កម្ពុជាត្រូវសង់វត្តបន្ថែម ឬមជ្ឈមណ្ឌលស្រាវជ្រាវ-មន្ទីរពិសោធន៍?
Tuesday, 31 July 2012
ប៉ែន មីរ៉ាន់ដា
The Phnom Penh Post
វត្តអារាម ជាទីសក្ការរបស់ប្រជាពលរដ្ឋខ្មែរប្រមាណ ៩០ % ដែលកាន់សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។ យើងកត់សម្គាល់ឃើញថា ចំនួនព្រះសង្ឃ និងវត្តអារាម កំពុងតែកើនឡើង ហើយការសាងសង់ ត្រូវបានយកចិត្តទុកដាក់ ដោយរាជរដ្ឋាភិបាល និងសប្បុរសជននានា។
តែបើក្រឡេកមើលចំនួន និងទំនើបកម្មមជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍វិញ មិនមានការកើនឡើងគួរឲ្យកត់សម្គាល់សោះឡើយ។
ឈរលើគោលការណ៍អាស៊ានដែលនឹងបង្កើតសមាគមសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community, AEC) ត្រឹមឆ្នាំ ២០១៥ និងគោលការណ៍សកលភាវូបនីយកម្ម កម្ពុជានឹងប្រឈមការប្រកួតប្រជែងផលិតផលទាំងបរិមាណនិងគុណភាពនៅលើ ទីផ្សារតំបន់ និងពិភពលោក។ តើកម្ពុជា ត្រូវត្រៀមលក្ខណៈបែបណាខ្លះ ដើម្បីកែប្រែការប្រឈមឲ្យទៅជាឱកាស ពាណិជ្ជកម្ម និងសេដ្ឋកិច្ច? តើរដ្ឋាភិបាល ឬសប្បុរសជន ពាណិជ្ជករ គួរប្រើថវិកាខ្លះ ដើម្បីការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រដែរឬទេ?
ជាដំបូង តួនាទីវត្តអារាមពិតជាសំខាន់ណាស់ សម្រាប់ពលរដ្ឋខ្មែរដូចជា ការផ្តល់ពុទ្ធដីកា និងដំបូន្មាន របស់ព្រះសង្ឃ ដល់ពុទ្ធសាសនិក និងជាកន្លែងផ្ដល់ចំណេះដឹង។ វត្តអារាមក៏ជាទីស្នាក់អាស្រ័យ របស់និស្សិតបុរស ដែលមកពីទីជនបទដើម្បីបន្តការសិក្សាថ្នាក់ឧត្តមនៅទីក្រុង។ អត្ថបទមួយរបស់ Arnaldo Pellini (2004) ក៏បានបង្ហាញឧទាហរណ៍ របស់សមាគមវត្តអារាមក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលដើរតួនាទីជាសមាគម ថវិកា និងស្រូវសម្រាប់ប្រជាពលរដ្ឋ។ បើតាមស្ថិតិរបស់ក្រសួងធម្មការ និងសាសនា ដែលដកស្រង់ដោយសារព័ត៌មាន Xinhua គិតមកត្រឹមខែមេសាឆ្នាំ២០១០ មានវត្តអារាមចំនួន ៤៣៩២ និងព្រះសង្ឃច្រើនជាង ៥ ម៉ឺនអង្គ ក្នុងប្រទេសកម្ពុជា។ បើយើងគិតពីសមាមាត្រភាគរយព្រះសង្ឃ និងប្រជាជនសរុប ១៣,៣៩៥,៦៨២ (NIS, 2008) គឺស្មើ ០.៤ %។
