Wednesday, October 24, 2012

Foul language and bad examples set by Cambodian comedians

Krem is a real life CPP colonel
អ្នក​កំប្លែង​ស្រុក​ខ្មែរ​មួយ​ចំនួន​សម្តែង​គ្មាន​សីលធម៌!

Tuesday, 23 October 2012
តុង សុប្រាជ្ញ
The Phnom Penh Post

ប្រសិន​បើ​តំណាង​រាស្ត្រ​ ឬ​ក៏​រដ្ឋ​មន្ត្រី​ មន្ត្រីសាធារណៈជាដើមដើរ​ចូល​ផ្សារ ​ឬ​ក៏​ទីកន្លែង​ទីសាធារណៈ​ណា​មួយ ហាក់​បី​ដូច​ជា​ពុំ​សូវ​មាន​ការ​ចាប់​អារម្មរណ៍​ ឬ​ស្គាល់​ទេ ហើយ​បើ​ស្លាប់​ទៀត​គឺ​ជា​រឿង​ធម្មតា​ គ្មាន​នរណា​ទៅ​ខ្វាយ​ខ្វល់​ប៉ុន្មាន​ទេ​។​ តែ​បើ​មាន​តារាៗ​ ពិធីករ-ពិធីការិនី​ អ្នក​កំប្លែ​ង​ ឬ​ក៏​អ្នក​អត្ថាធិប្បាយ​តាម​កញ្ចក់​ទូរទស្សន៍​វិញ គ្រាន់​តែ​ចុះ​ពី​លើ រថយន្ត​ភ្លាម​គឺ​នរណាៗ​ក៏​ស្គាល់ ក៏​ដឹង​ថា​ ឈ្មោះ​នេះ ​ឈ្មោះ​នោះ ហើយ​នាំ​គ្នា​ផ្អើល​ឈូ​ឆរ​មក​រោម​មើល​ជិត​ឈឹង​តែ​ម្តង​។​ នេះ​សរបញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គាត់​ជា​មនុស្ស​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​ តាម​រយៈ​ការ​សម្តែង​របស់​ពួក​គេ​។

បើ​ដឹង​ថា ខ្លួន​ជា​មនុស្ស​មាន​ឥទ្ធិពល​ដូច្នេះ ​ចុះ​ហេតុ​អ្វី​បាន​ជា​ តារា​កំប្លែង​មួយ​ចំនួន សម្តែង​សឹង​តែ​គ្រប់​រឿង​ តាម​របៀប​អសីលធម៌​ ពាលា​អាវាសែ ពាក្សសម្តី ចំអាសចំអូងបំពុល​សង្គម​ទៅ​វិញ​? ហេតុ​អ្វី​បាន​ជា​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌​ ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​រឿង​នេះ​?

ឥឡូវ​នេះ មាន​ឪពុក​ម្តាយ​អ្នក​ទីក្រុង​ខ្លះ ​ឲ្យ​តែ​ឃើញ​ក្រុម​កំប្លែង​នាយ​ក្រឹម​ នាយ​កុយ និង​នាយ​សាន់​ម៉ៅ អើត​ក​ចេញ​មក​តាម​កញ្ចក់​ទូរទស្សន៍​ភ្លាម​ គឺ​បិទ​មិន​ឲ្យ​កូនៗ​គាត់​មើល​តែ​ម្តង​ ​ព្រោះ​ពួក​គាត់​ខ្លះ ធ្លាប់​មាន​បទពិសោធ​ពេល​កូន​គាត់​បាន​ឃើញ​កាល​ពី​ការ​សម្តែង​យក​ដប​ទឹក​ សុទ្ធ​វាយ​ក្បាល​គ្នា គឺ​បន្ទាប់​មក​កូន​គាត់​យក​ដប​ទឹក​សុទ្ធ​វាយ​ក្បាល​គាត់​ដែរ​។ ​

