ដោយ អ៊ុក សាវបូរី 2012-10-24 RFA
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
បានកើតឡើងនៅឆ្នាំ១៩៩១ ដោយស្នាព្រះហស្ដរបស់ព្រះមហាវីរក្សត្រ
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ដែលព្រះអង្គបានផ្ដួចផ្ដើមឲ្យមានការបង្រួបបង្រួមជាតិពីគ្រប់
គណបក្សនយោបាយនៅកម្ពុជា ដែលបានបែកបាក់គ្នា ដោយសារនិន្នាការនយោបាយ។
នៅថ្ងៃខួបកិច្ចព្រមព្រៀងនេះ គណបក្សសង្គ្រោះជាតិ
ដែលកើតពីការរួបរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បានប្រារព្ធខួបលើកទី២១
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
នៅក្នុងទីស្នាក់ការគណបក្ស សម រង្ស៊ី ក្នុងក្រុងភ្នំពេញ
កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សនោះថា ព្រះមហាវីរក្សត្រ
បានចំណាយព្រះកាយពលស្ទើរពេញមួយជីវិតរបស់ព្រះអង្គ
ដើម្បីបង្រួបបង្រួមគ្រប់គណបក្សនយោបាយដែលបានបែកបាក់គ្នា
បង្កើតបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១
នេះមក។
លោកថា រាជរដ្ឋាភិបាលកម្ពុជា
បានបោះបង់ការគោរពខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣
តុលា នេះ ច្រើនឆ្នាំមកហើយ
ហាក់ដូចជាមិនចង់ឲ្យស្នាព្រះហស្តនៃការបង្រួបបង្រួមសន្តិភាពរបស់
សម្ដេចឪ សម្រាប់ប្រជាជាតិកម្ពុជា
ត្រូវបានផ្សព្វផ្សាយឲ្យប្រជារាស្ត្របានដឹង។ តែក្រោយពីព្រះករុណា
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់ចូលទិវង្គត
ទើបរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមប្រកាសជាថ្មី ចាត់ទុកថ្ងៃទី២៣
ខែតុលា ជាថ្ងៃឈប់សម្រាក ១ថ្ងៃ ចាប់ពីឆ្នាំ២០១៣ តទៅ។
លោក កឹម សុខា៖ «ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ដែលព្រះអង្គទើបសោយទិវង្គតថ្មីៗនេះ គឺព្រះគុណូបការៈធំណាស់
នៅក្នុងថ្ងៃទី២៣ តុលា
ដែលព្រះអង្គធ្វើបានជោគជ័យប្រវត្តិសាស្ត្រខ្មែរ
ដែលយើងមានមកដល់ថ្ងៃនេះ។ គ្រប់គ្នា
អ្នកមន្ត្រីរបស់គណបក្សប្រជាជនអ្នកកាន់អំណាចសព្វថ្ងៃ
មានឡានល្អជិះ មានផ្ទះល្អនៅ មានលុយចាយសម្បូរសប្បាយហ្នឹង ដោយសារ
២៣ តុលា មិនមែនដោយសារ ៧ មករា។ ៧ មករា គឺវាភាគច្រើនបានទៅយួនទេ
ហើយយើងចង់រំលឹកថា ២៣ តុលា ហ្នឹង មានសារសំខាន់»។
លោក កឹម សុខា បន្តថា
ដោយសារមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១
នោះហើយ ទើបប្រជារាស្ត្រ មន្ត្រីរាជការមួយចំនួន
រកស៊ីមានបានមកដល់សព្វថ្ងៃ។ ហេតុនេះ គណបក្សសង្គ្រោះជាតិ
បានបន្តគោរពកិច្ចព្រមព្រៀងនេះជាប់ដរាបមកដល់ឆ្នាំ២០១២ នេះ៖ «គឺ
សុំឲ្យគ្រប់ភាគីនយោបាយទាំងអស់ គិតពិចារណាឡើងវិញ
ដើម្បីធ្វើម៉េចឲ្យមានឯកភាពជាតិ ឲ្យមានផ្សះផ្សាជាតិពិត
ដោយយកតាមទស្សនៈពិតរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ដែលព្រះអង្គ លោកបានសោយទិវង្គតទៅ
ប៉ុន្តែព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្តព្រះអង្គ
ដែលចង់ឲ្យមានការផ្សះផ្សាជាតិ ឯករាជ្យនេះ»។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ថ្លែងថា
ដោយសារតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះហើយ
ទើបប្រទេសកម្ពុជា បានប្រែក្លាយពីការគ្រប់គ្រងបែបកុម្មុយនីស្ត
មកជាការគ្រប់គ្រងបែបប្រជាធិបតេយ្យ។ គណបក្ស សម រង្ស៊ី គណបក្ស
សិទ្ធិមនុស្ស ដែលបង្កើតជាគណបក្សសង្គ្រោះជាតិនេះ ប្រារព្ធខួបទី២១