ម្យ៉ាងវិញទៀត ថវិកា ដែលត្រូវសាងសង់វិហារ និងកុដិ ក្នុងវត្ត នីមួយៗយ៉ាងហោចក៏ត្រូវចំណាយពី ២០ ទៅ ៣០ ម៉ឺនដុល្លារអាមេរិកដែរ ហើយបើយើងមានមហិច្ឆតាដើម្បីធ្វើទំនើបកម្មវត្តទាំងអស់ដែលមាន ស្រាប់ យ៉ាងហោចណាស់ក៏ត្រូវការថវិកាជិតមួយកោដិដុល្លារអាមេរិកដែរ។ ការសាងសង់ទៀតសោត ពពាក់ពពូនគ្នានៅតែតំបន់ជិតៗ ហើយតំបន់ឆ្ងាយៗ ជាពិសេសតំបន់ព្រំដែនដែលត្រូវការប្រជាពលរដ្ឋរស់នៅឲ្យបានច្រើន នោះ បែជាមិនសូវ មានទៅវិញ។
តើយើងទទួលបានអ្វីខ្លះ ពីការអភិវឌ្ឍបែបនេះ? ពិតណាស់ ប្រជាពលរដ្ឋ មានទីវត្តអារាមទូលាយស្អាតបាត សម្រាប់ជួបជុំគ្នាពេលមានបុណ្យទានម្ដងៗ។ តែបើក្រឡេកមើលព្រះសង្ឃមួយចំនួនតូច បានបង្ហាញភាពឡូយឆាយដាក់ប្រជាពលរដ្ឋ និងវាយឫកស្មើគហិបតី សម័យទុំទាវ ដែលនេះ ជាការខកចិត្តរបស់ពុទ្ធសាសនិក ដែលចំណាយអស់កម្លាំងញើសឈាម ដើម្បីឧបត្ថម្ភ វិស័យពុទ្ធសាសនា។ ម្យ៉ាងទៀត បើក្រឡេកមើលទៅព្រះសង្ឃតាមវត្តអារាមក្នុងក្រុងភ្នំពេញ គេនឹងឃើញព្រះសង្ឃក្មេងៗជាច្រើនដែលរវល់ជជែកតាមទូរស័ព្ទសាធា រណៈក្បែររបងវត្ត។ តាមការពិតទៅ វ័យ ១៨-៣៥ ឆ្នាំ គឺជាវ័យដ៏សស្រាក់សស្រាំក្នុងការងារ ដើម្បីប្រយោជន៍គ្រួសារនិងសង្គមជាតិ ហើយបើយើងសម្លឹងមើល សីលធម៌សង្គមខ្មែរបច្ចុប្បន្ន ដែលកំពុងធ្លាក់ចុះ រួមមានទាំងការរំលោភសេពសន្ថវ: (កាមកិលេស) ការសម្លាប់វាយតប់ ដែលករណីខ្លះត្រឹមតែមើលមុខគ្នានោះ វាប្រាសចាកនឹងសីលប្រាំ សម្រាប់ពុទ្ធសាសនិកទូទៅ។
តាមពិតទៅ យើងគួរតែមិនមានក្ដីបារម្ភ ពីបញ្ហាសីលធម៌សង្គមទេ ព្រោះយើងមានព្រះសង្ឃយ៉ាងច្រើន ដែលជាអ្នកប្រដៅសាសនា ក្នុងសង្គមយើង តែហេតុអ្វីបានជាបទល្មើសទាំងនេះ នៅតែកើតមានឡើង និងកំពុងបន្តកើនឡើង? ឬមួយក៏អ្វីដែលយើងបានចំណាយយ៉ាងច្រើននោះមិនមានប្រសិទ្ធភាព?
បច្ចេកវិទ្យាក្នុងអត្ថបទនេះ មិនសំដៅទៅលើព័ត៌មានវិទ្យានោះទេ តែយើងចង់ផ្ដោតទៅលើបច្ចេកវិទ្យា កសិកម្ម និងចំណីអាហារដែលដើរតួសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចជាតិ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា៖«យើងគួរតែអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មរបស់យើងឲ្យបានដូចប្រទេស ដទៃ។ បើយើងនឹកពីប្រទេសបារាំង យើងនឹងស្គាល់ស្រាទំពាំងបាយជូរពី Bordeaux ប្រូមា និងថ្លើមក្ងានដ៏ថ្លៃ»។
តើយើងត្រូវការអ្វី ដើម្បីឈានទៅដល់ការអភិវឌ្ឍផលិតផល និងផលិតកម្មជាទ្រង់ទ្រាយធំ?
