Krem is a real life CPP colonel |
Tuesday, 23 October 2012
តុង សុប្រាជ្ញ
The Phnom Penh Post
ប្រសិនបើតំណាងរាស្ត្រ ឬក៏រដ្ឋមន្ត្រី មន្ត្រីសាធារណៈជាដើមដើរចូលផ្សារ ឬក៏ទីកន្លែងទីសាធារណៈណាមួយ ហាក់បីដូចជាពុំសូវមានការចាប់អារម្មរណ៍ ឬស្គាល់ទេ ហើយបើស្លាប់ទៀតគឺជារឿងធម្មតា គ្មាននរណាទៅខ្វាយខ្វល់ប៉ុន្មានទេ។ តែបើមានតារាៗ ពិធីករ-ពិធីការិនី អ្នកកំប្លែង ឬក៏អ្នកអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍វិញ គ្រាន់តែចុះពីលើ រថយន្តភ្លាមគឺនរណាៗក៏ស្គាល់ ក៏ដឹងថា ឈ្មោះនេះ ឈ្មោះនោះ ហើយនាំគ្នាផ្អើលឈូឆរមករោមមើលជិតឈឹងតែម្តង។ នេះសរបញ្ជាក់ឲ្យឃើញថា ពួកគាត់ជាមនុស្សមានឥទ្ធិពលនៅក្នុងសង្គម តាមរយៈការសម្តែងរបស់ពួកគេ។
បើដឹងថា ខ្លួនជាមនុស្សមានឥទ្ធិពលដូច្នេះ ចុះហេតុអ្វីបានជា តារាកំប្លែងមួយចំនួន សម្តែងសឹងតែគ្រប់រឿង តាមរបៀបអសីលធម៌ ពាលាអាវាសែ ពាក្សសម្តី ចំអាសចំអូងបំពុលសង្គមទៅវិញ? ហេតុអ្វីបានជាក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ ធ្វើមិនដឹងមិនឮចំពោះរឿងនេះ?
ឥឡូវនេះ មានឪពុកម្តាយអ្នកទីក្រុងខ្លះ ឲ្យតែឃើញក្រុមកំប្លែងនាយក្រឹម នាយកុយ និងនាយសាន់ម៉ៅ អើតកចេញមកតាមកញ្ចក់ទូរទស្សន៍ភ្លាម គឺបិទមិនឲ្យកូនៗគាត់មើលតែម្តង ព្រោះពួកគាត់ខ្លះ ធ្លាប់មានបទពិសោធពេលកូនគាត់បានឃើញកាលពីការសម្តែងយកដបទឹក សុទ្ធវាយក្បាលគ្នា គឺបន្ទាប់មកកូនគាត់យកដបទឹកសុទ្ធវាយក្បាលគាត់ដែរ។
មក ដល់ពេលនេះ ការសម្តែងការប្រើហិង្សាតាមរយៈពាក្យសម្តីកាយវិការ ការជេរប្រមាថមើលងាយ ប្រើពាក្យអាមឹងដាច់សាច់និងប្រើពាក្យចម្អេះចំអាសរបៀបដៀមដាម ផ្លូវភេទនៅតែមាន។
ឧទាហរណ៍៖ នាយក្រឹមជាតារាកំប្លែងសម្បូរទៅដោយរឿងអាស្រូវ។ គាត់ធ្លាប់បានប្រើពាក្យប្រមាថទៅលើកម្មករ រោងចក្រ កាលពីគាត់សម្តែងជាមួយនាយកុយ និងអ្នកនាង សំ ប៉ូលីដា នៅប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ។ កាលណោះ នាយក្រឹម និងប៉ុស្តិ៍លេខ ៣ ទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់កម្មកររហូតដល់កម្មវិធីនោះ ត្រូវបានបិទចោលតែម្តង។ នាយក្រឹមធ្វើព្រងើយ មិនខ្ចី សុំទោស ហើយក៏គ្នាននរណាហ៊ានធ្វើអ្វីនាយក្រឹមដែរ។ តើមានខែលអ្វីនៅពីក្រោយ អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម? នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ហង្សមាស កម្មវិធីតន្ត្រីលើទឹកកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅនេះរឿង «កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់!» ដែលសម្តែងដោយក្រុមនាយក្រឹម។ តួអង្គកូនស្រីយាយ«ឆយ» ជាអ្នកលក់ផ្កាឈូកពេលបុណ្យភ្ជុំបិណ្ឌគាត់លក់ផ្កាឈូកទៅឲ្យយាយ«យ៉យ»ថា៖«អាក្រពុំក៏១ម៉ឺនអារីកស្ញាញក៏ ១ម៉ឺនដែរ!»យាយ«យ៉យ» ក៏ពោលពាក្យទៅវិញ ថា៖«កុំថែម អារីកស្ញាញទៀត អាញ់មិនចូលចិត្តទេវ៉ឺយ!»។ ឃ្លាទាំងនេះ គឺដៀមដាមផ្លូវភេទស្រីដាក់គ្នា។
ហេតុអ្វីខ្លួនជាស្រ្តី ហើយខំប្រឹងហែកកេរ្តិ៍ខ្មាសខ្លួនឯងដាក់គ្នាម៉្លេះ?ឬមួយក៏ កំប្លែងចេះតែហែកកេរ្តិ៍គ្នាប៉ុណ្ណឹងទេ?
នៅលើកញ្ចក់ ទូរទស្សន៍ប៉ុស្តិ៍បាយ័ន បានសម្តែងកម្មវិធីភ្ជុំបិណ្ឌកាលពីថ្ងៃទី ១៣ តុលា សម្តែងដោយក្រុមនាយកុយ។ ក្នុងមួយសាច់រឿងគឺខិតខំតែបង្ហាញសកម្មភាពហិង្សាទាំងពាក្យ សម្តី និងទាំងកាយវិការ ពីដើមរហូតដល់ចប់។...កូនបង្កើតរបស់នាយកុយ បានដើរតួប្តីយាយខ្លីបានពោលពាក្យគំរោះគំរើយទៅយាយខ្លីថា៖« អឺខ្លី!» យាយខ្លីឆ្លើយថា៖«ចាសបង!» កូនប្រុសនាយកុយបន្ថែមទៀតថា៖«ល្ងង់ណាស់ៗ ល្ងង់អ៊ើយល្ងង់ ឯងនៅផ្ទះធ្វើអី? យាយខ្លីឆ្លើយថា៖«ហើយវាថី?»...យាយខ្លីក៏បានយកថាស បាយមកបក់ឲ្យប្តីនិងមិត្តភក្តិប្តីកំពុងតែផឹកស៊ី។ តែយាយខ្លីឆ្លៀតឱកាសយកថាសបាយនោះវាយក្បាលទាំងប្តី ទាំងមិត្តភក្តិប្តី។ សរុបមកវិញ បើប្រៀបធៀបការកំប្លែងនៅស្រុកខ្មែរ និងការកំប្លែងស្រុកគេវិញ គឺខុសគ្នាស្រឡះគឺគេកំប្លែងបែបស្ងួតហើយងាយយល់ទៀត បែបរិះគន់ទៅនឹងសង្គមជាក់ស្តែង។ ឧទាហរណ៍៖ តារាកំប្លែងសាក់ឡូ បានសម្តែងកំប្លែងស្ងួតមិនប្រើសំឡេងដ៏ល្បីមួយនៅអាមេរិក ដែលបង្ហាញពីអ្នកធ្វើការនៅក្នុងរោងចក្រចាប់ខ្ចៅម៉ាស៊ីនម្នាក់ នៅពេលដែលចេញក្រៅរោងចក្រហើយក៏ដោយក៏គាត់ដើរទៅចាប់ខ្ចៅមនុស្សទៅវិញ។ នេះបញ្ជាក់ថា នៅស្រុកអាមេរិកគឺម្នាក់ៗគិតតែពីរឿងធ្វើការងារ ធ្វើការចង់ឆ្កូត។
