Wednesday, August 01, 2012

Should Cambodia build more pagodas or should she build more research centers?



កម្ពុជា​ត្រូវ​សង់​វត្ត​បន្ថែម ឬ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​-មន្ទីរ​ពិសោធន៍?

Tuesday, 31 July 2012
ប៉ែន មីរ៉ាន់ដា
The Phnom Penh Post

វត្ត​អារាម ជា​ទី​សក្ការ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៩០ % ដែល​កាន់​សាស​នា​ព្រះ​ពុទ្ធ ដែល​ជា​សាសនា​របស់​រដ្ឋ។ យើង​កត់​សម្គាល់​ឃើញ​ថា ចំនួន​ព្រះ​សង្ឃ និង​វត្ត​អារាម កំពុង​តែ​កើន​ឡើង ហើយ​ការ​សាង​សង់ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ដោយ​រាជ​រដ្ឋា​ភិបាល និង​សប្បុរស​ជន​នានា។

តែ​បើ​ក្រឡេក​មើល​ចំនួន និង​ទំនើប​កម្ម​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ និង​មន្ទីរ​ពិសោធន៍​វិញ មិន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​សោះឡើយ

ឈរ​លើ​គោល​ការណ៍​អា​ស៊ាន​ដែល​នឹង​បង្កើត​សមា​គមសេដ្ឋ​កិច្ច​អាស៊ាន (ASEAN Economic Community, AEC) ត្រឹម​ឆ្នាំ ២០១៥ និង​គោល​ការណ៍​សកល​ភា​វូប​នីយ​កម្ម កម្ពុជា​នឹង​ប្រឈម​ការ​ប្រកួត​ប្រជែង​ផលិត​ផល​ទាំង​បរិមាណ​និង​គុណភាព​នៅ​លើ ទីផ្សារ​តំបន់ និង​ពិភព​លោក។ តើ​កម្ពុជា ត្រូវ​ត្រៀម​លក្ខណៈ​បែប​ណា​ខ្លះ ដើម្បី​កែប្រែ​ការ​ប្រឈម​ឲ្យ​ទៅ​ជា​ឱកាស ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច? តើ​រដ្ឋាភិ​បាល ឬ​សប្បុរស​ជន ពាណិជ្ជ​ករ គួរ​ប្រើ​ថវិកា​ខ្លះ ដើម្បី​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ និងមន្ទីរ​ពិសោធន៍​វិទ្យា​សាស្ត្រ​ដែរ​ឬ​ទេ?

ជា​ដំបូង តួនា​ទី​វត្ត​អារាម​ពិត​ជា​សំខាន់​ណាស់ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដូច​ជា ការ​ផ្តល់​ពុទ្ធ​ដីកា និង​ដំបូន្មាន របស់​ព្រះ​សង្ឃ ដល់​ពុទ្ធ​សាស​និក និង​ជា​កន្លែង​ផ្ដល់​ចំណេះ​ដឹង។ វត្ត​អារាម​ក៏​ជា​ទី​ស្នាក់​អា​ស្រ័យ របស់​និស្សិត​បុរស ដែល​មក​ពី​ទី​ជន​បទ​ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​នៅ​ទី​ក្រុង។ អត្ថបទ​មួយ​របស់ Arnaldo Pellini (2004) ក៏​បាន​បង្ហាញ​ឧទាហរណ៍ របស់​សមាគម​វត្ត​អារាម​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ ដែល​ដើរ​តួនាទី​ជា​សមាគម ថវិកា និង​ស្រូវ​សម្រាប់​ប្រជា​ពលរដ្ឋ។ បើ​តាម​ស្ថិតិ​របស់​ក្រសួង​ធម្ម​ការ និង​សាស​នា ដែល​ដក​ស្រង់​ដោយសារ​ព័ត៌​មាន Xinhua គិត​មក​ត្រឹម​ខែ​មេសា​ឆ្នាំ​២០១០ មាន​វត្ត​អា​រាម​ចំនួន ៤៣៩២ និង​ព្រះ​សង្ឃ​ច្រើន​ជាង ៥ ម៉ឺន​អង្គ ក្នុង​ប្រទេស​កម្ពុជា។ បើ​យើង​គិត​ពី​សមាមាត្រ​ភាគ​រយ​ព្រះ​សង្ឃ និងប្រជា​ជន​សរុប ១៣,៣៩៥,៦៨២ (NIS, 2008) គឺ​ស្មើ ០.៤ %។

