ឃុំខ្លួនអង្គរក្សនាយករដ្ឋមន្ត្រីម្នាក់និងគូកន
Tuesday, 23 October 2012
ប៊ុត រស្មីគង្គា
The Phnom Penh Post
កណ្តាលៈ យោធិនម្នាក់នៅក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសហការីពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តកណ្តាលអះអាងកាលពីថ្ងៃម្សិលមិញថា ត្រូវសាលាដំបូងខេត្តនេះចោទប្រកាន់ពីបទឆបោក កាលពីថ្ងៃអាទិត្យ។
លោក វរសេនីយ៍ ឯក រឿន ណារ៉ា ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា លោកវរសេនីយ៍ឯក ពិន ទីបែឡូ អាយុ៣៨ឆ្នាំ ជាយោធិនបម្រើការនៅកងអង្គរក្សនាយករដ្ឋមន្ត្រី លោក ហ៊ាន ប៊ុនគឹម អាយុ៣០ឆ្នាំ ជាបុគ្គលិកព្រឹទ្ធសភា និងលោក អ៊ុង ប៉េងគ្រី អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទឆបោក កាលពីថ្ងៃទី២១ខែតុលា ហើយបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន នៅក្នុងថ្ងៃដដែលនោះ។
លោកស្នងការរងបានអះអាងឲ្យដឹងថា ៖ «ពួកគេត្រូវបានចោទប្រកាន់ពីបទឆបោក។ ពួកគេឥឡូវនេះ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល»។
លោកបញ្ជាក់ ថា អ្នកទាំងបីនាក់នេះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា នៅក្នុងខេត្តកណ្ដាល ពាក់ព័ន្ធនឹងគម្រោងនាំចូលក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ រាប់សិបលានដុល្លារមកកម្ពុជាហើយថា ការចាប់ខ្លួនពួកគេគឺផ្អែកតាមពាក្យបណ្ដឹងរបស់លោកនាយឧត្ដម សេនីយ៍ ហ៊ីង ប៊ុនហៀង ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាប្រធានកង អង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកណ្ដាលដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃ ចន្ទថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំងបីនាក់នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុម ឈ្មួញនៅក្នុងប្រទេសថៃ ហើយពួកគេមានគម្រោងនាំលុយដុល្លារអាមេរិកក្លែងក្លាយរាប់លាន ដុល្លារពីប្រទេសថៃ មកលក់ឲ្យឈ្មួញនៅក្នុងប្រទេសកម្ពុជា។ ប្រភពនេះថា ៖«ពួកគេក៏បានប្រើឈ្មោះលោកហ៊ីង ប៊ុនហៀង ជាឥទ្ធិពលក្នុងការជួញដូរលុយក្លែងក្លាយនេះផងដែរ»។
មន្ត្រី រូបនេះបញ្ជាក់ថា៖ «ពួកគេត្រូវបាននគរបាលចាប់ខ្លួន ខណៈកំពុងជួបគ្នាពិភាក្សាពីផែនការជួញដូរប្រាក់ដុល្លារក្លែង ក្លាយ មកក្នុងប្រទេសកម្ពុជា»។ មន្ត្រីរូបនេះថា នគរបាលបានចំណាយពេលជាច្រើនខែធ្វើការតាមដាននិងស៊ើបអង្កេតមុន ពេលចាប់ខ្លួនពួកគេ កាលពីថ្ងៃទី១៨ ខែតុលា នៅក្នុងខេត្តកណ្ដាល។
មន្ត្រីនេះបានបន្តថា មុនពេលចាប់ខ្លួនកាលពីពាក់កណ្ដាលខែកញ្ញា ដោយមានការសម្របសម្រួលពីឈ្មោះ អ៊ុង ប៉េងគ្រី ពួកគេធ្លាប់ជួបគ្នាជាមួយក្រុមឈ្មួញថៃបួនលើក នៅភ្នំពេញ ដើម្បីពិភាក្សាគ្នាពីការនាំចូលលុយដុល្លារក្លែងក្លាយទាំងនេះ។ អ៊ុង ប៉េងគ្រី ប្រាប់ឈ្មួញថៃថា គាត់ជាមនុស្សជិតស្និទ្ធនឹងនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ហើយពួកគេបានចាត់ឲ្យឈ្មោះ ពិន ទីបែឡូ និង ហ៊ាន ប៊ុនគឹម ស៊ើបសួររកឈ្មួញទិញលុយក្លែងក្លាយនេះនៅកម្ពុជា។
មន្ត្រីស្នងការខេត្តបានបន្តថា៖ «ឥឡូវយើងកំពុងធ្វើការស្រាវជ្រាវរកជនជាតិថៃទាំងនោះ និងអ្នកដែលពាក់ព័ន្ធករណីនេះ»។
លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបដិសេធមិនធ្វើអធិប្បាយទេ នៅពេលភ្នំពេញ ប៉ុស្តិ៍ សាកសួរកាលពីម្សិលមិញ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ក៏មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
ចំណែកជនជាប់សង្ស័យនិងមេធាវីពួកគេ ក៏មិនអាចទាក់ទងបានដែរ៕
Subscribe to:
Post Comments (Atom)
6 comments:
The khmer people' so stupid in illusion believers. Saying there is Sihanouk face in the halfmoon????
You are so dumb and stupid. No wonder vietnamese are taking your land and your stupid lives.
I know khmer are stupid in their believing, they're superstitious, but you're more stupid. The article above are about SIHANOUK'S face in the half ass, dumber!
I know khmer are stupid in heir believing, they're superstitious, but you're dumber and more stupid. The article above are not about SIHANOUK's face in the half ass, dumb ass!
ពួកអង្គរក្សឆ្លាត បាញ់អាហ៊ុន សែន ចោលទៅវើយ!
ប្រទេសយើង នឹងបានឯករាជ្យ ។
ខ្ញុំធ្លាប់ឮគេថា លោកគ្រូចាប់ពស់ ឬ ក្រពើ ខ្លា
ទីបំផុតស្លាប់នឹងកូនសិស្ស!
តើប្រជាពលរដ្ឋខ្មែរត្រូវការសងសឹកវិញទេ
ដើម្បីរំដោះកម្ពុជា
ពីយួនមកវិញ?????
________________________
តែរហូតដល់សព្វថ្ងៃនេះ អាទម្មិឡយួន
គេតែងអប់រំបញ្ឆោតបោកប្រាស់
ប្រជាពលរដ្ឋខ្មែរមិនត្រូវប្រើអំពើហឹង្សា........
________________________
រឹឯពួកយួនវិញ វាអាចបាញ់-កាប់សម្លាប់ពលរដ្ធខ្មែរ តាមអំពើចិត្ត !
.................ហេតុអ្វី?
Post a Comment