Wednesday, October 10, 2012

ធំ អាកោៗ ទទួល​ស្គាល់​ថា ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿង​នយោបាយ

ក្រុម​អ្នក​គាំ​ទ្រ​​ ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ។ រូបថត ជីវ័ន

អ្នក​គាំទ្រ​ទូល​សុំ​ព្រះមហាក្សត្រ ឲ្យ​ជួយ​ដោះ​លែង​លោក ម៉ម សូណង់ដូ

Tuesday, 09 October 2012
មាស សុខ​ជា
The Phnom Penh Post

ភ្នំពេញៈ សមាជិក​សមាគម​អ្នក ប្រជាធិបតេយ្យ​ប្រមាណ ១០០ នាក់ បាន​យក​ញត្តិ ភ្ជាប់​ជា​មួយ​ស្នាម​មេ​ដៃ ប្រជា​ពលរដ្ឋ​ជាង ១៤ ម៉ឺន​នាក់ ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​សម្តេចឪ នរោត្តម សីហនុ ដើម្បី​ទូល​សុំ​ឲ្យ​ក្សត្រ​ទាំង​ពីរ​ព្រះ​អង្គ ជួយ​ព្រះរាជ​អន្តរាគមន៍ ដោះ​លែង​លោក ម៉ម សូណង់ដូ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ។

លោក​ស្រី ហួន ផាន់ណារី អគ្គលេខាធិការ​រង​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ថ្លែង​នៅ​មុខ​ព្រះ​បរមរាជវាំង បន្ទាប់​ពី​ដាក់​ញត្តិ កាល​ពី​ម្សិលមិញ​ថា៖ «​ប្រទេស​របស់​យើង​មាន​ព្រះមហាក្សត្រ។ យើង​សង្ឃឹម​ថា ព្រះ​មហាក្សត្រ នឹង​ជួយ​អន្តរាគមន៍​ដោះ​លែង​គាត់។ នេះ​មិន​មែន​ជា​សំណើ​សុំ​លើក​លែង​ទោស​ទេ តែ​ជា​សំណើ​សុំ​ជួយដោះ​លែង ព្រោះ​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ»។ លោក​ស្រី បាន​បន្ថែម​ថា បន្ទាប់​ពី​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ព្រះ​បុរមរាជវាំង​អស់​កន្លះ​ម៉ោង មក លោក​ស្រី ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង ហើយ​មន្រ្តី​រាជវាំង​ពីរ-បី​នាក់ បាន​មក​ជួប​លោក​ស្រី ហើយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ គឺ​លោក ឡាំង ចំណាប់ បាន​ទទួល​យក​ញត្តិ និង​ស្នាម​មេដៃ​ពី​លោក​ស្រី ដោយ​សន្យា​ថា គាត់​នឹង​យក​ស្នាម​មេដៃ និង​ញត្តិ​ទាំង​នេះ ថ្វាយ​ព្រះ​មហាក្សត្រ។


ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថ ធម្មិ កោ លេខា​ផ្ទាល់​របស់​សម្តេច​ឪ បាន​មាន​បន្ធូល​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ទទួល​ស្គាល់​ថា ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿង​នយោបាយ។ ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ មាន​បន្ទូល​ថា​៖ «នរណា ក៏​ដឹង​ដែរ​ថា ករណី​របស់​លោក ម៉ម សូណង់​ដូ គឺ​ជា​រឿង​នយោបាយ។ ដូច្នេះ ព្រះ​មហាក្សត្រ មិន​ជ្រៀត​ជ្រែក​ក្នុង​ករណី​នយោបាយ​ទេ​។ ព្រះ​មហាក្សត្រ អាច​ដោះ​លែង​ល្គឹក​ណាលោក ម៉ម សូណង់ដូ មាន​កិច្ច​ព្រមព្រៀង​ជាមួយ រាជរដ្ឋាភិបាល​។ ប្រសិន​បើ​គ្មាន​ការ​ចរចា​រវាង​លោក ម៉ម សូណង់​ដូ និង​រាជ​រដ្ឋាភិបាល​ទេ ព្រះមហាក្សត្រ​ ពិត​ជា​មិន​មាន​សិទ្ធិ​ដោះ​លែង ​(ម៉ម សូណង់ដូ)​ទេ​»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា​ រឿង​លោក​ម៉ម សូណង់​ដូ នឹង​ត្រូវ​ធ្លាក់​ដល់​សាលាឧទ្ធរណ៍ ហើយ​ខាង​អ្នក​គាំ​ទ្រ​គាត់ ​មិន​គួរ​ដោះស្រាយ​តាម​រយៈ​ការ​តវ៉ា​តាម​ផ្លូវ​ឡើយ។ លោក​និយាយ​ថា៖ « តុលាការ ​នៅ​តែ​បន្ត​នីតិវិធី ឲ្យ​គេ​ឆ្លើយ​ឆ្លង​តាម​អង្គហេតុ និង​អង្គ​ច្បាប់​។ ដូច្នេះ​ការ​ធ្វើ​បាតុកម្ម​តាម​ចិញ្ចើម​ថ្នល់​ មិនមែន​ជា​ការ​ដោះ​ស្រាយ​ដោយ​យុត្តិធម៌​ទេ គួរ​តែ​រក​មេធាវី​ដែល​ពូកែ ដើម្បី​តទល់​ក្តី​ ក្នុង​តុលាការ​ឧទ្ធរណ៍​»។