ហេតុ អ្វីបានការសម្តែងកំប្លែងស្រុកខ្មែរសព្វថ្ងៃនេះ ចូលចិត្តតែបង្រៀននូវអ្វីៗ ដែលអាក្រក់ៗដល់សង្គម?ជារឿយៗឮសូរក្មេងៗ យុវវ័យយកពាក្យអាមឹងរបស់នាយក្រឹម និងនាយក្តិបមកប្រើដូចជា ការចង្អុលមុខគ្នាហើយនិយាយថា៖«អូ! ហ្អែង! អាយ៉ះក្បាលឥឡូវហ្អែង!...»អ៊ីចឹងហើយបានជាថា ពួកគេមានឥទ្ធិពលខ្លាំងណាស់នៅក្នុងសង្គម ប្រសិនបើពួកអ្នកសម្តែងនាំទៅរកផ្លូវល្អ គឺនាំសង្គមទៅរកផ្លូវល្អ តែបើការសម្តែងនាំទៅអាក្រក់គឺនាំមនុស្សឲ្យប្រព្រឹត្តរបៀប អសីលធម៌ផងដែរ។ សំណួរនៅតែសួរថា បើឃើញអំពើអវិជ្ជមានទាំងនេះហើយហេតុអ្វីបានជារាជរដ្ឋាភិបាលនៅ តែធ្វើមិនដឹងមិនឮ? តែផ្ទុយទៅវិញ ប្រសិនបើប្រព័ន្ធព័ត៌មានណាដែលលើកស្ទួយពីសិទ្ធិមនុស្សវិញឲ្យ តែសរសេរស្រួលមិនស្រួលហ្នឹង គឺរាជរដ្ឋាភិបាល ឲ្យចេញសេចក្តីបំភ្លឺ ឬហៅទៅព្រមានឥឡូវហ្នឹង ដូចកាលពី២សប្តាហ៍ថ្មីៗវិទ្យុវីអូអេ និងអាស៊ីសេរី ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញទៅសាកសួរជីកឫស ជីកគល់អំពីបេសកម្ម និងការផ្សព្វផ្សាយរបស់ខ្លួន។ តែចំពោះការកំប្លែងបែបទំនើងអីទំនើងទៅ ក៏ក្រុមប្រត្តិកម្មរហ័ស មិនទៅឈឺក្បាលវិលមុខជាមួយទេ លែងរហ័ស ហើយទៅជាស្ពឹកទៅវិញ។ ឯក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ គឺដេកលក់បាត់ទៅហើយមិនខ្វល់ខ្វាយទេ។
បើរាជរដ្ឋាភិបាល នៅតែមិនហៅអ្នកកំប្លែងអសីលធម៌ទាំងនោះមកដោះស្រាយបញ្ហា តម្រង់ទិសទេ គឺសីលធម៌នៅក្នុងសង្គមខ្មែរនៅតែធ្លាក់ចុះកែមិនឡើងទេហើយ អំពើហិង្សាក៏នៅតែមានដូចការសម្តែងកំប្លែងអ៊ីចឹង។
12 comments:
L'example vient d'en haut.
Look at Hun Sen's language.
What can we expect when a prime minister who openly using jungle languages on TV most of the time!
Baay Kdaing
What do you expect them to perform? They didn’t go to acting school to become professional actors. They just became nasty, stupid comedians without professional acting training. You must know that acting isn't easy, and without acting school, they really don’t have the cornerstone of a strong foundation in acting technique. What is the most efficient way to make actors good? What will feed them creatively? And how can they sell these skills in the film and television marketplace for well-educated people? No wonder PhD Degree without school!
