Friday, August 17, 2012

Borei Keila residents held a press conference to reject Suy Sophan's claim

ពលរដ្ឋបុរីកីឡា ធ្វើការតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ សុំ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌។​រូបថតម៉ៃ វិរៈ

ពលរដ្ឋ​​បុរី​កីឡាធ្វើ​សន្និសីទ​កាសែត​បដិសេធ​សំដី​របស់​លោក​ស្រីស៊ុយ​ សុផាន

Friday, 17 August 2012
ឆាយ ច័ន្ទនីដា
The Phnom Penh Post

ភ្នំពេញៈពលរដ្ឋ​សហគមន៍​បុរី​កីឡា​ ដែល​រង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​គ្មាន​ផ្ទះ​សម្បែង​សមរម្យ​រស់​នៅ បាន​ធ្វើ​សន្និសីទ​កាសែត​​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បដិសេធ​សំដី​របស់​លោក​ស្រី ស៊ុយ​ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​កាល​ពី​សប្តាហ៍​មុន។

អ្នក​ស្រី​ ជុំ​ ង៉ាន់ តំណាង​សហគមន៍​បុរី​កីឡា និង​ពលរដ្ឋ​១១៧​គ្រួសារ​ដែល​បាន​ប្តឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ឲ្យ​គោរព​កិច្ច​សន្យា​សង់​អគារ​ឲ្យគ្រប់​១០​ល្វែង​ជូន​អ្នក​បុរី​កីឡា ​ក្នុង​ខណ្ឌ​៧​មករា​ ដើម្បី​បាន​រស់​នៅ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ស្រី ស៊ុយ​ សុផាន បាន​និយាយ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ថ្ងៃ​ទី​១០ សីហា​ថា លោក​ស្រី​នឹង​មិន​គិត​គូរ​ផ្តល់​ផ្ទះ​ឲ្យ​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នេះ​ទេ ព្រោះ​អ្នក​ទាំង​នេះ​បាន​ផ្ទះ​ពី​ក្រុម​ហ៊ុន​រួច​ហើយ​និង​លក់​ផ្ទះ​ឲ្យ​គេ​បន្ត​ ដោយ​សារ​ជីវ​ភាព។


អ្នក​ស្រី​និយាយ​ថា ៖ «​យើង​គ្មាន​ផ្ទះ​ដូច​លោក​ស្រី​ស៊ុយ​សុផាន​និយាយ​ឡើយ ហើយ​ក៏មិន​តវ៉ា​ឲ្យ​កូន​ ឲ្យ​ចៅដែរ។ នេះ​គឺ​យើង​គ្មាន​ផ្ទះ​ពិត​ប្រាកដ ហើយ​ត្រូវ​ក្រុមហ៊ុន​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ទៀត»។

អ្នក​ស្រី​បន្ថែម៖​«យើង​សុំ​ឲ្យ​តែ​ក្រុមហ៊ុន​សង់​អគារ​២​ល្វែង​ឲ្យគ្រប់​១០​អគារ​ដូច​សន្យា​ ដើម្បី​ឲ្យ​យើង​រស់​នៅ​បុរី​កីឡា​នេះ ព្រោះ​សព្វ​ថ្ងៃ​យើង​វេទនា​រស់​នៅ​ក្រោម​ជណ្តើរ​អគារ»។

2 comments:

Anonymous said...

ម៉ែឪខ្មែរ..........បាត់​បង់......ផ្ទៈ!
កូនចៅខ្មែរ........បាត់​បង់......សាលា!

Anonymous said...

KEM SOCKHA and SAM RAINSEY think about chair, how you think find the chair,now they knowed in the future no more to find the chair, then they try too hard, make sure they chair still the same. what the fuck going on.