Monday, October 08, 2012

ជោរ សែន គ្មានសង្ឃឹមថារបាយការណ៍របស់ អង្គការ សហប្រជាជាតិនឹងបន្ទរថាហៃអើៗ តាមខ្លួន បានឡើយ


តេជោ គ្មានជំនឿថានឹង មានរបាយការណ៍ល្អពីបញ្ហាសិទ្ធិមនុស្ស

Sunday, 07 October 2012
ដោយ៖ ដើមអម្ពិល​(DAP)​​​

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងអះអាងជាថ្មី ថា សម្តេចគ្មានជំនឿទៅលើរបាយការណ៍របស់ អង្គការសហប្រជាជាតិដែលនឹង និយាយល្អពីកម្ពុជានោះទេ ដោយសារតែមានអ្នករាយ ការណ៍ម្នាក់មិនដែល ធ្វើរបាយការណ៍លើកសរសើរពីកម្ពុជាទេ មានតែចោទប្រកាន់មកកម្ពុជាថា ជាប្រទេសបំបិទសេរីភាពបញ្ចេញមតិ។

នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចែក ប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ នៅឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យថា ប្រទេសកម្ពុជាគ្មានភ័ព្វសំណាងបានទទួលការកោតសរសើរពីអង្គការនៅក្រៅប្រទេសក៏ដូចជាអង្កការក្រៅរដ្ឋាភិបាល លើផ្នែកសិទ្ធិមនុស្សនោះទេ ព្រោះពួកគេ​ សំឡឹងមកកម្ពុជាឃើញតែចំណុចអវិជ្ជមាន ហើយចំពោះចំណុចវិជ្ជមាន ពួកគេមើលមិនឃើញនោះទេ។ប្រសិនបើជាពួកគេមិនធ្វើ របាយការណ៍ អាក្រក់នោះ នឹងមិនទទួលបានជំនួយមកផ្គត់ផ្គង់លើក្រុមរបស់ខ្លួនឡើយ។


សម្តេចបញ្ជាក់ថា “បើគេរាយការណ៍ល្អពីសិទ្ធិមនុស្សកម្ពុជាមានន័យថាអាអង្គការធ្វើការផ្នែកសិទ្ធិមនុស្ស វាអស់ការងារធ្វើ អីចឹងវាបានប្រាក់ខែមកពីណាទៀត ទម្រាំតែបានការងារធ្វើ មិនមែនងាយទេ “។
សម្តេច បន្តថា សម្តេចគ្មានសង្ឃឹមថា កម្ពុជានឹងទទួលបានរបាយការណ៍ល្អស្តី ពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាទេ។

សម្តេចបន្តថា “បើរាយការណ៍ល្អកម្ពុជាមែននោះ បានសេចក្តីថា មន្រ្តីសិទ្ធិមនុស្សទាំងបរទេសទាំងក្នុង ស្រុកអស់ការងារធ្វើហើយ អីចឹងគេបានប្រាក់ខែមកពីណា អីចឹងទេត្រូវរាយការណ៍អាក្រក់ពីកម្ពុជា ដើម្បីបានទទួលជំនួយបន្ត”។

សម្តេចបន្ថែមទៀតថា នៅថ្ងៃទី៧ ខែតុលានេះ សម្តេចចុះមកចែកប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យប្រជាពលរដ្ឋ ប្រហែលជាគេហៅថា ជាអ្នកបំពានសិទ្ធិមនុស្ស។កម្ពុជាមិនចាំបាច់សង្ឃឹមលើគេទេ កម្ពុជាសង្ឃឹមលើខ្លួន ឯវិញល្អជាង ហើយការចោទប្រកាន់នៅលើក្រដាសរបស់គេនោះជារឿងរបស់គេ សំខាន់លើខ្លួនយើង ជាអ្នកធ្វើទេ៕

4 comments:

Anonymous said...

Ah cock sucker, Hun Sen. If you do a good job, why so many peoples criticize and curse on your government?

Anonymous said...

LOOK LIKE THE BEGINNING OF THE END OF HUN XEN REGIME? CRY! CRY! CRY! YOU THUG, GO TO HELL WITH YOUR EVIL HO FUCKHEAD CHI MINH UNCLE IN HELL.

Anonymous said...

ឃើញគាត់ធ្វើចឹងទៅដូចមានក្ដីអាណិតដែរ ប៉ុន្ដែ!!

Anonymous said...

ជនខ្វាក់ក្បត់ជាតិ ទោះបីជាអាឯងស្រែកយំទាល់តែខ្សោះទឹកភ្នែកក៏ដោយ គ៏គ មានខ្មែរណាគេស្រណោះអាណិតអាចង្រៃឯងដែរ គីមានតែគេគ្រប់គ្នាយកពូថៅសំពងក្បាលអាឯងថែមទៀត។