
មុននឹង​សូត្រ​សូមលើក​ដៃទាំងពីរដាក់ស្មើ​បបូរ​មាត់ ហើយ​ទើប​សូត្រ​ថា៖
«ផលបុណ្យទាំងនេះ កើត​ជា​សម្តី មានឫទ្ធិ​បារមី មហស្ចារ្យក្រៃ រុញច្រាន​សេចក្តី​​ប្រាថ្នា​ ដើម្បី​ជួយ​ខ្មែរ​និង​យក​ទឹក​ដី​ខ្មែរ​ដែល​បាត់​បង់​ដ៏​យូរ​លង់​មកឲ្យខ្មែរ​វិញយ៉ាង​សក្តិសិទ្ធិ។»

៣-សរព្រះ​នារាយណ៍៖
មុន​នឹង​សូត្រ​ត្រូវ​ធ្វើ​កាយ​វិការ​ដូច​ហនុមាន​ប្រុង​វាយ​សត្រូវ ឈរ​ជើងកន្ធែក​ចេញ ​​ដៃ​ឆ្វេង​ក្តាប់​ហើយ​ច្រត់​ ចង្កេះ ជើង​ឆ្វេង​ឈាន​ទៅមុខ​ ហើយប្រើម្រាម​ដៃស្តាំ ចង្អុលមុខ ​ដោយ​ផ្តោត​អារម្មណ៍​ទៅ​លើ​ឈ្មោះ​ ឬ​មុខ​ ពួក​ជន​ក្បត់​ជាតិ ខ្ញុំ​កញ្ជះបរទេស ។ល។ សូមសូត្រ​ថា៖
«យើង​នឹង​ដាក់បណ្តាសា​ពួក​អាឯង អាហ៊ុនសែន អាជាស៊ីម អាហេងសំរិន អាសុខអាន​ អាសុខគង់ គឺ ឲ្យពួកអាឯង​ខ្វាក់ភ្នែក​​និង​ឆ្កួតល្ងី​ល្ងើ ភ្លេចមុខ​ភ្លេច​ក្រោយ​ យ៉ាង​ទាន់ហន់។»

៤-សារព្រះវិស្ណុ៖
មុន​នឹងសូត្រ សូម​លាដៃឆ្វេងចេញ ហើយ​ធ្វើកាយវិការធម្មតា ​តែ​ត្រូវ​ចង​ចិត្ត​ឲ្យ​រឹង​ប៉ឹង។​​ សូមសូត្រ​ថា៖​ «បណ្តាសាយើងនេះ​មាន​តែ​តួ អង្គគ្រាប់ខ្សាច់ ទើប​ដោះ​បណ្តា​សា​នេះ​បាន។»

របៀបធ្វើកិច្ចពិធីនេះមាន​ដូចតទៅ៖

ក. ត្រូវមុជ ឬ ងូត​ទឹក​ជម្រះ​កាយ​ឲ្យ​បានស្អាត។​ ចូរតាំង​ចិត្ត​ឲ្យ​បាន​មោះមុត។ មិន​ត្រូវ​និយាយ​លេង​សើច​ឬ ជន្ល​គ្នា​លេងឡើយ ។ល។
ខ. ត្រូវរៀបចំធ្វើ​នៅ​ថ្ងៃ ពេញ​បូណ៌មី ខែ​ទុតិយាសាឍ ត្រូវនឹង​ថ្ងៃទី៣ ​ខែ​កក្កដា ឆ្នាំ២០១២។
គ. ត្រូវសូត្របួងសួង​ឲ្យបាន​១​ថ្ងៃ ម្តង ឬច្រើនជាងនេះ​បើធ្វើទៅបាន ហើយក្នុងការសូត្របួងសួង​ម្តងៗ​នោះ​ត្រូវ​សូត្រ​ឲ្យបាន ៣​ចប់។ អាចធ្វើពិធីបួងសួងនេះ នៅគ្រប់ទីកន្លែង និង​នៅ​គ្រប់ពេល​វេលា។​​ អាច​អុជធូប​មួសរសៃ​ក៏​បាន​ ​​មួយក្តាប់ក៏បាន​តាមលទ្ធភាព​។​ បើអត់មានធូបដុតស្មៅដុតចំបើងក៏បាន ​ឬ​ក៏ឧបកិច្ចយ៉ាង​ណាតាម​កាលៈ​ទេសៈ ជុំគ្នាក៏​បាន មិន​ជុំគ្នា​ក៏​បាន តាម​ការ​គួរ​ដើម្បី​សុវត្ថិភាព។

