ពលរដ្ឋបុរីកីឡា ធ្វើការតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ សុំឲ្យតុលាការជួយរកយុត្តិធម៌។រូបថតម៉ៃ វិរៈ |
ពលរដ្ឋបុរីកីឡាធ្វើសន្និសីទកាសែតបដិសេធសំដីរបស់លោកស្រីស៊ុយ សុផាន
Friday, 17 August 2012
ឆាយ ច័ន្ទនីដា
The Phnom Penh Post
ភ្នំពេញៈពលរដ្ឋសហគមន៍បុរីកីឡា ដែលរងការបណ្តេញចេញពីលំនៅដ្ឋានគ្មានផ្ទះសម្បែងសមរម្យរស់នៅ បានធ្វើសន្និសីទកាសែតកាលពីព្រឹកថ្ងៃសុក្រនេះ បដិសេធសំដីរបស់លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ចុះផ្សាយក្នុងទំព័រសារព័ត៌មានកាលពីសប្តាហ៍មុន។
អ្នកស្រី ជុំ ង៉ាន់ តំណាងសហគមន៍បុរីកីឡា និងពលរដ្ឋ១១៧គ្រួសារដែលបានប្តឹងក្រុមហ៊ុនផានអ៊ីម៉ិចឲ្យគោរពកិច្ចសន្យាសង់អគារឲ្យគ្រប់១០ល្វែងជូនអ្នកបុរីកីឡា ក្នុងខណ្ឌ៧មករា ដើម្បីបានរស់នៅអភិវឌ្ឍន៍នៅនឹងកន្លែង ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកស្រី ស៊ុយ សុផាន បាននិយាយតាមកាសែតភ្នំពេញប៉ុស្តិ៍ចុះថ្ងៃទី១០ សីហាថា លោកស្រីនឹងមិនគិតគូរផ្តល់ផ្ទះឲ្យអ្នកដែលត្រូវបានបណ្តេញចេញនេះទេ ព្រោះអ្នកទាំងនេះបានផ្ទះពីក្រុមហ៊ុនរួចហើយនិងលក់ផ្ទះឲ្យគេបន្ត ដោយសារជីវភាព។
អ្នកស្រីនិយាយថា ៖ «យើងគ្មានផ្ទះដូចលោកស្រីស៊ុយសុផាននិយាយឡើយ ហើយក៏មិនតវ៉ាឲ្យកូន ឲ្យចៅដែរ។ នេះគឺយើងគ្មានផ្ទះពិតប្រាកដ ហើយត្រូវក្រុមហ៊ុនបណ្តេញចេញពីផ្ទះសម្បែងទៀត»។
អ្នកស្រីបន្ថែម៖«យើងសុំឲ្យតែក្រុមហ៊ុនសង់អគារ២ល្វែងឲ្យគ្រប់១០អគារដូចសន្យា ដើម្បីឲ្យយើងរស់នៅបុរីកីឡានេះ ព្រោះសព្វថ្ងៃយើងវេទនារស់នៅក្រោមជណ្តើរអគារ»។
2 comments:
ម៉ែឪខ្មែរ..........បាត់បង់......ផ្ទៈ!
កូនចៅខ្មែរ........បាត់បង់......សាលា!
KEM SOCKHA and SAM RAINSEY think about chair, how you think find the chair,now they knowed in the future no more to find the chair, then they try too hard, make sure they chair still the same. what the fuck going on.
Post a Comment