Wednesday, October 24, 2012

បក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី២១​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

Provided Photo
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ
ដោយ អ៊ុក សាវបូរី 2012-10-24 RFA
កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៩១ ដោយ​ស្នា​ព្រះហស្ដ​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ពី​គ្រប់​ គណបក្ស​នយោបាយ​នៅ​កម្ពុជា ដែល​បាន​បែក​បាក់​គ្នា ដោយ​សារ​និន្នាការ​នយោបាយ។
នៅ​ថ្ងៃ​ខួប​កិច្ច​ព្រមព្រៀង​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ពី​ការ​រួប​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ប្រារព្ធ​ខួប​លើក​ទី២១ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១២។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​នោះ​ថា ព្រះ​មហា​វីរក្សត្រ បាន​ចំណាយ​ព្រះ​កាយពល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​ព្រះអង្គ ដើម្បី​បង្រួប​បង្រួម​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​បែក​បាក់​គ្នា បង្កើត​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ នេះ​មក។
លោក​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បោះ​បង់​ការ​គោរព​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា នេះ ច្រើន​ឆ្នាំ​មក​ហើយ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ស្នា​ព្រះហស្ត​នៃ​ការ​បង្រួប​បង្រួម​សន្តិភាព​របស់ ​សម្ដេចឪ សម្រាប់​ប្រជាជាតិ​កម្ពុជា ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជារាស្ត្រ​បាន​ដឹង។ តែ​ក្រោយ​ពី​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ទ្រង់​ចូល​ទិវង្គត ទើប​រាជ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​ប្រកាស​ជា​ថ្មី ចាត់​ទុក​ថ្ងៃ​ទី២៣ ខែ​តុលា ជា​ថ្ងៃ​ឈប់​សម្រាក ១ថ្ងៃ ចាប់​ពី​ឆ្នាំ​២០១៣ ត​ទៅ។
លោក កឹម សុខា៖ «ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​ទើប​សោយ​ទិវង្គត​ថ្មីៗ​នេះ គឺ​ព្រះ​គុណូបការៈ​ធំ​ណាស់ នៅ​ក្នុង​ថ្ងៃ​ទី២៣ តុលា ដែល​ព្រះអង្គ​ធ្វើ​បាន​ជោគជ័យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​យើង​មាន​មក​ដល់​ថ្ងៃ​នេះ។ គ្រប់​គ្នា អ្នក​មន្ត្រី​របស់​គណបក្ស​ប្រជាជន​អ្នក​កាន់​អំណាច​សព្វ​ថ្ងៃ មាន​ឡាន​ល្អ​ជិះ មាន​ផ្ទះ​ល្អ​នៅ មាន​លុយ​ចាយ​សម្បូរ​សប្បាយ​ហ្នឹង ដោយ​សារ ២៣ តុលា មិន​មែន​ដោយ​សារ ៧ មករា។ ៧ មករា គឺ​វា​ភាគ​ច្រើន​បាន​ទៅ​យួន​ទេ ហើយ​យើង​ចង់​រំលឹក​ថា ២៣ តុលា ហ្នឹង មាន​សារសំខាន់»
លោក កឹម សុខា បន្ត​ថា ដោយ​សារ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ នោះ​ហើយ ទើប​ប្រជារាស្ត្រ មន្ត្រី​រាជការ​មួយ​ចំនួន រក​ស៊ី​មាន​បាន​មក​ដល់​សព្វ​ថ្ងៃ។ ហេតុ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​គោរព​កិច្ច​ព្រមព្រៀង​នេះ​ជាប់​ដរាប​មក​ដល់​ឆ្នាំ​២០១២ នេះ៖ «គឺ ​សុំ​ឲ្យ​គ្រប់​ភាគី​នយោបាយ​ទាំង​អស់ គិត​ពិចារណា​ឡើង​វិញ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​ឯកភាព​ជាតិ ឲ្យ​មាន​ផ្សះផ្សា​ជាតិ​ពិត ដោយ​យក​តាម​ទស្សនៈ​ពិត​របស់​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ លោក​បាន​សោយ​ទិវង្គត​ទៅ ប៉ុន្តែ​ព្រះអង្គ​បាន​បន្សល់​ទុក​នូវ​ស្នា​ព្រះហស្ត​ព្រះអង្គ ដែល​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ ឯករាជ្យ​នេះ»
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ថ្លែង​ថា ដោយ​សារ​តែ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ហើយ ទើប​ប្រទេស​កម្ពុជា បាន​ប្រែ​ក្លាយ​ពី​ការ​គ្រប់គ្រង​បែប​កុម្មុយនីស្ត មក​ជា​ការ​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ។ គណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិ​មនុស្ស ដែល​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ប្រារព្ធ​ខួប​ទី២១ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ដើម្បី​ឲ្យ​ពលរដ្ឋ​ចងចាំ​ស្នា​ព្រះហស្ត​សម្ដេចឪ ផង និង​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​រដ្ឋាភិបាល គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​បាន​ត្រឹមត្រូវ​ផង។
លោក យឹម សុវណ្ណ៖ «ជាង ២០ឆ្នាំ​មក​នេះ ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មិន​ទាន់​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ ដោយ​សារ​មាន​បរទេស គេ​បាន​មក​បោះ​បង្គោល​ព្រំដែន រំលោភ​ទៅ​លើ​ទឹកដី​របស់​ខ្មែរ ធ្វើ​ឲ្យ​យើង​បាត់​បង់​ទឹកដី​មួយ​ចំនួន។ ហើយ​ក៏​មាន​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ដែល​មាន​មតិ​ជំទាស់​ទៅ​នឹង​រដ្ឋាភិបាល។ ចំណែក​ឯ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ ក៏​មិន​ទាន់​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហ្នឹង គឺ​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច»
កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១២ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​មហាជន​ថា រាជ​រដ្ឋាភិបាល បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី២៣ ខែ​តុលា ដែល​ជា​ទិវា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ថ្ងៃ​ឈប់​សម្រាក ១ថ្ងៃ​ពី​ការងារ​របស់​មន្ត្រី​រាជការ និយោជិត កម្មករ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពី​ឆ្នាំ​២០១៣ ត​ទៅ។
ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី២១ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី មាន​អ្នក​ចូល​រួម​ប្រមាណ ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