ម្យ៉ាង​វិញ​ទៀត ថវិកា ដែល​ត្រូវ​សាង​សង់​វិហារ និង​កុដិ ក្នុង​វត្ត នីមួយៗ​យ៉ាង​ហោច​ក៏​ត្រូវ​ចំណាយ​ពី ២០ ទៅ ៣០ ម៉ឺន​ដុល្លារ​អាមេរិក​ដែរ ហើយ​បើ​យើង​មាន​មហិច្ឆ​តា​ដើម្បី​ធ្វើ​ទំនើប​កម្ម​វត្ត​ទាំង​អស់​ដែល​មាន ស្រាប់ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ការ​ថវិកា​ជិត​មួយ​កោដិ​ដុល្លារ​អាមេរិក​ដែរ។ ការ​សាង​សង់​ទៀត​សោត ពពាក់​ពពូន​គ្នា​នៅ​តែ​តំបន់​ជិតៗ ហើយ​តំបន់​ឆ្ងាយៗ ជា​ពិសេស​តំបន់​ព្រំដែន​ដែលត្រូវ​ការ​ប្រជា​ពលរដ្ឋ​រស់​នៅ​ឲ្យ​បាន​ច្រើន​ នោះ បែជាមិន​សូវ​ មាន​ទៅវិញ


តើ​យើង​ទទួល​បាន​អ្វី​ខ្លះ ពី​ការ​អភិវឌ្ឍ​បែប​នេះ? ពិត​ណាស់ ប្រជា​ពលរដ្ឋ មាន​ទី​វត្ត​អារាម​ទូលាយ​ស្អាត​បាត សម្រាប់​ជួប​ជុំគ្នា​ពេល​មាន​បុណ្យ​ទាន​ម្ដងៗ។ តែ​បើ​ក្រឡេក​មើល​ព្រះ​សង្ឃ​មួយ​ចំនួន​តូច បាន​បង្ហាញ​ភាព​ឡូយ​ឆាយ​ដាក់​ប្រជា​ពលរដ្ឋ និង​វាយ​ឫក​ស្មើ​គហិបតី សម័យ​ទុំ​ទាវ ដែល​នេះ ជា​ការ​ខក​ចិត្ត​របស់​ពុទ្ធ​សាស​និក ដែល​ចំណាយ​អស់​កម្លាំង​ញើស​ឈាម ដើម្បី​ឧបត្ថម្ភ វិស័យ​ពុទ្ធ​សាសនា។ ម្យ៉ាង​ទៀត បើ​ក្រឡេក​មើល​ទៅ​ព្រះ​សង្ឃ​តាម​វត្ត​អារាម​ក្នុង​ក្រុង​ភ្នំពេញ គេ​នឹង​ឃើញ​ព្រះ​សង្ឃ​ក្មេងៗ​ជា​ច្រើន​ដែល​រវល់​ជជែក​តាម​ទូរស័ព្ទ​សាធា រណៈ​ក្បែរ​របង​វត្ត។ តាម​ការ​ពិត​ទៅ វ័យ​ ១៨-៣៥ ឆ្នាំ គឺ​ជា​វ័យ​ដ៏​សស្រាក់​សស្រាំ​ក្នុង​ការ​ងារ ដើម្បី​ប្រយោជន៍​គ្រួ​សារ​និង​សង្គម​ជាតិ​ ហើយ​បើ​យើង​សម្លឹង​មើល សីល​ធម៌​សង្គម​ខ្មែរ​បច្ចុប្បន្ន ដែល​កំពុង​ធ្លាក់​ចុះ រួម​មាន​ទាំង​ការ​រំលោភ​សេព​សន្ថវ: (កាម​កិលេស) ការ​សម្លាប់​វាយ​តប់ ដែល​ករណី​ខ្លះ​ត្រឹម​តែ​មើល​មុខ​គ្នា​នោះ វា​ប្រាស​ចាក​នឹង​សីល​ប្រាំ សម្រាប់​ពុទ្ធសាស​និក​ទូទៅ​។

