Tuesday, October 23, 2012
ស្ត្រីជនជាតិចិនម្នាក់ឆក់រូបឆាយាល័ក្ខណ៍សម្តេចព្រះបាទនរោត្តមសីហនុ ពីរសន្លឹកពីកម្មករកាត់ដេរទៅហែកចោល
Monday, October 22, 2012
ដោយ៖ បូរ៉ា
www.ksmc-news.com
កណ្តាលៈ កម្មកររោងចក្រកាត់ដេរប្រមាណ៨៥០នាក់ ធ្វើការនៅរោងចក្រ ថបវើលដេហ្គាមេន (កម្ពុជា) អិល ធី ឌី ដែលមានទីតាំង ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានខឹងសម្បារជាខ្លាំង ខណៈពេលដែលក្រុមកម្មករទាំងនោះបានឃើញជនជាតិចិន យករូបព្រះឆាយាល័ក្ខណ៍ សម្តេចព្រះបាទនរោត្តមសីហនុ ពីដៃកម្មករទៅហែកមិនដាច់យកកន្ត្រៃមកកាត់ រួចបោះចោលទៅលើដី ហើយយកជើងជាន់ឈ្លីថែមទៀត។
កម្មករម្នាក់ឈ្នោះ សាំង ដាលីន ភេទស្រីអាយុ២៧ឆ្នាំ បម្រើការងារនៅរោងចក្រខាងលើបានឱ្យអ្នកការសែតវិទ្យាសាស្ត្រខែ្មរដឹងថា នៅវេលាម៉ោងប្រមាណជា ៧និង២០ នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ កម្មករទាំងអស់ចូលបម្រើការងារក្នុងរោងចក្រជាធម្មតាក៏ប៉ុន្តែ វេលាម៉ោងខាងលើ មានកម្មការិនី មួយរូបបានយករូបថតសម្តេចព្រះបាទនរោត្តមសីហនុ កាលពីព្រះអង្គវ័យក្មេងចំនួនពីរសន្លឹកមកមើល ហើយកម្មករពីរ ទៅបីនាក់បាននាំគ្នាមើលស្រាប់តែមានស្ត្រីជនជាតិចិនម្នាក់ឈ្មោះ វង់ សាវជែវ អាយុ៤០ឆ្នាំ មានឋានៈជាប្រធានរោងចក្រ ឃើញកម្មករកំពុង មើលរូបដូច្នោះ ស្រាប់តែស្ត្រីជនជាតិចិនរូបនេះដើរ មកកញ្ឆក់យក រូបថត ពីដៃ កម្មករមកហែក តែហែកមិនដាច់ក៏យកកន្ត្រៃមកកាត់រួចហើយបោះចោលទៅលើដី និងជាន់ឈ្លី។ ភ្លាមៗនោះកម្មករទាំងនោះបានស្ទុះទៅរើសយករូបថតសម្តេចតា មកកាន់នៅនឹងដៃ រួចឃាត់ជនជាតិចិនរូបនេះឱ្យធ្វើការសុំទោស ដួងវិញ្ញាណក្ខន្ធព្រះបរមសព ព្រះបាទព្រះនរោត្តមសីហនុនៅមុខកម្មករទាំង៨៥០នាក់ រួចបណ្តើរពីរោង ចក្រ ទៅដល់មុខព្រះបរមរាជវាំងដើម្បីសុំទោស ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ រួចប្រគល់ជូនរដ្ឋាភិបាលស្នើការដោះស្រាយទៅតាមផ្លូវច្បាប់។
ខណៈពេលនោះឃើញវត្តមានលោកអភិបាលខណ្ឌមានជ័យ លោកគួច ចំរើន ដឹកនាំ កម្លាំងសមត្ថកិច្ចធ្វើការដោះស្រាយជាមួយកម្មករ តែត្រូវកម្មករ បិទផ្លូវមិនឱ្យចេញព្រោះកម្មករចង់ឱ្យជនជាតិចិនរូបនេះដើរដោយថ្មើរជើង តែលោកអភិបាលខណ្ឌចង់ឱ្យជនជាតិចិនរូបនេះជិះរថយន្ត ដែលជាហេតុធ្វើឱ្យសភាពការណ៍នៅតែតានតឹង។
Subscribe to:
Post Comments (Atom)
3 comments:
You have to understand that among 1.3 billion Chinese, it is about 1.1 billion Chinese live under poverty where about 200M-300M are rich which is not even .0001% of the population. And HM Cambodian King lives well and many Chinese served him. The King had two grand palaces: one in North Korea and two in Beijing.
good job khmer people this is a lesson for those foreigner who are came to srok khmer and want to look down on our nation you should do this this is a very good lesson for those foreigner learn their lesson. this chinese women is lucky if she is in africa, middle east and thailand she is dead by now. this is our khmer land they have no right to step on our king. if she is not look down on us she should took sihanouk picture from the factory worker and put it somewhere, she don't has to cut it in to a pieces and step on it if she is mad with sihanouk living in their country for free they should deal with their government not look on khmer nation like. i am 100 percent on factory worker we all khmer should stood on hand like this to teach the foreigner a lesson. a lot of khmer in srok Khmer look down by Koreans, Chinese, Vietnamese even thought they live in our land.it is a time to teach them a lesson. anonymous 9:23 AM you should go to live in china. Cambodia have no land for you to live on you should move on to china. I live here in USA i love this country and i follow their law. not like those gook above live in Khmer land not respect Khmer law they do what ever they want.
SEND THE BITCH BACK TO CHINA, FUCKING CHING!
Post a Comment