នេះជាការបញ្ជាក់ឲ្យឃើញថា ពួក ហ៊ុន សែន គោរពតាមព្រះរាជបណ្តាំរបស់អតីតព្រះមហាក្សត្រដូចដែល ហ៊ុនសែន បានសន្យាចំពោះមុខព្រះបរមសពឬ?
ទិត្យ សុធា
www.akt-media.com
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា
នៅកម្ពុជាពុំមានអ្នកទោសនយោបាយ
ដែលកំពុងជាប់នៅក្នុងពន្ធនាគារទេ
ហើយក៏គ្មានអ្នកទោសនយោបាយ
ត្រូវដោះលែងដែរ សូម្បីតែម្នាក់។
កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ
បានមានបន្ទូលតាមវិទ្យុបរទេសមួយ ដែលផ្សាយជាខេមរភាសា ថា សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
គួរតែធ្វើការដោះលែងអ្នកទោសនយោបាយ ដើម្បីការផ្សះផ្សា
និងការបង្រួបបង្រួមជាតិខ្មែរ
ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស
កំពុងតែចូលរួមកាន់មរណទុក្ខ
ចំពោះព្រះបរមសពរបស់ព្រះមហាវីរក្ស
ត្រ។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ លោក ទិត សុធា
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា
ប្រជាពលរដ្ឋខ្មែរទាំងអស់
ដែលមិនប្រកាន់និន្នាការនយោបាយ ត្រូវតែចូលរួមដោយស្មោះស
ជាមួយនឹងការគោរពព្រះបរមសព របស់ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម
សីហនុ ដោយចៀសវាងយកឱកាសបុណ្យព្រះសព
ដើម្បីកេងចំណេញនយោបាយ។លោកបញ្ជាក់ថា
“សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា អត់មានអ្នកទោសនយោបាយទេ
គឺសុទ្ធតែជាអ្នកទោស ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ”
ដូច្នេះអ្វីៗត្រូវតែអនុវត្តទៅតាមច្បាប់នៃប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងនៅក្នុងលិខិតរបស់លោក ចេញពីកន្លែងនិរទេសខ្លួននៅក្រៅ ប្រទេស ផ្ញើទូលថ្វាយព្រះមហាក្សត្រ និងផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដោយបានលើកឡើងថា លោកមានសេចក្តីរន្ធត់ និងក្រៀមក្រំយ៉ាងខ្លាំង ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ៕

4 comments:
I'm not SRP but I'm Khmer loving all Khmers and have always respected to the former King. I personally have never don't understand what Ah lorp Tith Sotea speak about! You're dump stupid to say that Cambodia have not political prisoners, which school that you have learned to lie like this ?
យកឱកាសបុណ្យព្រះសព
ដើម្បីកេងចំណេញនយោបាយគឺ អាគណបក្សប្រជាជន អាខ្វាក់ហ៊ុន សែន(អាCPPយួនយៀកកុង)នេះតែម្តង។
Sam Rainsy's political career in Cambodia is dead. Long live Sam Rainsy.
Ah La BO YO Tith Sothea koun Ah Tith Saroun nis,vea khom pros for his small bussiness te
Post a Comment