ហូជីមិញ ឈ្លានពាន លេបទឹកដីបំបាត់ខ្មែរ៖
ដោយការបង្កាត់ពូជសាសន៍ សម្លាប់វប្បធម៌
ក្រុមហ៊ុនឯកជនធំ លេបទិញដី ខ្មែររាប់លាន
ហិតា ជាសម្បត្តិផ្ទាល់ខ្លួន កិច្ចសន្យាដែលខ្មែរ
ពុំដែលជួបប្រទះសុទ្ធតែ ៩៩ឆ្នាំ...ឥឡូវតើ
ប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់ហើយឬនៅ?
សូម្បីតែប្រាសាទអង្គវត្តក៏ជារបស់អាយួនកន្ទប
ដែរ តើ ខ្មែរមានសេះសល់អ្វីទៅ??
I think, the most of Cambodian comedian, actor and actress in Cambodia are low educated. What do we expect them to say? They can't speak better words.
សង្គមខ្មែរត្រូវបានគេបំពុល ពុលអស់ហើយ គ្មានថ្ងៃរើរួចឡើយ(Ever).
Bun Rany Hun Sen see everything wrong with Cambodian social moral including showing more skin in fashion , wear miniskirt, pornographic movies, and sexually explicit songs ...But she is so fucken blind to see something wrong with AH Krem! As far as I am concerned AH Krem is promoting to most sexual explicit comedy and his foul thuggish language cannot be compared!
So who determine what is good or bad morality? Is it Bun Rany Hun Sen? Is it Cambodian monk? Is it AH Krem who has so much to gain from his profanity in term of monetary and fame?
លើលោកនេះមានតែអ្នកដឹកនាំខ្មែរសម័យរុងរឿង
នេះទេ ដែលសម្លាប់ប្រជាពលរដ្ឋខ្លួនឥតញញើតដៃ
រួចយកប្រជាជនយួនមកដាក់ជំនួស។សូម្បីតែអ៊ីត្លែរ
គាត់ធ្វើបាបសម្លាប់សាសន៍ដទៃ រកគ្មានទេលើ
លោកឃាតករសម្លាប់ជាតិឯង ដូចមេខ្មែរក្រហម
យៀកមិញ៕
លោក11:58 AM ..លោក12:58 PM
ហូជីមិញ ឈ្លានពាន លេបទឹកដី-បំបាត់ជាតិខ្មែរ៖
ដោយការបង្កាត់ពូជសាសន៍.. បង្កាត់វប្បធម៌..យួនវាសម្លាប់និងបំបាត់វប្បធម៌ខ្មែរតាមគ្រប់រូបភាព។
__________________________________ ដូចជាការសម្លាប់ភាសានិងអក្សរខ្មែរ
តាមរយ:(យួនស្ថាបនិកមជ្ឈមណ្ឌលអប់រំ(ផ្អែម-ពុតពិសពុល)ដើម្បីបំពុលខ្មែរ)ស្អីគេនោះ...
របស់មីស៊ីជោរង្វៀងសេង ធារី មីធ្វើជាសំដីផ្អែម និយាយត្រដឹត ដោយយកលេសមិនត្រូវប្រើពាក្យអសុរស។
___________________________________កញ្ញាចម៍ ង្វៀងសេង ធារី ,វានិយាយត្រដឹតថា:
-(ភាសានិងអក្សរខ្មែរ ត្រូវតែដូរព្រោះ
វចនានុក្រមជួន ណាត ហួសសម័យហើយ,ពាក្យពីមុនឥលូវគេឈប់ប្រើហើយ ...សម័យនេះត្រូវប្រើពាក្យថ្មី?)
Mi-Khat Sokhim, Ah-kosal, Mi-yukchenda, and some Dara-Khmer should not be admired.
What's about you calling them name like Me or Ah are bad for khmers langauge.Cleaning your ass before you're trying to clean some obey else.
Kampia.
To 5:01AM
I use the word Mee or Ah to show my displeasure and hatred! Did I used the words Mee or Ah to make money? Of course not! So clean your ass first make more sense!
Bun Rany Hun Sen couldn't even what is right and what is wrong and it is only right that she need to shut the fuck up!
Post a Comment