Wednesday, October 24, 2012

តើហ៊ុនសែន ទុកចិត្តអង្គរក្សខ្លួនបានទេ បើសុទ្ធតែជាមនុស្សទុច្ចរិត ដូច្នេះ?

ឃុំ​ខ្លួន​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ម្នាក់​និង​គូកន

Tuesday, 23 October 2012
ប៊ុត រស្មីគង្គា
The Phnom Penh Post

កណ្តាលៈ យោធិន​ម្នាក់​នៅ​ក្នុង​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​សហការី​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ត្រូវ​សាលា​ដំបូង​ខេត្ត​នេះ​ចោទ​ប្រកាន់​ពី​បទ​ឆបោក កាល​ពី​ថ្ងៃ​អាទិត្យ។

លោក វរសេនីយ៍ ឯក រឿន ណារ៉ា ស្នង​ការរង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍​ឯក ពិន ទីបែឡូ អាយុ​៣៨​ឆ្នាំ ជា​យោធិន​បម្រើ​ការ​នៅ​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី លោក ហ៊ាន ប៊ុន​គឹម អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ព្រឹទ្ធ​សភា និង​លោក អ៊ុង ប៉េង​គ្រី អាយុ​៥០​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល ចោទ​ប្រកាន់​ពីបទ​ឆបោក កាល​ពី​ថ្ងៃ​ទី​២១ខែ​តុលា ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះ​អាសន្ន នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ។

លោក​ស្នង​ការ​រង​បាន​អះ​អាង​ឲ្យ​ដឹង​ថា ៖ «ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឆបោក។ ពួកគេ​ឥឡូវ​នេះ ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល»។

លោកបញ្ជាក់ ថា អ្នក​ទាំង​បី​នាក់​នេះ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា នៅ​ក្នុង​ខេត្ត​កណ្ដាល ពាក់​ព័ន្ធ​នឹង​គម្រោង​នាំ​ចូល​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ក្លែង​ក្លាយ រាប់​សិប​លាន​ដុល្លារ​មក​កម្ពុជា​ហើយ​ថា ការ​ចាប់​ខ្លួន​ពួកគេ​គឺ​ផ្អែក​តាម​ពាក្យ​បណ្ដឹង​របស់​លោក​នាយ​ឧត្ដម សេនីយ៍ ហ៊ីង ប៊ុន​ហៀង ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​និង​ជា​ប្រធាន​កង អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន។


មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កណ្ដាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ថ្ងៃ ចន្ទ​ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​សមត្ថកិច្ច ជន​សង្ស័យ​ទាំង​បី​នាក់​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ពួកគេ​មាន​គម្រោង​នាំ​លុយ​ដុល្លារ​អាមេរិក​ក្លែង​ក្លាយ​រាប់​លាន ដុល្លារ​ពី​ប្រទេស​ថៃ មក​លក់​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រភព​នេះ​ថា ៖«ពួកគេ​ក៏​បាន​ប្រើ​ឈ្មោះ​លោក​ហ៊ីង ប៊ុន​ហៀង ជា​ឥទ្ធិពល​ក្នុង​ការ​ជួញ​ដូរ​លុយ​ក្លែង​ក្លាយ​នេះ​ផង​ដែរ»

មន្ត្រី រូបនេះ​បញ្ជាក់​ថា៖ «ពួកគេ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន ខណៈ​កំពុង​ជួប​គ្នា​ពិភាក្សា​ពី​ផែន​ការ​ជួញ​ដូរ​ប្រាក់​ដុល្លារ​ក្លែង ក្លាយ មក​ក្នុង​ប្រទេស​កម្ពុជា»។ មន្ត្រី​រូប​នេះ​ថា នគរបាល​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​ធ្វើ​ការ​តាម​ដាន​និង​ស៊ើប​អង្កេត​មុន ពេល​ចាប់​ខ្លួន​ពួកគេ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា នៅ​ក្នុង​ខេត្ត​កណ្ដាល។

មន្ត្រីនេះ​បាន​បន្ត​ថា មុន​ពេល​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ឈ្មោះ អ៊ុង ប៉េងគ្រី ពួកគេ​ធ្លាប់​ជួប​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ថៃ​បួន​លើក នៅ​ភ្នំពេញ ​ដើម្បី​ពិភាក្សា​គ្នា​ពី​ការ​នាំ​ចូល​លុយ​ដុល្លារ​ក្លែង​ក្លាយ​ទាំង​នេះ។ អ៊ុង ប៉េងគ្រី ប្រាប់​ឈ្មួញ​ថៃ​ថា គាត់​ជា​មនុស្ស​ជិត​ស្និទ្ធ​នឹង​នាយ​ឧត្ដម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង ហើយ​ពួកគេ​បាន​ចាត់​ឲ្យ​ឈ្មោះ ពិន ទីបែឡូ និង ហ៊ាន ប៊ុន​គឹម ស៊ើប​សួរ​រក​ឈ្មួញ​ទិញ​លុយ​ក្លែង​ក្លាយ​នេះ​នៅ​កម្ពុជា។

មន្ត្រីស្នង​ការ​ខេត្ត​បាន​បន្ត​ថា៖ «ឥឡូវ​យើង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ជន​ជាតិ​ថៃ​ទាំង​នោះ និង​អ្នក​ដែល​ពាក់​ព័ន្ធ​ករណី​នេះ»។

លោក អ៊ុក គឹម​សិទ្ធិ អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ទេ នៅ​ពេល​ភ្នំពេញ ប៉ុស្តិ៍ សាក​សួរ​កាល​ពី​ម្សិលមិញ។

អគ្គមេបញ្ជា​ការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ លោក​នាយ​ឧត្ដម​សេនីយ៍ ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​កង​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី ក៏​មិន​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ម្សិល​មិញ។

ចំណែកជន​ជាប់​សង្ស័យ​និង​មេធាវី​ពួកគេ ក៏​មិន​អាច​ទាក់​ទង​បានដែរ៕

6 comments:

Anonymous said...

The khmer people' so stupid in illusion believers. Saying there is Sihanouk face in the halfmoon????

You are so dumb and stupid. No wonder vietnamese are taking your land and your stupid lives.

Anonymous said...

I know khmer are stupid in their believing, they're superstitious, but you're more stupid. The article above are about SIHANOUK'S face in the half ass, dumber!

Anonymous said...

I know khmer are stupid in heir believing, they're superstitious, but you're dumber and more stupid. The article above are not about SIHANOUK's face in the half ass, dumb ass!

Anonymous said...

ពួកអង្គរក្សឆ្លាត បាញ់អាហ៊ុន សែន ចោលទៅវើយ!
ប្រទេសយើង នឹងបានឯករាជ្យ ។

Anonymous said...

ខ្ញុំធ្លាប់ឮគេថា លោកគ្រូចាប់ពស់ ឬ ក្រពើ ខ្លា
ទីបំផុតស្លាប់នឹងកូនសិស្ស!

Anonymous said...

តើប្រជាពលរដ្ឋខ្មែរត្រូវការសងសឹកវិញទេ
ដើម្បីរំដោះកម្ពុជា
ពីយួនមកវិញ?????
________________________

តែរហូតដល់សព្វថ្ងៃនេះ អាទម្មិឡយួន
គេតែងអប់រំបញ្ឆោតបោកប្រាស់
ប្រជាពលរដ្ឋខ្មែរមិនត្រូវប្រើអំពើហឹង្សា........
________________________

រឹឯពួកយួនវិញ វាអាចបាញ់-កាប់សម្លាប់ពលរដ្ធខ្មែរ តាមអំពើចិត្ត !

.................ហេតុអ្វី?