កូនអ្នកភូមិបឹងកក់បន់ស្រន់នៅមុខព្រះអង្គដងកើកាលពីថ្ងៃចន្ទសូមឲ្យដោះលែងម្តាយរបស់ពួកគេ។ រូបថត ជីវ័ន |
Kep Chuktema (in white shirt) cozying up with land-grabber Choeng Sopheap (in burgundy skirt) , Lao Meng Khin's wife (Photo: Koh Santepheap) |
21 June 2012
ឃុត សភចរិយា
The Phnom Penh Post
ភ្នំពេញៈ ពលរដ្ឋក្នុងតំបន់បឹងកក់ ដែលរួមទាំងគ្រួសារ នៃក្រុមស្ត្រីជាប់ឃុំទាំង ១៣ នាក់ បានបន្ទោសការបន្តអូសបន្លាយនៃជម្លោះដីធ្លីដែលកាន់តែឡើង កម្តៅ នៅក្នុងសហគមន៍នេះ ទៅលើអាជ្ញាធរពាក់ព័ន្ធរាជធានី ដែលមិនបានបែងចែកដីទំហំ ១២,៤៤ ហិកតា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ដល់ជាប្រទានកម្មជូនពួកគាត់នោះ ដោយតម្លាភាព។
បើតាមអ្នកភូមិ ដីទំហំជាង ១២ ហិកតានេះ អាចចែកជូនពលរដ្ឋរងគ្រោះទាំង ៧០០ គ្រួសារ បានគ្រប់ៗគ្នា ហើយនៅសល់ដីថែមទៀតផងប៉ុន្តែអាជ្ញាធររាជធានី បែរជាកាត់ពលរដ្ឋជិត ១០០គ្រួសារចេញពីគម្រោងទទួលបានដីទៅវិញ ទើបការតវ៉ាចេះតែបន្ត។
លោកចាន់ រិទ្ធិស័ក្ដិ ពលរដ្ឋក្នុងសហគមន៍បឹងកក់ម្នាក់ ដែលនៅមិនទាន់ទទួលបានដំណោះស្រាយពីសាលារាជធានី បាននិយាយថា អំពើពុករលួយ និងការមិនទទួលខុសត្រូវរបស់អាជ្ញាធរភូមិ សង្កាត់ ខណ្ឌ រួមទាំង អាជ្ញាធររាជធានី បានធ្វើឲ្យពួកគាត់ ដែលជាពលរដ្ឋមានលំនៅដ្ឋានពិតប្រាកដ ក្នុងសហគមន៍បឹងកក់ ទទួលរងនូវការរំលោភបំពាន គ្រប់បែបយ៉ាង រួមទាំងសិទ្ធិក្នុងការនិយាយស្ដីផងដែរ។ លោកបន្តថា៖«ពលរដ្ឋរបស់យើង ត្រូវបានគេចាប់ដាក់គុក ដោយចោទប្រកាន់ថា ប្រឆាំងបទបញ្ជាមន្ត្រីសាធារណៈ នៅពេលដែលពួកយើងតវ៉ា ទាមទារឲ្យមានដំណោះស្រាយ ចំពោះការរំលោភបំពានផ្ទះរបស់យើង»។
ពលរដ្ឋក្នុងតំបន់បឹងកក់ម្នាក់ទៀត អ្នកស្រី បូ ឆវី បាននិយាយថា ការពិត ទំនាស់ដីធ្លី នៅក្នុងតំបន់បឹងកក់ ត្រូវបានបញ្ចប់ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ដី ១២,៤៤ ហិកតា ក្នុងតំបន់នេះ សម្រាប់ផ្ដល់ជាប្រទានកម្ម ជូនដល់ពលរដ្ឋ ដែលនៅសេសសល់ និងបានស្នើសុំអភិវឌ្ឍន៍នៅនឹងកន្លែងចំនួនជិត ៧០០ គ្រួសារ កាលពីដើមខែសីហា ឆ្នាំ២០១១ មក បើសិនជាអាជ្ញាធររាជធានី ធ្វើការដោះស្រាយនិងបែងចែកដីនោះ ជូនពលរដ្ឋដោយតម្លាភាពនោះ។