តាម​ពិត​ទៅ យើង​គួរ​តែមិន​មាន​ក្ដី​បារម្ភ​ ពី​បញ្ហា​សីល​ធម៌​សង្គម​ទេ ព្រោះ​យើង​មាន​ព្រះ​សង្ឃ​យ៉ាង​ច្រើន ដែល​ជា​អ្នក​ប្រដៅ​សាសនា ក្នុង​សង្គម​យើង តែ​ហេតុ​អ្វី​បាន​ជា​បទ​ល្មើស​ទាំង​នេះ នៅ​តែ​កើត​មាន​ឡើង និង​កំពុង​បន្ត​កើន​ឡើង​? ឬ​មួយ​ក៏​អ្វី​ដែល​យើង​បាន​ចំណាយ​យ៉ាង​ច្រើន​នោះ​មិន​មាន​ប្រសិទ្ធភាព​?

បច្ចេក​វិទ្យា​ក្នុង​អត្ថបទ​នេះ មិន​សំដៅ​ទៅ​លើ​ព័ត៌​មាន​វិទ្យា​នោះ​ទេ តែ​យើង​ចង់​ផ្ដោត​ទៅ​លើ​បច្ចេក​វិទ្យា កសិកម្ម និង​ចំណី​អា​ហារ​ដែល​ដើរ​តួ​សំខាន់​សម្រាប់​ខឿន​សេដ្ឋ​កិច្ច​ជាតិ។

សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា៖​«យើង​គួរ​តែ​អភិវឌ្ឍ​បច្ចេក​វិទ្យា​កសិកម្ម​របស់​យើង​ឲ្យ​បាន​ដូច​ប្រទេស ដទៃ​។ បើ​យើង​នឹកពី​ប្រទេស​បារាំង យើង​នឹង​ស្គាល់​ស្រា​ទំពាំង​បាយ​ជូរ​ពី Bordeaux ប្រូមា និង​ថ្លើម​ក្ងាន​ដ៏​ថ្លៃ​»។

តើ​យើង​ត្រូវ​ការ​អ្វី ដើម្បី​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍ​ផលិត​ផល និង​ផលិត​កម្ម​ជា​ទ្រង់​ទ្រាយ​ធំ?

ចម្លើយ​គឺ យើង​ត្រូវ​ឆ្លង​កាត់​ការស្រាវ​ជ្រាវ​និង​កែ​លម្អ​តាម​បែប​វិទ្យា​សាស្ត្រ​នៅ ក្នុង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ ឬ​មន្ទីរ​ពិសោធន៍​។

ឧទាហរណ៍ ប្រសិន​បើ​យើង​ចង់​ផលិត​ទឹក​ដោះ​គោ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ នៅ​ប្រទេស​កម្ពុជា ដែល​មាន​អាកាស​ធាតុ​ក្នុង​តំបន់​ត្រូ​ពិកក្ដៅ​-សើម យើង​ត្រូវ​ប្រើ​ពេល​បង្កាត់​ខ្វែង​ពូជ​គោ​ទឹក​ដោះ និង​ពូជ​ក្នុង​ស្រុក ដែល​ធន់​នឹង​ស្រេ្តស ហើយ​បើ​យើង​ចង់​បាន​សាច់​គោ ដែល​មាន​រស​ជាតិ​ឆ្ងាញ់ ផលិត​ភាព​ខ្ពស់ ប្រើ​ចំណី​តិច យើង​ក៏​ត្រូវ​បង្កាត់​សម្រាំង​ពូជ​ដោយ​ត្រូវ​ប្រើ​បច្ចេក​ទេស បង្កាត់​សិប្ប​និម្មិត ផ្ទេរ​អំប្រ៊ីយ៉ូ...។ល។ បើ​យើង ចង់​បាន​ពូជ​ដំណាំ ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត សត្វ​ល្អិត ទិន្ន​ផល​ខ្ពស់ គុណ​ភាព​ល្អ យើង​អាច​ប្រើ​បច្ចេក​វិទ្យា Genetic Modified Organism (GMO) ការ​បណ្ដុះ ជា​លិកា...។ល។

