Friday, August 10, 2012

Those who fomented the coup against Sihanouk are almost all dead, learn that I-D-I-O-T-I-C Hun Xen!

Sek Sam Iet, the former warlord of Battambang under the Lon Nol regime, is now a stalwart of the CPP!!
ហ៊ុនសែន ជាកាកសំណល់ ខ្មែរក្រហម!!!
នាយករដ្ឋមន្ត្រី៖ អ្នក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច សីហនុ ចូល​រួម​បក្ស​សមរង្ស៊ី

ក្នុង​​ឱកាស​ឆ្លើយ​តប​តាម​សំណើ​របស់​សមាជិក​សភា​របស់​គណបក្ស​ប្រឆាំង​អំពី​បញ្ហា​ព្រំដែន នៅ​ថ្ងៃ​៩ សីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ថា ក្រុម​អ្នក​នយោបាយ​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ នរោត្តម សីហនុ កាល​ពី​ឆ្នាំ​១៩៧០ នោះ បច្ចុប្បន្ន​នេះ​នៅ​មាន​សេសសល់ ហើយ​ពួកគេ​កំពុង​ចូល​រួម​ជាមួយ​គណបក្ស សម រង្ស៊ី (sic!)

2012-08-09
ដោយ សេក បណ្ឌិត
Radio Free Asia

លោក ហ៊ុន សែន បាន​ហៅ​ក្រុម​អ្នក​នយោបាយ​ទាំអ​នោះ ថា​ជា​ពួក​កាកសំណល់ ហើយ​ពួកគេ​កំពុង​ចម្លង​ចូល​គណបក្ស​ប្រឆាំង សម រង្ស៊ី ហើយ​បាន​ព្យាយាម​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​លេស រួច​បាន​ទម្លាក់​កំហុស ឬ​ចោទ​លោក (ហ៊ុន សែន) ថា​បាន​កាត់​ដី​ទៅ​ឲ្យ​វៀតណាម។ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រៀប​ប្រដូច​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​​ពេល​នេះ​ទៅ​នឹង​សម័យ​ លោក​សេនាប្រមុខ លន់ នល់ ដឹក​នាំ​ប្រទេស​ក្នុង​ឆ្នាំ​១៩៧០ ដែល​បាន​ចោទ​សម្ដេច នរោត្តម សីហនុ ដែល​កាល​នោះ​ជា​ប្រមុខ​រដ្ឋ​ថា ព្រះអង្គ​បាន​លក់​ដី​ឲ្យ​វៀតណាម ខាង​ជើង ដូច​គ្នា​នៅ​ពេល​នេះ​ដែរ។ លោក ហ៊ុន សែន៖ «មូលហេតុ​នេះ ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​នៃ​ការ​ទម្លាក់​សម្ដេច សីហនុ នៅ​ឆ្នាំ​១៩៧០។ គេ​ថា សម្តេច សីហនុ លក់​ដី​ឲ្យ​យៀកកុង ឬ​យួន យុទ្ធសាស្ត្រ​បែប​នេះ​កំពុង​ធ្វើ​នៅ​ពេល​នេះ​ទៀត​ហើយ»។

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា ក្រុម​រិះគន់​បញ្ហា​ព្រំដែន​នេះ កំពុង​ប្រើ​យុទ្ធសាស្ត្រ​ព្រួយ​មួយ​បាញ់​បាន​សត្វ​ពីរ៖ «អស់​លោក​មិន​ត្រឹម​តែ​វាយ​ខ្ញុំ​ទេ...! អស់​លោក​ចង់​វាយ​ដល់​អតីត​ព្រះមហាក្សត្រ ហើយ​និង​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ទៀត ដើម្បី​រក្សា​ភាព​ស្រប​ច្បាប់ និង​មូលហេតុ​សមស្រប​នៃ​រដ្ឋ​ប្រហារ ១៨ មីនា ​ឆ្នាំ​១៩៧០ ពេល​នោះ​គេ​រហូត​តាក់​តែង​ជា​បទ​ចម្រៀង​ទៀត...»។

ទាក​ទង​បញ្ហា​នេះ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៩ សីហា ថា អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​ថ្លែង​មក​នេះ ជា​ក្ដី​ព្រួយ​បារម្ភ​របស់​លោក​ពាក់ព័ន្ធ​នឹង​រឿង​អតីតកាល ហើយ​នាយករដ្ឋមន្ត្រី​មិន​គប្បី​ភ្ជាប់​រឿង​អតីតកាល​មក​នឹង​រឿង​បច្ចុប្បន្ន​នោះ ដោយ​ចោទ​គណបក្ស​ប្រឆាំង​នោះ​ទេ»។

សម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ អាច​ធ្វើ​ឲ្យ​ចំណេញ​នយោបាយ​ទៅ​ខាង​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច។ ប៉ុន្តែ​បរិយាកាស​បែប​នេះ​វា​អាច​ជំរុញ​ឲ្យ​សង្គម​ខ្មែរ​មាន​ការ​បែកបាក់ ឬ​ក៏​ផ្ទុយ​ពី​គោល​ការ​បង្រួប​បង្រួម​ជាតិ និង​ឯកភាព​ជាតិ។

លោក កែម ឡី៖ «ខ្មែរ​យើង​ច្រើន​តែ​អ៊ីចឹង កាល​ណា​បាន​កាន់​អំណាច​ហើយ តែង​តែ​វាយ​ប្រហារ​អ្នក​មុនៗ ខ្ញុំ​មិន​បាន​គិត​ថា អ្នក​របប​មុនៗ​ជា​អ្នក​កាក​សំណល់​ទេ ឬ​មួយ​ជា​អ្នក​មិន​ល្អ​នោះ​ទេ ទោះ​បី​ក្នុង​ចំណោម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ក៏ដោយ ពីព្រោះ​អី​រដ្ឋ​ប្រហារ​មួយៗ​សុទ្ធ​តែ​មាន​មូលហេតុ​ធំៗ​ច្រើន»។

សង្គម​គ្រួសារ​ខ្មែរ​ចាប់​ផ្ដើម​បែក​បាក់​ធ្ងន់ធ្ងរ​នៅ​ក្រោយ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច សីហនុ នៅ​ដើម​ទសវត្សរ៍​​ឆ្នាំ​១៩៧០ ដោយ​របប​សាធារណរដ្ឋ​ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់។ នៅ​ក្រោយ​ឆ្នាំ​១៩៧០ កម្ពុជា​ក៏​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ និង​បាន​អូស​បន្លាយ​រហូត​មកដល់​អំឡុង​ឆ្នាំ​១៩៩៩៕

4 comments:

Anonymous said...

Oh God, during Lon Nol regime I have always respected to this former Gen. but now he sell his head for Hn Sen (Vietnam's puppet). Now he is very cheap for all Khmers.

Anonymous said...

He is a prostitute politician like Chang Song.

Anonymous said...

he's smart man because it's about unity, ok! stop being ignorant and stupid forever, ok! cambodia wants unity, not fighting forever, ok!wake up already before people grow old and die from natural causes, etc, ok!

Kick ah Yuon Samrae Hun Xen out from Cambodia said...

Madame Viet Cong 12:23 PM
Ah Hun Xen is a unity for Yuon not for Khmers. Ah Samrae chhkae Chhkourt Hun Xen is not Khmer but a yuon spy put in power by ah evil Yuon like you madame Viet cong or I should say ah/mee Yuon aka kampucheachun@camdisc.hanoi