អ្នកសម្របសម្រួលកម្មវិធី លោក ហម ប៊ុនឆាយ មានប្រសាសន៍តាមទូរស័ព្ទពីប្រទេសបារាំង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ថាក្នុងរយៈពេល ២១ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា ពុំបានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានពេញលេញឡើយ។ លោក ហម ប៊ុនឆាយ បន្តថា ប្រការនេះធ្វើអោយកម្ពុជា បាត់បង់អធិបតេយ្យភាព និងខ្វះចន្លោះការគោរពសិទ្ធិមនុស្ស។
ដោយ សុ ជីវី 2012-10-12 RFA
ពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសនៃទ្វីបអឺរ៉ុប ចំនួនជិត
៦០០នាក់ គ្រោងនឹងជួបប្រជុំគ្នានៅក្នុងប្រទេសបារាំង នៅថ្ងៃអាទិត្យ
សប្ដាហ៍ក្រោយ
ដើម្បីបង្ហាញពីទឹកចិត្តរបស់ពួកគេក្នុងការគាំទ្រកិច្ចព្រមព្រៀង
ទីក្រុងប៉ារីស។
ពលរដ្ឋខ្មែរនៅអឺរ៉ុប គ្រោងនឹងធ្វើបាតុកម្មនៅកណ្ដាលក្រុងប៉ារីស
នៃប្រទេសបារាំង ដើម្បីជំរុញអោយរដ្ឋាភិបាលកម្ពុជា
អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អោយបានពេញលេញ។
សេចក្ដីជូនដំណឹងរបស់អ្នករៀបចំបាតុកម្ម អោយដឹងថា
ពលរដ្ឋខ្មែររស់នៅអឺរ៉ុប នឹងជួបជុំគ្នានៅរសៀលថ្ងៃទី២១ ខែតុលា
ឆ្នាំ២០១២ នៅទីលានសេរីភាពដ្រូកាដេរ៉ូ នៅទីក្រុងប៉ារីស។
អ្នកសម្របសម្រួលកម្មវិធី លោក ហម ប៊ុនឆាយ
មានប្រសាសន៍តាមទូរស័ព្ទពីប្រទេសបារាំង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១
ខែតុលា ថាក្នុងរយៈពេល ២១ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា
ពុំបានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានពេញលេញឡើយ។
លោក ហម ប៊ុនឆាយ បន្តថា ប្រការនេះធ្វើអោយកម្ពុជា
បាត់បង់អធិបតេយ្យភាព និងខ្វះចន្លោះការគោរពសិទ្ធិមនុស្ស។
លោក ហម ប៊ុនឆាយ បន្តថា
បាតុកម្មគាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
នឹងមានពលរដ្ឋខ្មែររស់នៅអឺរ៉ុប ជិត ៦០០នាក់ចូលរួម។ ជាមួយគ្នានេះ
ក៏មានតំណាងអង្គការនានា រួមមាន ចលនាខ្មែរម្ចាស់ស្រុក
គណៈកម្មការព្រំដែនកម្ពុជានៅប្រទេសបារាំង
និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ
ស៊ីផាន មានប្រសាសន៍ថា
ពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិក្នុងការតវ៉ាទាមទារអោយមានការ
ផ្លាស់ប្ដូរ ដើម្បីភាពរីកចម្រើនរបស់ប្រទេស។ លោក ផៃ ស៊ីផាន បន្តថា
រដ្ឋាភិបាលតែងតែបំពេញភាពខ្វះចន្លោះនៅក្នុងការដឹកនាំប្រទេសអោយ
មានការអភិវឌ្ឍ។
ដោយឡែក ប្រធានក្រុមប្រឹក្សាយុវជនគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ
បានប្រកាសនៅខាងមុខរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ដែរថា
គេគ្រោងនឹងធ្វើបាតុកម្មនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា
ដើម្បីទាមទារអោយមានការបោះឆ្នោតសេរី ត្រឹមត្រូវ
ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
បាតុកម្មនោះនឹងមានយុវជនមកពីគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស សិស្ស និងនិស្សិត ប្រមាណ ១.០០០នាក់ចូលរួម។
អ្នកឃ្លាំមើលសង្គមនៅកម្ពុជា
ហៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១១
ថាជាមូលដ្ឋានគតិយុត្តិ ឬជាប្រព័ន្ធច្បាប់ដែលធានាភាពសុខសាន្ត
ស្ថិរភាពនយោបាយផ្ទៃក្នុងប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព
និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព
និងឯកភាពជាតិកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
Dear compatriots,
Please sacrifice your time to join this important demonstration for Cambodia's survival.
Communist Boy and Girl Scouts coming from Communist Yuon/Vietnam in Cambodia
Post a Comment