អ្នកស្រីបន្តថា អនុក្រឹត្យលេខ ១៨៣ បានបញ្ជាក់ច្បាស់ណាស់ថា ដី ១២,៤៤ ហិកតា សម្រាប់ផ្ដល់ជូនពួកគាត់ ហើយជាង ១១០ ហិកតាផ្សេងទៀត ផ្ដល់ជូនក្រុមហ៊ុនស៊ូកាគូអ៊ីន សម្រាប់អភិវឌ្ឍន៍តាមគម្រោងរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែមិនទាន់បានបោះបង្គោលកំណត់ព្រំប្រទល់ដីទាំងពីរ ឲ្យបានច្បាស់លាស់ផង អាជ្ញាធររាជធានី បានកាត់ពលរដ្ឋជិត ១០០ គ្រួសារ ចេញពីគម្រោងទទួលបានចំណែកដី១២,៤៤ ហិកតា ដោយអះអាងថា ផ្ទះរបស់ពួកគាត់ ស្ថិតនៅលើដីក្រុមហ៊ុនទៅវិញ។ អ្នកស្រីថ្លែងថា៖«នេះជាមូលហេតុ ដែលពលរដ្ឋក្នុងសហគមន៍បឹងកក់យើងខ្ញុំ ធ្វើការតវ៉ា ដើម្បីទាមទារដំណោះស្រាយ ប្រកបដោយតម្លាភាព ពីសាលារាជធានី»។
ទោះជាបែបណា អ្នកស្រីបានទទួលស្គាល់ថា ពលរដ្ឋភាគច្រើន បានទទួលប័ណ្ណសំគាល់អចលនៈវត្ថុពីអាជ្ញាធររាជធានីហើយ រួមទាំងរូបគាត់ផងដែរ។ ប៉ុន្តែគាត់និងអ្នកភូមិមួយចំនួនទៀត នៅតែចូលរួមតវ៉ា ដើម្បីទាមទារឲ្យអាជ្ញាធររាជធានី ដាក់បញ្ចូលពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ ដែលត្រូវបានកាត់ចេញពីគម្រោងទទួលបានចំណែកដីនេះមកវិញ។
អ្នកស្រីថ្លែងថា៖«យើងមិនអាចនៅស្ងៀម ទ្រាំមើលនូវភាពអយុត្តិធម៌នេះបានទេ យើងត្រូវតែចេះជួយគាំទ្រនិងការពារគ្នាទៅវិញទៅមក ពីព្រោះយើងជាពលរដ្ឋក្នុងសហគមន៍តែមួយ»។
អ្នកស្រីក៏បានបដិសេធផងដែរថា រាល់ការតវ៉ារបស់ពួកគាត់ មិនមែនធ្វើឡើង ក្រោមការញុះញង់ពី អង្គការក្រៅរដ្ឋាភិបាល ឬក្រុមជនបរទេសណាមួយឡើយ គឺពួកគាត់ធ្វើឡើងតាមឆន្ទៈផ្ទាល់របស់ខ្លួន។ អ្នកស្រីថ្លែងថា៖«ដីនិងផ្ទះរបស់យើង មិនមែនជារបស់អង្គការក្រៅរដ្ឋាភិបាល ឬជនបរទេសណានោះទេ ដូច្នេះគ្មានអ្នកណាមកញុះញង់យើងឲ្យតវ៉ានោះទេ គឺយើងតវ៉ា ដើម្បីការពារដី និងផ្ទះរបស់យើងដោយខ្លួនឯង»។
ការលើកឡើងរបស់អ្នកភូមិបឹងកក់បែបនេះ បានធ្វើឡើង បន្ទាប់ពីសាលារាជធានី បានចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា៖«តើអង្គការក្រៅរដ្ឋាភិបាល ពួកជនបរទេស និងជនជ្រុលនិយម គាំទ្រ «សិទ្ធិមនុស្ស» និង «ជើងឯកខាងប្រជាធិបតេយ្យ ដែលប៉ិនខាងឡូឡា នឹងទុកឲ្យស្ត្រីទាំងនោះឯកោឬ?»។
អត្ថបទនោះ បានចោទប្រកាន់អ្នកភូមិបឹងកក់ ដែលបានធ្វើការតវ៉ាការពារសិទ្ធិលំនៅដ្ឋានរបស់ខ្លួនថា ស្ថិតក្រោមស្លាបនៃអង្គការក្រៅរដ្ឋាភិបាល និងជនបរទេសមួយចំនួន។
លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញមិនអាចទំនាក់ទំនងសុំការពន្យល់បានទេកាលពីម្សិលមិញ៕
4 comments:
The land law prohibits giving state public property as an economic concession. A floatable waterway and lakes are state public property. So the RGC must have reclassified the lake as private state property on order to give it to the development company. The question is was it legal to do so.