ប្រធាន​វិទ្យុ​សំបុក​ ឃ្មុំ​ លោក ម៉ម សូណង់​ដូ ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ ២០​ ឆ្នាំ​កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា​នេះ ​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ចោទ​ដែល​ថា​ ជា​មេ​គំនិត​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ​។ ការ​ផ្តន្ទាទោស លោក សូណង់​ដូ ត្រូវ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហ​គមន៍​អន្តរ​ជាតិ​ ក្នុង​នោះ​ក៏​មាន​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺ​រ៉ុប​ផង​ដែរ​ដោយ​លើក​ឡើង​ថា ករណី​លោក​សូណង់ដូ​តុលាការ​មិន​មាន​ភស្តុតាង​សមរម្យ​ណា​មួយ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ ឬ​ដាក់​ទោស​គាត់​ឡើយ​ហើយ​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​ការ​ដោះ​លែង​ជា​បន្ទាន់​៕ NR

រាយការណ៍​បន្ថែម​ឆាយ ច័ន្ទនីដា

5 comments:

Anonymous said...

បច្ចុប្បន្ននេះពលរដ្ឋខ្មែរត្រូវតែដឹងគ្រប់គ្នាហើយថា ពួកក្បត់ហ៊ុន សែន និងពួកអាស្តាចម៍សុទ្ធសឹងជាពួកក្បត់ជាតិ ជាពួកកញ្ជៈយួននិងជាពួកបំរើកុម្មុយនិស្តយួនហាណូយ ចុៈហេតុដូចម្តេចបានជាអនុប្រធានលោក សូណង់ដូនិងអ្នកគាំទ្រទាំងនោះនាំគ្នាដាក់ញត្តិទៅថ្វាយអោយពួកវាជួយអីទៀត បើពួកវាសុទ្ធតែជាក្រុមចោរដូចគ្នានោះ បងប្អូនត្រូវនាំគ្នាដាក់ញត្តិអោយខាងអន្តរជាតិជួយគាត់វិញបានត្រូវសាច់រឿង។

Anonymous said...

There is no need to send any petition to the King of Cambodia. It usually ends up in the royal garbage can anyway. His Majesty will not do anything to upset PM Hun Sen even though a blatant injustice is committed on a daily basis in his Kingdom. His Majesty looks, but does not see and listens, but does not hear! He made a shameful decision to pardon a notorious and disgusting Russian pedophile without any hesitation, a decision that helps reduce his credibility as a living cool shade to and protector of his people to zero.

To go to His Majesty for intervention is to give Him more credit than he deserves!

In our modern time where the role of any King is being questioned, the King should earn the respect of his people by his brilliant and courageous actions which benefit the people of His Kingdom. Cambodians are perhaps the only people tolerant enough, or I should put it bluntly, foolish enough to call a man a tailor because his father and ancestors were once tailors and not because the man knows how to make good clothes!

Even a small child in the kingdom knows that the king lacks courage and wisdom and has chosen a path that has already dealt a deadly blow to his monarchical institution.

His Majesty has chosen to side with the government no matter what; therefore, it is illogical to present the petition against the government and its institutions to the Royal Palace.

Prince Sisowath Thomico should listen to his own words and asks himself why people should go to his beloved King if Mr. Mam Sonando can negotiate fairly and freely with PM Hun Sen to reach an agreement and after that he should reflect upon what he and his royal palace have done so far to deserve financial support and respect from the people of Cambodia.

Thou shall not exist for the sake of existence, but rather for an existence with a meaningful purpose as existence without a purpose is merely a journey without direction at the mercy of the blowing wind.

Pissed Off

Anonymous said...

សូមគាំទ្រលោក6:14 AM, very good comments! good..

Anonymous said...






ស្ដេចខ្មែរស៊ីអាចម៍ឆ្កែយួន ពឹងវាបានប្រយោជន៍អ្វី។

Anonymous said...

ចុះហេតុអ្វីបានជាស្ដេចខ្មែរ ចេញមុខធ្វើអន្តរាគមន៍
ចំពោះរឿងក្ដី​របស់អាសេដ្ឋីរុស្ស៊ី រំលោភកូនក្មេង?