Monday, August 13, 2012

«ទឹក​មន្ត»​មិន​អាច​ជួយ​សិស្ស​និស្សិត​ប្រឡង​ជាប់​បាន​ទេ! - Blessing water will not bring exam success

សិស្ស​ស្រោច​ទឹក​មុន​ថ្ងៃ​ប្រឡង​បាក់​ឌុប កាល​ពី​សប្តាហ៍​មុន​។ រូបថត មិនា

Monday, 13 August 2012
តុង សុប្រាជ្ញ
The Phnom Penh Post
ខ្មាស់​គេ ជាង​៣០ ឆ្នំា​ទៅ​ហើយ លើក​តែដដែល​ៗពី​របប​ខ្មែរ​ក្រហម​ មិន​ចេះ​រិះ​ គិត​ នំាគ្នា​ រក​យុទ្ធសាស្ត្រ​ ពង្រឹង​ ប្រព័ន្ធ​ អប់រំ​ទេ​ ព្រោះទាំងអាស៊ាន ទាំងពិភពលោក គេទៅមុខ ឆ្ងាយ ណាស់ ហើយ
«ទេវតា​ជួយ​អ្នក នៅ​ពេល​ដែល​អ្នក​ចេះ​ជួយ​ខ្លួន​ឯង!» នេះ​ជា​ពាក្យ​ចាស់ៗ ដែល​តែង​តែ​ដាស់​តឿន​កូន​ចៅ ឲ្យ​ចេះ​តស៊ូ​ឃ្មាត​ខ្មី​ឲ្យ​អស់​ពី​កម្លាំង​កាយ ចិត្ត ដើម្បី​សម្រេច​បាន នូវ​គោល​ដៅ​ណា​មួយ។ ដូចជា៖ ការ​ខិតខំ​ធ្វើ​ការ​ងារ ការ​រកស៊ី​ជំនួញ​ជួញ​ដូរ និង​ការ​ប្រឡង​ជាដើម។ ចុះ​ហេតុ​អ្វី​បាន​ជា​សិស្សា​នុ​សិស្ស​-និស្សិត​ក្នុង​វ័យ​កំពុង​សិក្សា មួយ​ចំនួន​ធំ​បច្ចុប្បន្ន​នេះ ផ្អើល​នំាគ្នា​ទៅ​ឲ្យ​ព្រះ​សង្ឃ​ស្រោច​ទឹក​មន្ត មុន​ពេល​ប្រឡង ដោយ​រំពឹង​ទុក​ថា នឹង​ប្រឡង​ជាប់ ជា​ជាង​ការ​ខិតខំ​រៀន​សូត្រ ដែល​មាន​លក្ខណៈ​វិទ្យា​សាស្រ្ត​ទៅ​វិញ?

អបិយ​ជំនឿ ការ​ទស្សន៍​ទាយ គឺជា​វប្បធម៌ អរិយធម៌​ខ្មែរ តាំង​ពី​ដូន​តា​មក​ម្ល៉េះ។ មាន​អបិយ​ជំនឿ​ខ្លះ​នៅ​តែ​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ចំពោះ​ប្រជា​ពលរដ្ឋ ខ្មែរ​ទូទៅ ដូច​ជា ការ​ជឿ​ទៅ​លើ​បុណ្យ​បាប ធ្វើ​ល្អ​បាន​ល្អ​ធ្វើ​អាក្រក់​បាន​អាក្រក់ និង​ការ​បន់​ស្រន់ ចំពោះ​ការ​រកស៊ី កន្លែង​ធ្វើ​ការ ជា​ពិសេស​ទាហាន​មុន​ពេល​ចេញ​ទៅ​ច្បាំង​ជាដើម។ តែ​ជំនឿ និង​ការ​ទស្សន៍​ទាយ​ខ្លះ​ធ្វើ​ឲ្យ​មនុស្ស​ខ្ជិល​ទៅ​វិញ​ដូច​កាល​ពី​សប្តាហ៍ មុន​នេះ ​មុន​ប្រឡង​សញ្ញា​បត្រ​បាក់​ឌុប មាន​យុវសិស្ស​ជាច្រើន នាំគ្នា​ឈូឆរ​ទៅ​រក​ព្រះ​សង្ឃ​ស្រោច​ទឹក​មន្ត ដើម្បី​ជួយ​ឲ្យ​ប្រឡង​ជាប់។​ តើ​ទឹក​មន្ត​របស់​ព្រះសង្ឃ​ អាច​ជួយ​ឲ្យ​ប្រឡង​ជាប់​ដោយ​មិន​ចំាបាច់​ខំ​ប្រឹង​រៀន​សូត្រ​ឬ? ឬ​មួយ​ក៏​ជួយ​នៅ​ពេល​ប្រឡង អាច​សូក​លុយ​មេ​ប្រយោគ អនុញ្ញាត​ឲ្យ​បើក​ចម្លង​មេរៀន​តាម​គ្នា​បាន? ឬ​មួយ​ក៏​អាច​ជួយ​ឲ្យ​ធ្លាយ​ចេញ​វិញ្ញាសា និង​ទទួល​ប្រុយ​យ៉ុង តាម​រយៈ​ទូរសព្ទ​ដៃ ​ដោយ​បង្ហោះ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​បាន? បើ​កូន​សិស្ស​នៅ​តែ​ធ្វើ​


សកម្មភាព​ដូច​នេះ តើ​អាច​មាន​ផល​ប៉ះ​ពាល់​អ្វីខ្លះ​ដល់​ការ​កសាង​ប្រទេស​ជាតិ​ទាំង​បច្ចុប្បន្ន និង​អនាគត​?​

ជាក់​ស្តែង ​ការ​សិក្សា​ទម្រាំ​ចាក់​គ្រឹះ​រឹង​មាំ​បាន គឺ​វាស៊ី​ពេល​យូរ​ណាស់ ដោយ​សន្សំ​ចំណេះ​ដឹង​ដូច​ការ​យក​លុយ​ទៅ​ដាក់​ក្នុង​កូន​ជ្រូក​ដី​ឥដ្ឋ ​អ៊ីចឹង។ ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ពោល​គឺ​ខិតខំ​តាំង​ពី​ការ​ស្តាប់​លោកគ្រូ-​អ្នកគ្រូ​ពន្យល់ ការ​រៀន​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​ផង ការ​អាន​កាសែត​ផង ការរៀន​ពី​មិត្ត​ភក្តិ ឬ​ក៏​អ្នក​មាន​ចំណេះ​ដឹង​នៅ​ជុំវិញ​ខ្លួន​ឯង​ផង ទើប​មាន​ការ​រីក​ចម្រើន ហើយ​ពូកែ​ទៀត។ ឧទាហរណ៍៖ កាលពី​ឆ្នាំ​ទៅ មាន​វិញ្ញាសា​ប្រឡង​បាក់​ឌុប មុខ​វិជ្ជា​ភូមិ​វិទ្យា គឺ​ចេញ​ចំ​សំណួរ​ពីរ ដែល​មាន​នៅ​ក្នុង​អត្ថបទ​របស់​កាសែត ភ្នំពេញ ប៉ុស្តិ៍ មួយ​សប្តាហ៍​មុន​ពេល​ប្រឡង ដែល​បាន​រាយ​ការណ៍ អំពី​សកម្ម​ភាព​របស់​រាជ​រដ្ឋាភិបាល បាន​ធ្វើ​ការ​វាស់​វែង ចំណោល​ទៅ​លើ​កំណើន​ប្រជាជន និង​ផល​ប៉ះ​ពាល់​លើ​វិស័យ​សេដ្ឋកិច្ច និង​មួយ​ទៀត​ទាក់​ទិន​ទៅ​នឹង​វិស័យ​កសិកម្ម ទិន្នផល នៃ​ការ​ដាំដុះ​ស្រូវ ធៀប​ទៅ​នឹង​ចំនួន​ប្រជា​កសិករ។ អត្ថបទ​ទាំង​នេះ គឺ​ជួយ​ឲ្យ​បេក្ខ​ជន​មាន​គំនិត​ក្នុង​ការ​សរសេរ​នៅ​ពេល​ប្រឡង។

តែ​មិន​ទៅ​បាន​អាន​អត្ថបទ​ឯណា គឺ​យុវសិស្ស​ភាគ​ច្រើន​គឺ​នាំគ្នា​គិត​តែ​ពី​សប្បាយ ខំ​ប្រឹង​មើល​ខ្សែ​ភាព​យន្ត នាទី​កម្សាន្ត​តាម​កញ្ចក់​ទូរទស្សន៍​ទៅ​វិញ​ទេ ហើយ​ពេល​ទំនេរ​ ខ្លះ​ទៀត​នាំគ្នា​ជិះ​ម៉ូតូ ឡាន​ទំនើបៗ ដើរ​លេង​កម្សាន្ត ភ្លើត​ភ្លើន​ទៅ​នឹង​សម្លៀក​បំពាក់​ថ្មីៗ ខើច​លើ​ខើច​ក្រោម បក​ស្បែក​ឲ្យ​ស ផាត់​ម្សៅ លាប​ថ្នាំ​ហាយ​ឡាយ​សក់​ចម្រុះ​ពណ៌​តាម​របៀប​ខ្សែ​ភាព​យន្ត​កូរ៉េ ខាង​ត្បូង និង​ខ្លះ​ទៀត នាំ​គ្នា​អួត​ដាក់​គ្នា​នូវ​សម្ភារ​ស៊េរី​ថ្មីៗ ទៅ​ច្រៀង​ខារ៉ា​អូខេ និង​ក្លិប​កម្សាន្ត ដោយ​មិន​គិត​ពី​ការ​ខិតខំ​រៀន​សូត្រ​ទេ។ ស្រាប់​តែ​ជិត​ដល់​ពេល​ប្រឡង ទឹក​ដល់​ច្រមុះ​ហើយ នាំ​គ្នា​ចាប់​ផ្តើម​ផ្អើល​ពពាក់​ពពូន ទៅ​រក​លោក​តា​ស្រោច​ទឹក​ឲ្យ ឬ​ក៏​ទៅ​រក​គ្រូទាយ​ទៅ​វិញ ប្រៀប​ដូច​បាត់​គោ ទើប​ធ្វើ​របង​អ៊ីចឹង។ តើ​ទឹក​មន្ត និង​គ្រូទាយ​ទាំង​នោះ​ទៅ​ប្រឡង​ជំនួស​បេក្ខជន​ដែល​ស្រោច​ទឹក​មន្ត​នោះ​ទេ?​

តាម​ពិត​ទៅ​ទឹក​មន្ត​បាន​ត្រឹម​តែ​ត្រជាក់ ឬ​ក៏​ជួយ​កុំ​ឲ្យ​ភ័យ​ខ្លាំង​ពេក​ទេ។ តែ​កុំ​អាង​ទៅ​លើ​ទឹក​មន្ត​ពេក ព្រោះ​ពេល​ប្រឡង មាន​លក្ខណៈ​តក្កវិទ្យា​ណាស់ តែ​២ បូក​២ ស្មើនឹង ៤ ហើយ ឲ្យ​តែ​ចេះ​គឺ​ជាប់​ហើយ​ តែ​មិន​ចេះ​គឺ​ធ្លាក់​តែ​ប៉ុណ្ណឹង។​

ជា​ផល​វិបាក នៃ​ការ​ដែល​កូន​សិស្ស និស្សិត ចេះ​តែ​ប្រឡង​ជាប់​តាម​គេ​តាម​ឯង ចម្លង​តាម​គេ​តាម​ឯង​នោះ គឺ​បាន​ត្រឹម​តែ​ម៉ា​ជាប់​ទេ មិន​បាន​ប្រើ​បញ្ញា​ញាណ​កា​រគិត​ដោយ​សុភវិនិច្ឆ័យ ដោយ​ខ្លួន​ឯង​នោះ​ទេ។ គឺ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​នឹង​សមត្ថភាព​ខ្លួន​ឯង​ ក្នុង​ការ​សិក្សា​ទៅ​ខាង​មុខ​ការ​ងារ​នា​ពេល​អនាគត​ផង ហើយ​ក៏​វា​ប៉ះពាល់ ទៅ​នឹង​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​សមាហរណ​កម្ម​របស់​សមាគម​ប្រជាជាតិ​អាស៊ាន​ឆ្នាំ ២០១៥ ខាង​មុខ​នេះ​ផង​ដែរ។ បើ​គុណ​ភាព​អប់រំ​របស់​យើង ទន់​ខ្សោយ​បែប​ហ្នឹង តើ​ឲ្យ​ទៅ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដូច​ម្តេច?

ថា​កាល​ពី​មុន​ចុះ ​កុំ​តែ​ចាញ់​ភាសា​អង់​គ្លេស​នឹង​គេ​ទេ​ ចុះ​ឥឡូវ​ចាញ់​តាំ​ង​ពី​បច្ចេក​ទេស ចាញ់​តាំង​ពី​គំនិត​ផ្តួច​ផ្តើម​មែន​ទេ? ឬ​មួយ​ក៏​ចាំ​តែ​ហុច​កាំបិត ហុច​បន្លែ​ត្រី​សាច់​ឲ្យ​គេ​ស្ល​ងាយ​ស្រួល​ជាង? មាន​ចេះ​ខ្មាស​គេ​ខ្លះ​ទេ បើ​គេ​ជា​ប្រធាន​ ឯ​យើង​នៅ​ចាំ​តែ​ជំនួយ​ការ ឬ​ក៏​លេខា​ឲ្យ​ជន​បរទេស​នោះ? ហើយ​ឲ្យ​តែ​ភ្លែត​ឡើង ចាំ​តែ​ជួល​ទីប្រឹក្សា​បរទេស​ស៊ីប្រាក់​ខែ​ថ្លៃៗ​មក​ធ្វើ​ការ​ឲ្យ ហើយ​គេ​យក​លុយ​ទៅ​វិញ​ស្ទើរ​អស់​នោះ? រីឯ​បណ្ឌិតៗ​ក្នុង​ស្រុក​ភាគ​ច្រើន បាន​តែ​ហ៊ឺហា អួត​សម្ញែង​គេ​ឯង​ដូច​គោះ​ប៉ោត គ្មាន​ទឹក​អ៊ីចឹង តែ​ធ្វើ​អ្វី​ធំ​ដុំ​យក​ជា​ការ​មិន​បាន​នោះ​ទេ?

យ៉ាង​ណា​មិញ ក៏​នៅ​មាន​ការ​ត្អូញ​ត្អែរ​ពី​មន្ត្រី​ចាស់ៗ​សល់​ពី​ដើម​ថា​ក្មេងៗ និស្សិត​ចេញ​ពី​មហា​វិទ្យាល័យ ចូល​ធ្វើការ​កាន់​តែ​ខ្សោយ​ទៅៗ ខ្លះ​គ្រាន់​តែ​សរសេរ​សំបុត្រ​សុំ​ច្បាប់ មិន​ចេះ​សរសេរ​ផង​មិន​ដឹង​សរសេរ​ពី​ណា​ទៅ​ណា​មុន ហើយ​បើ​បាន​ជា​ចេះ​សរសេរ តែ​ខុស​ពាក្យ​ច្រើន​ទៅ​ទៀត។ បើ​ប៉ូលិស​ខ្លះ​វិញ គឺ​សរ​សេរ​កំណត់​ហេតុ​មិន​ដឹង​ក្បាល​ដេក​ចុង​ជើង​ឯណា​ផង តែ​បើ​គោះ ឬ​ក៏​សម្លុត​គំរាម​ប្រជា​ពលរដ្ឋ​យក​លុយ​វិញ​ពូកែ​លេខ១។ បញ្ហា​នេះ កើត​មាន​ស្ទើរ​គ្រប់​ស្ថាប័ន ហ្នឹង​ហើយ​ជា​ផល ដែល​កាល​ពី​នៅ​រៀន ចេះ​តែ​បើក​ចម្លង និង​សូក​លុយ​គ្រូ ​ដល់​ពេល​ចេ​ញ​ធ្វើការ​គឺ​គាត់​ចេះ​តែ​ពុក​រលួយ និង​ចេះ​ចម្លង​កម្ម​សិទ្ធិ​បញ្ញា របស់​គេ​តែ​ប៉ុណ្ណឹង គ្មាន​គំនិត​ផ្តួច​ផ្តើម​ធ្វើ​អ្វី​មួយ​ទេ។

