អ្នកនេសាទខ្មែរ បានត្អូញត្អែរថា រាល់ថ្ងៃនេះ ពួកគាត់មិនអាចរកត្រីដើម្បីចិញ្ចឹមគ្រួសារដូចបណ្ដាឆ្នាំមុនៗទៀត ទេ ព្រោះអ្នកនេសាទវៀតណាម បានចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់អនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរមិនមានវិធានការទប់ស្កាត់ទេ។
ដោយ ដែន អយុធ្យា 2012-10-24 RFA
ប្រជានេសាទនៅស្រុកអង្គរបុរី និងស្រុកបូរីជលសារ ខេត្តតាកែវ
បានចោទអាជ្ញាធរពាក់ព័ន្ធមូលដ្ឋាននេះថា
បានអនុញ្ញាតឲ្យទូកនេសាទជនជាតិវៀតណាម
ចូលនេសាទក្នុងដែនទន្លេកម្ពុជា ជាថ្នូរទទួលប្រាក់សំណូកប្រចាំខែ។
អ្នកនេសាទខ្មែរ បានត្អូញត្អែរថា រាល់ថ្ងៃនេះ
ពួកគាត់មិនអាចរកត្រីដើម្បីចិញ្ចឹមគ្រួសារដូចបណ្ដាឆ្នាំមុនៗទៀត
ទេ ព្រោះអ្នកនេសាទវៀតណាម
បានចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់អនាធិបតេយ្យ
ប៉ុន្តែអាជ្ញាធរមិនមានវិធានការទប់ស្កាត់ទេ។
ប្រជានេសាទរស់នៅស្រុកអង្គរបុរី និងស្រុកបូរីជលសារ ខេត្តតាកែវ
បានឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធខេត្តតាកែវ
បានបើកដៃឲ្យឈ្មួញនេសាទវៀតណាម ចូលនេសាទប្រើឧបករណ៍ខុសច្បាប់
តាមឃុំជាប់ព្រំដែនកម្ពុជា និងវៀតណាម យ៉ាងអានាធិបតេយ្យ។
ប្រជានេសាទស្នើមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា
បទល្មើសទូកនេសាទប្រើឧបករណ៍ខុសច្បាប់
អាចចូលមកនេសាទក្នុងដែនទន្លេកម្ពុជា ទៅបាន
ដោយសារតែមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធខេត្តតាកែវ
ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្ត។
ពលរដ្ឋបានចោទអាជ្ញាធរគ្រប់ជំនាញ
ជាអ្នកបើកដៃឲ្យឈ្មួញនេសាទវៀតណាម អាចប្រើឧបករណ៍នេសាទ
និងអាចចូលនេសាទក្នុងទឹកដីកម្ពុជា។ ពលរដ្ឋឲ្យដឹងថា សព្វថ្ងៃនេះ
ទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់រំសាយឡូត៍នេសាទ
មានដូចជាឡូត៍លេខ៥ និងឡូត៍លេខ១១ ក៏អាជ្ញាធរពាក់ព័ន្ធ
មានមន្ត្រីជលផលជាដើម មិនអនុញ្ញាតឲ្យអ្នកនេសាទខ្មែរ
ចូលនេសាទក្នុងឡូត៍កាត់រំសាយនេះទេ
ដោយយកឡូត៍កាត់រំសាយរបស់ប្រមុខដឹកនាំលក់បន្តឲ្យឈ្មួញនេសាទ
វៀតណាម ធ្វើរបរនេសាទទៅវិញ។
ទាក់ទិនបញ្ហានេះ លោក ស្រី បេន អភិបាលខេត្តតាកែវ
ធ្លាប់បានបដិសេធថា គ្មានជនអន្តោប្រវេសន៍ជនជាតិវៀតណាម
ចូលមកប្រទេសកម្ពុជា ដូចពលរដ្ឋចោទទេ ហើយថាករណីបទល្មើសនេសាទ
មិនមែនជាសមត្ថកិច្ចរបស់លោកត្រូវដោះស្រាយទេ
ព្រោះបទល្មើសនេះជាសមត្ថកិច្ចរបស់រដ្ឋបាលជលផល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជលផលខេត្តតាកែវ
ដើម្បីបំភ្លឺជុំវិញបទល្មើសនេសាទដែលកំពុងកើតមានក្នុងស្រុក
អង្គរបុរី និងស្រុកបូរីជលសារ បានទេ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៤
ខែតុលា។
ទោះយ៉ាងណា លោក ម៉ៅ សុផល សមាជិកក្រុមប្រឹក្សាខេត្តតាកែវ
បានទទួលស្គាល់ថា បទល្មើសនេសាទរបស់ជនជាតិវៀតណាម
ពិតជាកំពុងធ្វើសកម្មភាព និងប្រើឧបករណ៍នេសាទ ដែលច្បាប់កម្ពុជា
បានហាមឃាត់ពិតមែន។ លោកថា
បទល្មើសនេសាទអាចធ្វើសកម្មភាពនៅក្នុងមូលដ្ឋានស្រុកអង្គរបុរី
និងស្រុកបូរីជលសារ ដោយសារអាជ្ញាធរមូលដ្ឋាន
និងផ្នែកពាក់ព័ន្ធជាអ្នកអនុញ្ញាតជាថ្នូរទទួលបានលាភសក្ការៈជាដើម។
ប្រជានេសាទខ្មែរ បានឲ្យដឹងថា បទល្មើសនេសាទរបស់ជនជាតិវៀតណាម
អាចធ្វើសកម្មភាពក្នុងស្រុកបូរីជលសារ និងស្រុកអង្គរបុរី ខេត្តតាកែវ
ទៅបាន ដោយសារអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ខេត្ត
ជាអ្នកអនុញ្ញាត ទើបបទល្មើសអាចធ្វើសកម្មភាព និងគ្មានការហាមឃាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
បើពលរដ្ឋដឹងនិងឃើញរឿងហេតុច្បាស់ហើយ ទុក
ធ្វើអ្វីទៀត?
I support you !@11:22 PM
Bravo! You are ONE KHMER HERO !
Post a Comment