Saturday, October 20, 2012

ស​មរ​ង្ស៊ី​ ​មិ​ន​​មែ​ន​​​​ជា​​​អ្ន​​​ក​​ទោ​​ស​ន​​យោ​​បា​​​យ​​​ ​​​ដែ​​ល​ត្រូ​​​វ​​ដោះ​​​លែ​​​ង​​ក្នុ​​​ង​​​ពិ​​​ធី​​​បុ​​ណ្យ​​​ព្រះ​​​ស​​ព​​​​​​​​

នេះជាការបញ្ជាក់ឲ្យឃើញថា ពួក ហ៊ុន សែន គោរព​តាម​ព្រះ​រាជបណ្តាំរបស់​អតីត​ព្រះមហាក្សត្រ​ដូចដែល ហ៊ុនសែន បានសន្យាចំពោះមុខព្រះបរមសពឬ?

 ទិត្យ សុធា
www.akt-media.com
​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា នៅ​​​ក​ម្ពុជា​ពុំមា​ន​​អ្នកទោសន​​យោ​បា​យ ដែ​ល​កំ​ពុ​ង​​ជា​ប់​​​នៅ​ក្នុ​ង​​​​ពន្ធ​នា​គា​រ​​​ទេ​ ​ហើ​យ​ក៏​​​គ្មា​ន​​​អ្ន​​​ក​​​ទោ​ស​​​ន​យោ​បា​​​យ​ ​​​ត្រូ​វ​​​​​​​ដោះ​លែ​ង​​​​​ដែ​រ​ ​​​​​សូ​ម្បី​តែ​​​ម្នា​ក់​​​។
​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ បាន​មានបន្ទូលតាម​វិទ្យុ​បរទេសមួយ ដែល​ផ្សាយ​ជា​ខេមរភាសា ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ធ្វើការ​ដោះលែ​ង​​អ្នកទោស​នយោបាយ ​ដើ​ម្បី​​​ការ​ផ្សះ​ផ្សា​ និ​ង​​កា​រ​ប​ង្រួប​បង្រួ​ម​ជាតិខ្មែរ ក្នុង​អំឡុង​ពេលដែល​ប្រ​ជាពលរដ្ឋ​ខ្មែរ​​ទូទាំង​ប្រទេ​ស ​កំពុងតែ​ចូលរួម​​​កា​ន់​​ម​រ​ណទុ​ក្ខ ​ចំពោះ​​​​​​ព្រះ​​​​​​ប​​​រ​ម​ស​​ព​​​​​រ​ប​ស់​​​​​ព្រះម​​​ហា​វី​​​រ​​ក្ស ​​ត្រ​​​។​​

នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​​​ទីស្តី​ការគណៈ​រ​ដ្ឋ​មន្ត្រី បាន​​​និ​យា​យ​ថា​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ខ្មែ​រ​​​ទាំ​ង​អ​ស់​ ​ដែ​ល​​​មិន​​​ប្រ​កាន់​​​និន្នាការ​នយោបាយ ត្រូវតែ​ចូលរួម​ដោយ​ស្មោះស ជាមួយនឹង​ការគោរព​ព្រះ​បរមសព របស់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ ដោយ​ចៀសវាង​យក​ឱកាស​បុណ្យ​ព្រះ​សព ដើម្បី​កេងចំណេញ​នយោបាយ​។​លោក​បញ្ជាក់ថា “​សព្វថ្ងៃនេះ​នៅក្នុង​ប្រទេស​កម្ពុជា អត់​មាន​អ្នកទោសនយោបាយ​ទេ គឺ​សុទ្ធតែជា​អ្នកទោស ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​” ដូច្នេះ​អ្វីៗ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​

​ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​នៅក្នុង​លិខិត​​​រប​ស់​លោ​ក ​​ចេ​ញ​ពី​​​​ក​​​ន្លែ​​​ង​​​​​​និ​​​រ​​​ទេ​ស​​​​​​ខ្លួ​​​ន​​​​​​នៅ​​ក្រៅ ​​​​​ប្រ​​​ទេ​​​ស​​ ​​ផ្ញើ​​​​​ទូ​ល​ថ្វាយ​ព្រះមហាក្សត្រ និង​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយបាន​លើកឡើងថា លោក​មាន​សេចក្តី​រន្ធត់ និង​ក្រៀមក្រំ​យ៉ាងខ្លាំង ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​៕

4 comments:

Anonymous said...

I'm not SRP but I'm Khmer loving all Khmers and have always respected to the former King. I personally have never don't understand what Ah lorp Tith Sotea speak about! You're dump stupid to say that Cambodia have not political prisoners, which school that you have learned to lie like this ?

Anonymous said...

​យក​ឱកាស​បុណ្យ​ព្រះ​សព
ដើម្បី​កេងចំណេញ​នយោបាយគឺ អាគណបក្សប្រជាជន អាខ្វាក់ហ៊ុន សែន(អាCPPយួនយៀកកុង)នេះតែម្តង។

Anonymous said...

Sam Rainsy's political career in Cambodia is dead. Long live Sam Rainsy.

Anonymous said...

Ah La BO YO Tith Sothea koun Ah Tith Saroun nis,vea khom pros for his small bussiness te