ត្រង់​ចំណុច​នេះ ថ្នាក់​ដឹក​នាំ​នានា គួរ​តែ​ឈប់​លើក​ពី​ការ​អប់រំ ចាប់​តាំង​ពី​បាត​ដៃ​ទទេ តំាង​ពី​ចំណុច​សូន្យ​មកអួតទៀតទៅ ខ្មាស់​គេ ជាង​៣០ ឆ្នំា​ទៅ​ហើយ លើក​តែដដែល​ៗពី​របប​ខ្មែរ​ក្រហម​ មិន​ចេះ​រិះ​គិត​នំាគ្នា​រក​យុទ្ធសាស្ត្រ​ពង្រឹង​ប្រព័ន្ធ​អប់រំ​ទេ​ ព្រោះទាំងអាស៊ាន ទាំងពិភពលោក គេទៅមុខ ឆ្ងាយណាស់ហើយ។ គឺ​ចាប់​តាំង​ពី​ការ​អប់រំ​កុមារ​តូច ទៅ​ដល់​សាកល​វិទ្យា​ល័យ ដែល​ដើរ​តួនាទី​សំខាន់​ជាង​គេ​ជា​សសរ​ទ្រូង​នោះ។ ដូច​លោក Hidetoshi Nishimura នាយក​ប្រតិបត្តិ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ប្រចាំ​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) បាន​លើក​ឡើង​កាល​ពី​ដើម​ខែ​នេះ​ថា៖​«កម្ពុជា​ប្រឈម​ចំពោះ​សមាហរណ​កម្ម​អា​ស៊ាន​ខាង​មុខ​នេះ​គឺ​បញ្ហា​សំខាន់​បំផុត​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​តភ្ជាប់»។

ម្យ៉ាង​វិញ​ទៀត លទ្ធផល នៃ​ការ​អប់រំ​របស់​យើង​សព្វ​ថ្ងៃ សម្រាប់​អ្នក​មាន​សមត្ថ​ភាព​មួយ​ចំនួន គឺ​បាន​មួយ​អត់​មួយ ខ្លះ​បាន​តែ​បច្ចេក​ទេស តែ​ភាសា​នៅ​ខ្សោយ ឯ​ខ្លះ​ទៀត បាន​តែ​ភាសា តែ​បច្ចេក​ទេស និង​របៀប​ធ្វើ​ការ​ងារ​នៅ​មាន​កម្រិត គឺ​នៅ​តែ​ខ្វះ​មុខ​ ខ្វះ​ក្រោយ​ដដែល គឺ​មិន​ដូច​ប្រជា​ជាតិ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ធំ គឺ​បាន​ទាំង​ភាសា បាន​ទាំង​បច្ចេកទេស។ នេះ​ហើយ​គឺ​ជា​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ទៅ​លើ​ប្រព័ន្ធ​អប់រំ​នោះ។ ទី​បំផុត​ទាំង​សិស្ស​-​និស្សិត​ខ្លួន​ឯង មាតា​បិតា និង​រាជ​រដ្ឋាភិបាល បើ​មិន​ខ្វល់​ខ្វាយ​ខ្លាំង​ក្លា​នោះ​ទេ គឺ​ផល​វិបាក ធ្លាក់​មក​លើ​ខ្លួន​ឯង​ទាំង​អស់​គ្នា ទៅ​ទាំង​ចាប៉ី​ទាំង​ទ្រ។ សរុប​សេចក្តី​មក​វិញ ការ​ដែល​ទៅ​ស្រោច​ទឹក មុន​ពេល​ប្រឡង​មិន​អាច​ឲ្យ​សិស្សា​នុសិស្ស​ទាំង​នោះ​ប្រឡង​ជាប់​បាន​លទ្ធ​ផល​ល្អ​នោះ​ទេ​បើ​មិន​ខិត​ខំ​អត់​ធ្មត់​សង្វាត​រៀន​សូត្រ តាំង​ពី​ដើមឆ្នាំ​មក​នោះ។ ចូល​រួម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.tong@phnom penhpost.com

13 comments:

Anonymous said...

Water Pray is just only psychology, more is nothings. If they don't learn how can they can pass exams?

Anonymous said...

កាល​ពី​សប្តាហ៍​មុន...
សិស្ស​ខ្មែរនាំគ្នាឆ្កួត ទៅស្រោច​ទឹកក្ដ​
អាចោរក្បាលត្រងោល-អាសង្ឃបារាជិកបោកប្រាស់
មុន​ថ្ងៃ​ប្រឡង​បាក់​ឌុប(យួន) !

Anonymous said...

