ក្រុមអ្នកគាំទ្រ ទាមទារឲ្យដោះលែងលោកម៉ម សូណង់ដូ។ រូបថត ជីវ័ន |
អ្នកគាំទ្រទូលសុំព្រះមហាក្សត្រ ឲ្យជួយដោះលែងលោក ម៉ម សូណង់ដូ
Tuesday, 09 October 2012
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ សមាជិកសមាគមអ្នក ប្រជាធិបតេយ្យប្រមាណ ១០០ នាក់ បានយកញត្តិ ភ្ជាប់ជាមួយស្នាមមេដៃ ប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់ ដាក់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី និងសម្តេចឪ នរោត្តម សីហនុ ដើម្បីទូលសុំឲ្យក្សត្រទាំងពីរព្រះអង្គ ជួយព្រះរាជអន្តរាគមន៍ ដោះលែងលោក ម៉ម សូណង់ដូ ដែលត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ។
លោកស្រី ហួន ផាន់ណារី អគ្គលេខាធិការរងនៃសមាគមអ្នកប្រជាធិបតេយ្យ បានថ្លែងនៅមុខព្រះបរមរាជវាំង បន្ទាប់ពីដាក់ញត្តិ កាលពីម្សិលមិញថា៖ «ប្រទេសរបស់យើងមានព្រះមហាក្សត្រ។ យើងសង្ឃឹមថា ព្រះមហាក្សត្រ នឹងជួយអន្តរាគមន៍ដោះលែងគាត់។ នេះមិនមែនជាសំណើសុំលើកលែងទោសទេ តែជាសំណើសុំជួយដោះលែង ព្រោះគាត់មិនបានធ្វើអ្វីខុសឡើយ»។ លោកស្រី បានបន្ថែមថា បន្ទាប់ពីបានប្រមូលផ្តុំនៅមុខព្រះបុរមរាជវាំងអស់កន្លះម៉ោង មក លោកស្រី ត្រូវបានគេអនុញ្ញាតឲ្យចូលក្នុងបរិវេណព្រះបរមរាជវាំង ហើយមន្រ្តីរាជវាំងពីរ-បីនាក់ បានមកជួបលោកស្រី ហើយម្នាក់ក្នុងចំណោមពួកគេ គឺលោក ឡាំង ចំណាប់ បានទទួលយកញត្តិ និងស្នាមមេដៃពីលោកស្រី ដោយសន្យាថា គាត់នឹងយកស្នាមមេដៃ និងញត្តិទាំងនេះ ថ្វាយព្រះមហាក្សត្រ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិ កោ លេខាផ្ទាល់របស់សម្តេចឪ បានមានបន្ធូលកាលពីថ្ងៃម្សិលមិញដោយទទួលស្គាល់ថា ករណីរបស់លោក ម៉ម សូណង់ដូ គឺជារឿងនយោបាយ។ ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា៖ «នរណា ក៏ដឹងដែរថា ករណីរបស់លោក ម៉ម សូណង់ដូ គឺជារឿងនយោបាយ។ ដូច្នេះ ព្រះមហាក្សត្រ មិនជ្រៀតជ្រែកក្នុងករណីនយោបាយទេ។ ព្រះមហាក្សត្រ អាចដោះលែងល្គឹកណាលោក ម៉ម សូណង់ដូ មានកិច្ចព្រមព្រៀងជាមួយ រាជរដ្ឋាភិបាល។ ប្រសិនបើគ្មានការចរចារវាងលោក ម៉ម សូណង់ដូ និងរាជរដ្ឋាភិបាលទេ ព្រះមហាក្សត្រ ពិតជាមិនមានសិទ្ធិដោះលែង (ម៉ម សូណង់ដូ)ទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា រឿងលោកម៉ម សូណង់ដូ នឹងត្រូវធ្លាក់ដល់សាលាឧទ្ធរណ៍ ហើយខាងអ្នកគាំទ្រគាត់ មិនគួរដោះស្រាយតាមរយៈការតវ៉ាតាមផ្លូវឡើយ។ លោកនិយាយថា៖ « តុលាការ នៅតែបន្តនីតិវិធី ឲ្យគេឆ្លើយឆ្លងតាមអង្គហេតុ និងអង្គច្បាប់។ ដូច្នេះការធ្វើបាតុកម្មតាមចិញ្ចើមថ្នល់ មិនមែនជាការដោះស្រាយដោយយុត្តិធម៌ទេ គួរតែរកមេធាវីដែលពូកែ ដើម្បីតទល់ក្តី ក្នុងតុលាការឧទ្ធរណ៍»។
ប្រធានវិទ្យុសំបុក ឃ្មុំ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ហើយត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំកាលពីថ្ងៃទី ១ ខែតុលានេះ ពាក់ព័ន្ធទៅនឹងបទចោទដែលថា ជាមេគំនិតក្នុងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។ ការផ្តន្ទាទោស លោក សូណង់ដូ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ក្នុងនោះក៏មានប្រទេសបារាំង សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបផងដែរដោយលើកឡើងថា ករណីលោកសូណង់ដូតុលាការមិនមានភស្តុតាងសមរម្យណាមួយ ដើម្បីធ្វើការចោទប្រកាន់ ឬដាក់ទោសគាត់ឡើយហើយបានអំពាវនាវឲ្យធ្វើការដោះលែងជាបន្ទាន់៕ NR