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស
ដើម្បីឲ្យពលរដ្ឋចងចាំស្នាព្រះហស្តសម្ដេចឪ ផង
និងទាមទារឲ្យអ្នកដឹកនាំរដ្ឋាភិបាល
គោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបានត្រឹមត្រូវផង។
លោក យឹម សុវណ្ណ៖ «ជាង ២០ឆ្នាំមកនេះ
ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស
មិនទាន់បានពេញលេញនៅឡើយទេ ដោយសារមានបរទេស
គេបានមកបោះបង្គោលព្រំដែន រំលោភទៅលើទឹកដីរបស់ខ្មែរ
ធ្វើឲ្យយើងបាត់បង់ទឹកដីមួយចំនួន។
ហើយក៏មានការបង្ក្រាបទៅលើអ្នកដែលមានមតិជំទាស់ទៅនឹងរដ្ឋាភិបាល។
ចំណែកឯការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ
ក៏មិនទាន់បានពេញលេញនៅឡើយទេ
ដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង
គឺលំអៀងទៅរកគណបក្សកាន់អំណាច»។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ទីស្ដីការគណៈរដ្ឋមន្ត្រី
ចេញសេចក្តីប្រកាសព័ត៌មានជូនមហាជនថា រាជរដ្ឋាភិបាល
បានសម្រេចកំណត់យកថ្ងៃទី២៣ ខែតុលា
ដែលជាទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ជាថ្ងៃឈប់សម្រាក ១ថ្ងៃពីការងាររបស់មន្ត្រីរាជការ និយោជិត
កម្មករទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៣ តទៅ។
ក្នុងថ្ងៃប្រារព្ធខួបលើកទី២១
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា
នៅទីស្នាក់ការគណបក្ស សម រង្ស៊ី មានអ្នកចូលរួមប្រមាណ ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
7 comments:
ទោះបីជាពុំមានទិវារ២៣តុលា៩១ តាមការយល់
របស់ខ្ញុំ យួន ក៏ពុំអាចឈ្លានពានខ្មែរបានដែរ
ពេលនោះ ព្រោះអង្គការសហប្រជាជាតិយក
ចិត្តទុកដាក់និងការពារអធិបតេយ្យភាពកម្ពុជា
ដោយពេញលេញ៕
Striving to implement the 991 Paris Peace Accord must be the top priority for the CNRP.
The neocolonialist Vietnam and its puppet Hun Sen must abide by the agreement that they signed.
Striving to implement the 1991 Paris Peace Accord must be the top priority for the CNRP.
The neocolonialist Vietnam and its puppet Hun Sen must abide by the agreement that they signed.
PSR had supported Hun Sen for PM WHOLE LIFE by changing the constitution from 2/3 to 50+1.
So PSR or CNRP had betrayed the Paris Peace Agreement.
Rally for what? STUPID.
1:33 AM - What are you talking about?
5:33 AM
The constitutions of the Kingdom of Cambodia after the PPA 1991, the PM must be elected by 2/3 of MP.
If you have good memory ,look back to the case of Ranarith and Hun Sen.
What is PPA? For the Vietcong slaves or Vietcong puppets, is like a dream only.
So the only way to implement this PPA, the UN must start talk to Hanoi or putting UN Personels inside Cambodia just like in 1993.
Those criminals CPP group, they don't give a shit about any agreement. Otherwise Cambodian would suffered until these day.
Yeh, that's right your CPP group is criminals and traitor. Watch your ASS!
Post a Comment