សាសនា មាន តែចំណុចល្អ គ្មានចំណុច អាក្រក់?
https://www.facebook.com/note.php?saved&&note_id=212429425452707
សាសនា មាន កំណើត តាំងពី អង្កាល់ មក?
តាម ការស្រាវជ្រាវ របស់ពួកប្រវត្តិវិទូ សកលលោក, ផែនដី កើតមក តាំងពី ៤៥៤០ លាន ឆ្នាំ កន្លង ប៉ុន្តែ ជីវិតទាំងឡាយ កើតមាន រស់រាន លើ ផែនដី បាន ចំនួន ១០០០ លាន ឆ្នាំ ប៉ុណ្ណោះ, ចំណែក ជីវិត មនុស្ស លើ ផែនដី ទើប កើតមាន បាន ចំនួន ប្រហែល ពីរ រយ ពាន់ (២០០០០០) ឆ្នាំ យោង តាម ភស្តុតាង បានស្រាវជ្រាវ ដែល ពួកប្រវត្តិវិទូ ទាំងនោះ បានរកឃើញ មនុស្ស ដើមដំបូង នៅ ទ្វីបអាភ្រិក។
ចុះ ហេតុអ្វី សាសនា ទើប កើតមក គ្មានដល់ ៣០០០ ឆ្នាំ ផង, មេចបាន សាសនា មិនកើតមក ដំណាល កំណើត ផែនដី ទៅ?
ព្រះ បានបង្កើត ផែនដី ឬ ផែនដី បានបង្កើត ព្រះ?
ព្រះ បានបង្កើត សាសនា ឬ សាសនា បានបង្កើត ព្រះ?
សាសនា បានផ្តល់ ផលអាក្រក់/ផលល្អ អ្វី ខ្លះ សំរាប់ មនុស្សជាតិ?
យូរណាស់ហើយ គ្មាន សាសនា កើតមាន ទេ ស្រាប់ តែ ប្រហែល ៣០០០ ឆ្នាំ មុន បែរ ជា មាន សាសនា កើត ហូរហែរ ព្រោងព្រាត បន្ត បន្ទាប់។
ហេតុភេទ (Causes) អ្វី នាំកើតមាន សាសនា និង វា កើតចេញមក ពី ប្រភព ណា, សំរាប់ គោលដៅ អ្វី, ព្រោះ ថា រាល់ទង្វើ សុទ្ធមាន គោលដៅ របស់វា?
ខ្ញុំ កើតមក ជា ខ្មែរ ពិតជា មានមោទភាព ចឹងហើយ ដែល មាន ប្រាសាទ អង្គរ បវរ បង្ហាញ ជា សាក្សី ដល់ ពិភពលោក ថា ខ្មែរ ជា ពូជពង្ស បញ្ញាវន្ត
ប៉ុន្តែ មោទភាព ធំធេង បំផុត ក្នុង អារម្មណ៍ របស់ខ្ញុំ ឯណោះ វិញ, គ្មាន អ្វី ក្រៅ ពី ចំណេះ ដែល ខ្ញុំ បានទទួល ពី តូច រហូតដល់ បច្ចុប្បន្ន ដោយសារ ប៉ាម៉ាក់ខ្ញុំ បានតំរង់ផ្លូវ ខ្ញុំ កាលនៅ តូច និង ដោយសារ កំហិតខំ របស់ខ្ញុំ ពេល ធំ ដឹងក្តី ផងដែរ។
មិនដល់ថ្នាក់ បានទទួល សញ្ញាបត្រ បណ្ឌិតអត់សាលា ដូច សំដាចម៍បណ្ឌិតអត់សាលា ដុះស្នឹម ហ៊ុនសែន ក្បត់ជាតិ កញ្ជះយួន ស្អីនោះ ទេ ប៉ុន្តែ ត្រឹម សញ្ញាបត្រ បរិញ្ញា ដែល ខ្ញុំ បានទទួល រួមផ្សំ ការប្រលូក របស់ខ្ញុំ ក្នុង សង្គម/អង្គការ ក៏អាច អោយ ខ្ញុំ ចេះ វិភាគ ខុសត្រូវ លើ មួយចំនួន ធំ នៃ បញ្ហា ព្រមទាំង បានចែករំលែក ការវិភាគ ទាំងនោះ ជូន រាល់អ្នកអាន ខ្មែរ ពី គ្រប់ជើងមេឃ ចឹងដែរ។
ត្រង់ហ្នឹងហើយ ដែល ជីវិត ខ្ញុំ មាន “ តំលៃ ជា គុណសម្បត្តិ” នោះ។ ខ្ញុំ តែង ឆ្ងល់, ហើយ រាល់ចំងល់ ក៍បានរកឃើញ ថ្មី មួយដំណោះស្រាយ, រាល់ដំណោះស្រាយ ធ្វើ ខ្ញុំ បញ្ញា ជាង និង បានយល់ បញ្ហា ជាង ដោយ គ្មាន ស្រពិចស្រពិល ព្រមទាំង ធ្វើ ខ្ញុំ ជឿជាក់ លើ ផ្ទាល់ខ្លួន បាន ១០០% ទៀត ផង។ ហ្នុងហើយ ជា មួយនៃសុភមង្គល របស់ជីវិត ផ្ទាល់ខ្ញុំ ។
ពេល ជួប ចំងល់ ម្តងៗ, ខ្ញុំ តែង រកអាន ឯកសារ ភាសាខ្មែរ ឬ ឯកសារ ភាសាបរទេស ដែល ភាគច្រើន ជា ភាសាអ៊ីងគ្លីស លើ ហ្គូហ្គល (Google) និង មិនជា រឿង ពិបាក នោះ ដែរ សំរាប់ រកអាន ឯកសារ ក្នុង សម័យ បច្ចេកវិទ្យា កំពូល សតវត្ស ២១ បច្ចុប្បន្ន នេះ។
ចំងល់ “ សាសនា មានតែ ចំណុច ល្អ គ្មានចំណុច អាក្រក់ ឬ?” ធ្វើ ខ្ញុំ រកមើល/អាន មិនតិច ឯកសារ, និង ទីបំផុត ខ្ញុំ បានទំលុះ អាថ៍កំបាំង នៃចំងល់ នេះ ហើយៗ នៅ រង់ចាំ ពេល សមស្រប រៀបរាប់ ជូន អំណាន របស់អ្នក រាល់គ្នា តែ ប៉ុណ្ណោះ។

Anonymous said...


ជា ការពិត គ្មាន អ្វី ល្អ ឬ ត្រឹមត្រូវ ឥតខ្ចោះ នោះ ទេ លើ ពិភពលោក យើង នេះ, ទោះ ព្រះ ឬ អាទិទេព ដែល សាសនា នីមួយ បានប្រឹងប្រឌិតឡើង តាម គម្ពីរ សាសនា រៀងខ្លួន ក៏ដោយ!
គម្ពីរ សាសនា ជា ទ្រឹស្តី ទស្សនវិជ្ជា អរូបិយនិយម អប់រំ មនុស្ស តាម អារម្មណ៍ និង ជំនឿ ខ្វះ ហេតុផល ជាក់ស្តែង ដែល ផ្ទុយ ពី ទស្សនវិជ្ជា រូបិយនិយម (ក្នុង នោះ មាន វិទ្យាសាស្រ្ត ជាដើម) ដែល អប់រំ មនុស្ស ដោះស្រាយ រាល់បញ្ហា តាម ភាពប្រាកដនិយម ផ្អែក លើ ហេតុ និង ផល (Causes & Effects) ជា គោល។
ទ្រឹស្តី ទស្សនវិជ្ជា អរូបិយនិយម និង ទ្រឹស្តី ទស្សនវិជ្ជា រូបិយនិយម ជា កំលាំង ប្រទាញគ្នា បង្កើត បាន កំលាំង ចលករ រួមចំណែក ជំរុញ សង្គមមនុស្ស អោយ អភិវឌ្ឍ ទៅមុខ, ចឹងហើយ ទ្រឹស្តី ទស្សនវិជ្ជា ទាំងពីរ នេះ នៅជា ទ្រឹស្តី បំពេញ រវាងគ្នា ខានមិនបាន សំរាប់ រាល់ជីវិត មនុស្សសត្វ។
ហេតុអ្វី កើតមាន សាសនា? បង្កើត សាសនា សំរាប់ អ្វី?
កាល រាប់រយពាន់ឆ្នាំ មុន មាន កំណើត ប្រភេទសត្វស្វាម៉្យាង ដែលមាន បញ្ញាជាង ពួកសត្វដទៃ លើ ផែនដីនេះ។
តាម ការវិវត្ត នៃពេលវេលា រាប់រយពាន់ឆ្នាំកន្លង ពពួកសត្វស្វា ទាំងនោះ បានប្រែប្រួល រូបរាង បន្តិចម្តង ពីដើរជើងបួន មក ចេះដើរជើងពីរ ប៉ុន្តែដើរនៅអោនៗ គ្មានទាន់ត្រង់ខ្លួន។ ដល់តែ ចេះដើរជើងពីរ ហើយ ខ្នងកាន់តែ ត្រង់ជាងមុន ទៅតាម ពេលវេលា, ពពួកសត្វស្វា ទាំងនោះ ក៏ហាក់ កាន់តែមានបញ្ញា ជាង ពពួកសត្វដទៃ។ ពួកគេ ផ្តើមចេះ សំរួច របស់របរ សំរាប់ ប្រមាញ់សត្វ ជា ចំណីរៀងខ្លួន តាម លទ្ធភាព។
ថ្វីបើ ពួកគេ ចេះដើរ ជើងពីរ មែន ប៉ុន្តែ រូបរាងដៃជើង របស់ពួកគេ នៅតែ មានលក្ខណៈ ជា ប្រភេទស្វា មានរោមវែងៗ ពី ក្បាល ដល់ ចុងជើង ដដែល។ ពួកគេ ចេះត្រឹមកែឆ្នៃ ឈើ ឬ ថ្ម ជាអាវុធ សំរាប់ បរបាញ់ តាមភាពប៉ិនប្រសប់ របស់ពួកគេ។
ដល់ ដំណាក់កាល មួយនោះ ស្រាប់តែ ពួកស្វាមនុស្ស ទាំងនោះ បានប្រទះ ភ្លើងឆេះស្មៅ និង ព្រៃ។ ពួកគេ យកសាច់សត្វ បរបាញ់បាន ទៅអាំងសាក លើ ភ្លើងទាំងនោះ ហើយ បរិភោគ ឃើញមាន រសជាតិ ឆ្ងាញ់ ខុស ពី សាច់សត្វ ឆៅ ដែល ពួកគេ ធ្លាប់បរិភោគ កន្លង។ ការបរិភោគសាច់ឆ្អិន ធ្វើអោយ ពួកគេ មានបញ្ញាជាង កាលបរិភោគ សាច់ឆៅ ហើយ ពួកគេ តែងរកដណ្តើមភ្លើង សំរាប់ ទុកចំអិន សាច់បរបាញ់បាន។
ដល់តែ ភ្លើងឆេះស្មៅ និង ឆេះព្រៃ រលត់ ដោយអន្លើ ហើយ តំរូវការភ្លើង កើតមាន ហូរហែរ, ពួកគេ ក៏បែកគំនិត ដើរស្វែងរកភ្លើង សំរាប់ ចំអិន សាច់សត្វបាញ់បាន, ពេលរក ឃើញភ្លើង ពួកគេ បានបបួលរួមគ្នា យកសាច់សត្វ មក អាំង។
គ្រប់គ្នា នាំគ្នា ស្វែងរកភ្លើង ក៏កើតជា ខ្វះភ្លើង និង កើតជា សង្គ្រាមដណ្តើមភ្លើង (Fire War) ព្រោះ ពួកដែលរកឃើញ ភ្លើងឆេះព្រៃ បានការពារ ភ្លើង ទាំងនោះ ទុកអោយ ឆេះរៀងរហូត ប្រើប្រាស់ សំរាប់ ពួកខ្លួន មិនអោយ ពួកដទៃ មក ដណ្តើម។
ដោយ ហេតុផល ភ្លើង នេះ ហើយ ដែល ធ្វើអោយមនុស្ស រិះរក គ្រប់មធ្យោបាយ ស្វែងយល់ ពី ប្រភពកំណើត នៃភ្លើង។ នោះជា វិធី ធ្វើអោយពពួកស្វាមនុស្ស កាន់តែ ចេះវិភាគស្រាវជ្រាវ លើ រាល់អ្វី ដែលមាន ជំវិញខ្លួន និង ដែលពួកគេ បានប្រទះរាល់ថ្ងៃ សំដៅ រិះរក វិធីបង្កើត សំភារះប្រើប្រាស់ សំរាប់ អាំងបរិភោគ សាច់សត្វ, សំភារះ សំរាប់ បង្កើត ភ្លើង និង សំភារះដទៃ សំរួល ការរស់នៅ/បរិភោគ រាល់ថ្ងៃ។
ការស្វែងរកភ្លើង និង សង្គ្រាមភ្លើង ធ្វើអោយ ពួកមនុស្សស្វា មានគំនិតរស់នៅ ជា កុលសម្ពន្ធ ក្រោមអំណាច របស់ មួយមេកន្ទ្រាញ។ មេកន្ទ្រាញ ជា មនុស្ស ចាស់ទុំបំផុត នៃកុលសម្ពន្ធ។ កុលសម្ពន្ធ នីមួយ ចេះតែរីកធំធាត់ រៀងខ្លួន តាម ចំនួនមនុស្ស ដែលបានកើតកូនកើតចៅ, ចំណែកឯ តំរូវការ ស្បៀង ក៏កាន់តែ សំបើម។
សំរាប់ ដោះស្រាយ តំរូវការស្បៀង, កុលសម្ពន្ធកំលាំងខ្លាំង ទៅវាយ និង ត្រួតត្រា ជាអាណានិគម លើ កុលសម្ពន្ធកំលាំងខ្សោយ។

