លោក សុភ័ណ្ឌ(កាន់ក្បាលមីក្រូ)ក្នុងការតវ៉ាទាមទារឲ្យដោះលែងលោកសូណង់ដូ ពីសប្តាហ៍មុន។ រូបថត លីណា |
Monday, 08 October 2012
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ មេដឹកនាំចលនាយុវជនគណបក្ស សមរង្ស៊ី បានព្រមានថា នឹងដឹកនាំធ្វើបាតុកម្មធំ មួយនៅចុងខែនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងរដ្ឋសភា ធ្វើការផ្លាស់ប្តូរសមាសភា ពដឹកនាំ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត គ.ជ.ប និងទាមទារឲ្យដាក់បញ្ចូលថ្ ងៃទី ២៣ តុលា ទៅក្នុងថ្ងៃបុណ្យជាតិវិញ។
លោក សួង សុភ័ណ្ឌ ប្រធានគណៈកម្មាធិការប្រតិបត្ តិនៃចលនាយុវជនគណបក្ស សម រង្ស៊ី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា លោកនឹងដាក់លិខិតមួយទៅសាលា រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ដើម្បីជម្រាបអំពីការប្រមូល ផ្តុំគ្នា របស់ចលនាយុវជនគណបក្សសម រង្ស៊ី នៅថ្ងៃទី២៣ តុលា នៅសួនសេរីភាព និងការដើរហែក្បួនទៅសភាជា តិ ដើម្បីដាក់ញត្តិមួយ ទៅស្ថាប័នកំពូលនេះ ស្នើសុំឲ្យដាក់បញ្ចូលថ្ងៃ ទី ២៣ តុលា ជាថ្ងៃបុណ្យជាតិ វិញ និងទាមទារឲ្យក្រសួងមហាផ្ទៃ ធ្វើការរៀបចំឡើងវិញ នូវប្រព័ន្ធ និងសមាសភាពដឹកនាំ គ.ជ.ប ដោយលោកអះអាងថា គ.ជ.ប ត្រូវបានគេមើលឃើញថា មិនឯករាជ្យ។
លោក សួង សុភ័ណ្ឌ បានថ្លែងថា៖ «ថ្ងៃទី ២៣ តុលា ក៏ត្រូវបានដាក់បញ្ចូលជា ថ្ងៃបុណ្យជាតិផងដែរ ប៉ុន្តែយើងមិនដឹងថា ហេតុអ្វី បានជាក្រោយមក រដ្ឋាភិបាល និងសភា យកថ្ងៃទី ២៣ តុលា នេះចេញពីថ្ងៃបុណ្យជាតិវិ ញ»។លោកបន្តថា៖ «ហេតុដូច្នេះយើងទាមទារឲ្យ រដ្ឋាភិបាលគោរពថ្ងៃ ដែលកម្ពុជាបានចុះកិច្ចព្ រមព្រៀងបញ្ចប់ជម្លោះ រវាងខ្មែរនឹងខ្មែរ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ នេះឡើងវិញ»។
លោកសួង សុភ័ណ្ឌ សង្ឃឹមថា នឹងមានយុវជនចំនួន១០០០ នាក់ នឹងចូលរួមក្នុងបាតុកម្មនេ ះ ដោយលោកសំអាងថា ពួកគេ មានការឈឺចាប់ បន្ទាប់ពីគ្រួសាររបស់ពួកគេ ត្រូវបានបណ្តេញចេញពីដី របស់ខ្លួន ហើយដីរបស់ឪពុកម្តាយរបស់ពួ កគេក្នុងខេត្តមួយចំនួន ត្រូវបានរំលោភយក ដោយសេដ្ឋី និងមន្រ្តីជាន់ខ្ពស់មួយចំ នួន។ លោក សួង សុភ័ណ្ឌ បន្តថា៖ «ប្រសិនបើរដ្ឋាភិបាល មិនព្រមផ្លាស់ប្តូរសមាសភាព គ.ជ.ប ទេ យើងនឹងធ្វើបាតុកម្មធំមួយ ក្នុងមួយខែម្តង រហូតដល់កៀកថ្ងៃបោះឆ្នោត»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្ នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្ បាយលម្អិតទេ ដោយថ្លែងថា លោករង់ចាំមើលលិខិតពី លោក សួង សុភ័ណ្ឌ ជាមុនសិន ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើការហែក្បួន ឬបាតុកម្មនោះ មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ នោះផែនការរបស់លោក សួង សុភ័ណ្ឌ អាចបន្តទៅមុខបាន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការធ្វើ អត្ថាធិប្បាយបានទេកាលពីម្ សិលមិញ៕
2 comments:
បច្ចុប្បន្ននេះពលរដ្ឋខ្មែរត្រូវតែដឹងគ្រប់គ្នាហើយថា ពួកក្បត់ហ៊ុន សែន និងពួកអាស្តាចម៍សុទ្ធសឹងជាពួកក្បត់ជាតិ ជាពួកកញ្ជៈយួននិងជាពួកបំរើកុម្មុយនិស្តយួនហាណូយ ចុៈហេតុដូចម្តេចបានជាអនុប្រធានលោក សូណង់ដូនិងអ្នកគាំទ្រទាំងនោះនាំគ្នាដាក់ញត្តិទៅថ្វាយអោយពួកវាជួយអីទៀត បើពួកវាសុទ្ធតែជាក្រុមចោរដូចគ្នានោះ បងប្អូនត្រូវនាំគ្នាដាក់ញត្តិអោយខាងអន្តរជាតិជួយគាត់វិញបានត្រូវសាច់រឿង។
Suong Sophorn,
You are truly a brave Khmer hero.
Your reputation and legacy will last forever.
Cambodia will not die because it has so many patriotic persons like you.
Post a Comment