Wednesday, October 10, 2012

ឱផ្កាយក្រោមភក់! ផ្កាយនេះស្អុយពេក…

លោកជួន សុវណ្ណ (ស្តាំ) អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ ពាក់​ផ្កាយ​ ៣​​ ចូល​កាន់​តំណែង​ជំនួស​លោក ទូច ណារ៉ុថ(ឆ្វេង)អតីតស្នង​ការ​ក្រុង​ភ្នំ​ពេញដែល​ពាក់​ផ្កាយ​១។ រូបថត ម៉ៃ វីរៈ
ការ​តែង​តាំង​មុខ​តំណែង​មិន​សម​ទំនង

Tuesday, 09 October 2012
សុច​រិត
The Phnom Penh Post
មួយតឹកឡឹក មានតែ១ក្នុង១ចង្កោម ត្រូវផ្តូរឲ្យមួយ មាន៣ក្នុង១ចង្កោមវិញ

ជូន​ចំពោះ​ការី​និពន្ធ

កម្ពុជា ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​បណ្តា​ប្រទេស​ក្រីក្រ​បំផុត(LDC = Least Developed Country) នៅ​ឡើយ​ នៅ​លើ​លោក​នេះ ហើយ​ក៏​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ក្រីក្រ​បំផុត​ផង​ដែរ​ ក្នុង​តំបន់​អាស៊ាន​១០ និង​បណ្តា​សមាជិក​ពៅ​គេ​របស់​អាស៊ាន​(CLMV)។ បច្ចុប្បន្ន​នេះ​មេ​ដឹក​នាំ​កម្ពុជា​កំពុង​ពិចារណា ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ រុញ​ចំណាត់​ថ្នាក់​ប្រទេស នេះ ពី​ប្រទេស​ដែល​អភិវឌ្ឍន៍​ តិច​តួច​ ទៅ​ជា​ប្រទេស​កំពុង អភិវឌ្ឍន៍(Developing Country)​ វិញ ប៉ុន្តែ​បញ្ហា​ចោទ​ត្រង់​ថា បើ​គេ​រុញ​ចំណាត់​ថ្នាក់​ទៅ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ហើយ ការ​អនុគ្រោះ​នានា ដែល​ធ្លាប់​តែ​ធ្វើ​ដោយ​សហគមន៍​អន្តរជាតិ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ហើយ ហើយ​ម៉្យាង​ទៀត​បណ្តា​ប្រទេស​ជា​ម្ចាស់​បំណុល​នឹង​ចាប់​ផ្តើម​ទារ​បំណុល​ដែរ ដោយ​សារ​តែ​កម្ពុជា​ងើប​ផុត​ពី​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​និង​មាន​សល់​លុយ​ក្នុង​រតនាគារ​បណ្តើរៗ​ហើយ​នោះ។


ក្នុង ស្ថានភាព​ដែល​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​អភិវឌ្ឍ ការ​ដឹក​នាំ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់​បន្តិច​ម្តងៗ​ដូច​ភ្លៀង​ រលឹម ទោះ​បី​ថា​ យើង​មិន​អាច​ធ្វើ​ការ​កែ​ទម្រង់​បាន​លឿន​ដូច​ប្រទេស​ភូមា ដែល​ជា​មិត្ត​ភក្តិ មាន​មនោគម​វិជ្ជា​ស្រដៀង​កម្ពុជា​ក៏ដោយ​ក្តី។ ការ​កែ​ទម្រង់​របស់​កម្ពុជា​ មិន​ត្រូវ​ដក​ថយ​ទេ ហើយ​ក៏​មិន​ត្រូវ​វិល​ចុះ​វិល​ឡើង​ដែរ គឺ​ត្រូវ​ទៅ​មុខ​ជា​និច្ច ទើប​សង្ឃឹម​ថា​ អាច​អភិវឌ្ឍ​ប្រទេស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់ ប្រជាជន​បាន​លឿន​ទៅ​បាន។ ពី​ពេល​នេះ​ទៅ ការ​កែ​ទម្រង់​លើ​ គ្រប់​វិស័យ​រឹត​តែ​សំខាន់ ​និង​ចាំបាច់​បំផុត ដោយ​សារ​តែ​នៅ​ឆ្នាំ​ ២០១៥​ ឆាប់ៗ​នេះ សហគមន៍​អាស៊ាន​ នឹង​មាន​លក្ខខណ្ឌ​តម្រូវ​ជាច្រើន​ឲ្យ​កម្ពុជា​សម្រប​ខ្លួន​តាម។

ប៉ុន្តែបច្ចុប្បន្ន ​នេះ​ ការ​កែ​ទម្រង់​អំពី​ឧបនិស្ស័យ​កាន់​មុខ​តំណែង ​នៃ​អ្នក​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ កំពុង​តែ​ដើរ​ថយ​ក្រោយ​ហើយ ដោយ​សារ​តែ​មុខ​តំណែង​ត្រួត​គ្នា​រសេម​រសាម មិន​សម​ទំនង​ជា​ច្រើន ហាក់​ដូចជា​បុគ្គល​មាន​សមត្ថ​ភាព​មាន​តែ​មួយ​ដំបស្វា​យ៉ាង​ដូច្នេះ​ដែរ ដែល​ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​តិច​តួច​ដូច​តទៅ​ ៖

- ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ទទួល​មុខ​តំណែង​បន្ថែម​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកពន្ធដារ។ ជា​រដ្ឋ​លេខាធិការ និង​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច៘

- អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​មុខ​តំណែង​បន្ថែម​ ជា​ស្នង​ការ​រាជធានី​ភ្នំពេញ។ យក​ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ពាក់​ផ្កាយ ៣ ទៅ​កាន់​តំណែងជំនួស​ផ្កាយ​១ ក៏​អាច​ទៅ​រួច​ដែរ​ឬ? ចុះ​បើ​ថ្ងៃ​ណា​មួយ​មាន​កិច្ច​ប្រជុំ​រួម ស្នង​ការ​រាជធានី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ស្នងការ​រាជធានី​ ប្រទេស​៩ ​ផ្សេង ពាក់​ត្រឹម​ស័ក្តិ​ ៥ ឬ​ផ្កាយ​ ១ ប៉ុណ្ណោះ ចម្លែក​អី​តែ​ស្នងការ​រាជធានី​ខ្មែរ​ម្នាក់​ឯង ពាក់​ផ្កាយ​ដល់​ទៅ​៣​ នៅ​លើ​ស្មា​នោះ​!

- មេ​ភូមិ​ភាគ​ខ្មែរ​ពាក់​ផ្កាយ​ដល់​ទៅ​ ៣ ព្រោះ​គាត់​មាន​មុខ​តំណែង​ពីរ​ទៀត ​គឺ​ទីប្រឹក្សា​សម្តេច និង​ជា​អគ្គ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក។ ចំណែក​ប្រទេស​ជិត​ខាង​យើង​ជា​មេ​ភូមិ​ភាគ​ដូច​គ្នា​ គេពាក់​ផ្កាយ​ត្រឹម​ ១ ទេ​។

- ជា​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង និង​ជា​មេ​បញ្ជា​ការ​នៅ​ខេត្ត​ទៀត។

-នៅ​ក្រសួង​មហា​ផ្ទៃ​កាន់​តំណែង​ជា​ប្រធាន​នាយក​ដ្ឋាន​ឬ​អនុ​ប្រធាន​នាយក​ដ្ឋាន និង​មាន​មុខ​តំណែង​ជា​អគ្គ​នាយក​រង​ទៀត។

- ជា​ប្រធាន​នាយក​ដ្ឋាន​ឬ អនុប្រធាន​នាយក​ដ្ឋាន ឬ​ប្រធាន​ការិយាល័យ នៅ​អគ្គ​នាយក​ដ្ឋាន​គយ​(ថ្នាក់​កណ្តាល) និង​ជា​ប្រធាន​ស្នាក់​ការ​គយ​ប្រចាំ​ខេត្ត​នេះ​ ខេត្ត​នោះ​ទៀត ។

- នៅ​ក្រសួង​ព្រះ​បរម​រាជវាំង ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ដទៃ​ជា​ច្រើន​ទៀត ​ក៏​មាន​ករណី​ដូច​នេះ​ដែរ ហើយ​ស្ថាប័ន​ដែល​មាន​មន្ត្រី​មាន​មុខ​តំណែង​ត្រួត​គ្នា​ច្រើន​ជាង​គេ​គឺ​នៅ​ ទីស្តី​ការ​គណៈ​រដ្ឋម​ន្ត្រី​តែ​ម្តង ព្រោះ​នៅ​ស្ថាប័ន​នេះ​មាន​មុខ​តំណែង​កំពូលៗ ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

