រូបថតដោយលោកហេង ជីវ័ន |
Friday, 19 October 2012
លាង ផាន់ណារ៉ា
The Phnom Penh Post
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរស្ទើរតែ ទូទាំងប្រទេស បានធ្វើដំណើរមកបន្តបន្ទាប់គ្នា មកគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ នៅមុខព្រះបរមរាជវាំងតាំងពីព្រលឹមទល់ព្រលប់។
ជាក់ស្តែង នៅថ្ងៃសុក្រ ទី១៩នេះ មានប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃជាច្រើនអង្គ បាននាំគ្នាអុជទៀនធូបបន្តឥតដាច់ ដោយមានអ្នកខ្លះថ្វាយកម្រងផ្កា ផ្កាឈូក អ្នកខ្លះលុតជង្គង់ថ្វាយបង្គុំ សំពះប្រណម បួងសួងសូមព្រះអង្គទៅកាន់ទីឋានបរមសុខ។
មានពលរដ្ឋខ្លះទៀត បានសរសេររៀបរាប់នូវក្តីអាឡោះអាល័យ សោកស្តាយនិងបានរម្លឹកពីវីរភាព របស់ព្រះអង្គ ទុកក្នុងសៀវភៅក្រាំងមាស ដែលមានរៀបទុកជាច្រើនក្បាលសម្រាប់ប្រជាពលរដ្ឋដែលមក រម្លឹកវិញ្ញាណក្ខន្ធ លាយឡំនឹងការសូត្រធម៌ និងសម្រែកយំទួញសោក នឹកស្រណោះ រហូតមានអ្នកខ្លះកោរសក់ នៅមុខព្រះបរមរាជវាំងទៀតផង។
នៅកន្លែងនោះទៀតសោត រូបព្រះឆាយាលក្ខណ៍ និងរូបថតព្រះបាទនរោត្តម សីហនុ ក៏ត្រូវបានពលរដ្ឋមួយចំនួនយកមកលក់ផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ នឹងត្រូវអនុញ្ញាតឲ្យចូលគោរពព្រះបរមសព នៅប្រាសាទព្រះទេវាវិនិច្ឆ័យ ចាប់ពីថ្ងៃទី២៣តុលា ឆ្នាំ២០១២ បន្ទាប់ពីពិធីកាន់ទុក្ខជាផ្លូវការរយៈពេល ៧ ថ្ងៃ ត្រូវបានបញ្ចប់។សាលារាជធានីភ្នំពេញ ក៏បានធ្វើការបិទផ្លូវជុំវិញព្រះបរមរាជវាំង ដើម្បីកុំឲ្យមានសម្លេងរំខានដល់ការសូត្រធម៌ក្នុងរាជវាំង ក្នុងរយៈពេលកាន់មរណទុក្ខព្រះបាទនរោត្តមសីហនុផងដែរ។
7 comments:
Why brought Sihanouk's body back to Cambodia? He was a traitor to Khmer people. The Khmer people have suffered enough by him. He did not even respect his own mother. He was an evil king . He should be alive until he can serve his punishment in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.
Pang Sokheoun, Secretary-General of SRP in Sweden.កុលបុត្រមហានគរខ្មែរ
(អាហ៊ុន សែន-CPPយួនយៀកកុង)កំពុងតែបានគុណសម្បត្តិ..ធ្វើបុណ្យបង្រ្គប់កិច្ចប្រជាភិថុត,បោកប្រាស់ ...រយ:ពេល៣ខែ...
(ជានុយនយោបាយឲ្យយួន)...ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ
ធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងឲ្យព្រះ
សពមហាក្សត្រខ្មែរនរោត្តមសីហនុ
ដែលពលរដ្ឋខ្មែរ ល្ងង់ខ្លៅ-ឆ្កួតស្រឡាញ់គោរព ព្រះមហាក្សត្រ។
_____________________________
ការពិតទៅ!...អាង្វៀងហ៊ុន សែនកូនធម៌នេះនិង
អាយួនយៀកកុងវាមើលងាយស្ដេចសីហនុ...
រកលេខដាក់គ្មាន !
_________________________________
ពួកកុម្មុយនីស្ត ..ក៏វាមិនត្រូវការស្ដេចដែរ!