kep choktema sell Atak Sanhenbanh khmer to one of my friend cantonese vietnamese only 350 usa, wake up khmers black skin who support cpp one day youn will look down at you guys.
from khmer white skin can speak khmer chzieu chau,cantonese,mandarin ,youn .
VERY SORRY KIDS TO SEE THIS & REGRETTED.
however & therefore,
U NEEDS TO BLAMES ON YOUR MOMMY FOR THIS ACT..
SHE WAS deserved TO BE IN JAILED.
សេចក្តីអំពាវនាវ ចំពោះបងប្អូនខ្មែរអ្នកស្នេហាជាតិ នៅគ្រប់ទិសទី លើពិភពលោក សូមចូលរួមពិធីបួងសួងដើម្បីរំដោះជាតិមាតុភូមិ
ដោយយោងទៅលើស្ថានការណ៍ជាក់ស្តែងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលកំពុងធ្លាក់ដុនដាបក្នុងវិស័យជាច្រើនក្រោមការដឹកនាំរបស់ក្រុមពួកអាយ៉ងបរទេស រួមមានហ៊ុនសែន ជាស៊ីម ហេងសំរិន សុខអាន សុខគង់ ។ល។ ដូច្នេះ ដើម្បីរំដោះនិងសង្គ្រោះប្រជាជាតិខ្មែរនិងមាតុភូមិយើង ឲ្យផុតពីមហាគ្រោះថ្នាក់ មហន្តរាយនោះបាន យើងចាំបាច់ត្រូវតែសាកល្បង ធ្វើតាមការណែនាំរបស់ អង្គគ្រាប់ខ្សាច់ ដូចតទៅ៖
១-សារឥសី៖
មុននឹងសូត្រសារនេះ សូមលើកដៃទាំងពីរប្រណម្យសំពះ ឲ្យផុតពីលើក្បាលរបស់យើង ហើយសូត្រថា៖
«ខ្ញុំសូមនឹកដល់ផលបុណ្យដែលខ្ញុំខំកសាងសន្សំជាច្រើនជាតិសូមផលបុណ្យនោះផ្តល់ឲ្យ ខ្ញុំក្នុងពេលនេះ។»
២-សារឥសូរ៖
មុននឹងសូត្រសូមលើកដៃទាំងពីរដាក់ស្មើបបូរមាត់ ហើយទើបសូត្រថា៖
«ផលបុណ្យទាំងនេះ កើតជាសម្តី មានឫទ្ធិបារមី មហស្ចារ្យក្រៃ រុញច្រានសេចក្តីប្រាថ្នា ដើម្បីជួយខ្មែរនិងយកទឹកដីខ្មែរដែលបាត់បង់ដ៏យូរលង់មកឲ្យខ្មែរវិញយ៉ាងសក្តិសិទ្ធិ។»
៣-សរព្រះនារាយណ៍៖
មុននឹងសូត្រត្រូវធ្វើកាយវិការដូចហនុមានប្រុងវាយសត្រូវ ឈរជើងកន្ធែកចេញ ដៃឆ្វេងក្តាប់ហើយច្រត់ ចង្កេះ ជើងឆ្វេងឈានទៅមុខ ហើយប្រើម្រាមដៃស្តាំ ចង្អុលមុខ ដោយផ្តោតអារម្មណ៍ទៅលើឈ្មោះ ឬមុខ ពួកជនក្បត់ជាតិ ខ្ញុំកញ្ជះបរទេស ។ល។ សូមសូត្រថា៖