- ជានេះផង.......និង​ជានោះផង....... ជា​ច្រើន​រយ​ពាន់​ករណី​ទៀត​។

ខ្មែរ ​ប្រទេស​តូច ហើយ​ប្រជាជន​តិច​ទៅ​ទៀត ហេតុ​អ្វី​ក៏មាន​រចនា​សម្ព័ន្ធ​សំពីង​សំពោង ហើយ​មាន​អ្នក​ធំៗ​ច្រើន​សម្បើម​យ៉ាង​នេះ។ តើ​ការណ៍​នេះ​ រាជ​រដ្ឋាភិបាល ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ត្រូវ​ឬ​យ៉ាង​ណា? ជា​ធម្មតា​ ការ​កែ​ទម្រង់​ គឺ​ដើម្បី​ទៅ​រក​ភាព​ប្រសើរ​ឡើង​ចុះ​ខ្មែរ​វិញ កំពុង​កែ​ទម្រង់​ពី​ការិយាធិបតេយ្យ​ល្មមៗ​ទៅ​កាន់​ការិយាធិបតេយ្យ​ ពេញ​បន្ទុក! ភាព​រញ៉េរ​ញ៉ៃ​មាន​រួច​ទៅ​ហើយ​ ក៏​កែ​ឲ្យ​កាន់​តែ​រញ៉េ​រញ៉ៃ​ទ្វេ​ឡើង! ម្តេច​ក៏មេ​ដឹក​នាំ​ខ្មែរ​មិន​នាំ​គ្នា​យក​គំរូ​ល្អៗ​ពី​ប្រទេស​ជិត​ខាង​យើង មក​អនុវត្ត​ខ្លះៗ​ទៅ! មើល​ចុះ​នៅ​វៀតណាម លោក​នាយក​សាលា​បណ្ឌិត​សភា​នគរបាល​ពាក់​ស័ក្តិ​ត្រឹម​ផ្កាយ​ ១ តែ​សម្រាប់​នាយក​សាលា​រាជ​បណ្ឌិត​​សភា​នគរបាល​ខ្មែរ ពាក់​ផ្កាយ​ដល់​ទៅ​ ៤ ឯណោះ។ អង្គភាព​គយ​របស់​វៀតណាម គឺ​មាន​ត្រឹម​នាយកដ្ឋាន តែ​ខ្មែរ​បង្កើត​ដល់​អគ្គ​នាយក​ដ្ឋាន៘ ក្នុង​ ១​ខេត្ត យ៉ាង​ហោច​ណាស់​ក៏មាន​ ៥​ ស្រុក​ដែរ តែ​យើង​មាន​ត្រឹម​ក្រុង​ ១ ​ស្រុក​ ១ ក៏​ហៅ​ថា​ខេត្ត​ដែរ។ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប្រទេស​វៀត​ណាម​ដដែល​ នឹង​ច្របាច់​បញ្ចូល​គ្នា​ ក្រសួង​ចំនួន ​៥ ឲ្យ​ទៅ​ជា​ក្រសួង​តែ​ ១ ​វិញ ដើម្បី​ឲ្យ​ដំណើរ​ការ​ការ​ងារ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន នេះ​ទើប​គេ​ហៅ​ថា ការ​ធ្វើកំណែ​ទម្រង់។

ខ្មែរ​យើង​សម្បូរ​រឿង​គួរ​ឲ្យ​ខ្មាស បរទេស​ច្រើន​ណាស់​មក​ហើយ តើ​យើង​នៅ​បន្ត​រឿង​គួរ​ឲ្យ​ខ្មាស​គេ​ដល់​ពេល​ណា​ទៀត។ នៅ​គ្រា​ម្តង​នោះ​ មាន​កិច្ច​ប្រជុំ​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​ នៃ​បណ្តា​ប្រទេស​អាស៊ាន។ តួនាទី​ជា​ប្រធាន​នាយកដ្ឋាន នៃ​អាស៊ាន ​៩ សុទ្ធ​ តែ​ពាក់​ផ្កាយ​ ១ ចម្លែក​អី​តែ​ប្រធាន​នាយកដ្ឋាន​ខ្មែរ ពាក់​ផ្កាយ​ដល់​ទៅ​ ២​ តែម្នាក់​ឯង។

