![]() |
លោក អ៊ឹម សួស្តី (ឆ្វេង) ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងក្នុងសន្និសីទកាសែត នាទីស្ដីការ គ.ជ.ប កាលពីព្រឹកថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១២។ (RFA/Den Ayuthea) |
សង្គមស៊ីវិលស្នើឲ្យសមាសភាពដឹកនាំ គ.ជ.ប អាណត្តិថ្មីជាមនុស្សស្អាតស្អំ
2012-07-10
ដោយ ដែន អយុធ្យា
Radio Free Asia
នៅគ្រាអាណត្តិដឹកនាំរបស់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជិតផុតអាណត្តិនៅចុងឆ្នាំ២០១២ នេះ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំស្ថាប័ន គ.ជ.ប ដើម្បីឲ្យស្ថាប័ននេះមានឯករាជ្យ។
លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកបានឲ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ថា រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ត្រូវជ្រើសរើសសមាសភាពដឹកនាំស្ថាប័ន គ.ជ.ប អាណត្តិថ្មី ជាមនុស្សមិនស្ថិតក្រោមគណបក្សនយោបាយណាមួយ។
លោកបន្តថា សមាសភាពស្ថាប័ន គ.ជ.ប អាណត្តិថ្មី គួរជ្រើសចេញពីអតីតមន្ត្រីសង្គមស៊ីវិល ឬមន្ត្រីរដ្ឋាភិបាល ដែលចូលនិវត្តន៍យ៉ាងតិច១០ មកជំនួស ទើបអាចឲ្យស្ថាប័ននេះមានឯករាជ្យ។
លោកចាត់ទុកសមាសភាពដឹកនាំស្ថាប័ន គ.ជ.ប តែងតាំងចេញពីគណបក្សនយោបាយ ប្រសិទ្ធភាពធ្វើការងាររបស់មន្ត្រីទាំងនោះមិនឯករាជ្យនោះទេ។
ដូចគ្នាដែរ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និចហ្វិក ក៏បានទទូចឲ្យរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធធ្វើការផ្លាស់ប្ដូរសមាសភាពដឹកនាំស្ថាប័ន គ.ជ.ប អាណត្តិចាស់ និងដាក់ជំនួសសមាសភាពដឹកនាំថ្មី ដែលមានឆន្ទៈស្មោះត្រង់ពិតប្រាកដ។
លោកបន្តថា សមាសភាពដឹកនាំស្ថាប័ន គ.ជ.ប គួរត្រូវកែទម្រង់ឲ្យបានប្រសើរជាងសព្វថ្ងៃ ព្រោះថាសព្វថ្ងៃនេះ ស្ថាប័ន គ.ជ.ប ត្រូវគេមើលឃើញថា បានគាំទ្រ និងបម្រើឲ្យគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច។
ចំណែក លោក គល់ បញ្ញា ជានាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល (Camfrel) មានប្រសាសន៍ថា គណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភា ជាអ្នកមានតួនាទីសំខាន់ក្នុងការពិនិត្យចំពោះការតែងតាំងសមាសភាពដឹកនាំរបស់ស្ថាប័ន គ.ជ.ប ដើម្បីឲ្យស្ថាប័ននេះមានឯករាជ្យ។
លោកថ្លែងថា ស្ថាប័ន គ.ជ.ប សព្វថ្ងៃនេះធ្វើសកម្មភាពមិនទាន់មានឯករាជ្យ ដែលអាចឲ្យគ្រប់គណបក្សនយោបាយចូលរួមការបោះឆ្នោត អាចទទួលយកបានទេ។
ដោយឡែក លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក (Adhoc) ក៏បានស្នើឲ្យរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ត្រូវជ្រើសរើសសមាសភាពដឹកនាំស្ថាប័ន គ.ជ.ប សម្រាប់អាណត្តិថ្មី ជាមនុស្សមានឆន្ទៈធ្វើការងារឲ្យមានឯករាជ្យ។
