Monday, October 22, 2012

The King's office calls on the government to review the freeing of political prisoners

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ (ដឺលុច/RFI)

ខុទ្ទកាល័យ​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ធ្វើការ​ដោះលែង​អ្នកទោសនយោបាយ

ថ្ងៃ អាទិត្យ 21 តុលា 2012
ដោយ គីន ហត្ថារ៉ូ
Radio France Internationale

ផៃ ស៊ីផោម: «ពេល​នេះ គឺ​ជា​ពេលវេលា​កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធសាសនា​ មិន​គួរ​យក​ព្រះបរមសព​របស់​ព្រះមហាវីរក្សត្រ​​មក​លេង ឲ្យទៅជា​រឿង​នយោ​បាយ​​នោះ​ទេ»៕
ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះមហា​វីរក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​បាន​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិចារណា​ធ្វើ​ការ​ដោះលែង​អ្នក​ទោស​​នយោបាយ​នៅ​ខណៈ​ដែល​ប្រជាជាតិកម្ពុជា​ទាំងមូល​​កំពុង​ចូល​​រួម​​កាន់​មរណៈទុក្ខ​​ចំពោះ​ព្រះបរមសព​របស់​ព្រះ​មហា​វីរក្សត្រ​សម្តេច​ឪ​​ព្រះ​បាទ​នរោត្តម​សីហនុ ​ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួម​បង្រួម​ជាតិ​​។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​​​មន្ត្រី​រដ្ឋាភិបាល​សម្តែង​​ប្រតិកម្មប្រឆាំង​ផងដែរ។

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​បាន​មាន​បន្ទូល​អំពាវនាវ​ទៅ​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​​ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នកទោស​នយោបាយ​នៅ​ខណៈ​ដែល​ប្រជាជាតិកម្ពុជា​ទាំងមូល​​កំពុង​ចូល​​រួម​​កាន់​មរណៈទុក្ខ​​ចំពោះ​ព្រះបរមសព​របស់​ព្រះ​មហា​វីរក្សត្រ​សម្តេច​ឪ​​ព្រះ​បាទ​នរោត្តម​សីហនុ ​ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួមបង្រួមជាតិ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ​បាន​មាន​បន្ទូល​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​គួរ​ណា​តែ​ឆក់​យកឱកាស​ដ៏​មហាឡោរិក​នេះ​​ដើម្បី​លើកលែង​ទោស​ដល់​អ្នកទោស​នយោបាយ​ដើម្បី​ជា​ការផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ​

ព្រះ​អង្គ​ម្ចាស់​​មាន​បន្ទូល​ថា​ ប្រសិន​បើ​រាជរដ្ឋា​ភិបាល​​សម្រេច​ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នក​នយោបាយ​នៅ​​ក្នុង​ឱកាស​នេះ​ ​​គឺ​ធ្វើ​ឲ្យ​ចម្រើនជាតិ ច្រើន​ជាង​ខាត។ ហើយ​ការ​លើកលែង​ទោស​អ្នកនយោបាយ​នោះ គឺ​​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក​​ មិនមែន​ទើប​តែ​ធ្វើ​ឥឡូវ​នេះ​ទេ។ ដូច​ជា​នៅ​​ពេល​សមារណកម្ម​ជាមួយ​ខ្មែរក្រហម ក៏​​បាន​លើក​លែង​ទោស​ជូន​លោក​អៀង​ សារី​ផង​ដែរ។ ដូច្នេះ​វា​ពុំ​មាន​រឿង​អ្វី​ថ្មី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើលទេ។ ហើយ​តាម​ការ​យល់​ឃើញ​របស់​ព្រះ​អង្គម្ចាស់ គឺ​គ្មាន​ឱកាស​ណា ល្អ​ជាង​ឱកាស​នេះ​ទេ​។


