(ខាងលើនេះជូនលោក កែប ជក់ម៉ា)
បញ្ជាក់៖ អានសមិទ្ធិផលខ្លះរបស់សម្តេចតា នៅទីនេះ
Phnom Penh Post
Wednesday, 24 October 2012
គឹម យុទ្ធណា
Wednesday, 24 October 2012
គឹម យុទ្ធណា
ភ្នំពេញៈ មានការបញ្ចេញមតិជាច្រើន
បានរិះគន់ប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញកែប ជុតិមា
ដែលលោកបានថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថ្មីៗនេះថា
សមិទ្ធផលរបស់សម្តេចឪ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ
ត្រូវពួកខ្មែរក្រហមបំផ្លាញអស់ទៅហើយ
ខណៈដែលសមិទ្ធផលនាពេលបច្ចុប្បន្ន ជាស្នាដៃក្រោយថ្ងៃរំដោះ ៧
មករា១៩៧៩។
ការបញ្ចេញប្រតិកម្មរបស់អ្នកចូលចិត្តប្រើប្រាស់
បណ្តាញសង្គម តាមប្រព័ន្ធហ្វេសប៊ុក និងប្លុក ដ៏ពេញនិយមនានាបែបនេះ
កើតមានក្រោយពី កែប ជុតិមា ថ្លែង នៅក្នុងទូរទស្សន៍ក្នុងស្រុក CNC
កាលពីថ្ងៃទី១៦ ខែតុលា ថា ៖ «ស្នាព្រះហស្តព្រះករុណាសម្តេចឪ
ត្រូវខ្មែរក្រហមបំផ្លាញអស់ហើយ ហើយសមិទ្ធផលដែលមានឥឡូវ
គឺបានកសាងចាប់ពីឆ្នាំ១៩៧៩ មកទេ...»។
សារមួយនេះត្រូវបាន
អ្នកលេងហ្វេសប៊ុកបញ្ចេញទស្សនៈប្លែកៗគ្នា
រហូតអ្នកខ្លះប្រើពាក្យសម្តីមិនសមរម្យនិងខឹងសម្បានឹងលោកអភិបាល
រាជធានី ហើយពួកគេបានចែកសារនេះបន្តគ្នាផងដែរ
ខណៈពលរដ្ឋភ្លូកទឹកភ្លូកដីមកពីគ្រប់ទិសទីនៅទូទាំងប្រទេសសម្រុក
មកគោរពវិញ្ញាណក្ខន្ធសម្តេចឪ នៅមុខបរមរាជវាំង។
តបនឹងការរិះគន់
ប្រសាសន៍លោក កែប ជុតិមា អ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់
បានថ្លែងការពារពីថ្ងៃម្សិលមិញថា លោកអភិបាល កែប ជុតិមា
មិនបានថ្លែងដូច្នោះទេ
ដោយស្នើឲ្យធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលសារនោះឡើងវិញ។
អ្នក
ប្រើហ្វេសប៊ុកម្នាក់សរសេរតបទៅនឹងសារនោះថា៖«គាត់និយាយការពិត»
ប៉ុន្តែ
ម្នាក់ទៀតបានបកវិញថា៖«ខ្ញុំមិនយល់ស្របនឹងអ្វីដែលគាត់និយាយ
ទេ»។ ជាមួយគ្នានេះដែរ ម្នាក់ទៀតបានបកទៅវិញថា៖ «ពិតណាស់
អ្វីៗដែលមានសព្វថ្ងៃ គឺក្រោយឆ្នាំ ១៩៧៩ ប៉ុន្តែសូមគិតថា
ប្រសិនបើមិនមានសម្តេចតាទាមទារឯករាជ្យទេ
តើយើងអាចមានដូចសព្វថ្ងៃនេះអត់?»។
ទំនងដូចជាអន់ចិត្តនិងមិនគាំទ្រលោក កែប ជុតិមា
អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតសរសេរថា៖
«សូមបងប្អូនជួយពិចារណាតើគួរធ្វើយ៉ាងណាចំពោះគាត់ដែលជាថ្នាក់
ដឹកនាំម្នាក់ តែមិនស្មើនឹងកូនក្មេងម្នាក់ផង!