លោកបន្តថា ចំពោះការតែងតាំងសមាសភាពដឹកនាំស្ថាប័ន គ.ជ.ប ចេញពីបក្សនយោបាយមិនអាចធ្វើការមានឯករាជ្យបានទេ។
យ៉ាងណាក៏ដោយ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប មានប្រសាសន៍ថា លោកមិនជំទាស់នឹងការស្នើផ្លាស់ប្ដូរសមាសភាពស្ថាប័ន គ.ជ.ប នោះទេ។ ប៉ុន្តែលោកថា ដរាបណាមិនទាន់មានសមាសភាពថ្មីស្នើឡើងទេ សមាសភាពដឹកនាំ គ.ជ.ប អាណត្តិចាស់នៅបន្តការងារជាធម្មតា។
ស្ថាប័ន គ.ជ.ប បានបង្កើតឡើងក្រោយការបោះឆ្នោតសម័យអ៊ុនតាក់ (UNTAC) ឆ្នាំ១៩៩៣។ ស្ថាប័ននេះត្រូវធ្វើការផ្លាស់ប្ដូរសមាសភាពដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំម្តង។ ហើយថា ការផ្លាស់ប្ដូរសមាសភាព គ.ជ.ប ថ្មី ត្រូវធ្វើមុន ៧ខែ នៃកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងអាណត្តិនិមួយៗ។ កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ដូច្នេះ សមាសភាពដឹកនាំរបស់ស្ថាប័ន គ.ជ.ប ថ្មី អាចនឹងត្រូវស្នើតែងតាំងថ្មី នៅចុងឆ្នាំ២០១២ ឬដើមឆ្នាំ២០១៣ ខាងមុខ៕
7 comments:
who is អ៊ឹម សួស្តី? Please tell us?
Khmer oversea
The leaders of NEC were bought and paid for by
Hun Sen and cronies.
We demand the change of those crooks !!!
u have evidence? if u have y not show? in NEC has member from Funcinpec and Samrangsy too
if not fair y they don't complain
as proof:
- your telephone intercept and
- its ability to check detais
haha, please don't lie MR, one day you will know yourself who you are. All this depend on Khmer people, not you.
តើ អ៊ឹម សួស្ដីមានបងប្អូនកូនចៅសាច់
សន្ដាននៅក្នុងស្រុកឬទេ ឬគាត់ជាមនុស្ស
ទោលដូចស្ដេចដែរ គាត់គិតដល់អ្នកទាំង
នោះនិងខ្មែរផងទេ បើគាត់លក់មនសិការ
ហើយគេត្មះតិះដៀលប្រៀបទៅនឹងសត្វធាតុ
គាត់គួរកុំស្រណោះមុខងារក្បត់ជាតិ ចាស់ហើយ
គួរសន្សំសាងសេចក្ដីល្អសម្រាប់អនាគត ។
អញ្ចឹងទេ!........
យើងនឹងដាក់បណ្តាសាពួកអា អាចុយម្រាយ ឯង:-អាយួន.........ង្វៀន តាន់ដុង-អាយួន........ ហ៊ុន សែន
-អាយួន ........ជា ស៊ីម
-អាយួន.........ហេង សំរិន
-អាយួន.........អ៊ឹម សួស្ដី
ឲ្យពួកអាឯងខ្វាក់ភ្នែកនិងឆ្កួតល្ងីល្ងើ ភ្លេចមុខភ្លេចក្រោយ យ៉ាងទាន់ហន់..
shit phila.pa...(អាចម៍ phila.pa)
ទោះបីប្រជារាស្ត្រខ្មែរបោះឆ្នោតឲ្យគណៈបក្ស
សម រង្ស៊ី និង សិទ្ធិមនុស្ស ទទួទាំងប្រទេស
ខ្មែរ បើគណៈបក្សប្រជាជនកុម្មុយនិស្តកម្ពុជា
ទិញក្បាល គ ជ ប ទាំងអស់បាន វាជាឥត
ប្រយោជន៍។
រាស្ត្រខ្មែរទាំងអស់ជាអ្នកបោះឆ្នោត តែការ
សំរេចឈ្នះ ឬ ចាញ់ស្រេចនៅលើ គ ជ ប ។
Khmer people voted,but the
COMFREL persons were the
deciders the ballots.
So the voters meant nothing.
Drop them off,and pick neutral
ones for the next election.
Post a Comment