«យើងនឹងដាក់បណ្តាសាពួកអាឯង អាហ៊ុនសែន អាជាស៊ីម អាហេងសំរិន អាសុខអាន អាសុខគង់ គឺ ឲ្យពួកអាឯងខ្វាក់ភ្នែកនិងឆ្កួតល្ងីល្ងើ ភ្លេចមុខភ្លេចក្រោយ យ៉ាងទាន់ហន់។»
៤-សារព្រះវិស្ណុ៖
មុននឹងសូត្រ សូមលាដៃឆ្វេងចេញ ហើយធ្វើកាយវិការធម្មតា តែត្រូវចងចិត្តឲ្យរឹងប៉ឹង។ សូមសូត្រថា៖ «បណ្តាសាយើងនេះមានតែតួ អង្គគ្រាប់ខ្សាច់ ទើបដោះបណ្តាសានេះបាន។»
របៀបធ្វើកិច្ចពិធីនេះមានដូចតទៅ៖
ក. ត្រូវមុជ ឬ ងូតទឹកជម្រះកាយឲ្យបានស្អាត។ ចូរតាំងចិត្តឲ្យបានមោះមុត។ មិនត្រូវនិយាយលេងសើចឬ ជន្លគ្នាលេងឡើយ ។ល។
ខ. ត្រូវរៀបចំធ្វើនៅថ្ងៃ ពេញបូណ៌មី ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២។
គ. ត្រូវសូត្របួងសួងឲ្យបាន១ថ្ងៃ ម្តង ឬច្រើនជាងនេះបើធ្វើទៅបាន ហើយក្នុងការសូត្របួងសួងម្តងៗនោះត្រូវសូត្រឲ្យបាន ៣ចប់។ អាចធ្វើពិធីបួងសួងនេះ នៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា។ អាចអុជធូបមួសរសៃក៏បាន មួយក្តាប់ក៏បានតាមលទ្ធភាព។ បើអត់មានធូបដុតស្មៅដុតចំបើងក៏បាន ឬក៏ឧបកិច្ចយ៉ាងណាតាមកាលៈទេសៈ ជុំគ្នាក៏បាន មិនជុំគ្នាក៏បាន តាមការគួរដើម្បីសុវត្ថិភាព។
ការហាមឬ ត្រណម
*មិនត្រូវជេរម្តាយគេ។
*មិនត្រូវស្តោះទឹកមាត់ដាក់លាមកឬដាក់បង្គន់ដាច់ខាត។
*មិនត្រូវយកវិធីទាំងនេះ ទៅប្រើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ខុសបែបបទ ជាដាច់ខាត ព្រោះនឹងនាំឲ្យមានអន្តរាយ ឬគ្រោះថ្នាក់ដល់ខ្លួនឯងវិញ។
*សូមអស់លោកអ្នកបងប្អូនខ្មែរមេត្តាព្យាយាមផ្សព្វផ្សាយប្រាប់ តៗ គ្នាឲ្យបានដឹងឮកាន់តែច្រើនកាន់តែល្អដើម្បី ជួយសង្គ្រោះប្រទេសជាតិយើងឲ្យផុតពីគ្រោះថ្នាក់ទាន់ពេលវេលា ហើយសូមជួយអនុវត្តតាមវិធី ដូចជម្រាបជូនខាងលើនេះ ឲ្យបានត្រឹមត្រូវដើម្បី ឲ្យមានប្រសិទ្ធិភាព ១០០%។
Post a Comment