មក​ ដល់​ពេល​នេះ ការ​សម្តែង​ការ​ប្រើ​ហិង្សា​តាម​រយៈ​ពាក្យ​សម្តី​កាយវិការ ការ​ជេរ​ប្រមាថ​មើល​ងាយ ប្រើ​ពាក្យ​អាមឹង​ដាច់​សាច់​និង​ប្រើ​ពាក្យ​ចម្អេះ​ចំ​អាស​របៀប​ដៀម​ដាម ផ្លូវ​ភេទ​នៅ​តែ​មាន​។


ឧទាហរណ៍​៖​ នាយ​ក្រឹម​ជា​តារា​កំប្លែង​សម្បូរ​ទៅ​ដោយ​រឿង​អាស្រូវ។​ គាត់​ធ្លាប់​បាន​ប្រើ​ពាក្យ​ប្រមាថ​ទៅ​លើ​កម្មករ​ រោង​ចក្រ កាល​ពី​គាត់​សម្តែង​ជា​មួយ​នាយ​កុយ​ និង​អ្នក​នាង​ សំ ប៉ូលីដា នៅ​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​ ៣​ ។​ កាល​ណោះ ​នាយ​ក្រឹម និង​ប៉ុស្តិ៍​លេខ​ ៣ ​ទទួល​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ ​ពី​សំណាក់​កម្មករ​រហូត​ដល់​កម្មវិធី​នោះ​ ត្រូវ​បាន​បិទ​ចោល​តែ​ម្តង​។ នាយ​ក្រឹម​ធ្វើ​ព្រងើយ ​មិន​ខ្ចី សុំ​ទោស​ ហើយ​ក៏​គ្នាន​នរណា​ហ៊ាន​ធ្វើ​អ្វី​នាយ​ក្រឹម​ដែរ​។តើ​មាន​ខែល​អ្វី​នៅ​ពី​ក្រោយ ​អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​ក្រឹម​?​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​ហង្ស​មាស ​កម្មវិធី​តន្ត្រី​លើ​ទឹក​កាល​ពី​ថ្ងៃទី​១៣​ ខែ​តុលា​កន្លង​ទៅ​នេះ​រឿង «កុំ​ស៊ី​តាម​ឃ្លាន​កុំ​ហ៊ាន​តាម​ចង់​!​» ដែល​​សម្តែង​ដោយ​ក្រុម​នាយ​ក្រឹម​។​ តួអង្គ​កូន​ស្រី​យាយ​«ឆយ»​ ជា​អ្នក​លក់​ផ្កា​ឈូក​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​គាត់​លក់​ផ្កា​ឈូក​ទៅ​ឲ្យ​យាយ​«យ៉យ»​ថា​៖​«​អា​ក្រពុំ​ក៏​១​ម៉ឺន​អារីក​ស្ញាញ​ក៏ ១​ម៉ឺន​ដែរ​!​»​យាយ​«យ៉យ»​ ក៏​ពោល​ពាក្យ​ទៅ​វិញ​ ថា​៖«​កុំ​ថែម ​អារីក​ស្ញាញ​ទៀត អាញ់​មិន​ចូល​ចិត្ត​ទេ​វ៉ឺយ!»។ ឃ្លា​ទាំង​នេះ ​គឺ​ដៀម​ដាម​ផ្លូវ​ភេទ​ស្រី​ដាក់​គ្នា

ហេតុ​អ្វី​ខ្លួន​ជា​ស្រ្តី ហើយ​ខំ​ប្រឹង​ហែក​កេរ្តិ៍​ខ្មាស​ខ្លួន​ឯង​ដាក់​គ្នា​ម៉្លេះ​?ឬ​មួយ​ក៏​ កំប្លែង​ចេះ​តែ​ហែក​កេរ្តិ៍​គ្នា​ប៉ុណ្ណឹង​ទេ?