ចម្លើយគឺ យើងត្រូវឆ្លងកាត់ការស្រាវជ្រាវនិងកែលម្អតាមបែបវិទ្យាសាស្ត្រនៅ ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ ឬមន្ទីរពិសោធន៍។
ឧទាហរណ៍ ប្រសិនបើយើងចង់ផលិតទឹកដោះគោ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក នៅប្រទេសកម្ពុជា ដែលមានអាកាសធាតុក្នុងតំបន់ត្រូពិកក្ដៅ-សើម យើងត្រូវប្រើពេលបង្កាត់ខ្វែងពូជគោទឹកដោះ និងពូជក្នុងស្រុក ដែលធន់នឹងស្រេ្តស ហើយបើយើងចង់បានសាច់គោ ដែលមានរសជាតិឆ្ងាញ់ ផលិតភាពខ្ពស់ ប្រើចំណីតិច យើងក៏ត្រូវបង្កាត់សម្រាំងពូជដោយត្រូវប្រើបច្ចេកទេស បង្កាត់សិប្បនិម្មិត ផ្ទេរអំប្រ៊ីយ៉ូ...។ល។ បើយើង ចង់បានពូជដំណាំ ដែលធន់នឹងភាពរាំងស្ងួត សត្វល្អិត ទិន្នផលខ្ពស់ គុណភាពល្អ យើងអាចប្រើបច្ចេកវិទ្យា Genetic Modified Organism (GMO) ការបណ្ដុះ ជាលិកា...។ល។
បច្ចេកវិទ្យាទាំងនេះ ក៏អាចប្រើដើម្បីការពារពូជសត្វកម្រនិងរុក្ខជាតិកម្រ ក្នុងប្រទេសកម្ពុជាបានដែរ។ តើយើងមានលទ្ធភាពពេញលេញសម្រាប់ការផ្លាស់ប្តូរនេះ ឬនៅ? ចមើ្លយគឺពិតជាមិនទាន់ទេ ហើយពិតណាស់ដើម្បីធើ្វវាបានយើងត្រូវការពេលវេលា ថវិកា ធនធានមនុស្ស និងទីកនែ្លង។
យើងមានមជ្ឈមណ្ឌលស្រាវជ្រាវ ឬមន្ទីរពិសោធន៍វិទ្យាសាស្រ្តតិចតួចណាស់ ខ្លះមិនដំណើរការទៀត បើតាមការប៉ាន់ស្មាន ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ ឬមន្ទីរពិសោធន៍វិទ្យាសាស្រ្ត ដោយបំពាក់ឧបករណ៍បរិក្ខារទំនើប អាចមានតមៃ្លថៃ្លជាងវត្តអារាម ពី ២ ទៅបីដង តែយើងក៏មិនត្រូវការរហូតដល់ទៅជិត ៥ ពាន់កនែ្លងនោះដែរ ត្រឹមតែ ១ ភាគ ៥០ នៃចំនួននេះ វាច្រើនពេកទៅហើយសម្រាប់កម្ពុជា។
បញ្ហាមួយទៀត ជម្រើសរបស់និសិ្សត សម្រាប់ការរៀនវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជាក៏មានតិចទៅទៀត ខណៈដែលកម្ពុជា ជាប្រទេសកសិកម្មស្រាប់។ ដូចដែលធ្លាប់ឮមកហើយ ឪពុកម្តាយ បានឲ្យដំបូន្មានទៅកូនសម្រាប់ការជ្រើសរើសរៀនវិស័យណា ដែលពេលចេញទៅធ្វើការ មានម៉ាស៊ីនត្រជាក់ មិនហាលថ្ងៃនិងភ្លៀង និងកាប់ គាស់ដី។
ជាលទ្ធផល រៀងរាល់ឆ្នាំ មាននិសិ្សតដែលបញ្ចប់ឧត្តមសិក្សាផ្នែកគ្រប់គ្រង ព័ត៌មានវិទ្យា ធនាគារ ដែលធ្វើការមិនប្រើជំនាញទាំងនេះ។ ដូច្នោះ ការកសាង និងបង្កើនចំនួនមជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍វិទ្យាសាស្រ្តជាភាពចាំបាច់ ដែលនឹងបង្កើតការងារបន្ថែមដល់និស្សិត និងជួយជំរុញស្តង់ដារ វិទ្យាសាស្រ្ត និងគុណភាពផលិតផល ដើម្បីប្រកួតប្រជែង ជាមួយប្រជាជាតិដទៃ។
សរុបសេចក្តីមក ការបង្កើនសន្ទុះការសាងសង់វត្តអារាម ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គួរតែមិនមានភាពចាំបាច់ ជាងការអភិវឌ្ឍ និងស្រាវជ្រាវវិទ្យាសាស្រ្ត លើផ្នែកកសិកម្មទេ។ សិស្ស និងនិសិ្សតក៏គួរតែមិនចាំបាច់បារម្ភ និងរារែកចំពោះការជ្រើសរើស និងប្រឡូកក្នុងវិស័យកសិកម្ម និងការស្រាវជ្រាវវិទ្យាសាស្រ្ត លើផ្នែកនេះដែរ។
វាជាខឿនសេដ្ឋកិច្ចដ៏ចម្បង របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត ហើយយើងគួរតែត្រៀមខ្លួន ពង្រឹងសមត្ថភាពបន្ថែមលើវិស័យនេះ ដែលយើងបានឈានជើងចូលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយនឹងឈានជើងចូលសមាគមសេដ្ឋកិច្ចអាស៊ាន (AEC) នាពេលខាងមុខ៕
ដោយ ប៉ែន មីរ៉ាន់ដា និស្សិតថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ New England នៅប្រទេសអូស្ដ្រាលី