ការហាម​ឬ ត្រណម

*មិនត្រូវជេរម្តាយគេ។

*មិនត្រូវស្តោះទឹកមាត់ដាក់លាមក​ឬ​ដាក់បង្គន់ដាច់ខាត។

*មិនត្រូវ​យក​វិធីទាំង​នេះ ទៅប្រើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខុសបែបបទ ជា​ដាច់​ខាត ​ព្រោះនឹង​នាំឲ្យមាន​អន្តរាយ​ ឬគ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​វិញ។

*សូមអស់លោកអ្នកបងប្អូន​ខ្មែរ​មេត្តាព្យាយាម​ផ្សព្វ​ផ្សាយ​ប្រាប់ ​តៗ គ្នា​ឲ្យ​បាន​ដឹង​ឮ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​ដើម្បី ជួយ​សង្គ្រោះប្រទេស​ជាតិ​យើង​ឲ្យ​​ផុត​ពី​គ្រោះថ្នាក់​ទាន់ពេល​វេលា ហើយ​សូមជួយ​អនុវត្ត​តាម​វិធី ដូច​ជម្រាប​ជូន​ខាង​លើនេះ ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី ឲ្យ​មាន​ប្រសិទ្ធិ​ភាព ១០០%។

Anonymous said...

អញ្ចឹងទេ!........
យើង​នឹង​ដាក់បណ្តាសា​ពួក​អាឯង
-អាយួន.........ហ៊ុន សែន
-អាយួន.........ង្វៀន តាន់​ដុង
-អាយួន ........ជា ស៊ីម
-អាយួន.........ហេង សំរិន
-អាយួន.........សុខ អាន​
-អាយួន.........សុខ គង់
-អាយួន.ផៃ ស៊ីផាន...aka...អា ភ័យស៊ីផោម
-អាយួន........ សយ សុភាព
-អាយួន........ ជុំ កុសល
-អាយួន........ ទិត្យ សុធា
-អាយួន........ កុយ គួង
-អាយួន........ ស៊ុត ឌឺណា
-អាយួន........ អេង ឆៃអៀង
-អាយួន........ កែវ រ៉េមី
-អាយួន........ ជា សារុន
-អាឆ្កែកញ្ជះយួន...ន.សីហនុ
-អាយួន......... ហោ ណាំហុង
-អាយួន......... ចៀម យីប
-អាយួន......... ស្វា គិម ហុង
-អាយួន......... ងួន ធីញ៉ឹល
-អាយួន......... ចម ប្រសិទ្ធ
-អាយួន......... ខៀវ កញ្ញារឹទ្ធិ
-អាយួន..........ស ខេង
-អាយួន..........ខៀវ សុភ័គ
-អាយួន..........ឆាង សុង
-អាយួន..........ឆាំង យុ
-អាយួន..........ញឹម វណ្ណដា
-អាយួន..........ឱម យ៉ិនទៀង
-អាយួន..........អង្គវង្ស វឌ្ឍនា
-អាយួន..........កែប ជុតិមា
-អាយួន..........ចាន់ សារុន
-អាយួន..........កៀត ឈុន
-អាយួន..........ហ៊ុន តូ
-អាយួន..........ឈឹម ផលវរុណ
-អាយួន..........សោម ឆាយ៉ា
-អាយួនក្បាលត្រងោលបារាជិក.....ទេប វង់
-អាយួនក្បាលត្រងោលបារាជិក.....នួន ង៉ែត
-អាយួនក្បាលត្រងោលបារាជិក....ណយ ច្រឹក
-អាយួនក្បាលត្រងោលបារាជិក...សៅ ច័ន្ទថុល
-អាយួនក្បាលត្រងោលបារាជិក...អ៊ំ លឹមហេង
ឲ្យពួកអាឯង​ខ្វាក់ភ្នែក​​និង​ឆ្កួតល្ងី​ល្ងើ ភ្លេចមុខ​ភ្លេច​ក្រោយ​ យ៉ាង​ទាន់ហន់...

Anonymous said...

Where is the other shoe?
ស្បែកជើងម្ខាងទៀតនៅឯណា​?

Bug Eater