នៅ​លើ​កញ្ចក់​ ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន បាន​សម្តែង​កម្មវិធី​ភ្ជុំបិណ្ឌ​កាល​ពី​ថ្ងៃ​ទី​ ១៣ ​តុលា ​សម្តែង​ដោយ​ក្រុម​នាយ​កុយ​។ ក្នុង​មួយ​សាច់​រឿង​គឺ​ខិតខំ​តែ​បង្ហាញ​សកម្មភាព​ហិង្សា​ទាំង​ពាក្យ សម្តី​ និង​ទាំង​កាយ​វិការ​ ពី​ដើម​រហូត​ដល់​ចប់​។​...កូន​បង្កើត​របស់​នាយ​កុយ ​បាន​ដើរ​តួ​ប្តី​យាយ​ខ្លី​បាន​ពោល​ពាក្យ​គំរោះ​គំរើយ​ទៅ​យាយ​ខ្លី​ថា​៖« ​អឺខ្លី!» យាយ​ខ្លី​ឆ្លើយ​ថា​៖«​ចាស​បង​​!»​ កូន​ប្រុស​នាយ​កុយ​បន្ថែម​ទៀត​ថា​៖«​ល្ងង់​ណាស់​ៗ​ ល្ងង់​អ៊ើយ​ល្ងង់ ឯង​នៅ​ផ្ទះ​ធ្វើ​អី? យាយ​ខ្លី​ឆ្លើយ​ថា៖​«ហើយ​វា​ថី?»...យាយខ្លី​ក៏​បាន​យក​ថាស បាយ​មក​បក់​ឲ្យ​ប្តី​និង​មិត្តភក្តិ​ប្តី​កំពុង​​តែ​ផឹក​ស៊ី។​ តែ​យាយ​ខ្លី​ឆ្លៀត​ឱកាស​យក​ថាស​បាយ​នោះ​វាយ​ក្បាល​ទាំង​ប្តី​ ទាំង​មិត្ត​ភក្តិ​ប្តី​។ សរុប​មក​វិញ​ បើ​ប្រៀប​ធៀប​ការ​កំប្លែង​នៅ​ស្រុក​ខ្មែរ​ និង​ការ​កំប្លែង​ស្រុក​គេ​វិញ​ គឺ​ខុស​គ្នា​ស្រឡះ​គឺ​គេ​កំប្លែង​បែប​ស្ងួត​ហើយ​ងាយ​យល់​ទៀត​ បែប​រិះគន់​ទៅ​នឹង​សង្គម​ជាក់​ស្តែង​។ ឧទាហរណ៍​៖ តារា​កំប្លែង​សាក់ឡូ បាន​សម្តែង​កំប្លែង​ស្ងួត​មិន​ប្រើ​សំឡេង​ដ៏​ល្បី​មួយ​នៅ​អាមេរិក ដែល​បង្ហាញ​ពី​អ្នក​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ចាប់​ខ្ចៅ​ម៉ាស៊ីន​ម្នាក់​ នៅ​ពេល​ដែល​ចេញ​ក្រៅ​រោងចក្រ​ហើយ​ក៏​ដោយ​ក៏​គាត់​ដើរ​ទៅ​ចាប់​ខ្ចៅ​មនុស្ស​ទៅ​វិញ​។ នេះ​បញ្ជាក់​ថា ​នៅ​ស្រុក​អាមេរិក​គឺ​ម្នាក់ៗ​គិត​តែ​ពី​រឿង​ធ្វើ​ការងារ ធ្វើ​ការ​ចង់​ឆ្កូត​។

