លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (RFI/Sovanara) |
ករណីលើកលែងទោសលោក សម រង្ស៊ីអាចនិយាយគ្នាបាន នៅក្រោយការកាន់មរណទុក្ខសម្តេចឪ
ថ្ងៃ អង្គារ 23 តុលា 2012
Radio France Internationale
Synopsis: The Cambodian regime indicated that the pardon case for opposition leader Sam Rainsy cannot be discussed yet at this time because it is still the mourning period for former King Sihanouk. However, starting from tomorrows, i.e. Wednesday, it can be discussed. Prince Thomico, the advisor of the King’s office, and political analysts called on the government to pardon on political prisoners during the mourning period as a reconciliation gesture in compliance to words left over by the defunct king. Prince Thomico said that if the government takes this opportunity to release political prisoners for reconciliation and unity purposes, then the country would gain more than losing.
រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ករណីសុំលើកលែងទោសរបស់លោក សម រង្ស៊ីមិនទាន់និយាយគ្នាបានទេ ព្រោះពេលនេះ គឺជាពេលដែលកំពុងកាន់ទុក្ខនៃការយាងចូលទិវង្គតព្រះបាទមហាវីរក្សត្រសម្តេចឪ។ ប៉ុន្តែចាប់ពីថ្ងៃពុធស្អែកនេះទៅ នឹងអាចពិភាក្សាគ្នាបាន។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផានបានប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីព្រឹកមិញនេះថា កាលៈទេសៈនេះគឺជាពេលវេលាមួយដែលប្រទេសកម្ពុជាទាំងមូលកំពុងតែកាន់ទុក្ខនៃការយាងចូលទិវង្គតរបស់សម្តេចឪ។ ករណីរបស់លោក សម រង្ស៊ីមិនអាចទាន់និយាយគ្នាបានទេ។ ប៉ុន្តែចាប់ពីថ្ងៃស្អែកទៅ មានន័យថា ក្រោយពីការកាន់ទុក្ខនៃការយាងសោយទិវង្គតរបស់អង្គអតីតព្រះមហាក្សត្រ ទើបរឿងនេះអាចពិភាក្សាគ្នាបាន។
ការលើកឡើងរបស់លោក ផៃ ស៊ីផាននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានផ្ញើលិខិតពីរដាច់ដោយឡែកពីគ្នា ជូនព្រះមហាក្សត្រនរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី ១៨ តុលាកន្លងទៅ ដើម្បីសុំធ្វើអន្តរាគមន៍ឲ្យលោកបានចូលស្រុកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបាទនរោត្តម សីហនុ។ លោកផៃ ស៊ីផានបានបន្តឲ្យដឹងទៀតថា លិខិតរបស់លោក សម រង្ស៊ីត្រូវបានបញ្ជូនត្រឡប់ទៅវិញ ដោយនៅខ្វះលក្ខណៈជាផ្លូវការ។
ដោយឡែក លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លិខិតត្រូវបានកែតម្រូវ និងបញ្ជូនទៅរដ្ឋាភិបាលហើយ ប៉ុន្តែលោកមិនធ្វើសេចក្តីអត្ថាធិប្បាយណាមួយទាក់ទិននឹងលិខិតនោះទេ ដោយលោកលើកឡើងថា ទុកពេលឲ្យគ្រប់ភាគីពិចារណាជាមុនសិន។
ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងក្រុមអ្នកវិភាគនយោបាយបានអំពាវនាវដល់រដ្ឋាភិបាលឲ្យមានការលើកលែងទោសអ្នកទោសនយោបាយនៅអំឡុងនៃការកាន់មរណទុក្ខរបស់សម្តេចឪ ដើម្បីជាការផ្សះផ្សា និងបង្រួបបង្រួមជាតិ ស្របទៅនឹងអ្វីដែលសម្តេចឪតែងតែមានព្រះបន្ទូលកាលពីព្រះអង្គនៅមានព្រះជន្ម។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោបានមានបន្ទូលថា បើសិនជារដ្ឋាភិបាលឈ្លាតឱកាសនេះលើកលែងទោសដល់អ្នកទោសនយោបាយដើម្បីផ្សះផ្សា និងបង្រួបបង្រួមជាតិ គឺជាការដែលធ្វើឲ្យជាតិចំណេញច្រើនជាងខាត។
យល់ស្របនឹងមតិនេះដែរ លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យបានមានប្រសាសន៍ថា បើរដ្ឋាភិបាលធ្វើបែបនេះ គឺជាការបង្ហាញពីការដឹងគុណចំពោះព្រះមហាវីរក្សត្រ។ ហើយការលើកលែងទោសនេះ ច្រើនតែត្រូវធ្វើនៅពេលមានពីធីបុណ្យជាតិធំៗ ដូចជាបុណ្យចម្រើនព្រះជន្ម និងបុណ្យចូលឆ្នាំខ្មែរជាដើម។
គួររម្លឹកថា កាលពីសប្តាហ៍មុននេះ លោក សម រង្ស៊ីបានផ្ញើលិខិតពីរដាច់ដោយពីគ្នា ទៅព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប៉ុន្តែនាយកដ្ឋានរដ្ឋបាល នៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជូនត្រឡប់វិញ ដោយសំអាងថា គ្នានអាស័យដ្ឋានរបស់លោក សម រង្ស៊ី៕
2 comments:
Cambodia right now has no political prisoner. How can the government release prisoner?
No doubt that the release of Mam Sanando and the pardon for Sam Rainsy would give enormously credit to Hun Sen who is losing ground seriously day after day since the building up of opposition through its new Rescue Party. Dear HS, do not miss this opportunity, just do it. Do not listen to your rotten advisers, we common people on the street, we know much more than your advisers.
Post a Comment