លោក ចាន់ សាវ៉េត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក |
ថ្ងៃទី 14 សីហា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ភ្នំពេញ: អង្គការ អាដហុក បានបង្ហាញក្តីបារម្ភ ចំពោះការប្តឹងចោទប្រកាន់លោក ចាន់ សាវ៉េត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក ពាក់ព័ន្ធនឹងជម្លោះដីធ្លី នៅស្រុកឆ្លូង ខេត្តក្រចេះ។ អាដហុក បានកោះប្រជុំបន្ទាន់មួយ នៅល្ងាចថ្ងៃទី១៤សីហា ឆ្នាំ២០១២ លើករណីនេះផងដែរ។
សេចក្តីថ្លែងការណ៍ចំហចុះថ្ងៃទី១៤សីហា ឆ្នាំ២០១២ បង្ហាញថា សមាគមអង្គការអាដហុក សូមសំដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅបំផុត ចំពោះដីកាបង្គាប់ឲ្យចូលខ្លួន ដែលចេញដោយលោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។ លោកចាន់សាវ៉េត ជាអ្នកស៊ើបអង្កេតជាន់ខ្ពស់ និងជាអនុប្រធានផ្នែកត្រួតពិនិត្យសិទ្ធិមនុស្ស របស់សមាគមអាដហុក ត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅមុខចៅក្រមស៊ើបសួរ ឆែ វីរៈ នៅម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។
សេចក្តីថ្លែងការណ៍ លើកឡើងថា លោកចាន់សាវ៉េត អាយុ ៤៤ ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បានផ្តល់ជំនួយដល់ចារីជាអាទិ៍ ( អ្នកប្រព្រឹត្តបទឧក្រិដ្ឋ ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១២ តាមបញ្ញត្តិ មាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នោះ អាចនឹងឲ្យលោកចាន់សាវ៉េត ជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ។
សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា កាយវិការនៃការប្រើប្រាស់ប្រព័ន្ធតុលាការលើសកម្មជនសិទ្ធិមនុស្សដូច្នេះ គ្មានអ្វីក្រៅពីការគម្រាមកំហែង និងបំភិតបំភ័យលើអ្នកការពារសិទ្ធិមនុស្ស ហើយរារាំងពួកគេ មិនឲ្យបំពេញកិច្ចការស្របច្បាប់នោះឡើយ។
អាដហុក បានគូសបញ្ជាក់ថា ខ្លួនតែងតែធ្វើសកម្មភាព ដោយអនុលោមតាមច្បាប់ នៅក្នុងរយៈពេលជាង ២០ឆ្នាំនេះ អាដហុកថ្កោលទោសជានិច្ចរាល់សកម្មភាពខុសច្បាប់ ហើយធ្វើការពិភាក្សាជាមួយនឹងអាជ្ញាធរ ខណៈដែលគាំទ្រ និងជួយជនរងគ្រោះ នៃការរំលោភបំពានសិទ្ធិមនុស្ស។
អាដហុក សូមអំពាវនាវដល់ស្ថានទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងអ្នកកាសែត ប្រមូលផ្តុំគ្នា នៅចំពោះមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ដើម្បីគាំទ្រលោក ចាន់ សាវ៉េត និងសកម្មជនការពារសិទ្ធិមនុស្សដទៃទៀត។
ដីកាបង្គាប់ឲ្យចូលខ្លួន ចុះហត្ថលេខាដោយលោក ឆែ វីរៈ ចៅក្រមស៊ើបសួរ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ បានតម្រូវឲ្យលោក ចាន់ សុវ៉េត ចូលបំភញលឺពីដំណើររឿង ផ្តល់ជំនួយដល់ចារីជាអាទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១២។
ក្នុងដីកាដដែលនោះ បានព្រមានថា "ក្នុងករណី លោក ចាន់ សាវ៉េត មិនចូលខ្លួនតាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន"។
ជាការកត់សម្គាល់ ការចោទប្រកាន់លោកចាន់សាវ៉េត ប្រធានក្រុមស៊ើបអង្កេតនៃសមាគមអាដហុកខាងលើនេះ ត្រូវបានតុលាការភ្ជាប់នឹងករណីជម្លោះដីធ្លី នៅស្រុកឆ្លូង ខេត្តក្រចេះ ខណៈដែលតុលការ បានចោទប្រកាន់លោកម៉មសូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
លោក ម៉មសូណង់ដូ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥កក្កដា ឆ្នាំ២០១២ ដោយតុលាការចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធនឹងជម្លោះដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕
3 comments:
dude, dont be worry, dont be fear of justice, if, u really honest adhoc.,
don't be fear of justice, if u really a pure gold.
don't be blaming on governments, if u did something wrong,,,
dont be blaming on government to intimidate u,,
why? so fear of justice.. dude.
ប្រជាពលរដ្ឋជាច្រើនណាស់, ដែលត្រូវបានលោក សាវ៉េត ជួយអន្តរាគមន៍រកដំណោះស្រាយ ចាប់តាំងពីគាត់ចូលធ្វើការងារមកម្លេះ ខ្ញុំជឿថា តុលាការ ឫ អាជ្ញាធរ និងបក្សCPP មិនចំណេញនយោបាយទេ បើហ៊ានឃុំខ្លួនលោក សាវ៉េត នោះ ព្រោះអីគ្រាន់តែរឿងបឹងកក់មួយ កាលពីកំឡុងពេល ឃុំខ្លួនស្រ្តីបឹងកក់ទាំង១៣នាក់ អ្នកភូមិបឹងកក់ និងកូនៗរបស់ពួកគេ បាតុកម្មទាមទារស្ទើររាល់ថ្ងៃ ធ្វើឲ្យអាជ្ញាធរឈឺក្បាលមិនចេះចប់មិនចេះហើយ ចុះទំរាំតែរឿងលោក សាវ៉េត ជាមន្រ្តីសិទិ្ធមនុស្សល្បីឈ្មោះម្នាក់ ដែលធ្លាប់ធ្វើការជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ទូរទាំងប្រទេស ដើម្បីឲ្យមានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធជាច្រើនរាប់រយករណីជិត២០ឆ្នាំមកហើយនោះ សួរថា តើប្រជាពលរដ្ឋដែលទទួលស្គាល់ស្នាដៃរបស់គាត់ក្នុងន័យការពារសិទ្ធិមនុស្ស និងភាពមនុស្សធម៌កន្លងមកនោះ សុខចិត្តឈរអោបដៃមើលតុលាការឃុំខ្លួនគាត់ដែរឫទេ? ប្រហែលជាអាជ្ញាធរ របស់បក្សប្រជាជនឈឺក្បាលទៀតហើយ។ តោះចាំមើលទាំងអស់គ្នា តើយ៉ាងម៉េចទៀតនាពេលខាងមុខ ពិតជាល្អមើលមិនខានទេបងប្អូន?
ពី មុទិតា ខ្មែរ
this time a CPP take all khmer people put in jail
Post a Comment