លោកជួន សុវណ្ណ (ស្តាំ) អគ្គស្នងការរងនគរបាលជាតិ ពាក់ផ្កាយ ៣ ចូលកាន់តំណែងជំនួសលោក ទូច ណារ៉ុថ(ឆ្វេង)អតីតស្នងការក្រុងភ្នំពេញដែលពាក់ផ្កាយ១។ រូបថត ម៉ៃ វីរៈ |
Tuesday, 09 October 2012
សុចរិត
The Phnom Penh Post
មួយតឹកឡឹក មានតែ១ក្នុង១ចង្កោម ត្រូវផ្តូរឲ្យមួយ មាន៣ក្នុង១ចង្កោមវិញ
ជូនចំពោះការីនិពន្ធ
កម្ពុជា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់បណ្តាប្រទេសក្រីក្របំផុត(LDC = Least Developed Country) នៅឡើយ នៅលើលោកនេះ ហើយក៏ជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ក្រីក្របំផុតផងដែរ ក្នុងតំបន់អាស៊ាន១០ និងបណ្តាសមាជិកពៅគេរបស់អាស៊ាន(CLMV)។ បច្ចុប្បន្ននេះមេដឹកនាំកម្ពុជាកំពុងពិចារណា ស្នើឲ្យសហគមន៍អន្តរជាតិ រុញចំណាត់ថ្នាក់ប្រទេស នេះ ពីប្រទេសដែលអភិវឌ្ឍន៍ តិចតួច ទៅជាប្រទេសកំពុង អភិវឌ្ឍន៍(Developing Country) វិញ ប៉ុន្តែបញ្ហាចោទត្រង់ថា បើគេរុញចំណាត់ថ្នាក់ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ហើយ ការអនុគ្រោះនានា ដែលធ្លាប់តែធ្វើដោយសហគមន៍អន្តរជាតិ នឹងត្រូវបានកាត់បន្ថយហើយ ហើយម៉្យាងទៀតបណ្តាប្រទេសជាម្ចាស់បំណុលនឹងចាប់ផ្តើមទារបំណុលដែរ ដោយសារតែកម្ពុជាងើបផុតពីភាពក្រីក្រធ្ងន់ធ្ងរនិងមានសល់លុយក្នុងរតនាគារបណ្តើរៗហើយនោះ។
ក្នុង ស្ថានភាពដែលកម្ពុជាកំពុងធ្វើដំណើរទៅរកការអភិវឌ្ឍ ការដឹកនាំចាំបាច់ត្រូវតែធ្វើការកែទម្រង់បន្តិចម្តងៗដូចភ្លៀង រលឹម ទោះបីថា យើងមិនអាចធ្វើការកែទម្រង់បានលឿនដូចប្រទេសភូមា ដែលជាមិត្តភក្តិ មានមនោគមវិជ្ជាស្រដៀងកម្ពុជាក៏ដោយក្តី។ ការកែទម្រង់របស់កម្ពុជា មិនត្រូវដកថយទេ ហើយក៏មិនត្រូវវិលចុះវិលឡើងដែរ គឺត្រូវទៅមុខជានិច្ច ទើបសង្ឃឹមថា អាចអភិវឌ្ឍប្រទេស និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនបានលឿនទៅបាន។ ពីពេលនេះទៅ ការកែទម្រង់លើ គ្រប់វិស័យរឹតតែសំខាន់ និងចាំបាច់បំផុត ដោយសារតែនៅឆ្នាំ ២០១៥ ឆាប់ៗនេះ សហគមន៍អាស៊ាន នឹងមានលក្ខខណ្ឌតម្រូវជាច្រើនឲ្យកម្ពុជាសម្របខ្លួនតាម។
ប៉ុន្តែបច្ចុប្បន្ន នេះ ការកែទម្រង់អំពីឧបនិស្ស័យកាន់មុខតំណែង នៃអ្នករាជការ និងកងកម្លាំងប្រដាប់អាវុធ កំពុងតែដើរថយក្រោយហើយ ដោយសារតែមុខតំណែងត្រួតគ្នារសេមរសាម មិនសមទំនងជាច្រើន ហាក់ដូចជាបុគ្គលមានសមត្ថភាពមានតែមួយដំបស្វាយ៉ាងដូច្នេះដែរ ដែលខ្ញុំសូមលើកយកឧទាហរណ៍តិចតួចដូចតទៅ ៖
- ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលមុខតំណែងបន្ថែមជាអគ្គនាយកនៃអគ្គនាយកពន្ធដារ។ ជារដ្ឋលេខាធិការ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច៘
- អគ្គស្នងការរងនគរបាលជាតិ ទទួលមុខតំណែងបន្ថែម ជាស្នងការរាជធានីភ្នំពេញ។ យកឯកឧត្តម ឧត្តមសេនីយ៍ឯកពាក់ផ្កាយ ៣ ទៅកាន់តំណែងជំនួសផ្កាយ១ ក៏អាចទៅរួចដែរឬ? ចុះបើថ្ងៃណាមួយមានកិច្ចប្រជុំរួម ស្នងការរាជធានីបណ្តាប្រទេសអាស៊ានទាំង១០ស្នងការរាជធានី ប្រទេស៩ ផ្សេង ពាក់ត្រឹមស័ក្តិ ៥ ឬផ្កាយ ១ ប៉ុណ្ណោះ ចម្លែកអីតែស្នងការរាជធានីខ្មែរម្នាក់ឯង ពាក់ផ្កាយដល់ទៅ៣ នៅលើស្មានោះ!
