Thursday, August 09, 2012

Hun Xen: Sihanouk was the one who left border problems between Cambodia and Vietnam


លោក ហ៊ុន សែន៖ ព្រះ​មហា​វីរក្សត្រ​ជា​អ្នក​បន្សល់​ទុក​នូវ​​វិបត្តិ​ព្រំដែន​កម្ពុជា-​វៀតណាម​​

មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ទំលាក់​កំហុស​ដល់​ព្រះបាទ នរោត្តម សីហនុ ថា ជា​អ្នក​បន្សល់​ទុក​នូវ​រាល់​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ទាំង​ព្រំដែន​គោក និង​ព្រំដែន​ទឹក ហើយ​ថា ក្រុម​អ្នក​រិះគន់​អំពី​បញ្ហា​ព្រំដែន គឺ​ជា​ការ​វាយ​ប្រហារ​ទៅ​ដល់​រាជបល្ល័ង្ក និង​រាជ​រដ្ឋាភិបាល

2012-08-08
ដោយ តាំង សារ៉ាដា
Radio Free Asia

ទាក់ទង​នឹង​បញ្ហា​នេះ ​ទីប្រឹក្សា​ព្រះករុណា នរោត្តម សីហនុ អះអាង​ថា រាល់​កិច្ច​ព្រមព្រៀង​ដែល​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ក្នុង​អំឡុង​នៃ​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម នោះ​គឺ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​ច្បាប់​សន្ធិសញ្ញា​ក្រុង​វ្យែន ឆ្នាំ​១៩៦៩។ ប៉ុន្តែ​ទីប្រឹក្សា​ព្រះករុណា នរោត្តម សីហនុ អះអាង​ថា រាល់​កិច្ច​ព្រមព្រៀង​ដែល​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ក្នុង​អំឡុង​នៃ​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម នោះ​គឺ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​ច្បាប់​សន្ធិសញ្ញា​ក្រុង​វ្យែន (Vienna) ឆ្នាំ​១៩៦៩។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា បាន​ចោទ​ក្រុម​អ្នក​រិះគន់​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ថា​ជា​ការ​វាយ​ប្រហារ​ទៅ​ដល់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ រាជបល្ល័ង្ក និង​រាជរដ្ឋាភិបាល។ នៅ​សល់​តែ​មួយ​ថ្ងៃ​មុន​ការ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អ្នក​តំណាងរាស្ត្រ នៅ​ឯ​សភា​ជាតិ​ជា​លើក​ដំបូង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាញ​ព្រះនាម​អតីត​ព្រះ​មហា​វីរក្សត្រ​ខ្មែរ អោយ​ចូល​មក​ពាក់ព័ន្ធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​បូរណភាព​ដែន​ដី​របស់​មាតុភូមិ​កម្ពុជាលោក​នាយករដ្ឋមន្ត្រី​អះអាង​ ថា ប្រសិន​បើ​ចង់​បន្ទោស គឺ​គេ​ត្រូវ​បន្ទោស​ទៅ​អតីត​ព្រះបាទ​សម្ដេច នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​បន្សល់​ទុក​នូវ​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ទាំង​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ដល់​មនុស្ស​ជំនាន់​ក្រោយ ហើយ​រូប​លោក​គ្រាន់​តែ​ជា​អ្នក​ដោះស្រាយ​តាម​ក្រោយ​តែប៉ុណ្ណោះ។ ទោះ​បី​មាន​ការ​បន្លុយ​ពាក្យ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ចង់​យក​កិត្តិនាម​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ មក​ជាប់​ពាក់ព័ន្ធ ដែល​អ្នក​វិភាគ​ស្ថានការណ៍​មើល​ឃើញ​ថា ជា​យុទ្ធសាស្ត្រ​មួយ​របស់​លោក ហ៊ុន សែន ដើម្បី​ទំលាក់​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​អោយ​អ្នក​ដទៃ​ក៏ដោយ ក៏​ទីប្រឹក្សា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ព្រះបាទ នរោត្តម សីហនុ មិន​ដែល​ទទួល​ស្គាល់​សន្ធិសញ្ញា​រវាង​កម្ពុជា និង​វៀតណាម ទាំង​ឡាយ​ណា​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ នោះ​ឡើយ។ ព្រះអង្គ​មាន​បន្ទូល​បន្ត​ថា រាល់​សន្ធិសញ្ញា​ដែល​ធ្វើ​ឡើង​ក្នុង​កំឡុង​នៃ​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ គឺ​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​នៃ​ច្បាប់​ស្ដីពី​សន្ធិសញ្ញា​ទីក្រុង វ្យែន ឆ្នាំ​១៩៦៩ ដែល​កម្ពុជា ប្រទេស​ម្ចាស់​ហត្ថលេខី។ ព្រឹត្តិបត្រ​ឯកសារ​ប្រចាំ​ខែ​ឈ្មោះ BMD របស់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៤ បាន​សរសេរ​ថា លោក វ៉ា គឹមហុង ហ៊ាន​យក​ផែនទី​ក្លែងក្លាយ​នៃ​ប្រទេស​កម្ពុជា ដែល​គូស​វាស​ជា​ឯកតោ​ភាគី​ដោយ​វៀតណាម មក​ទូល​ភូត​កុហក​ព្រះអង្គ​ថា ជា​ផែនទី​ភូមិសាស្ត្រ​នៃ​សង្គម​រាស្រ្ត​និយម។ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដែល​ថា ក្រុម​អ្នក​រិះគន់​អំពី​បញ្ហា​ព្រំដែន​បាន​វាយ​ប្រហារ​មក​លើ​ព្រះបាទ នរោត្តម សីហនុ លោក ស៊ាន ប៉េងសែ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង ហើយ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា អំពី​បញ្ហា​ព្រំដែន​យ៉ាង​ចាស់​ដៃ​នោះ បាន​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​មិន​បាន​វាយ​ប្រហារ​មក​លើ​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ គឺ​ក្រុម​របស់​លោក​គ្រាន់​តែ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន លុបចោល​រាល់​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ​ណា​ដែល​លោក​ធ្លាប់​ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ប៉ុណ្ណោះ ក្នុង​អំឡុង​កងទ័ព​វៀតណាម ត្រួត​ត្រា​មក​លើ​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា ទាំង​សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​លោក​សេនា​ប្រមុខ លន់ នល់ សុទ្ធ​តែ​មិន​ដែល​ទទួល​ស្គាល់​កោះត្រល់ និង​កោះ​ប៉ូឡូប៉ង់ហ្សង់ ថា​ជា​របស់​វៀតណាម នោះ​ឡើយ។ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង បាន​អះអាង​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម បាន​នាំ​ឲ្យ​កម្ពុជា បាត់​ព្រំដែន​ទឹក​របស់​ខ្លួន​ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​បាត់​កោះត្រល់ ទំហំ​ជាង ៥០០​គីឡូម៉ែត្រ​ការ៉េ ស្មើ​នឹង​ប្រទេស​សិង្ហបុរី​ទាំង​មូល ព្រម​ទាំង​បាត់​កោះប៉ូឡូប៉ង់ហ្សង់ ឬ​កោះ​ក្រចក​សេះ ទំហំ​ប្រហែល ៦​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។ ក្រុម​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ង្វៀង កូថាច់ ដដែល​នោះ បាន​នាំ​កម្ពុជា​បាត់​ព្រំដែន​គោក​របស់​ខ្លួន​ប្រមាណ​ពី ៤​ពាន់ ទៅ ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ​ផង​ដែរ។ ប៉ុន្តែ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​តែង​បដិសេធ​ចំពោះ​របាយការណ៍ និង​ការ​អះអាង​ទាំង​នេះ៕

