Friday, October 19, 2012

ប្រជាពលរដ្ឋ​ខ្មែរ កាន់​តែ​ច្រើន​មក​គោរព​ព្រះ​បរម​សព​សម្តេច​តា

រូបថតដោយលោកហេង ជីវ័ន



Friday, 19 October 2012
លាង ផាន់ណារ៉ា
The Phnom Penh Post

ភ្នំពេញៈ ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ ទូទាំង​ប្រទេស បាន​ធ្វើ​ដំណើរ​មក​បន្ត​បន្ទាប់​គ្នា មក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វីរក្សត្រ សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​តាំង​ពី​ព្រលឹម​ទល់​ព្រលប់។

ជាក់​ស្តែង នៅ​ថ្ងៃ​សុក្រ ទី​១៩​នេះ មាន​ប្រជាពលរដ្ឋ រួម​ទាំង​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ បាន​នាំគ្នា​អុជ​ទៀន​ធូប​បន្ត​ឥត​ដាច់ ដោយ​មាន​អ្នក​ខ្លះ​ថ្វាយ​កម្រង​ផ្កា ផ្កា​ឈូក អ្នក​ខ្លះ​លុត​ជង្គង់​ថ្វាយ​បង្គុំ សំពះ​ប្រណម បួង​សួង​សូម​ព្រះ​អង្គ​ទៅ​កាន់​ទី​ឋាន​បរម​សុខ។

មាន​ពលរដ្ឋ​ខ្លះ​ទៀត បាន​សរសេរ​រៀប​រាប់​នូវ​ក្តី​អាឡោះ​អាល័យ សោក​ស្តាយ​និង​បាន​រម្លឹក​ពី​វីរភាព របស់​ព្រះអង្គ ​ទុក​ក្នុង​សៀវភៅ​ក្រាំង​មាស ដែល​មាន​រៀប​ទុក​ជា​ច្រើន​ក្បាល​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មក រម្លឹក​វិញ្ញាណ​ក្ខន្ធ លាយ​ឡំ​នឹង​ការ​សូត្រ​ធម៌ និង​សម្រែក​យំ​ទួញ​សោក នឹក​ស្រណោះ​ រហូត​មាន​អ្នក​ខ្លះ​កោរ​សក់ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ទៀត​ផង។

នៅ​កន្លែង​នោះទៀត​សោត រូប​ព្រះ​ឆាយា​លក្ខណ៍ និង​រូប​ថត​ព្រះ​បាទ​នរោត្តម សីហនុ ក៏​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​យក​មក​លក់​ផង​ដែរ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ នឹង​ត្រូវ​​អនុញ្ញាត​ឲ្យ​ចូល​គោរព​ព្រះ​បរមសព នៅ​ប្រាសាទ​ព្រះ​ទេវា​វិនិច្ឆ័យ ចាប់​ពី​ថ្ងៃ​ទី​២៣​តុលា ឆ្នាំ​២០១២​ បន្ទាប់​ពី​ពិធី​កាន់ទុក្ខ​ជា​ផ្លូវ​ការ​រយៈ​ពេល ៧ ថ្ងៃ ត្រូវ​បាន​បញ្ចប់។​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​ការ​បិទ​ផ្លូវ​ជុំវិញ​ព្រះ​បរមរាជ​វាំង ដើម្បី​កុំ​ឲ្យ​មាន​សម្លេង​រំខាន​ដល់​ការ​សូត្រ​ធម៌​ក្នុង​រាជវាំង ក្នុង​រយៈពេល​កាន់​មរណ​ទុក្ខ​ព្រះ​បាទ​នរោត្តម​សីហនុ​ផង​ដែរ។

7 comments:

កុលបុត្រមហានគរខ្មែរ said...

Why brought Sihanouk's body back to Cambodia? He was a traitor to Khmer people. The Khmer people have suffered enough by him. He did not even respect his own mother. He was an evil king . He should be alive until he can serve his punishment in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.

Pang Sokheoun, Secretary-General of SRP in Sweden.កុលបុត្រមហានគរខ្មែរ

Anonymous said...