បច្ចេក​វិទ្យា​ទាំង​នេះ ក៏​អាច​ប្រើ​ដើម្បី​ការ​ពារ​ពូជ​សត្វ​កម្រ​និង​រុក្ខ​ជាតិ​កម្រ ក្នុង​ប្រទេស​កម្ពុជា​បាន​ដែរ។ តើ​យើង​មាន​លទ្ធ​ភាព​ពេញ​លេញ​សម្រាប់​ការផ្លាស់​ប្តូរ​នេះ ឬ​នៅ? ចមើ្លយ​គឺ​ពិត​ជា​មិន​ទាន់​ទេ ហើយ​ពិត​ណាស់​ដើ​ម្បី​ធើ្វ​វា​បាន​យើង​ត្រូវ​ការ​ពេល​វេលា ថវិកា ធនធាន​មនុស្ស និងទីក​នែ្លង​។

យើង​មាន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ ឬ​មន្ទីរ​ពិសោធន៍​វិទ្យា​សាស្រ្ត​តិច​តួច​ណាស់ ខ្លះ​មិន​ដំណើរ​ការ​ទៀត បើ​តាម​ការ​ប៉ាន់​ស្មាន ការ​សាង​សង់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ ឬ​មន្ទីរ​ពិសោធន៍​វិទ្យា​សាស្រ្ត ដោយ​បំពាក់​ឧបករណ៍​បរិក្ខារ​ទំនើប អាច​មាន​តមៃ្ល​ថៃ្ល​ជាង​វត្ត​អារាម ពី ២ ទៅ​បី​ដង តែ​យើង​ក៏មិន​ត្រូវ​ការ​រហូត​ដល់​ទៅជិត ៥ ពាន់​កនែ្លង​នោះ​ដែរ ត្រឹម​តែ ១ ភាគ ៥០ ​នៃ​ចំនួន​នេះ វា​ច្រើន​ពេក​ទៅ​ហើយ​សម្រាប់​កម្ពុជា​។​

បញ្ហា​មួយ​ទៀត ជម្រើស​របស់​និសិ្សត សម្រាប់​ការ​រៀន​វិស័យ​កសិកម្ម ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​តិច​ទៅ​ទៀត ខណៈ​ដែល​កម្ពុជា ជា​ប្រទេស​កសិកម្ម​ស្រាប់។ ដូច​ដែល​ធ្លាប់​ឮ​មក​ហើយ ឪពុក​ម្តាយ បាន​ឲ្យ​ដំបូន្មាន​ទៅ​កូន​សម្រាប់​ការ​ជ្រើស​រើស​រៀន​វិស័យ​ណា ដែល​ពេល​ចេញ​ទៅ​ធ្វើ​ការ មាន​ម៉ាស៊ីន​ត្រជាក់ មិន​ហាល​ថ្ងៃ​និង​ភ្លៀង និង​កាប់ គាស់​ដី។

ជា​លទ្ធផល រៀង​រាល់​ឆ្នាំ មាន​និសិ្សត​ដែល​បញ្ចប់​ឧត្តម​សិក្សា​ផ្នែក​គ្រប់​គ្រង ព័ត៌​មាន​វិទ្យា ធនាគារ ដែល​ធ្វើ​ការ​មិន​ប្រើ​ជំនាញ​ទាំង​នេះ។ ដូច្នោះ ការ​កសាង និង​បង្កើន​ចំនួន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ និង​មន្ទីរ​ពិសោធន៍​វិទ្យា​សាស្រ្ត​ជា​ភាព​ចាំ​បាច់ ដែល​នឹង​បង្កើត​ការ​ងារ​បន្ថែម​ដល់​និស្សិត និង​ជួយ​ជំរុញ​ស្តង់​ដារ វិទ្យា​សាស្រ្ត និង​គុណ​ភាព​ផលិត​ផល ដើម្បី​ប្រកួត​ប្រជែង ជាមួយ​ប្រជា​ជាតិ​ដទៃ។

