ថ្ងៃទី 13 សីហា 2012 | ដោយ: សុខ ភក្តី
Cambodia Express News
ភ្នំពេញ: អស់ពីការក្លែងលិខិតបំផ្លើសព័ត៌មានមកលើថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ ចូលដល់ការក្លែងលិខិតបង្ហោះតាមប្រព័ន្ធអ៊ីនថឺណេត ក្នុងហ្វេសបុក លើថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការផ្តាច់សម្ព័ន្ធ ភាព ឈប់ចូលរួមបង្កើតគណបក្សនយោបាយរួមគ្នា។ ក៏ប៉ុន្តែអ្នកនាំពាក្យ បានប្រកាសបដិសេធថា លិខិតទាំងពីរនោះជាលិខិតក្លែងបន្លំ ខណៈដែលសម្ព័ន្ធភាពគណបក្ស ប្រឆាំង កំពុងដំណើរការទៅមុខ។
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យចលនាប្រជា ធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃចន្ទ ទី១៣សីហា ឆ្នាំ២០១២ ថា លិខិតរបស់លោកសមរង្ស៊ី និងលិខិតរបស់លោកកឹមសុខា ដែលធ្វើនៅសហរដ្ឋអាមេរិក ហើយត្រូវបានគេផ្សព្វផ្សាយ បង្ហោះតាមអ៊ីម៉ែល និងហ្វេសបុកនោះ គឺជារឿងមិនពិតទេ។
លោក ប៉ុល ហំម បានបន្ថែមថា "នោះជារឿងក្លែងក្លាយ។ មិនដឹងនរណាទេ គេក្លែង ក្លាយលិខិតនោះ។ អត់ពិតទេ។ ប្រហែលជាមានអ្នកគេភ័យព្រួយបារម្ភ ពីរឿងដែលយើងរួបរួមគ្នា បានជាគេធ្វើដូច្នោះ ដើម្បីឲ្យមតិសាធារណជនច្របូកច្របល់។ ប៉ុន្តែអត់អីទេ យើងមិនរវល់ខ្វល់នឹងរឿងអីចឹងៗទេ។ ដល់ពេលការពិត នឹងឃើញនៅពេលយើងចុះបញ្ជីគណបក្ស នៅពេលឆាប់ៗខាងមុខនេះ"។
លោក ប៉ុល ហំម ក៏បានព្រមានថា អ្នកដែលក្លែងលិខិត និងអ្នកយកលិខិតនោះ ទៅផ្សព្វផ្សាយបន្ត ក៏ត្រូវមានទោសផងដែរ បើតាមច្បាប់។
យ៉ាងណាក៏ដោយ លោក ប៉ុល ហំម បានបញ្ជាក់ថា លោកសមរង្ស៊ី និងលោកកឹមសុខា កំពុងតែស្ថិតនៅសហរដ្ឋអាមេរិកជាមួយគ្នា ក្នុងដំណើរស្វែងរកការគាំទ្រ និងជួបជាសហគមន៍អន្តរជាតិ មុនពេលដែលលោកកឹមសុខា គ្រោងនឹងវិលត្រឡប់កាន់ប្រទេសកម្ពុជា នៅដើមខែកញ្ញាខាងមុខ។
សូមរម្លឹកថា សេចក្តីប្រកាសបដិសេធផ្ទាល់មាត់របស់អ្នកនាំពាក្យខាងលើនេះ បានធ្វើឡើងភ្លាមៗ ខណៈដែលមានលិខិតរបស់លោកសមរង្ស៊ី និងលិខិតមួយទៀតរបស់លោកកឹមសុខា ឆ្លើយតបនឹងលោកសមរង្ស៊ី ដោយត្រូវគេផ្សព្វផ្សាយតាមអ៊ីម៉ែល និងតាមហ្វេសបុក កាលពីថ្ងៃអាទិត្យ។
ក្នុងលិខិតដែលមានចុះហត្ថលេខារបស់លោកសមរង្ស៊ី ធ្វើនៅសហរដ្ឋអាមេរិក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ជម្រាបជូនលោកកឹមសុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានលើកឡើងថា លោកសមរង្ស៊ី បានសរសើរការដឹកនាំរបស់សម្តេចហ៊ុនសែន ហើយប្រកាសឈប់ធ្វើនយោបាយ ដោយយល់ថា ខ្លួនលោកមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខ ព្រោះតែជាប់ទោស ដូចការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្នុងពេលកន្លងមក។
ក្នុងលិខិតក្លែងក្លាយដដែលនោះ ដែលមិនបានប្រើប្រាស់រូបសញ្ញាគណបក្សសមរង្ស៊ីនោះ លោកសមរង្ស៊ី ក៏បានប្រកាសបញ្ចប់គម្រោងការនៃការបង្កើតគណបក្សចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជាមួយនឹងលោកកឹមសុខា ត្រឹមថ្ងៃនេះចុះ ដោយមូលហេតុពិត មកពីលោកសមរង្ស៊ី មិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។
ជាមួយគ្នានោះ ក៏មានលិខិតមួយច្បាប់ផ្សេងទៀត របស់លោកកឹមសុខា ដោយរូបសញ្ញាគណបក្សសិទ្ធិមនុស្ស និងត្រារបស់គណបក្ស តែមិនមានហត្ថលេខារបស់លោកកឹមសុខា ក៏បានបង្ហាញថា លោកកឹមសុខា បានសរសេរសារលិខិតជូនជនរួមជាតិ អំពីការផ្តាច់សម្ព័ន្ធភាពនោះ។
ក្នុងសារលិខិតក្លែងក្លាយ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ បង្ហាញថា លោកកឹមសុខា បានបរិហារលើលោកសមរង្ស៊ី ពីការគេចកែ មិនព្រមរួបរួមក្នុងគណបក្សប្រឆាំងថ្មី ដែលមានឈ្មោះថា គណបក្សសង្គ្រោះជាតិ។
ក្នុងលិខិតក្លែងក្លាយដដែល លោកកឹមសុខា បានប្រកាសថា គណបក្សសិទ្ធិមនុស្ស នៅតែបន្តធ្វើសកម្មភាពនយោបាយជាធម្មតា ក្នុងនាមជាគណបក្សប្រឆាំងធំជាងគេ ដោយមិនជាប់ពាក់ព័ន្ធជាមួយគណបក្សសមរង្ស៊ី ទេ៕
Monday, August 13, 2012
អ្នកនាំពាក្យ បដិសេធការក្លែងលិខិតឆ្លងឆ្លើយ រឿងផ្តាច់សម្ព័ន្ធភាពរវាងលោកសមរង្ស៊ី និងលោកកឹមសុខា
Labels:
CPP trick
Subscribe to:
Post Comments (Atom)
3 comments:
Another tactic of C Porng Party (CPP) to break the new coalition.
Your damn tricks will no longer work.
Is KI-Media really anti-CPP/Viet Hun Sen as it had been claiming and for SRP/NRP, or is it the other around???
Can any of you at this freaking KI-Media tell me something, please?
How come any of you elite at KI-Media including but not limited to "School of Vice", "Pissed off" and a boat load of other Old Farts KI-Media warriors didn't even bother to lift a finger to help with the message for contribution to the National Rescue Party of Sam and Kem???
Tell me, scorn me, curse me if you all want to, but please do something about it, if you all want to rescue Khmer from the bloody hands of HUN SEN and the Viet!!!
the other way around*
Post a Comment