ទាំងសកម្មភាពនិងពាក្យសម្តី!យើងមិនគួរទុកគាត់ទៀតទេ»។
ចំណែកអ្នកបង្កើតប្លុក wordpress មួយប្រើឈ្មោះថា http://sambatkhmer.wordpress.com
សរសេរដាក់ចំណងជើងធំៗថា៖ «អ្នកលេងហ្វេសប៊ុកកំពុងធ្វើឲ្យ កែប
ជុតិមា បុកពោះ»។
ក្នុងប្លុកនោះបានសរសេររៀបរាប់ថា៖«មកដល់ពេលនេះទាំងមន្ត្រីតូចធំ
សុទ្ធតែនិយាយថាសម្តេចឪមានស្នាព្រះហស្តច្រើន ដោយឡែកមានតែលោក
កែប ជុតិមា ម្នាក់គត់ ដែលថា
ស្នាព្រះហស្តរបស់ទ្រង់ត្រូវខ្មែរក្រហមបំផ្លាញអស់»។
ប្លុកនេះបន្តថា៖«សម្តីបែបនេះគេមើលឃើញថា លោក កែប
ជុតិមានិយាយដើម្បីកេងចំណេញនយោបាយដល់បក្សប្រជាជន
ព្រោះតែលោកឃើញសម្តេចឪកំពុងមានប្រជាប្រិយពេក គាត់ក៏ភ័យជួសបក្ស
គាត់ក៏ឆ្លៀតពន្លេចឲ្យឃើញថា សម្តេច ហ៊ុន សែន
ដែលជាខ្ទះខ្លាញ់របស់គាត់វិញទេ
ជាអ្នកមានគុណសម្បត្តិកសាងប្រទេសឲ្យបានដូចសព្វថ្ងៃ»។
ទោះ
យ៉ាងណា
អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតសរសេរពីការយល់ឃើញរបស់ខ្លួនថា៖«លោក
កែប ជុតិមា និយាយត្រូវ ប៉ុន្តែ គាត់គួរតែកុំនិយាយនៅពេលនេះពីព្រោះ
ជាពេលដែលយើងកាន់ទុក្ខព្រះមហាវីរក្សត្រ។
យើងមានមោទនភាពចំពោះអ្វីដែលព្រះអង្គបានធ្វើពីអតីតកាលសម្រាប់ជា
គំរូអ្នកដឹកនាំខ្មែរ»។ ប៉ុន្តែ
អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតដែលគាំទ្រលោកអភិបាលក្រុងខ្លាំងបន្ថែម
ថា៖ «ប្រសើរ ពូ កែប ជុតិមា គាត់ត្រូវតែបកស្រាយ មិនត្រូវទុកយូរទេ។
វាហ្នឹងប៉ះពាល់ដល់បក្សប្រជាជន ព្រោះខ្ញុំក៏ជាបក្សប្រជាជនដែរ។
មិនចង់ឮពាក្យគេប្រមាថបក្សទេ។
អ្នកធ្វើខុសតែម្នាក់តែបែរជាខុសទាំងអស់។
ដូចពាក្យថាត្រីស្អុយតែមួយស្អុយមួយកន្ត្រក»។ ប៉ុន្តែ
មានម្នាក់ទៀតលែបខាយឲ្យថា៖«គេថា នំចំណីអាចស៊ីផ្តេសផ្តាសបាន
យ៉ាងច្រើនរាកអាចម៍ ឬនោមដាក់ខោ
តែសម្តីមិនអាចនិយាយផ្តេសផ្តាសបានទេវើយ»
ខណៈម្នាក់ទៀតឡកឡាយថា៖«ប្រហែលគាត់ចង់ឡើងតំណែង បាននិយាយលើកជើង
តែលើកជ្រុលពេកចង់ផ្កាប់មុខខ្លួនឯង»។
នៅពេលទាក់ទងតាម
ទូរស័ព្ទកាលពីថ្ងៃម្សិលមិញទៅលោក កែប ជុតិមា
ដើម្បីសុំបញ្ជាក់ឡើងវិញថា
តើលោកពិតជាបានមានប្រសាសន៍យ៉ាងដូច្នេះឬយ៉ាងណា? លោក កែប ជុតិមា
បានមានប្រសាសន៍តបដោយសើច តិចៗបែបចំអកថា តើមានអ្វីប្លែក នោះ?