- មេភូមិភាគខ្មែរពាក់ផ្កាយដល់ទៅ ៣ ព្រោះគាត់មានមុខតំណែងពីរទៀត គឺទីប្រឹក្សាសម្តេច និងជាអគ្គមេបញ្ជាការកងទ័ពជើងគោក។ ចំណែកប្រទេសជិតខាងយើងជាមេភូមិភាគដូចគ្នា គេពាក់ផ្កាយត្រឹម ១ ទេ។
- ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង និងជាមេបញ្ជាការនៅខេត្តទៀត។
-នៅក្រសួងមហាផ្ទៃកាន់តំណែងជាប្រធាននាយកដ្ឋានឬអនុប្រធាននាយកដ្ឋាន និងមានមុខតំណែងជាអគ្គនាយករងទៀត។
- ជាប្រធាននាយកដ្ឋានឬ អនុប្រធាននាយកដ្ឋាន ឬប្រធានការិយាល័យ នៅអគ្គនាយកដ្ឋានគយ(ថ្នាក់កណ្តាល) និងជាប្រធានស្នាក់ការគយប្រចាំខេត្តនេះ ខេត្តនោះទៀត ។
- នៅក្រសួងព្រះបរមរាជវាំង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដទៃជាច្រើនទៀត ក៏មានករណីដូចនេះដែរ ហើយស្ថាប័នដែលមានមន្ត្រីមានមុខតំណែងត្រួតគ្នាច្រើនជាងគេគឺនៅ ទីស្តីការគណៈរដ្ឋមន្ត្រីតែម្តង ព្រោះនៅស្ថាប័ននេះមានមុខតំណែងកំពូលៗ ច្រើនជាងគេបំផុតក្នុងពិភពលោក។
- ជានេះផង.......និងជានោះផង....... ជាច្រើនរយពាន់ករណីទៀត។
ខ្មែរ ប្រទេសតូច ហើយប្រជាជនតិចទៅទៀត ហេតុអ្វីក៏មានរចនាសម្ព័ន្ធសំពីងសំពោង ហើយមានអ្នកធំៗច្រើនសម្បើមយ៉ាងនេះ។ តើការណ៍នេះ រាជរដ្ឋាភិបាល កំពុងធ្វើដំណើរលើផ្លូវត្រូវឬយ៉ាងណា? ជាធម្មតា ការកែទម្រង់ គឺដើម្បីទៅរកភាពប្រសើរឡើងចុះខ្មែរវិញ កំពុងកែទម្រង់ពីការិយាធិបតេយ្យល្មមៗទៅកាន់ការិយាធិបតេយ្យ ពេញបន្ទុក! ភាពរញ៉េរញ៉ៃមានរួចទៅហើយ ក៏កែឲ្យកាន់តែរញ៉េរញ៉ៃទ្វេឡើង! ម្តេចក៏មេដឹកនាំខ្មែរមិននាំគ្នាយកគំរូល្អៗពីប្រទេសជិតខាងយើង មកអនុវត្តខ្លះៗទៅ! មើលចុះនៅវៀតណាម លោកនាយកសាលាបណ្ឌិតសភានគរបាលពាក់ស័ក្តិត្រឹមផ្កាយ ១ តែសម្រាប់នាយកសាលារាជបណ្ឌិតសភានគរបាលខ្មែរ ពាក់ផ្កាយដល់ទៅ ៤ ឯណោះ។ អង្គភាពគយរបស់វៀតណាម គឺមានត្រឹមនាយកដ្ឋាន តែខ្មែរបង្កើតដល់អគ្គនាយកដ្ឋាន៘ ក្នុង ១ខេត្ត យ៉ាងហោចណាស់ក៏មាន ៥ ស្រុកដែរ តែយើងមានត្រឹមក្រុង ១ ស្រុក ១ ក៏ហៅថាខេត្តដែរ។ ក្នុងពេលឆាប់ៗខាងមុខនេះ ប្រទេសវៀតណាមដដែល នឹងច្របាច់បញ្ចូលគ្នា ក្រសួងចំនួន ៥ ឲ្យទៅជាក្រសួងតែ ១ វិញ ដើម្បីឲ្យដំណើរការការងារមានភាពងាយស្រួលជាងមុន នេះទើបគេហៅថា ការធ្វើកំណែទម្រង់។
ខ្មែរយើងសម្បូររឿងគួរឲ្យខ្មាស បរទេសច្រើនណាស់មកហើយ តើយើងនៅបន្តរឿងគួរឲ្យខ្មាសគេដល់ពេលណាទៀត។ នៅគ្រាម្តងនោះ មានកិច្ចប្រជុំថ្នាក់ប្រធាននាយកដ្ឋានក្រសួងការពារជាតិ នៃបណ្តាប្រទេសអាស៊ាន។ តួនាទីជាប្រធាននាយកដ្ឋាន នៃអាស៊ាន ៩ សុទ្ធ តែពាក់ផ្កាយ ១ ចម្លែកអីតែប្រធាននាយកដ្ឋានខ្មែរ ពាក់ផ្កាយដល់ទៅ ២ តែម្នាក់ឯង។