_________________________________
បុណ្យព្រះសពស្ដេចសីហនុគ្រាន់តែជាបុណ្យ
បង្រ្គប់កិច្ចសំរាប់ពួកចោរ ឈ្នៈ-ឈ្នៈ
២0១៣ខាងមុខនេះតែប៉ុណ្ណោះ!
Bring Pol Pot's ashes to place next to Xihanook body, so the world can understand that they were the team of murderer who tortured and killed 2 millions khmer.
6:10 PM
Do you know why? Because nobody cares about what you said!
ខ្ញុំមិនបានទៅភ្ជុំបិណ្ឌ នៅស្រុកកំណើតដូចរាល់ឆ្នាំទេ ព្រោះក្រពេក ។ សម្តេចតាស្លាប់ ផ្តល់ឱកាសឲខ្ញុំរត់មូ៉តូឌុបបានលុយច្រើន
ឆ្លៀតឱកាសទំនេរ ក៏ចូលជួល Internet អស់ពីរពាន់រៀល ។ ខ្ញុំចូលចិត្ត KI អាចឲខ្ញុំសសេរយោបល់បានខ្លះៗតាំងពីនៅរៀន
ពុទ្ធិកវិទ្យាល័យ ។ មនុស្សច្រើនណាស់មកអុជធូប ក្មេង ចាស់ខ្លះក៏ឆ្លៀតឱកាសមកញែ៉គ្នា ខ្ញុំឥតបានអុជធូបជូនសម្តេចតាទេ ព្រោះ
អីចិត្តមិនស្ងប់ ចង់លើកដៃកាន់ធូបអុជ ក៏មានចិត្តមួយទៀតមកបង្អាក់ ដែលចិត្តនោះឲខ្ញុំនឹកឃើញឪពុកម្តាយ ដែលជាអ្នកធូធារ
ពីសង្គម ព្រមទាំងបងប្អូន ត្រូវពួកខ្មែរក្រហមដែលស្តេចតាបានជួយឲឈ្នះលន់ នល់នោះ ប្រមូលយកទៅវ៉ៃចោល មិនដឹងជាឆ្អឹងនៅ
ទីណា ក្នុងខេត្តបាត់ដំបង ។ ខ្ញុំអង្គុយលើម៉ូតូ មើលទៅរូបថតសម្តេចតា ក៏នឹកឃើញដល់តាមៀច ប្រមឹកប្រចាំភូមិ បានបងប្អូនជួយ
លុយពីបរទេសមក ធ្វើផ្ទះបានធំស្អាត អ្នកភូមិលាន់មាត់សសើរសំណាងតាមៀចគ្រប់គ្នា ។ តាមៀចប្រមឹក ផឹកយូរៗទៅលែងដឹងអី
ក៏ដុតផ្ទះខ្លួនឯងចោល ខានកូនចៅនៅ ។ គិតយូរៗទៅ ក៏រិតតែលែងអុជធូបកើត ព្រោះកូនកំព្រាខ្ញុំ នឹកថាសម្តេចតាដែលស្រវឹងអំណាច
មិនខុសអីពីតាមៀចប៉ុន្មានដែរ ... ធ្វើផ្ទះហើយដុតចាល ហើយដើរអួតដដែលៗថាអញធ្លាប់មានផ្ទះធំស្អាត ភ្លេចគឹតថាខ្លួនបានដុតវាចោល
អស៉ទៅហើយ ដោយផ្ទាល់ដៃ មិនមែនដោយចៃដន្យទេ ៕
Wow, I could not believe that some people would go to that extreme just to pay their last repect by shaving their heads for the former king. How brave and loyal of them to do so! I hope these people realize what the former king had done to the victims of the killing field through his collaboration with the KR.
អាខ្វាក់ហ៊ុន សែន ! អា រន្ទះបាញ់ !
អាល្ងង់ទូរ-អាមេអបគមន៍
អាមេចោរ-មេឧក្រិដ្ឋជន!
កណ្ដួយម៉ែ អាយួនយៀកកុង!
អានេះរមិលគុណ ស្ដេចសីហនុ!
_______________________________
សព្វថ្ងៃវាបានខ្ពស់មុខធំធេង
ក៏ដោយសារព្រះនរោត្តម សីហនុ។itaess9
Post a Comment