រាយការណ៍បន្ថែមឆាយ ច័ន្ទនីដា
5 comments:
បច្ចុប្បន្ននេះពលរដ្ឋខ្មែរត្រូវតែដឹងគ្រប់គ្នាហើយថា ពួកក្បត់ហ៊ុន សែន និងពួកអាស្តាចម៍សុទ្ធសឹងជាពួកក្បត់ជាតិ ជាពួកកញ្ជៈយួននិងជាពួកបំរើកុម្មុយនិស្តយួនហាណូយ ចុៈហេតុដូចម្តេចបានជាអនុប្រធានលោក សូណង់ដូនិងអ្នកគាំទ្រទាំងនោះនាំគ្នាដាក់ញត្តិទៅថ្វាយអោយពួកវាជួយអីទៀត បើពួកវាសុទ្ធតែជាក្រុមចោរដូចគ្នានោះ បងប្អូនត្រូវនាំគ្នាដាក់ញត្តិអោយខាងអន្តរជាតិជួយគាត់វិញបានត្រូវសាច់រឿង។
There is no need to send any petition to the King of Cambodia. It usually ends up in the royal garbage can anyway. His Majesty will not do anything to upset PM Hun Sen even though a blatant injustice is committed on a daily basis in his Kingdom. His Majesty looks, but does not see and listens, but does not hear! He made a shameful decision to pardon a notorious and disgusting Russian pedophile without any hesitation, a decision that helps reduce his credibility as a living cool shade to and protector of his people to zero.
To go to His Majesty for intervention is to give Him more credit than he deserves!
In our modern time where the role of any King is being questioned, the King should earn the respect of his people by his brilliant and courageous actions which benefit the people of His Kingdom. Cambodians are perhaps the only people tolerant enough, or I should put it bluntly, foolish enough to call a man a tailor because his father and ancestors were once tailors and not because the man knows how to make good clothes!
Even a small child in the kingdom knows that the king lacks courage and wisdom and has chosen a path that has already dealt a deadly blow to his monarchical institution.
His Majesty has chosen to side with the government no matter what; therefore, it is illogical to present the petition against the government and its institutions to the Royal Palace.
Prince Sisowath Thomico should listen to his own words and asks himself why people should go to his beloved King if Mr. Mam Sonando can negotiate fairly and freely with PM Hun Sen to reach an agreement and after that he should reflect upon what he and his royal palace have done so far to deserve financial support and respect from the people of Cambodia.
Thou shall not exist for the sake of existence, but rather for an existence with a meaningful purpose as existence without a purpose is merely a journey without direction at the mercy of the blowing wind.
Pissed Off
សូមគាំទ្រលោក6:14 AM, very good comments! good..
ស្ដេចខ្មែរស៊ីអាចម៍ឆ្កែយួន ពឹងវាបានប្រយោជន៍អ្វី។
ចុះហេតុអ្វីបានជាស្ដេចខ្មែរ ចេញមុខធ្វើអន្តរាគមន៍
ចំពោះរឿងក្ដីរបស់អាសេដ្ឋីរុស្ស៊ី រំលោភកូនក្មេង?
Post a Comment