បើ​តាម​ការ​អះអាង​របស់​អ្នក​វិភាគឯករាជ្យ អ្នកស្រី​ជា វណ្ណាត​បាន​លើក​ឡើង​ថា​ រាជ​រដ្ឋា​ភិបាល​គួរ​តែ​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​ ​នៅ​ក្នុង​ឱកាស​ដ៏​​ពិសេស​សំរាប់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​​នរោមត្តម សីហនុ​ ​នេះ​ជា​ឱកាស​ដ៏​​ល្អ​សំរាប់​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់​អតីត​ព្រះ​មហាវីរក្សត្រ។ អ្នកស្រី​​ថា​ ការ​ដោះ​លែង​អ្នកទោស​នេះ គឺ​ជា​អ្វី​ដែល​អតីត​ព្រះ​មហាវីរក្សត្រ​តែង​តែ​ធ្វើ​នៅ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះ​អង្គ ឬ​ក៏​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ដូច្នេះ​នៅ​ក្នុង​ឱកាស​ពិសេស​នេះ ​អ្នកស្រី​ស្នើ​សុំ​ទៅ​រដ្ឋា​ភិបាល​គួរ​តែ​ពិចារណា​នៅ​ត្រង់​ចំណុច​នេះ​។

រីឯ​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​សម្តែង​​ប្រតិកម្ម​ថា លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើង​របស់​​​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ អ្វី​ដែល​ព្រះអង្គម្ចាស់​បាន​លើក​ឡើង គឺ​​ក្នុង​នាម​បុគ្គល​ផ្ទាល់​ខ្លួន​ពុំ​មែន​ក្នុង​នាម​ព្រះបរមរាជវាំង​ទេ​។ ហើយ​ពេល​នេះ គឺ​ជា​ពេលវេលា​កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធសាសនា​ មិន​គួរ​យក​ព្រះបរមសព​របស់​ព្រះមហាវីរក្សត្រ​​មក​លេង ឲ្យទៅជា​រឿង​នយោ​បាយ​​នោះ​ទេ

13 comments:

Anonymous said...

There is no political prisoner in Cambodia right now. This mad prince is in a dreaming to request to the government to release political prisoners.

Pi Anh.

Anonymous said...

Ah 3:16PM, Ah niss samdei dauch ah Chhker Yuon, Hun Sen ter mdang!
Pi Anh Khner roum Khmer rours.

Anonymous said...

ហេតុអ្វីទើបមាន ការលើកលែងទោស ឱ្យអៀង សារី ដែលជាខ្មែរក្រហមយៀកមិញ?

Anonymous said...

Hey You Pi Anh @3:16 PM,

Why are you so blind or stupid?

Khmer Yeurng

Anonymous said...

ចំពោះជន 3:16 PM កាត់ដីភូមិឋាន​និងដែនសមុទ្រ
និងកោះត្រល់ ឱ្យទៅយួន និង បង្ខិតបង្គោលព្រំ
ដែលដែលអាយួនបោះចូលដោយចេតនាមកលើ
ដែនដីខ្មែរ តើ មួយណា ក្បត់ជាតិ មួយណាចាត់
ទុកថា​ជាទោសនយោបាយ?

Anonymous said...

ឱ! លោក ៣:១៦ អើយ សូមរៀនប្រើភាសាអោយសមជាកូនខ្មែរផង។ ថ្វីបើលោកសរសេរជាភាសាបរទេស តែតាមខ្ញុំយល់ភាសាដែលលោកនិយាយចេញមកមិនស្គាល់ចាស់ទុំ មិនស្មើនឹងក្មេងបាតផ្សារផង ហើយរឹតតែមិនសមជាអ្នកដែលចេញមកពីត្រកូលអ្នកមានពូជមានអំបូរដែរ។

Anonymous said...

This mad prince has foods put on his table recently because of Cambodian government. His position as adviser to the king is just to get salary to keep him alive. When he had lived in France, he was almost starved to dead, even his wife also ran away from him. If he keeps involve with politics which could bring the neutral of the monarchy in dispute, he will become unemployment soon.

Pi Anh.

Anonymous said...

Ah chkae CPP barking the wrong tree.

Anonymous said...

Some of you blamed him, because your own voice will not have any value.

Let him say something, because he have the same right to say good thing for the rebuilding our society.

Anonymous said...

6:36pm, it's no different than those who work for Sen's government for a living.

Have you try to work for free or been near death due to starving?

You and he need umployments to put foods on the table for the families.

Nothing wrong in that!

Anonymous said...

To Pi Anh,

You must be the one who should be free from YOUR prison of thought !!!

Anonymous said...

Pi Anh,

Your're so stupid, you can't even write proper English.

Anonymous said...

PA is a Youn. His Youn are with hsi Youn families.