មកដល់ដំណាក់កាលនេះទៅហើយ តើខ្មែរនៅអែនអន ពត់ពេនរុំព័ទ្ធទៅដោយ វប្បធម៌ទំយើដល់ណាទៀត គិតតែពីដំឡើងស័ក្តិ ដំឡើងងារ ដំឡើងតួនាទី ដល់ពេលអស់អីដំឡើងក៏តាំងដំឡើងមេដាយម្តង (គ្រឿងបញ្ជោរ) ដល់ពេលសម្បូរមេដាយពេក អ្នកខ្លះមិនចេះរបៀបពាក់ ក៏ពាក់ដូចតួល្ខោនទៅទៀត ពិតជាអស់ទាស់តែម្តង!!! តើយើងគួរនាំគ្នាគិតតែពីមនុស្សមួយក្តាប់តូច ឬគិតដល់ជាតិទាំងមូល?
ការបង្កើតឲ្យមានតួនាទីត្រួតគ្នាច្រើន ដូច្នេះ គឺបង្កើតឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រង និងការិយាធិបតេយ្យហួសប្រមាណ ធ្វើឲ្យបាត់បង់ឋានានុក្រមការងារ បង្កើនអំពើពុករលួយ បង្កឲ្យមានជម្លោះនិងជាការបិទឱកាសអ្នកមានសមត្ថភាពនានា មិនអាចឲ្យលូតទៅមុខបាន តាមដំណើរធម្មតា ដែលបង្ហាញឲ្យឃើញនូវផ្នត់គំនិតបែកបាក់យូរអង្វែងក្នុងសង្គម គ្រួសារខ្មែរ ជាលទ្ធផលនៃទង្វើអ្នកដឹកនាំមួយចំនួនបង្កឡើង។
តើរហូតដល់ពេលណា ទើបការរៀបចំរចនាសម្ព័ន្ធ និងមុខតំណែងទាំងនេះមានរបៀបរៀបរយឡើងវិញ ឬក៏រង់ចាំរហូតដល់សម្តេច លោកចូលនិវត្តន៍ពីឆាកនយោបាយនាឆ្នាំ ២០២៣ សិន៕
ដោយ សុចរិត
7 comments:
សូមខ្មែរមើលមុខអាស្វាមុខយួនទាំងពីរក្បាល!...
What a beautiful commentary!
I couldn't put it better.
Pissed Off
most officials are full of shit. each one of them have multiple wives and most of their wives are facing with such a misserable life, they had to do as told or else they will get killed. Most khmer women are powerless to do anything because there is no law to protect them. Most of them also ended up dying from aids virus. Hun and his clan must go, they are nothing but scumbag.
ពួកអាផ្កាយអាចម៍ក្រោមបង្គន់។ពយកហុតឈាម
រាស្ត្រខ្មែរ។ពួកអាស្អុយគគ្រុក។ពួកអាឈាមឈ្លើង។
ពួកអាបនក្បត់ជាតិ៕
Here comes a new vietkid in the house. CHUON SAVAN is khmer name but his face looks viet... how bizarre!
ពួកអាអាចម៍ផ្កាយ!
Looks the pigs have been spending too much time at the bar drinking and fooling with the waitresses...how could they chase and catch any criminals?!
fatcrony
Post a Comment