នរោត្តម រណឬទ្ធិ និងហ៊្វុនស៊ិនប៉ិចបែកបាក់គ្នាជាថ្មីនិងជាលើកចុងក្រោយ
ថ្ងៃ អង្គារ 19 មិថុនា 2012
ដោយ លាង ដឺលុច
Radio France Internationale
ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានប្រកាសដកព្រះកាយ បញ្ចប់ការការរួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនៅព្រឹកថ្ងៃអង្គារនេះ ហើយបានទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើលោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ញឹក ប៊ុនឆៃវិញបានថ្លែងសោកស្តាយចំពោះការសម្រេចចិត្តរបស់ព្រះអង្គម្ចាស់រណឬទ្ធិ។
មិនអាចទៅរួចឡើយ ការរស់នៅរួមគ្នាវិញរវាងសត្រូវបងប្អូនហ៊្វុនស៊ិនប៉ិច និងនរោត្តម រណឬទ្ធិ។
បើទោះជាការ រួមគ្នាចុងក្រោយនៅថ្ងៃទី២៤ឧសភាត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏ដោយ ប៉ុន្តែវាបានរលាយទៅវិញបាត់ហើយ។
នៅក្នុងសន្និសីទកាសែតមួយនៅក្នុងដំណាក់របស់ព្រះអង្គក្នុងបុរីឧទ្យានបាសាក់នៅព្រឹកថ្ងៃអង្គារនេះ ព្រះអង្គម្ចាស់រណឬទ្ធិបានសម្តែងការសោកស្តាយចំពោះការប្រកាសព័ត៌មានស្តីពីការបែកបាក់ជាថ្មីនេះ ហើយព្រះអង្គបានដាក់ការទទួលខុសត្រូវទាំងអស់ទៅលើលោកញឹក ប៊ុនឆៃ ដែលព្រះអង្គអះអាងថា មិនមានបំណងពិតប្រាកដចង់បានការរួបរួម។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ព្រះអង្គម្ចាស់រណឬទ្ធិ លោកញឹក ប៊ុនឆៃក៏ថ្លែងការសោកស្តាយដូចគ្នាដែរ។ ការសោកស្តាយរបស់ហ៊្វុនស៊ិនប៉ិចត្រូវផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈទៀតផង។ ចំពោះប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច ក្តីបារម្ភតែមួយដែលធ្វើអោយលោកច្រានចោលការរួបរួមជាមួយព្រះអង្គម្ចាស់នោះ គឺការខ្លាចព្រះអង្គម្ចាស់យកគណបក្សហ៊្វុនស៊ិនប៉ិចថ្មីដែលព្រះអង្គនឹងធ្វើជាប្រធានទៀតនោះ ទៅសហការជាមួយគណបក្សសម រង្ស៊ី៕
Subscribe to:
Post Comments (Atom)
4 comments:
pouch ah sdach chkout sam rainsy treiy brayath
If SRP merge wirh royalist, SRP will be dead too!
បើគណៈបក្ស សម រង្ស៊ី ត្រូវរូវនឹង គណៈបក្ស
អស់រិទ្ធនោះ រាស្ត្រខ្មេរនឹងរត់ចោលគណៈបក្ស
សម រង្ស៊ី។ គណៈបក្ស សម រង្ស៊ីត្រុវងាប់
ប្រទេសខ្មែរត្រូវស្លាប់ ដុចលាវ ចំបា និង ខ្មែរ
ក្រោម។
ខ្មែរភាគច្រើន គឺស្អប់ពូជស្ដេច មានពូជសីហនុ
ជាដើម៕
Ranarith should never trust ugly bunchhay for he has been already bouht by hun sen. ranarith's political career is dead now. do not push your luck to more humiliation and shame. you already destroyed your royal families and party because of your greed and dishonest to your party members. you are done now!!!
Post a Comment