មេធាវីដេញដោលពីតួនាទីលោក គាត ឈន់ និងលោក ហោ ណាំហុង តែត្រូវបានកាត់
ថ្ងៃពុធ ទី15 សីហា ឆ្នាំ2012
ដោយ ពៅ មេត្តា និងស៊ុន ណារិន
Voice of Democracy
ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម និងសហព្រះរាជអាជ្ញា បានកាត់ផ្តាច់ការចោទសួររបស់មេធាវីការពារក្តីអន្តរជាតិឲ្យលោក នួន ជា យ៉ាងហោចណាស់២០ដង ខណៈមេធាវីព្យាយាមឲ្យសាក្សី បញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវរបស់លោក គាត ឈន់ និង លោក ហោ ណាំហុង។
ក្នុងសវនាការនៅព្រឹកថ្ងៃពុធទី១៥ខែសីហានេះ មេធាវីអន្តរជាតិការពារក្តីឲ្យលោក នួន ជា គឺលោក ជេស ប៉ឺផៅ សួរសំណួរជាច្រើនឲ្យសាក្សី សួង ស៊ីកឿន អតីតអ្នកកាន់កិច្ចការព័ត៌មាន និងធ្វើការងារស្និទ្ធជាមួយមេដឹកនាំកំពូលក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ បង្ហាញពីតួនាទីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបច្ចុប្បន្នពីររូប ដែលធ្លាប់បម្រើការក្នុងសម័យខ្មែរក្រហម គឺលោក គាត ឈន់ ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហោ ណាំហុង ជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
សាក្សី សួង ស៊ីកឿន ថ្លែងថាលោក គាត ឈន់ ជាមនុស្សសំខាន់នៅក្រសួងការបរទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៖”
មេធាវី ជេស ប៉ឺផៅ បានសួរបញ្ជាក់ពីការទទួលខុសត្រូវរបស់លោក គាត ឈន់ និង លោក ហោ ណាំហុង ហើយចង់ឲ្យមន្ត្រីទាំងពីររូបចូលធ្វើសក្ខីកម្មនៅតុលាការតែ ត្រូវលោក និល ណុន ជាប្រធានអង្គជំនុំជម្រះកាត់ផ្តាច់ ៖”
ពេលព្រឹកនេះ សហព្រះរាជអាជ្ញាជាតិ និង អន្តរជាតិ ក៏ជំទាស់នឹងសំណួររបស់មេធាវីលោក នួន ជា ជាញឹកញាប់ដែរ។ សហព្រះរាជអាជ្ញាជាតិ លោក ចាន់ ដារ៉ារស្មី ជំទាស់នឹងសំណួររបស់មេធាវី ជេស ប៉ឺផៅ ហើយចោទថា មេធាវីមានចេតនាធ្វើឲ្យខាតពេលវេលា ៖”
ក្នុងពេលសវនាការកន្លងមកក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ នួន ជា ត្រូវប្រធាន អង្គជំនុំជម្រះមានញឹកជាងគេ។ កាលពីចុងខែមិថុនា ឆ្នាំ២០១២ លោក និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានដាក់លិខិតព្រមានជាលាយលក្ខណ៍អក្សរទៅគណៈមេធាវីកម្ពុជា ដើម្បីពិនិត្យ និងដាក់ពិន័យលើក្រុមមេធាវីការពារក្តីលោក នួន ជា ដោយចោទថា ក្រុមនេះមានចេតនារំខានដំណើរសវនាការ។ គួរបញ្ជាក់ថា កន្លងមកសាក្សីដែលផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមបានលើកឡើងថា
លោក ហោ ណាំហុង ធ្លាប់ជាអ្នកដឹកនាំម្នាក់នៅមណ្ឌលអប់រំបឹងត្របែក តែលោក ហោ ណាំហុង បដិសេធហើយថា លោកក៏ជាជនរងគ្រោះដែរ៕
Subscribe to:
Post Comments (Atom)
2 comments:
take NIL NOUN go to iccc court
ជាការចាំបាច់ ត្រូវចាប់ អានិលណុន ទៅកាត់ទោស
នោះទើបជនរងគ្រោះជាង២លាននាក់ទទួលបាន
អារម្មណ៍ស្ងប់។
Post a Comment