សរុប​សេចក្តី​មក ការ​បង្កើន​សន្ទុះ​ការ​សាង​សង់​វត្ត​អារាម ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន គួរ​តែ​មិន​មាន​ភាព​ចាំ​បាច់ ជាង​ការ​អភិវឌ្ឍ និង​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត លើ​ផ្នែក​កសិកម្ម​ទេ។ សិស្ស និង​និសិ្សត​ក៏​គួរ​តែ​មិន​ចាំ​បាច់​បារម្ភ និង​រារែក​ចំពោះ​ការ​ជ្រើស​រើស និង​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម និង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត លើ​ផ្នែក​នេះ​ដែរ។

វា​ជា​ខឿន​សេដ្ឋកិច្ច​ដ៏​ចម្បង របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនា​គត ហើយ​យើង​គួរ​តែ​ត្រៀម​ខ្លួន ពង្រឹង​សមត្ថភាព​បន្ថែម​លើ​វិស័យ​នេះ ដែល​យើង​បាន​ឈាន​ជើង​ចូល​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក (WTO) ហើយ​នឹង​ឈាន​ជើង​ចូល​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) នា​ពេល​ខាង​មុខ៕

ដោយ ប៉ែន មីរ៉ាន់ដា និស្សិត​ថ្នាក់​បណ្ឌិត​ នៅ​សាកល​វិទ្យា​ល័យ New England នៅ​ប្រទេស​អូស្ដ្រាលី

13 comments:

Anonymous said...

Research Centers by Cambodians??? They don't understand what research is.

Cambodians are known as stupid creatures on the planet earth.

They keep building pagodas and more little kids becoming monks so they can get free food and free everything including money while the country is starving to death. The Buddhism made them Lazy and stupid going backward.

They claimed they built those ancient Temples, but the fact the Indian men (Hindu) who came to rule over them built those ancient temples not the barbaric Cambodians.

The Hindu built the Empire, but the stupid barbarian Buddhists destroyed.

Anonymous said...

You are a true world class ass-hole, 9:15 AM.

Anonymous said...

Mi Sampheung Tep Vong.

Or Ah Kteuy Tep Vong.

Prahorng Kdet Ah Tep Vong Krahou Hou !1

Anonymous said...

9:15,
You shouldn't insult your mother and her ancestors like that.
Your dad should slap the ignorance out of you!
After all, you are truly son of a bitch.

Anonymous said...

all of the above, cambodia should build them all, really. more schools, more research centers, more churches, more pagodas, more hospitals, more health clinics, more highways, more roads, bigger and better airports and seaports, etc, etc, you know. the more the better, really! god bless my country cambodia always.

Anonymous said...

អាក្ដបារាជិកសង្ឃយួនក្លែងក្លាយឥតសីល
អាសង្ឃឆ្កែឆ្កួត ញុះញង់ ទាំងពីរក្បាល......

Anonymous said...

stop feeding the lazy monkey in cambodia. they are fat and lazy. start to look at hunger children on the street.

Anonymous said...

10:47 AM

My ancestors were Hindu who built the empire and all the ancient temples. Yours were lazy Buddhists who destroyed Cambodia.
I am Hindu following my ancestors who built the empire. Yours was lazy Buddhist hijacker and destroyed my country.

Anonymous said...

what are the fuck two communist monkys doing here ?

Anonymous said...

it is the dog monk i never beleive that khmermonk motherfuckermonk i hope a day i will eat all yourmeat i hate it man fuck yourmother THEP VONG

Anonymous said...

i don"t beleive that thousant monk in cambodian let motherfucker tep vong action like that one day i will fire tep vong in myhand man and vietnamesemonk too ....are you happy now a day you will lose

Anonymous said...

To 9:15 AM,

We have heard WORSE, but from BETTER people.
It seems YOU already flushed your brain down the toilet !!!

Let's build research centers.
There are Khmer university professors, doctors, engineers, mathematicians, scientists, researchers, and the likes, especially abroad.
We will reverse the brain drain !!!

PhD in Mathematics

Anonymous said...

1:30pm

Do not insult somebody else 's religion.
If you do, it implies that YOU and your beleifs in your own religion are cheap !!!