ហេតុ អ្វី​បាន​ការ​សម្តែង​កំប្លែង​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​នេះ ​ចូល​ចិត្ត​តែ​បង្រៀន​នូវ​អ្វីៗ​ ដែល​អាក្រក់ៗ​ដល់​សង្គម​?​ជា​រឿយៗ​ឮ​សូរ​ក្មេង​ៗ យុវវ័យ​យក​ពាក្យ​អាមឹង​របស់​នាយ​ក្រឹម និង​នាយ​ក្តិប​មក​ប្រើ​ដូច​ជា ការ​ចង្អុល​មុខ​គ្នា​ហើយ​និយាយ​ថា​៖«អូ! ហ្អែង! ​អាយ៉ះ​ក្បាល​ឥឡូវ​ហ្អែង​!...»​អ៊ី​ចឹង​ហើយ​បាន​ជា​ថា​ ពួក​គេ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម​ ប្រសិន​បើ​ពួក​​អ្នក​សម្តែង​នាំ​ទៅ​រក​ផ្លូវ​ល្អ ​គឺ​នាំ​សង្គម​ទៅ​រក​ផ្លូវ​ល្អ ​តែ​បើ​ការ​សម្តែង​នាំ​ទៅ​អាក្រក់​គឺ​នាំ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​របៀប​ អសីលធម៌​ផង​ដែរ​។ ​សំណួរ​នៅ​តែ​សួរ​ថា បើ​ឃើញ​អំពើ​អវិជ្ជមាន​ទាំង​នេះ​​ហើយ​ហេតុ​អ្វី​បាន​ជា​រាជរដ្ឋាភិបាល​នៅ ​តែ​ធ្វើ​មិន​ដឹង​មិនឮ? តែ​ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​ប្រព័ន្ធ​ព័ត៌មាន​ណា​ដែល​លើក​ស្ទួយ​ពី​សិទ្ធិ​មនុស្ស​វិញ​ឲ្យ​ តែ​សរសេរ​ស្រួល​មិន​ស្រួល​ហ្នឹង​ គឺ​រាជ​រដ្ឋាភិបាល​ ឲ្យ​ចេញ​សេចក្តី​បំភ្លឺ ​ឬ​ហៅ​ទៅ​ព្រមាន​ឥឡូវ​ហ្នឹង​ ដូច​កាល​ពី​២​សប្តាហ៍​ថ្មីៗ​​វិទ្យុ​វីអូអេ និង​អាស៊ី​សេរី ​ត្រូវ​បាន​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី អញ្ជើញ​ទៅ​សាកសួរ​ជីកឫស ជីក​គល់​អំពី​បេស​កម្ម​ និង​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​។​ តែ​ចំ​ពោះ​ការ​កំប្លែង​បែប​ទំនើង​អី​ទំនើង​ទៅ ​ក៏​ក្រុម​ប្រត្តិកម្ម​រហ័ស​ មិន​ទៅ​ឈឺ​ក្បាល​វិល​មុខ​ជាមួយ​ទេ លែង​រហ័ស ​ហើយ​ទៅ​ជា​ស្ពឹក​ទៅ​វិញ។ ឯ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ គឺ​ដេក​លក់​បាត់​ទៅ​ហើយ​មិន​ខ្វល់​ខ្វាយ​ទេ។

បើ​រាជរដ្ឋាភិបាល​ នៅ​តែ​មិន​ហៅ​អ្នក​កំប្លែង​អសីល​ធម៌​ទាំង​នោះ​មក​ដោះ​ស្រាយ​បញ្ហា តម្រង់​ទិស​ទេ គឺ​សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​តែ​ធ្លាក់​ចុះ​កែ​មិន​ឡើងទេ​ហើយ​ អំពើ​ហិង្សា​ក៏​នៅ​តែ​មាន​ដូច​ការ​សម្តែង​កំប្លែង​អ៊ីចឹង។

12 comments:

Anonymous said...

L'example vient d'en haut.
Look at Hun Sen's language.

Anonymous said...


What can we expect when a prime minister who openly using jungle languages on TV most of the time!



Baay Kdaing

Anonymous said...

What do you expect them to perform? They didn’t go to acting school to become professional actors. They just became nasty, stupid comedians without professional acting training. You must know that acting isn't easy, and without acting school, they really don’t have the cornerstone of a strong foundation in acting technique. What is the most efficient way to make actors good? What will feed them creatively? And how can they sell these skills in the film and television marketplace for well-educated people? No wonder PhD Degree without school!

Anonymous said...