(អាហ៊ុន សែន-CPPយួនយៀកកុង)កំពុងតែបានគុណសម្បត្តិ..ធ្វើបុណ្យបង្រ្គប់កិច្ចប្រជាភិថុត,បោកប្រាស់ ...រយ:ពេល៣​ខែ...
(ជានុយនយោបាយឲ្យយួន)...ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ
ធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងឲ្យព្រះ
សពមហាក្សត្រខ្មែរនរោត្តមសីហនុ
ដែលពលរដ្ឋខ្មែរ ល្ងង់ខ្លៅ-ឆ្កួតស្រឡាញ់គោរព ព្រះមហាក្សត្រ។
_____________________________

ការពិតទៅ!...អាង្វៀងហ៊ុន សែនកូនធម៌នេះនិង
អាយួនយៀកកុងវាមើលងាយស្ដេចសីហនុ...
រកលេខដាក់គ្មាន !
_________________________________
ពួកកុម្មុយនីស្ត ..ក៏វាមិនត្រូវការស្ដេចដែរ!
_________________________________
បុណ្យព្រះសពស្ដេចសីហនុគ្រាន់តែជាបុណ្យ
បង្រ្គប់កិច្ចសំរាប់ពួកចោរ ឈ្នៈ-ឈ្នៈ
២0១៣ខាងមុខនេះតែប៉ុណ្ណោះ!

Anonymous said...

Bring Pol Pot's ashes to place next to Xihanook body, so the world can understand that they were the team of murderer who tortured and killed 2 millions khmer.

Anonymous said...

6:10 PM

Do you know why? Because nobody cares about what you said!

Anonymous said...

ខ្ញុំមិនបានទៅភ្ជុំបិណ្ឌ នៅស្រុកកំណើតដូចរាល់ឆ្នាំទេ ព្រោះក្រពេក ។ សម្តេចតាស្លាប់ ផ្តល់ឱកាសឲខ្ញុំរត់មូ៉តូឌុបបានលុយច្រើន 
ឆ្លៀតឱកាសទំនេរ ក៏ចូលជួល Internet អស់ពីរពាន់រៀល ។ ខ្ញុំចូលចិត្ត KI អាចឲខ្ញុំសសេរយោបល់បានខ្លះៗតាំងពីនៅរៀន
ពុទ្ធិកវិទ្យាល័យ ។ មនុស្សច្រើនណាស់មកអុជធូប ក្មេង ចាស់ខ្លះក៏ឆ្លៀតឱកាសមកញែ៉គ្នា ខ្ញុំឥតបានអុជធូបជូនសម្តេចតាទេ ព្រោះ
អីចិត្តមិនស្ងប់ ចង់លើកដៃកាន់ធូបអុជ ក៏មានចិត្តមួយទៀតមកបង្អាក់ ដែលចិត្តនោះឲខ្ញុំនឹកឃើញឪពុកម្តាយ ដែលជាអ្នកធូធារ
ពីសង្គម ព្រមទាំងបងប្អូន ត្រូវពួកខ្មែរក្រហមដែលស្តេចតាបានជួយឲឈ្នះលន់ នល់នោះ ប្រមូលយកទៅវ៉ៃចោល មិនដឹងជាឆ្អឹងនៅ
ទីណា ក្នុងខេត្តបាត់ដំបង ។ ខ្ញុំអង្គុយលើម៉ូតូ មើលទៅរូបថតសម្តេចតា ក៏នឹកឃើញដល់តាមៀច ប្រមឹកប្រចាំភូមិ បានបងប្អូនជួយ
លុយពីបរទេសមក ធ្វើផ្ទះបានធំស្អាត អ្នកភូមិលាន់មាត់សសើរសំណាងតាមៀចគ្រប់គ្នា ។ តាមៀចប្រមឹក ផឹកយូរៗទៅលែងដឹងអី
ក៏ដុតផ្ទះខ្លួនឯងចោល ខានកូនចៅនៅ ។ គិតយូរៗទៅ ក៏រិតតែលែងអុជធូបកើត ព្រោះកូនកំព្រាខ្ញុំ នឹកថាសម្តេចតាដែលស្រវឹងអំណាច
មិនខុសអីពីតាមៀចប៉ុន្មានដែរ ... ធ្វើផ្ទះហើយដុតចាល ហើយដើរអួតដដែលៗថាអញធ្លាប់មានផ្ទះធំស្អាត ភ្លេចគឹតថាខ្លួនបានដុតវាចោល
អស៉ទៅហើយ ដោយផ្ទាល់ដៃ មិនមែនដោយចៃដន្យទេ ៕


Anonymous said...

Wow, I could not believe that some people would go to that extreme just to pay their last repect by shaving their heads for the former king. How brave and loyal of them to do so! I hope these people realize what the former king had done to the victims of the killing field through his collaboration with the KR.

Anonymous said...

អាខ្វាក់ហ៊ុន សែន ! អា រន្ទះបាញ់ !
អាល្ងង់ទូរ-អាមេអបគមន៍
អាមេចោរ-មេឧក្រិដ្ឋជន!
កណ្ដួយម៉ែ អាយួនយៀកកុង!
អានេះរមិលគុណ ស្ដេចសីហនុ!
_______________________________
សព្វថ្ងៃវាបានខ្ពស់មុខធំធេង
ក៏ដោយសារព្រះនរោត្តម សីហនុ។itaess9