មក​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ តើ​ខ្មែរ​នៅ​អែន​អន​ ពត់​ពេន​រុំព័ទ្ធ​ទៅ​ដោយ វប្បធម៌​ទំយើ​ដល់​ណា​ទៀត គិត​តែ​ពី​ដំឡើង​ស័ក្តិ ដំឡើង​ងារ ដំឡើង​តួនាទី ដល់​ពេល​អស់​អី​ដំឡើង​ក៏តាំង​ដំឡើង​មេ​ដាយ​ម្តង (គ្រឿង​បញ្ជោរ) ដល់​ពេល​សម្បូរ​មេ​ដាយ​ពេក អ្នក​ខ្លះ​មិន​ចេះ​របៀប​ពាក់ ក៏​ពាក់​ដូច​តួល្ខោន​ទៅ​ទៀត ពិត​ជា​អស់​ទាស់​តែ​ម្តង!!! តើ​យើង​គួរ​នាំ​គ្នា​គិត​តែ​ពី​មនុស្ស​មួយ​ក្តាប់​តូច​ ឬ​គិត​ដល់​ជាតិ​ទាំង​មូល?

ការ​បង្កើត​ឲ្យ​មាន​តួនាទី​ត្រួត​គ្នា​ច្រើន​ ដូច្នេះ គឺ​បង្កើត​ឲ្យ​មាន​ភាព​រញ៉េ​រញ៉ៃ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង និង​ការិយាធិបតេយ្យ​ហួស​ប្រមាណ ធ្វើ​ឲ្យ​បាត់​បង់​ឋានានុក្រម​ការ​ងារ បង្កើន​អំពើ​ពុករលួយ បង្ក​ឲ្យ​មាន​ជម្លោះ​និង​ជា​ការ​បិទ​ឱកាស​អ្នក​មាន​សមត្ថភាព​នានា មិន​អាច​ឲ្យ​លូត​ទៅ​មុខ​បាន​ តាម​ដំណើរ​ធម្មតា ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផ្នត់​គំនិត​បែក​បាក់​យូរ​អង្វែង​ក្នុង​សង្គម​ គ្រួសារ​ខ្មែរ ជា​លទ្ធ​ផល​នៃ​ទង្វើ​អ្នក​ដឹក​នាំ​មួយ​ចំនួន​បង្ក​ឡើង​។

តើរហូត​ដល់​ពេល​ណា​ ទើប​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ និង​មុខ​តំណែង​ទាំង​នេះ​មាន​របៀប​រៀប​រយ​ឡើង​វិញ ឬ​ក៏​រង់ចាំ​រហូត​ដល់​សម្តេច​ លោក​ចូល​និវត្តន៍​ពី​ឆាក​នយោបាយ​នា​ឆ្នាំ​ ២០២៣​ សិន៕

ដោយ សុចរិត

7 comments:

Anonymous said...

សូមខ្មែរមើលមុខអាស្វាមុខយួនទាំងពីរក្បាល!...

Anonymous said...

What a beautiful commentary!

I couldn't put it better.

Pissed Off

Anonymous said...

most officials are full of shit. each one of them have multiple wives and most of their wives are facing with such a misserable life, they had to do as told or else they will get killed. Most khmer women are powerless to do anything because there is no law to protect them. Most of them also ended up dying from aids virus. Hun and his clan must go, they are nothing but scumbag.

Anonymous said...




ពួកអាផ្កាយអាចម៍ក្រោមបង្គន់។ពយកហុតឈាម
រាស្ត្រខ្មែរ។ពួកអាស្អុយគគ្រុក។ពួកអាឈាមឈ្លើង។
ពួកអាបនក្បត់ជាតិ៕

Anonymous said...

Here comes a new vietkid in the house. CHUON SAVAN is khmer name but his face looks viet... how bizarre!

Anonymous said...

ពួកអាអាចម៍ផ្កាយ!

Anonymous said...

Looks the pigs have been spending too much time at the bar drinking and fooling with the waitresses...how could they chase and catch any criminals?!

fatcrony