15 comments:

Anonymous said...

SARMA SARM PUTHOU. AH NIS CHES TE THA ANH. ANH RETIRE HEOY.

Anonymous said...

អារឿងបញ្ហាខ្សែបន្ទាត់ព្រំដែនគឺមកពីអាមួយហ្នឹងហើយ..!

Anonymous said...

ប្រទេសជាតិធ្លាក់ដំក្បាលចុះ ដល់សព្វថ្ងៃនេះ គឺមកពីពួកអាថោកទាបប៉ុន្មាន ក្បាលខាងក្រោមនេះហើយ ...

អញ្ចឹង...

យើងខ្មែរ, ត្រូវតែនាំគ្នាជេរ អាស្តេចម៍នរោដំសីហនុ ថា៖

"អាឆ្កែកញ្ជះចិនប៉េកាំង និង យួនហាណូយ"

យើងខ្មែរ,ត្រូវតែនាំគ្នាជេរ អាស្តេចម៍នរោដំសីហមុនី ថា៖

"អាឆ្កែកញ្ជះយួនហាណូយនិងអាឆ្កែកញ្ជះ ហ៊ុន សែន"

យើងខ្មែរ,ត្រូវតែនាំគ្នាជេរ អាក្បត់ជាតិហ៊ុន សែន ថា៖

"អាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយ"

ជេរហើយជេរទៀត ដើម្បីអោយជាតិ និងអន្តរជាតិ
ដឹងឮ ពីអំពើក្បត់ជាតិនឹងអំពើអាក្រក់របស់ពួកវា
ទូទាំងពិភពលោក។

Anonymous said...

AH CHOY MARAY KWAK HUN SEN Motherfucker when are gonna arrest a criminal Chuk Bundit? motherfucker?

Anonymous said...

Ah Kvak Hun Sen is Chhkourt sup mane.
Ah niss uneducated Samrae low class but knows only how to open his stinky mouth talking only shit, pretends to be a strong man, but all his trash talk are supporting his boss Yuon.

Anonymous said...

ah Khmeng Peal bath psar and khmer killer. You are worse than Assad, Saddam and Gadaffi.

Anonymous said...

ច្បាប់ធម្មជាតិតែបុ៉ណ្ណឹងឯង អាធំ សុីអាតូច ។ ក្រោយពីបារាំងប្រគល់ឯករាជ្យមក ស្តេចសុីហនុមិនបានខិតខំពង្រឹងកម្លាំងទ័ពខ្មែរឲបាន
រឹងមាំទេ បែរជាទៅពឹងយួនយៀកកុងឲមើលព្រំដែន ព្រមទាំងដឹកជញ្ជូនអាវុធ និងស្បៀងអាហារឲយួនទៀត ។ យួនក៏បានឱកាសបន្លំទឹក
ដីខ្មែរផងដែរ ។ ដល់ក្រោយមកអាពតវាស្អប់យួនដល់ឆ្អឹង ក៏ប្រឹងសម្លាប់ខ្មែរ ទាំងរាស្ត្រ ទាំងយោធា ។ និយាយឲចំទៅ ទោះចង់ឬមិនចង់
អាពតបានជួយយួន បន្ទន់ និង បំបែក កម្លាំងកងទ័ពខ្មែរ សម្រាប់យួនឆ្លៀតឱកាសសង្គ្រប់ លេបស្រុកខ្មែរបាន ។ នោះក៏ដើម្បីតែ សម្រាប់
ការពារអំណាចអាពត និង ក្រុមបរិវា មិនបានគិតដល់ការគ្រោះថ្នាក់ដល់ជាតិ ។ ក្រោយយួនចូលកាន់កាប់ស្រុកខ្មែរពេញ យួនបានចាប់
លោកប៉ែន សុវណ្ណ ដាក់គុកព្រោះប្រឆាំងនឹងផលប្រយោជន៍វា ។ យួនមើលឃើញហ៊ុន សែនស្មោះត្រង់ ក៏លើកគាត់ឲតំណាងខ្មែរ ក្រោយ
មកក៏មានកិច្ចព្រមព្រៀងយួន-ខ្មែរជាបន្តបន្ទាប់ ។ ហ៊ុន សែនក៏ដឹងថាយួនរំកិលដីដែរ តែគាត់ដែលគេសន្មត់ថាជា "មនុស្សខ្លាំង"នោះ
ត្រូវការយួនដើម្បីការពារអំណាចនិងជីវិតខ្លួន + គ្រួសារ + បក្សពួក ....។ ក្នុងរឿងបាត់បង់ទឹកដីទៅយួន ហ៊ុន សែន មិនចង់ទទួលខុស
ត្រូវតែម្នាក់ឯងនោះទេ ដោយយល់ថាគាត់ជាអ្នកទទួលរងថ្មបាក់ ដូចខ្មោចតាមុ៉កថា " សុី១តុ ឲម៉ុកចេញលុយតែឯង " ។
អញ្ចឹង សារុបសេចក្តីទៅ គឺ យួនសំឡុត សែន  សែនគំរាម សុី  ។ អាធំគំរាម អាតូច  ។ ដូចនេះសង្ឃឹមថាបក្សតូចៗ ដែលមានមនសិកា
ស្រឡាញ់ជាតិ រួបរួមឲបានកម្លាំងធំឡើងទើបដោះស្រាយវិបត្តខ្មែរ បានជោគជ័យ ៕

Anonymous said...