Anonymous said...

កាលបើ ពពួកកុលសម្ពន្ធខ្លាំង ចេះតែទៅ វាយវាតទីត្រួតត្រា បានច្រើន លើផ្ទៃដី របស់ ពពួកកុលសម្ពន្ធខ្សោយ និង សំរាប់ អោយ ពពួកកុលសម្ពន្ធខ្សោយ ថិតក្រោម ការត្រួតត្រា របស់កុលសម្ពន្ធខ្លួន រៀងរហូត, មេកន្ទ្រាញកុលសម្ពន្ធខ្លាំង ក៏ដាក់ងារ ពង្រឹង អំណាចខ្លួនឯង អោយគេហៅ ខ្លួន ថា “ស្តេច” ក្នុងន័យ មានអំណាច ត្រួតត្រា គ្រប់កុលសម្ពន្ធ ដែលនៅក្រោមអំណាច របស់ខ្លួន។ ការកំណត់ ព្រំដែនត្រួតត្រា ថិតនៅត្រង់ ដែនដី ដែលកុលសម្ពន្ធខ្លួន បានមាន វត្តមានត្រួតត្រា លើ ពពួកកុលសម្ពន្ធខ្សោយ។
សង្គ្រាម ដណ្តើមភ្លើង និង មហិច្ឆិតា ពោរពេញដោយបញ្ញា របស់មនុស្ស ជា កំលាំងជំរុញ អោយកើតមាន ពន្លក នៃអំណាច។ ពេល អំណាច រីកធំធាត់, អ្នក ដែលមានអំណាច ទាំងនោះ ក៏កើតមាន គំនិត ពង្រឹងអំណាច អោយនៅជា អមតះ តកូនតចៅ។
ការធ្វើសង្គ្រាម ជា វិធីពង្រឹងអំណាច លើ ពួកសត្រូវ ក្រៅកុលសម្ពន្ធ ឬ ក្រៅដែនដី ដែលខ្លួន បានត្រួតត្រា ប៉ុន្តែ គ្មានអាចធ្វើសង្គ្រាម ខាងក្នុង កុលសម្ពន្ធ ឬ ខាងក្នុង ដែនដី ដែលកុលសម្ពន្ធខ្លួន កំពុងរស់នៅ សំរាប់ពង្រឹងអំណាច នោះទេ ព្រោះ នោះជា វិធីបន្សោយសង្គម ដែលពួកខ្លួន កំពុងត្រួតត្រា, ចឹងហើយ មានតែ វិធីអប់រំអារម្មណ៍ ទៅ ពពួក ដែលថិតក្រោមការត្រួតត្រា។
ដើម្បី បង្ហាញឥទ្ធិពល នៃអំណាច, ពពួកមេកន្ទ្រាញ ដែលមានអំណាចជាង គ្មានត្រឹម បញ្ជា អោយគេហៅខ្លួន ថា “ ស្តេច” នោះទេ ប៉ុន្តែ បានដាក់ខ្លួនឯង ងារ ថ្មី ជា “ ស្តេច” សំដៅ បង្ហាញឥទ្ធិពល លើ ពពួកមេកន្ទ្រាញ ដទៃ ដែល ថិតក្រោមការបង្គាប់។
ពពួកស្តេច បានផ្អែកលើ ពួកមេកន្រ្ទាញចាស់វស្សា សំរាប់វិភាគ ធ្វើយ៉ាងណា ពង្រឹងបន្ថែម អំណាច របស់ពពួកស្តេច ទាំងនោះ នៅខាងក្នុង ដែនដី ឬ ខាងក្នុង កុលសម្ពន្ធ ដែលខ្លួន កំពុងត្រួតត្រា។
ដំបូន្មានល្អ/អាក្រក់ របស់ពពួកមេកន្ទ្រាញ នៃកុលសម្ពន្ធ នីមួយ ត្រូវបានចងក្រង ជាក្បួន សំរាប់ ពួកស្តេច ទុកជា តំរា ត្រួតត្រា ពពួកកុលសម្ពន្ធ ក្រោមអំណាច។ ក្បួនតំរា ទាំងនោះ ត្រូវបាន អភិវឌ្ឍបន្តបន្ទាប់ ដោយពពួកចាស់វស្សា ដែល ដើមឡើយ ធ្លាប់ជា មេកន្ទ្រាញ។
មហិច្ឆិតា របស់ពពួកស្តេច នៅមាន ទំហំ លើសលុប ដោយ ពួកគេ ចង់ គ្រប់គ្រង ចក្រវាឡ ទាំងមូល ប៉ុន្តែ កំលាំងទ័ព របស់ពួកគេ មានចំនួនកំណត់ គ្មានអាច ប្រើប្រាស់ សំរាប់ គ្រប់គ្រង ចក្រវាឡ តាម ក្តី រំពឹង, ចឹងហើយ ពួកស្តេច ទាំងនោះ គួបផ្សំ ដំបូន្មាន របស់ពួកចាស់ព្រឹទ្ធចារ្យ ជុំវិញខ្លួន ក៏ បែកគំនិត អោយ ពួកព្រឹទ្ធាចារ្យ សរសេរ/ចងក្រង ជាដំបូង ទ្រឹស្កី ទស្សនវិជ្ជា អរូបីនិយម សំរាប់ ផ្សព្វផ្សាយ ទៅ គ្រប់ទិសទី ដែល ទ័ព របស់ខ្លួន បានទៅដល់។
ទ្រឹស្កី ទស្សនវិជ្ជា អរូបីនិយម ត្រូវបាន ពួកចាស់ព្រឹទ្ធចារ្យ អភិវឌ្ឍ ពី មួយឆ្នាំ ទៅ មួយឆ្នាំ, ពី មួយសតវត្ស ទៅ មួយសតវត្ស សំដៅ យ៉ាងណា ខ្លឹមសារ របស់វា បានប្រមូលផ្តុំ លើកសរសើរ អោយតំលៃ និង ប្រៀបធៀប ពួកស្តេច ស្មើ ព្រះ ជា មនុស្ស មានអំណាច ពេញទំហឹង ក្នុង រាល់ការសំរេច។
ពេលវេលា បានកន្លង ប៉ុន្តែ ពេល ដែល មនុស្ស គ្មានទាន់ចេះ បង្កើត ច្បាប់, មនុស្ស ត្រូវតែ ប្រើប្រាស់ ទ្រឹស្កី ទស្សនវិជ្ជា អរូបីនិយម សំរាប់ គ្រប់គ្រង សង្គម ឬ ប្រទេស ឬ តំបន់ ដែលខ្លួន កំពុងរស់នៅ។ ទ្រឹស្កី ទស្សនវិជ្ជា អរូបីនិយម ត្រូវបានបន្ត ចងក្រង ជា ក្បួន ហូរហែរ និង ត្រូវបានដាក់ ឈ្មោះ ថ្មី ថា “ សាសនា”។
សាសនា ត្រូវបានផ្សព្វផ្សាយ រីកដាល តាមរយះ អ្នកពាំនាំសាសនា ដែល កាលណោះ បានធ្វើដំណើរ តាមទូកក្តោង ធំៗ ទៅ គ្រប់ទីតំបន់ លើ ពិភពលោក, ចំណែក ធាតុពិត នៃសាសនា គ្មានអ្វី ក្រៅ ពី សំដៅ រក ផលប្រយោជ (អំណាច, មាសប្រាក់, ...) អោយ ប្រទេសផ្សព្វផ្សាយសាសនា។