ហូជីមិញ ឈ្លានពាន លេបទឹកដីបំបាត់ខ្មែរ៖
ដោយការបង្កាត់ពូជសាសន៍ សម្លាប់វប្បធម៌
ក្រុមហ៊ុនឯកជនធំ លេបទិញដី ខ្មែររាប់លាន
ហិតា ជាសម្បត្តិផ្ទាល់ខ្លួន កិច្ចសន្យាដែលខ្មែរ
ពុំដែលជួបប្រទះសុទ្ធតែ ៩៩ឆ្នាំ...ឥឡូវតើ
ប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់ហើយឬនៅ?
សូម្បីតែប្រាសាទអង្គវត្តក៏ជារបស់អាយួនកន្ទប
ដែរ តើ ខ្មែរមានសេះសល់អ្វីទៅ??

Anonymous said...

I think, the most of Cambodian comedian, actor and actress in Cambodia are low educated. What do we expect them to say? They can't speak better words.

Anonymous said...

សង្គមខ្មែរត្រូវបានគេបំពុល ពុលអស់ហើយ គ្មានថ្ងៃរើរួចឡើយ(Ever).

Anonymous said...

Bun Rany Hun Sen see everything wrong with Cambodian social moral including showing more skin in fashion , wear miniskirt, pornographic movies, and sexually explicit songs ...But she is so fucken blind to see something wrong with AH Krem! As far as I am concerned AH Krem is promoting to most sexual explicit comedy and his foul thuggish language cannot be compared!

So who determine what is good or bad morality? Is it Bun Rany Hun Sen? Is it Cambodian monk? Is it AH Krem who has so much to gain from his profanity in term of monetary and fame?

Anonymous said...

លើលោកនេះមានតែអ្នកដឹកនាំខ្មែរសម័យរុងរឿង
នេះទេ ដែលសម្លាប់ប្រជាពលរដ្ឋខ្លួនឥតញញើតដៃ
រួចយកប្រជាជនយួនមកដាក់ជំនួស។សូម្បីតែអ៊ីត្លែរ
គាត់ធ្វើបាបសម្លាប់សាសន៍ដទៃ រកគ្មានទេលើ
លោកឃាតករសម្លាប់ជាតិឯង ដូចមេខ្មែរក្រហម
យៀកមិញ៕

Anonymous said...

លោក11:58 AM ..លោក12:58 PM

ហូជីមិញ ឈ្លានពាន លេបទឹកដី-បំបាត់ជាតិខ្មែរ៖
ដោយការបង្កាត់ពូជសាសន៍.. បង្កាត់វប្បធម៌..យួនវាសម្លាប់និងបំបាត់វប្បធម៌ខ្មែរតាមគ្រប់​រូបភាព។
__________________________________ ដូចជាការសម្លាប់ភាសានិងអក្សរខ្មែរ
តាមរយ:(យួនស្ថាបនិកមជ្ឈមណ្ឌលអប់រំ(ផ្អែម-ពុតពិសពុល)ដើម្បីបំពុលខ្មែរ)ស្អីគេនោះ...
របស់មីស៊ីជោរង្វៀងសេង ធារី មីធ្វើជាសំដីផ្អែម និយាយត្រដឹត ដោយយក​លេសមិនត្រូវប្រើពាក្យអសុរស។
___________________________________កញ្ញា​ចម៍ ង្វៀងសេង ធារី ,វានិយាយត្រដឹតថា:

-(ភាសានិងអក្សរខ្មែរ ត្រូវតែដូរព្រោះ
វចនានុក្រមជួន ណាត ហួសសម័យហើយ,ពាក្យពីមុនឥលូវគេឈប់ប្រើហើយ ...សម័យនេះត្រូវប្រើពាក្យថ្មី?)

Anonymous said...

Mi-Khat Sokhim, Ah-kosal, Mi-yukchenda, and some Dara-Khmer should not be admired.

Anonymous said...

What's about you calling them name like Me or Ah are bad for khmers langauge.Cleaning your ass before you're trying to clean some obey else.

Kampia.

Anonymous said...

To 5:01AM

I use the word Mee or Ah to show my displeasure and hatred! Did I used the words Mee or Ah to make money? Of course not! So clean your ass first make more sense!

Bun Rany Hun Sen couldn't even what is right and what is wrong and it is only right that she need to shut the fuck up!