សម្តាចមន៍ សែន ជោ ដៃចោ ម្តេចនឹងហ៊ាន ឆ្លើយតទល់ នឹង ខ្មែរអ្នកស្នេហាជាតិ ព្រោះ លោក មិនដឹងនឹងចាប់យកចំនុចណា មកតទល់​ ពេលត្រូវគេចោទសួរ???

ម្លោះហើយ សម្តាចមន៍ ត្រូវការប្រ៊ីយ៉ុង ដូចក្មេងៗសិស្សសាលា មួយចំនួនធំ ក្នុងការប្រលងឆ្នាំ២០១២ នេះឯង!!!!

សម្តាចមន៍ មិនព្រមឆ្លើយអោយចំសំណួរ ទេ តែបែរជា ប្រើពាក្យ វៃបកទៅ ខ្មែរអ្នកស្នេហាជាតិ និយាយភាសារយ៉ាប់ៗណាស់ ។

ទីបំផុត សារភាពដោយខ្លួនឯង លាតត្រដាងរឿងអាស្រូវ ប្រាប់រាស្ត្រខ្មែរ គ្រប់ទិសទី បានដឹង!!! បើសម្តាចមន៍មិននិយាយ ប្រហែលបងប្អូនខ្មែរ ខ្លះ មិនទាន់បានដឹងទេ!!!

ការពិត នៅតែជាការពិត!!! មុននឹងក្រោយ គង់តែគេដឹង!!!

រាស្រ្តខ្មែរ ចង់ប្តូរសម្តាចមន៍ ចេញ ហេតុអី សម្តាចមន៍ មិនចុះចេញ!!!??? បែរជាអុសទាញ លោកពូៗ ចូលគណរដ្ឋមន្រ្តី ជាមួយ សម្តាចមន៍ដែរ???

Anonymous said...

before: KHMER EMPIRE
after: KHMER EXPIRED

Sooner or later CAMBODIA map will disappear of this earth. Where is CHAMPA, I DUNNO!

confused

Anonymous said...

CẢM ƠN SAMDECH DECHO HÙÝNH SÈN!!!

Chúng tôi yêu ông rất nhiều.

The Lost Ñg̉ùýêṇ

Anonymous said...

hun sen blames border issues to sihanouk, sihanouk probably blames it to french colonial administration, the french colonial administration probably blamed it to the incompetent past rulers of cambodia, and the past rulers of cambodia probably blamed it to the thieves, illegal viet/youn migration down south to the mekong river delta and koh tral island which were all former khmer empire territories all along, you see. either way, it was still cambodia's khmer territories, you know.

Anonymous said...

អ្វីដែលអា ហ៊ុន សែនកំពុងតែនិយាយទាក់ទងទៅនិងរឿងបោះបង្គោលព្រំដែនខ្មែរយួននេះគឺមិនត្រូវតាមរបៀបដែលត្រូវឡើយ មកនិយាយបំភ្លឺនៅក្នុងសភានោះឡើយ, នេះគឺរបៀបលោកសូត្រធម៌អោយចាស់ៗស្តាប់ទេអាភ្លើ! ដែលត្រូតាមក្បួនខ្នាតនោះគឺអាឯងត្រូវអង្គុយរងចាំឆ្លើយនូវរាល់សំនួរដែលរាល់សមាជិកសភាគេចោទសួរនិងរាល់ចម្ងល់របស់ពួកគេ ហើយអាក្បត់ជាតិត្រូវតែឆ្លើយបំភ្លឺអោយពួកគេទើបត្រូវ, សូមស្តាប់សំដីរបស់វានិងការដឹកនាំប្រទេសសព្វថ្ងៃគឺដឹកនាំដោយក្បាលវានិងគណបក្សប្រជាជនតែមួយគត់គឺគ្មានគណបក្សប្រឆាំងណា,ចលនាណានិងអ្នកស្នេហាជាតិណាចូលរួមក៏សាងជាតិនិងការពារជាតិជាមួយពួកវាបានទេ កាលណាយើងនិយាយការពិតនិងរិៈគន់ក្បាលពួកវារាលកំហុសពួកវា, វាតែងចោទប្រកាន់យើងថាបរិហារកេរ្តនិងចោទថាក្បត់ជាតិ។ ដូច្នេះយើងជាខ្មែរបានស្គាល់យ៉ាងច្បាស់នូវសារជា តិរបស់បនក្បត់កញ្ជៈយួននៅភ្នំពេញ ហើយដើម្បីដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋខ្មែរនិងការការពារបូរណ៌ភាពទឹកដីរបស់យើងបាន លុៈត្រាតែយើងនាំគ្នាផ្លាស់ប្តូពួកវាចោលទើបបានរួមទាំងអាស្តាចម៍កញ្ចាស់ សី ហនុផង។

Anonymous said...