Anonymous said...

នៅ សតវត្សក្រោយបន្ត ការស្វែងរក អំណាច និង មាសប្រាក់ សំរាប់ ប្រទេស របស់ពួកគេ មាន ភាពទំនើប ជាងមុន ជាក់ស្តែង របកគំហើញ ដីថ្មី របស់ប្រវត្តិវិទូ ឈ្មោះ Magellan, របស់ Christophe Colomb ដែល របកគំហើញ ទាំងនេះ នាំមក ការប្រើប្រាស់ អាវុធទំនើបជាង សំរាប់ ធ្វើ អាណានិគម លើ ប្រទេស ឬ លើ ទឹកដី ដែល ពួកខ្លួន បានទៅដល់។
សាសនា បានរីកដុះដាល កាន់តែច្រើន ប៉ុន្តែ សាសនា ធំ គួរកត់សំគាល់ មាន ចំនួន បី៖
គ្រិស្ត សាសនា (Christianism),
ឥស្លាម សាសនា (Islamism) និង
ព្រហ្មញ្ញ សាសនា (Hinduism)។
សាសនា ទាំងនោះ ត្រូវបានកែប្រសើរ ហូរហែរ ទៅតាម ព្រឹត្តិការវិវត្ត របស់សង្គម សំដៅ យ៉ាងណា អូសទាញបាន ច្រើនបំផុត សាសនិកជន ឬ អ្នកគោរពសាសនា របស់ខ្លួន។ ខ្លឹមសារ នៃសាសនានីមួយ មានការប្រែប្រួលខ្លះ ទៅតាម សម័យកាល មានន័យថា ខ្លឹមសារសាសនា
សម័យ លទ្ធិប្រជាធិបតេយ្យសេរី ខុសខ្លះ ពី ខ្លឹមសារសាសនា សម័យសក្តិភូមិ (សម័យ និយមស្តេច) ព្រោះ វា ត្រូវតែ តំរូវតាម ការវិវត្ត របស់ទស្សនៈសង្គម នីមួយ រួមផ្សំ ភាពបញ្ញា របស់មហាជន ក្នុងនោះ មាន ផងដែរ របស់ឧបាសក/ឧបាសិកា (អ្នកគោរព តាមសាសនា)។
ដូច ដឹងស្រាប់ បញ្ញា មនុស្ស មាន នៅស្ងៀម ឯណា, បញ្ញា មនុស្ស វិវត្ត ទៅ រក ភាពមានបញ្ញាជាង រាល់ពេល បានប្រទះ/ដោះស្រាយ មួយបញ្ហា, យ៉ាងណាមិញ មនុស្ស បានជួបរន្ទះ ក៏សិក្សាវិភាគ ប្រភពរន្ទះ, វិធីការពារ រន្ទះ និង ចងក្រង ជា ឯកសារ សំរាប់ អ្នកជំនាន់បន្ទាប់ និង ចេះតែ ហូរហែរ ចឹងទៅ ពេល រាល់ដង បានជួបបញ្ហា។
ពេល មនុស្ស កាន់តែមាន បញ្ញា, មនុស្ស ត្រូវការ សេរីភាព ប៉ុន្តែ សាសនា ធ្វើអោយ មនុស្ស គ្មានសេរីភាព ផ្នែកគំនិត, ផ្នែកអារម្មណ៍ និង ផ្នែកសំភារៈ បែរជា ចាត់ទុក ស្តេច ស្មើ ព្រះ សំរាប់ មនុស្សគ្រប់គ្នា គោរព ទោះ ពួកស្តេច ទាំងនោះ ប្រើប្រាស់ អំណាចផ្តាច់ការ ឃោរឃៅ យ៉ាងណា លើ រាស្រ្ត គ្រប់រូប។
មហាបដិវត្ត ដំបូង រំលំ របបសក្តិភូមិ (របប និយមស្តេច) ដោយ មហាជនបារាំង បានកើតឡើង នៅ ប្រទេសបារាំង ខែ កក្កដា ១៤, ១៧៨៩ និង របបប្រជាធិបតេយ្យ សេរីពហុបក្ស បារាំង (ពេលនោះ មានឈ្មោះ ថា របប សាធារណរដ្ឋ) បានជំនួស របបសក្តិភូមិបារាំង ដែល បានត្រូវរំលំហើយ, ធ្វើអោយ របបសក្តិភូមិ នៅ ប្រទេសដទៃ ក្នុង ទ្វីបយើរ៉ុប ភ័យស្លន់ស្លោ ចំពោះ ការរីករាលដាល រំលំ របបសក្តិភូមិ ជាខ្សែ (ដាមើណូ៖ Domino) ដល់ ប្រទេសរបស់ខ្លួន។
ទន្ទឹម នោះ, ពួកស្តេច ក្នុងរបបស្តេច (របបសក្តិភូមិ) តាមប្រទេស នីមួយ ជាពិសេស នៅយើរ៉ុប បានប្រកាសកែប្រែ ភ្លាម ច្បាប់រដ្ឋ (រដ្ឋធម្មនុញ្ញ) តំរូវ តាម សភាពការ (ផ្តល់ មួយចំនួន អំណាចសំរេច ដល់ រាស្ត្រ) សំដៅ ចៀស អណ្តាត បដិវត្ត ប្រជាធិបតេយ្យ រាលដាល ដល់ ប្រទេស របស់ខ្លួន ដែលអាច លែងអោយ មាន ស្តេច។ ចឹងហើយ ទើប របបស្តេច ត្រូវបានថិតថេរ រហូត បច្ចុប្បន្ន ប៉ុន្តែ គ្មានអំណាច ពេញ ដូចរាប់ រយឆ្នាំ កន្លង។
ជាង ១០០ ឆ្នាំបន្ទាប់, ចំ ក្រោយសង្គ្រាមលោក លើកទី ១ (១៩១៤-១៩១៨), របបកំមុយនីស្ត ជា របបផ្តាច់ការ ដែល អំណាចសំរេច ថិត ក្នុង ដៃ របស់ មួយក្រុមពួកអ្នកដឹកនាំប្រទេស ត្រូវបាន ចេញជា រូបរាង។
ទ្រឹស្តី កំមុយនីស្ត ត្រូវបានសរសេរ ដោយ Karl Marx, ជនជាតិហ្សឺមែនី (Germany) និង ត្រូវបានយកមក អនុវត្ត ដំបូងបំផុត ជា របបនយោបាយ កំមុយនីស្ត ដោយ Lenin, ជនជាតិរ៉ាស្ស៊ា (Russia) នៅ សហពន្ធ សង្គមនិយម សូវៀត (USSR: Union of Soviet Socialist Republics) និង រាលដាល ទៅ គ្រប់ប្រទេស ដែល ពួកអ្នកដឹកនាំ ប្រទេសទាំងនោះ ត្រូវការ រក្សាអំណាច តកូនតចៅ ដោយ ប្រើប្រាស់ វិធីផ្តាច់ការ។