13 comments:
Research Centers by Cambodians??? They don't understand what research is.
Cambodians are known as stupid creatures on the planet earth.
They keep building pagodas and more little kids becoming monks so they can get free food and free everything including money while the country is starving to death. The Buddhism made them Lazy and stupid going backward.
They claimed they built those ancient Temples, but the fact the Indian men (Hindu) who came to rule over them built those ancient temples not the barbaric Cambodians.
The Hindu built the Empire, but the stupid barbarian Buddhists destroyed.
You are a true world class ass-hole, 9:15 AM.
Mi Sampheung Tep Vong.
Or Ah Kteuy Tep Vong.
Prahorng Kdet Ah Tep Vong Krahou Hou !1
9:15,
You shouldn't insult your mother and her ancestors like that.
Your dad should slap the ignorance out of you!
After all, you are truly son of a bitch.
all of the above, cambodia should build them all, really. more schools, more research centers, more churches, more pagodas, more hospitals, more health clinics, more highways, more roads, bigger and better airports and seaports, etc, etc, you know. the more the better, really! god bless my country cambodia always.
អាក្ដបារាជិកសង្ឃយួនក្លែងក្លាយឥតសីល
អាសង្ឃឆ្កែឆ្កួត ញុះញង់ ទាំងពីរក្បាល......
stop feeding the lazy monkey in cambodia. they are fat and lazy. start to look at hunger children on the street.
10:47 AM
My ancestors were Hindu who built the empire and all the ancient temples. Yours were lazy Buddhists who destroyed Cambodia.
I am Hindu following my ancestors who built the empire. Yours was lazy Buddhist hijacker and destroyed my country.
what are the fuck two communist monkys doing here ?
it is the dog monk i never beleive that khmermonk motherfuckermonk i hope a day i will eat all yourmeat i hate it man fuck yourmother THEP VONG
i don"t beleive that thousant monk in cambodian let motherfucker tep vong action like that one day i will fire tep vong in myhand man and vietnamesemonk too ....are you happy now a day you will lose
To 9:15 AM,
We have heard WORSE, but from BETTER people.
It seems YOU already flushed your brain down the toilet !!!
Let's build research centers.
There are Khmer university professors, doctors, engineers, mathematicians, scientists, researchers, and the likes, especially abroad.
We will reverse the brain drain !!!
PhD in Mathematics
1:30pm
Do not insult somebody else 's religion.
If you do, it implies that YOU and your beleifs in your own religion are cheap !!!
Post a Comment