Stop playing the blame game. You have your chance to correct it all this time.
Just do it!! That is, if you still have any Khmer in you.

Anonymous said...

look at the face of stupidest and the dumpiest pm on earth and the only one we have in the world.

Anonymous said...

អ្វីដែលគួរបារម្ភ ចំពោះប្រទេសខ្មែរ លើឆាកអន្តរជាតិ សព្វថ្ងៃ គឺ លំហូជនឥន្តោប្រវេសន៍យួន ដែលជាសត្រូវ ស៊ូពូជ របស់ខ្មែរ​ យូរយាណាស់មកហើយ។ យួនបានប្រើធម៌ ត្រជាក់ ដើម្បីលេបយកទឹកដីខ្មែរ ដោយប្រើដៃខ្មែរ អោយសំលាប់ខ្មែរគ្នាឯង!!!

បើយួនសំរេច ដូចអ្វីដែលវាប៉ងមែន ផែនទីខ្មែរ នៅតែជាផែនទីខ្មែរ (ព្រោះបានរក្សាទុកនៅអង្គការសហប្រជាជាតិ) តែអ្វីដែលបារម្ភ គឺ ជាតិយួន (ឈាមយួន១០០% ឈាមយួន កាត់ខ្មែរ) ប្រាកដជាឈរនៅលើទឹកដីខ្មែរ គ្រប់ទីកន្លែង ដោយទទួលការការពារ ពីសំណាក់និគមយួន មេដឹកនាំយួន មេដឹកនាំខ្មែរក្បាលយួន។

ដំណើរ របស់យួន កំពុងតែ ឈ្ពោះទៅមុខ សូម្បីតែ សេដ្ឋកិច្ចខ្មែរយើង ក៏ចាញ់យួនដែរ (GDPយួន=$3000 ឯGDPខ្មែរ=$2000)។

ប្រជាជនយួន ក៏ច្រើនជាងខ្មែរលើសលុប ដល់ទៅប្រហែល ៧ដង នៃជនជាតិខ្មែរ។

យួនបានបញ្ចូល ជនជាតិយួនលើសលុប រាល់ថ្ងៃ មករស់នៅស្រុកខ្មែរ (សូមក្រលែកមើល ជ្រុងមួយតូចក្នុងក្រុងភ្នំពេញ គឺ គលស្ពានច្បាអំពៅត្រើយខាងកើត គឺសុទ្ធតែយួន)

យួនបានស្នើសុំ រដ្ឋាភិបាលខ្មែរហ៊ុន សែន នូវដីសម្បទាសេដ្ឋកិច្ច ប៉ែកខាងកើត ជាប់ប្រទេសយួន ៩០ឆ្នាំ ។ មិនដល់ ៩០ឆ្នាំទេ យួននឹងកើតពូនជាកូន ជាចៅ ក្នុងទឹកដីខ្មែរ លើដីសម្បទាននោះ។

មានរឿងជាច្រើន ដែលរដ្ឋាភិបាល សម្តាចមន៍ ហ៊ុន សែន បានប្រព្រឹត្ត ដោយមិនទទួលខុសត្រូវ ។

មតិយោបលខ្ញុំះ

១ ដូរ សមាសភាព គជប ដើម្បី តម្លាភាព

២ សូរួល បញ្ជបោះឆ្នោត អោយរាស្រ្តខ្មែរ ងាយស្រួលក្នុងការបោះឆ្នោត (អាចបោះឆ្នោតការិយាល័យ ណាក៏បាន មិនចាំបាច់ ទាល់តែវិលត្រឡប់ ទៅទីកន្លែងដើម ដូចក្នុងអត្តសញ្ញាណប័ណ្ណ ទេ)

៣ អប់រំកូនខ្មែរ រាស្រ្តខ្មែរ អោយបានដឹង នូវប្រវត្តិសាស្រ្ត ពិតប្រាកដ ជាពិសេសការឈ្លានពាន ពីសំណាក់យួន

៤ ខ្មែរ រួមគ្នា ដើម្បីឈ្នះ ក្នុងការបោះឆ្នោត ២០១៣ និង ក្រោយៗទៀត

៥ .............