Anonymous said...

សង្គ្រាម ត្រជាក់ (សង្គ្រាម មនោគម) ត្រូវបានកើតមាន រវាង ពីរ ក្រុមប្រទេស៖
ម្ខាង ជា ពួកប្រទេស ប្រជាធិបតេយ្យ សេរី ពហុបក្ស មាន សហរដ្ឋ (USA) ជា បង្គោល,
ម្ខាងទៀត ជា ពួកប្រទេស ផ្តាច់ការកំមុយនីស្ត មាន ប្រទេសរ៉ាស្ស៊ា (Russia) ជា បង្គោល។
មនោគម កំមុយនីស្ត ដែលមាន ប្រទេសរ៉ាស្ស៊ា (Russia) ជា បង្គោល ត្រូវបានរលំ ឆ្នាំ ១៩៨៩, ធ្វើអោយ ភាគច្រើន ពួកប្រទេសរណបខ្លួន រលំបំបែក រដ្ឋ ឬ បែកខ្ញែក ទៅរក របបប្រជាធិបតេយ្យ សេរី តាមលំនាំ សហរដ្ឋ (USA) រហូត បច្ចុប្បន្ន។
មើលផងដែរ៖
1. http://en.wikipedia.org/wiki/Human
2. http://en.wikipedia.org/wiki/10,000_BC_(film)
3. http://en.wikipedia.org/wiki/Earth
4. http://www.adherents.com/Religions_By_Adherents.html

ដកស្រង់ ពី ៖ http://hellokhmers.wordpress.com/2008/08/15/advantages-disadvantages-of-religions

Anonymous said...

ពុទ្ធទំនាយ, ឥន្ទទំនាយ, … ឬ មនុស្សទំនាយ?

កាល ១០ ឆ្នាំមុន (ក្រោយរដ្ឋប្រហារ ថ្ងៃ ៥-៦ កក្កដា ១៩៩៧ រៀបចំដោយហ៊ុន សែន), ប៉ាម៉ាក់ខ្ញុំ បាននិទានប្រាប់ខ្ញុំថា កាលសម័យសាធារណរដ្ឋខ្មែរ (សម័យលន់ នល់ ១៩៧០- ១៩៧៥) គាត់បានដឹងពីពុទ្ធទំនាយ ដែលត្រូវបានផ្សព្វផ្សាយ លើក្រដាសចែកគ្នាកត់, រីឯ ក្រដាសនោះ ជាអក្សរដៃរៀបរាប់ដំបូងថា បានមកពីមួយផ្លែដូង បណ្តែតលើទន្លេ ដោយ អ្នកសច្ចាំងនៅឯណាណោះ មិនដឹងទេ។ អត្ថន័យនៃក្រដាសនោះថា នឹងមានកើតកល្យុគ សង្គ្រាម នៅប្រទេសខ្មែរ, នឹងមានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ… ឃ្លោកលិច អំបែងអណ្តែត ចឹងទៅ។ ឃើញថា ក្រដាសដែលជាពុទ្ធទំនាយនោះ ពិតជាប៉ិនទស្សទាយ និងត្រូវមែន ព្រោះក្រោយមក មានពួកកុំមុយនិស្តយៀកកុង/យួនខាងជើង វាយចូល ប្រទេសខ្មែរ នៅឆ្នាំ ១៩៧០-១៩៧៥ ដោយសំលាប់ប្រជាពលរដ្ឋខ្មែរ គ្មានត្រាប្រណី ទាំងកូនក្មេងក្នុងអង្រឹង ក៏ពួកវាមិនទុក, ចូលដល់សម័យប៉ុលពត ១៩៧៥-១៩៧៩, ដល់ សម័យយួនកាន់កាប់ប្រទេសខ្មែរ ១៩៧៩-១៩៩០ ក៏សំលាប់ប្រជាពលរដ្ឋខ្មែរមិនតិច ដោយចោទប្រជាពលរដ្ឋខ្មែរទាំងនោះថា ជាទាហានប៉ុលពត ជាទាហានសេរីកា ឬ ត្រូវបាន កែនទៅចលនា “ ក៥” កាប់ឆ្ការព្រៃ លើចំការមីន តាមបណ្តោយព្រំដែន ខ្មែរ-សៀម ដែលជា ទ្រនាប់ សំរាប់ ស្លាប់ នៅ សមរភូមិប្រយុទ្ធ ក្តៅគគុក រវាងទ័ពយួន និង ទ័ពខ្មែរត្រីភាគី (សីហនុ, សឺនសាន, ខៀវសំផន) ធ្វើអោយ កូនខ្មែរ រាប់ម៉ឺននាក់ ស្លាប់/របួស/ពិការ។

ប៉ុន្មានឆ្នាំនេះ ស្រាប់តែឮទៀតហើយ មានពុទ្ធទំនាយថា ប្រទេសខ្មែរនឹងអញ្ជេះអញ្ចុះ ជា ពាក្យចចាមអារាម ដូចជាមិនស្រួលសោះ ប៉ុន្តែគ្មានបានឃើញក្រដាសអ្វី ដូចកាលសម័យ សាធារណរដ្ឋខ្មែរ (សម័យលន់ នល់ ១៩៧០-១៩៧៥) ដែលប៉ាម៉ាក់ខ្ញុំ បានរៀបរាប់នោះទេ។

ខ្ញុំចេះតែឆ្ងល់ ហេតុមេចបានជា ចេះតែឮមានពុទ្ធទំនាយចឹង, វាមានប្រភពពីណាមក? ឬមួយ សង្គមខ្មែរ ត្រូវជំនឿពុទ្ធសាសនាគ្របដណ្តប់ ជ្រុលពេក, ឬអ្នកដឹកនាំរដ្ឋាភិបាល ប្រើប្រាស់ពុទ្ធសាសនា តាមប្រព័ន្ធផ្សព្វផ្សាយពត៌មាន ជាមធ្យោបាយ សំរាប់អូសទាញ សភាពការ តំរូវតាមបំណង របស់ពួកគេ? ព្រោះអ្វីទាំងអស់ សុទ្ធតែមាន ហេតុ និង ផល របស់វា ដូចដែលលោកគ្រូទស្សនវិជ្ជា របស់ខ្ញុំ ធ្លាប់បាននិយាយ!