ទោះបីជាពុំមានទិវារ២៣តុលា៩១ តាមការយល់
របស់ខ្ញុំ យួន ក៏ពុំអាចឈ្លានពានខ្មែរបានដែរ
ពេលនោះ ព្រោះអង្គការសហប្រជាជាតិយក
ចិត្តទុកដាក់និងការពារអធិបតេយ្យភាពកម្ពុជា
ដោយពេញលេញ៕

Anonymous said...

Striving to implement the 991 Paris Peace Accord must be the top priority for the CNRP.

The neocolonialist Vietnam and its puppet Hun Sen must abide by the agreement that they signed.

Anonymous said...

Striving to implement the 1991 Paris Peace Accord must be the top priority for the CNRP.

The neocolonialist Vietnam and its puppet Hun Sen must abide by the agreement that they signed.

Anonymous said...

PSR had supported Hun Sen for PM WHOLE LIFE by changing the constitution from 2/3 to 50+1.
So PSR or CNRP had betrayed the Paris Peace Agreement.
Rally for what? STUPID.

Anonymous said...

1:33 AM - What are you talking about?

Anonymous said...

5:33 AM
The constitutions of the Kingdom of Cambodia after the PPA 1991, the PM must be elected by 2/3 of MP.
If you have good memory ,look back to the case of Ranarith and Hun Sen.

Anonymous said...

What is PPA? For the Vietcong slaves or Vietcong puppets, is like a dream only.

So the only way to implement this PPA, the UN must start talk to Hanoi or putting UN Personels inside Cambodia just like in 1993.

Those criminals CPP group, they don't give a shit about any agreement. Otherwise Cambodian would suffered until these day.

Yeh, that's right your CPP group is criminals and traitor. Watch your ASS!