តើកត្តាអ្វីខ្លះដែលនាំឲ្យកម្ពុជាចាញ់ឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំង បានទទួលស្គាល់ថា
កម្ពុជាចាញ់ឆ្នោត
នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
នៅថ្ងៃទី១៨ ខែតុលា
ដោយសារកម្ពុជានៅមានបញ្ហាខ្វះចន្លោះមួយចំនួន
ដែលត្រូវបំពេញបន្ថែម ឬកែលំអនៅថ្ងៃអនាគត
មុននឹងស្នើសុំជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាថ្មីទៀតនោះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា
សូមអរគុណប្រទេសមួយចំនួន ដែលបានបោះឆ្នោតគាំទ្រកន្លងមកនេះ។
កម្ពុជា បានឈ្នះនៅក្នុងការបោះឆ្នោតនៅជុំទី១
ប៉ុន្តែបានចាញ់នៅជុំទី២ ដូច្នេះកម្ពុជា មិនបោះបង់ចោលការព្យាយាម
ឬអស់សង្ឃឹមទេ។
លោក ខៀវ កាញារីទ្ធបានចាត់ទុកថា
ការចាញ់ឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ
គឺជាមេរៀនសំខាន់មួយ ដើម្បីឲ្យកម្ពុជាកែលំអ
និងបង្កើនសមត្ថភាពនៅថ្ងៃអនាគត
ហើយរដ្ឋាភិបាលថ្មីនឹងព្យាយាមសម្រាប់អាណត្តិក្រោយៗទៀត
ដើម្បីឲ្យកម្ពុជា
ក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ
សហប្រជាជាតិ។
សេចក្តីរាយការណ៍នានា បានឲ្យដឹងថា ប្រទេសកម្ពុជា ប៊ូតង់ និងប្រទេសហ្វាំងឡង់ (បាន
បរាជ័យក្នុងការបោះឆ្នោតសម្ងាត់នោះ
ប៉ុន្តែប្រទេសអូស្ត្រាលី
លុចហ្សំបួរ កូរ៉េខាងត្បូង រ្វ៉ាន់ដា
និងប្រទេសអាហ្សង់ទីន បានឈ្នះឆ្នោតក្លាយជាសមាជិកមិនអចិន្ត្រៃយ៍
នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
សម្រាប់អាណត្តិឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤។
ការបោះឆ្នោតនោះ គឺធ្វើឡើងចំនួន ២ជុំ កាលពីថ្ងៃទី១៨ ខែតុលា
ឆ្នាំ២០១២ កន្លងទៅនេះ។ ប្រទេសដែលបានឈ្នះឆ្នោតនោះ
គឺទទួលបានសំឡេងគាំទ្រចំនួន ២ភាគ៣ ពីសមាជិកអង្គការសហប្រជាជាតិ ចំនួន
១៩៣ប្រទេស។
សម រង្ស៊ី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស និងជាតំណាងរាស្ត្រ
បានមានប្រសាសន៍ថា នេះជាមេរៀនសំខាន់មួយឲ្យកម្ពុជា
កែសម្រួលបញ្ហាដែលនៅខ្វះខាត។ នេះបង្ហាញឲ្យឃើញថា
យើងនៅមានចំណុចខ្វះខាតជាច្រើន ជាពិសេស គឺការគោរពសិទ្ធិមនុស្ស
ការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតឲ្យបានត្រឹមត្រូវ
សេរី និងយុត្តិធម៌ ការលុបបំបាត់នូវអំពើអយុត្តិធម៌
ការកែទម្រង់ប្រព័ន្ធតុលាការ។ ចំណុចខ្វះខាតទាំងអស់នេះហើយ
ដែលធ្វើឲ្យកម្ពុជា មិនទទួលបានការគាំទ្រគ្រប់គ្រាន់
ក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នេះ។ យើងត្រូវតែមានការកែទម្រង់
ដើម្បីឲ្យមានការទទួលស្គាល់ពេញទំហឹងពីអ
ង្គការសហប្រជាជាតិ ក៏ដូចជា សហគមន៍អន្តរជាតិដែរ។
នៅមុនការបោះឆ្នោតនោះមួយថ្ងៃ អង្គការឃ្លាំមើលបរិស្ថានពិភពលោក (Global Witness)
បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែតុលា ថា កម្ពុជា
មិនគប្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍
របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ
នៅគ្រាដែលមានការរីករាលដាល នៃការរំលោភសិទ្ធិមនុស្ស
ការរឹបអូសយកដីធ្លី និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់
ជាដើម៕
No comments:
Post a Comment