ប៉ាម៉ាក់ខ្ញុំ សុទ្ធជាបញ្ញាវន្ត បានរៀនសូត្រច្រើន, បានតាមដានទៀងទាត់ គ្រប់តែ សភាពការជាតិ និងអន្តរជាតិ ម៉្លោះហើយពួកគាត់ ក៏ជាឃ្លាំងចំណេះ សំរាប់កូនៗចឹងដែរ។ គាត់ទាំងអស់គ្នា ទៅវត្តបុណ្យទានតាមទំលាប់ ប៉ុន្តែមិននៅតែក្នុងវត្ត ឬនៅផ្ទះ រហូតដល់ថ្នាក់ មូសខាំមិនទះនោះទេ។

កាលជាង ១០ ឆ្នាំមុន ដែលពួកខ្ញុំ មិនទាន់ពេញវ័យនៅឡើយ, ពួកគាត់បានប្រាប់ថា ក៏មានឥន្ទទំនាយ សរសេរជាក្រដាស ស្រដៀងពុទ្ធទំនាយ ចឹងដែរ ដែលសំដៅអ្នកកាន់សាសនាព្រហ្មញ្ញ (សាសនាប្រើប្រាស់ អាគមអូមអាម) ប៉ុន្តែឥន្ទទំនាយ គ្មានឥទ្ធិពលខ្លាំងក្នុងសង្គមខ្មែរ ម៉្លោះហើយប្រជាពលរដ្ឋខ្មែរ មិនចាប់អារម្មណ៍ឥន្ទទំនាយ ពេកទេ។

ដល់តែឆ្ងល់ច្រើន អាថ៍កំបាំងក៏ត្រូវបានធ្លាយចេញខ្លះមក ធ្វើខ្ញុំនឹកគិតថា ប្រភពពុទ្ធទំនាយ ឬ ឥន្ទទំនាយ ចេញពីពួកមនុស្ស កំពូលវិភាគព្រឹត្តិការ ចេះប្រមែប្រមូលព្រឹត្តិការ ជាតិ និង អន្តរជាតិ ដែលពួកគេ បានតាមដានរាល់ថ្ងៃ រាល់បច្ចុប្បន្នភាព (actualities)។ ពួកគេ ពិតជា បញ្ញាវន្ត យល់ច្បាស់ អំពី ពុទ្ធសាសនា, អំពី ព្រហ្មញ្ញសាសនា និងអំពី នយោបាយ វិវត្ត របស់ប្រទេស ទើប ពួកគេ អាច សរសេរ ក្រដាស តែប៉ុន្មានឃ្លា ប៉ុន្តែ ធ្វើអោយ ភ្លូក សង្គម ទាំងមូល។

ខ្ញុំមានអារម្មណ៍ កោតសរសើរពួកគេ ប៉ុន្តែ បែរជាឆ្ងល់ មេចសង្គមមិនរិះរកវិធីការពារ ឬ វិធី កែលំអ សភាពការ បើ បានដឹងមុន ថា សភាពការអាចនឹងកើតឡើងបែបនោះ តាមពុទ្ធទំនាយ ឬ ឥន្ទទំនាយ ហើយនោះ? ឬមួយ ប្រទេសខ្មែរយើង គ្មានគ្រប់គ្រាន់ចំនួនបញ្ញាវន្ត សំរាប់ ការងារទាំងនោះ? ឬ ពុទ្ធសាសនា ជាអាវុធ ធ្វើអោយ កូនខ្មែរ លែងមានសេរីភាព ក្នុង ការគិត ធ្វើតាម តែ បណ្តៅព្រះ គ្រប់តែ ជំហាន, សុខចិត្តទទួល តាម ផលកម្ម ដោយ គ្មានគំនិត ឬ គ្មានសិទ្ធិ កែប្រែ ផលកម្ម ទាំងនោះ? កូនខ្មែរ ចេះរស់ ក្នុង ភាពប្រាកដនិយម (Pragmatism) ផ្អែក លើហេតុ និង ផល ហើយ ឬនៅ សំរាប់ ដោះស្រាយ គ្រប់បញ្ហា បានប្រទះ? ឬមួយ កូនខ្មែរ ចាំតែទទួល ព្រឹត្តិការ (បន់ស្រន់ទឺកភ្លៀង, ការរំលោភដីធ្លី ពីអ្នកមានអំណាច, តុលាការពុករលួយ, គ្មានច្បាប់ប្រឆាំងអំពើពុករលួយ, … ជាដើម) ប៉ុន្តែ មិនប្រតិកម្ម ទៅ ព្រឹត្តិការទាំងនោះ?

Anonymous said...


ចុះសំណាង ជាអ្វី? ត្រឹមត្រូវណាស់ សំណាង ជាសុភមង្គល ប៉ុន្តែ ត្រូវដឹង ថា “ សំណាង មិនបានមក ដោយអង្គុយស្ងៀម ឥតកំរើក ចាំតែចង្អុលជប់ នោះទេ ហើយ វា ក៏មិនបានមក ដោយ គ្មានបញ្ចេញ សកម្មភាពអ្វី នោះដែរ ប៉ុន្តែ សំណាងបានមក ពី សកម្មភាព ប៉ិនប្រសប់ ឥតឈប់ឈរ ឬ ដោយ ការអនុវត្ត ពេញទំហឹង សិទ្ធិ របស់សាម៉ីខ្លួន ក្នុងសង្គម ដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិតប្រាកដ“។

ពុទ្ធទំនាយ, ឥន្ទទំនាយ ជាទំនាយ តាមសាសនា, ចុះមនុស្សទំនាយវិញ ជាទំនាយតាមអ្វី?

ចំងល់ និង ដំណោះស្រាយ ចេះតែបន្តកន្ទុយគ្នា, ទីបំផុតទើបដឹងថា មានតែមនុស្សលោក ដែលជា សភាវៈមានបញ្ញា លើសអ្វីទាំងអស់ ក្នុងលោកនេះ។

តាមចំណេះដឹង ដែលខ្ញុំបានសិក្សា ពីតូចរហូតដល់មហាវិទ្យាល័យ និង ពី សង្គមរស់នៅ ប្រចាំថ្ងៃ ខ្ញុំ បានដឹង ប្រាកដ ថា “ អ្វីទាំងអស់លើលោក កើតចេញមក និង វិវត្ត សុទ្ធតែមានហេតុភេទ និង ហេតុផល (Causes & Effects) របស់វា។ ដោយហេតុហ្នឹងហើយ គ្រប់តែអ្វីដែលខ្ញុំបានឃើញ និង បានដឹងឮ, ខ្ញុំតែងផ្អែកលើ ហេតុ និង ផល របស់វា សំរាប់ ស្វែងយល់ បញ្ហា។

ហេតុមេច មាន ពុទ្ធទំនាយ, ឥន្ទទំនាយ, … ឬ មនុស្សទំនាយ ? អ្នក ជឿ លើ មួយណា?

ដកស្រង់ ពី៖ http://hellokhmers.wordpress.com/2008/08/14/bouddha-indra-or-human-prophecy

អាន ផងដែរ៖ រដ្ឋប្រហារ បង្ហូរឈាម ខែកក្កដា 5-6, 1997 ដោយហ៊ុន សែន មានការជ្រោមជ្រែង ពី យួន បានសំលាប់ រាប់ពាន់ បញ្ញាវន្តខ្មែរ អ្នកស្នេហាជាតិ នៅប្រទេសខ្មែរ

http://sokheounpang.files.wordpress.com/2008/02/coup-detat-5-6-july-1997-in-cambodia.pdf

Anonymous said...

អាចោរក្បាលត្រងោល-អាសង្ឃបារាជិក បោកប្រាស់អស់នេះ
វារកតែឱកាសដើម្បី$$$$$$$$$$$$$

Anonymous said...

Perhaps monks should use this occasion to tell the students that their water will not change the results and should go home and try to study hard for the coming exams.

Pissed off

Anonymous said...

Hopefully venerable Hok Sovann will write and publish an article on this issue.

Pissed off

Anonymous said...

Correction:
"...and they should go home ..."

Pissed off