វាជាសិទ្ធិសេរីភាពអ្នកបញ្ចេញមតិនៅក្នុងសង្គមហ្វេសប៊ុក។
លោកបញ្ជាក់ថា៖«ម៉េចគេហៅថា សង្គមហ្វេសប៊ុកនោះ
គឺវាតែប៉ុណ្ណឹងទៅហើយ! ដូច្នេះខ្ញុំ
សុំមិនធ្វើការអធិប្បាយវែងឆ្ងាយទេ ពេលនេះខ្ញុំកំពុងមើលការខុស
ត្រូវនៅមុខព្រះបរមរាជវាំង»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ
ស៊ីផាន មិនអាចសុំការពន្យល់បន្ថែមបានទេ កាលពីម្សិលមិញ
ដោយលោកថ្លែងថា កំពុងជាប់ប្រជុំជាមួយភ្ញៀវ។
បណ្ឌិត សុខ ទូច
អ្នកវិភាគនយោបាយនិងសង្គមបានថ្លែងថា
តាមពិតទៅសមិទ្ធផលរបស់សម្តេចតានៅមានសេសសល់ ក្រោយឆ្នាំ១៩៧៩
បន្តរហូតដល់សព្វថ្ងៃ
ប៉ុន្តែក៏មានមួយចំនួនត្រូវបាត់រូបរាងស្ទើរទាំងស្រុង
ដូចជាសាលមហោស្រពជាតិទន្លេបាសាក់ ឆេះហើយគ្មានការជួសជុលឡើងវិញ
និងមួយចំនួនទៀតត្រូវបានកែប្រែ
និងមួយចំនួនទៀតបាត់រូបរាងទាំងស្រុង ដូចជា រោងចក្រផលិតត្រីខ
រោងចក្របារី...។
លោក សុខ ទូច បញ្ជាក់ថា
៖«ខ្ញុំឃើញមានការអភិវឌ្ឍថ្មីៗ នៅក្នុងរាជធានីរបស់ឯកឧត្តម កែប
ជុតិ ដូចជា បឹងកក់ បឹងបាយ៉ាប និងអគារខ្ពស់ៗមួយចំនួន...»។
យោងតាម
អត្ថបទក្នុងសៀវភៅព្រះបរមរាជវាំងបោះពុម្ពក្នុងឆ្នាំ២០០៣
ផ្សព្វផ្សាយជាផ្លូវការបន្ទាប់ពីសម្តេចឪសោយទិវង្គតរៀបរាប់ថា
សមិទ្ធផលសំខាន់ៗយ៉ាងតិចចំនួន៤៥និងមានច្រើនទៀត នៅតាមបណ្តាខេត្ត
ក្រុងនានា នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ មានដូចជា វិមានឯករាជ្យ
ពហុកីឡដ្ឋានជាតិអូឡាំពិក អាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង
វិមានរដ្ឋចំការមន...៕
1 comment:
After the border post completed, Hun Sen will close the door hit Ar chke youn. That would be an achievement surpass Samdech Ta.
Lol...
From CPP pagoda youth
Post a Comment