ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (ដឺលុច/RFI) |
ខុទ្ទកាល័យព្រះមហាក្សត្រអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាធ្វើការដោះលែងអ្នកទោសនយោបាយ
ថ្ងៃ អាទិត្យ 21 តុលា 2012
ដោយ គីន ហត្ថារ៉ូ
Radio France Internationale
ផៃ ស៊ីផោម: «ពេលនេះ គឺជាពេលវេលាកំពុងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា មិនគួរយកព្រះបរមសពរបស់ព្រះមហាវីរក្សត្រមកលេង ឲ្យទៅជារឿងនយោបាយនោះទេ»៕ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជាអតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោបានអំពាវនាវទៅដល់រដ្ឋាភិបាលកម្ពុជាគួរតែពិចារណាធ្វើការដោះលែងអ្នកទោសនយោបាយនៅខណៈដែលប្រជាជាតិកម្ពុជាទាំងមូលកំពុងចូលរួមកាន់មរណៈទុក្ខចំពោះព្រះបរមសពរបស់ព្រះមហាវីរក្សត្រសម្តេចឪព្រះបាទនរោត្តមសីហនុ ដើម្បីជាការផ្សះផ្សា និងបង្រួមបង្រួមជាតិ។ ប៉ុន្តែការលើកឡើងនេះត្រូវបានមន្ត្រីរដ្ឋាភិបាលសម្តែងប្រតិកម្មប្រឆាំងផងដែរ។
ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានមានបន្ទូលអំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជាគួរតែធ្វើការលើកលែងទោសដល់អ្នកទោសនយោបាយនៅខណៈដែលប្រជាជាតិកម្ពុជាទាំងមូលកំពុងចូលរួមកាន់មរណៈទុក្ខចំពោះព្រះបរមសពរបស់ព្រះមហាវីរក្សត្រសម្តេចឪព្រះបាទនរោត្តមសីហនុ ដើម្បីជាការផ្សះផ្សា និងបង្រួមបង្រួមជាតិ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជាអតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្របានមានបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជាគួរណាតែឆក់យកឱកាសដ៏មហាឡោរិកនេះដើម្បីលើកលែងទោសដល់អ្នកទោសនយោបាយដើម្បីជាការផ្សះផ្សារ និងបង្រួបបង្រួមជាតិ។
ព្រះអង្គម្ចាស់មានបន្ទូលថា ប្រសិនបើរាជរដ្ឋាភិបាលសម្រេចធ្វើការលើកលែងទោសដល់អ្នកនយោបាយនៅក្នុងឱកាសនេះ គឺធ្វើឲ្យចម្រើនជាតិ ច្រើនជាងខាត។ ហើយការលើកលែងទោសអ្នកនយោបាយនោះ គឺធ្លាប់ធ្វើនាពេលកន្លងមក មិនមែនទើបតែធ្វើឥឡូវនេះទេ។ ដូចជានៅពេលសមារណកម្មជាមួយខ្មែរក្រហម ក៏បានលើកលែងទោសជូនលោកអៀង សារីផងដែរ។ ដូច្នេះវាពុំមានរឿងអ្វីថ្មីដែលគួរឲ្យភ្ញាក់ផ្អើលទេ។ ហើយតាមការយល់ឃើញរបស់ព្រះអង្គម្ចាស់ គឺគ្មានឱកាសណា ល្អជាងឱកាសនេះទេ។
បើតាមការអះអាងរបស់អ្នកវិភាគឯករាជ្យ អ្នកស្រីជា វណ្ណាតបានលើកឡើងថា រាជរដ្ឋាភិបាលគួរតែធ្វើការដោះលែងអ្នកទោស នៅក្នុងឱកាសដ៏ពិសេសសំរាប់ព្រះវិញ្ញាណក្ខន្ធព្រះបាទនរោមត្តម សីហនុ នេះជាឱកាសដ៏ល្អសំរាប់សម្តែងនូវការដឹងគុណដល់អតីតព្រះមហាវីរក្សត្រ។ អ្នកស្រីថា ការដោះលែងអ្នកទោសនេះ គឺជាអ្វីដែលអតីតព្រះមហាវីរក្សត្រតែងតែធ្វើនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ឬក៏បុណ្យចូលឆ្នាំខ្មែរ។ ដូច្នេះនៅក្នុងឱកាសពិសេសនេះ អ្នកស្រីស្នើសុំទៅរដ្ឋាភិបាលគួរតែពិចារណានៅត្រង់ចំណុចនេះ។
រីឯលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានសម្តែងប្រតិកម្មថា លោកមានការសោកស្តាយចំពោះការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ អ្វីដែលព្រះអង្គម្ចាស់បានលើកឡើង គឺក្នុងនាមបុគ្គលផ្ទាល់ខ្លួនពុំមែនក្នុងនាមព្រះបរមរាជវាំងទេ។ ហើយពេលនេះ គឺជាពេលវេលាកំពុងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា មិនគួរយកព្រះបរមសពរបស់ព្រះមហាវីរក្សត្រមកលេង ឲ្យទៅជារឿងនយោបាយនោះទេ៕
13 comments:
There is no political prisoner in Cambodia right now. This mad prince is in a dreaming to request to the government to release political prisoners.
Pi Anh.
Ah 3:16PM, Ah niss samdei dauch ah Chhker Yuon, Hun Sen ter mdang!
Pi Anh Khner roum Khmer rours.
ហេតុអ្វីទើបមាន ការលើកលែងទោស ឱ្យអៀង សារី ដែលជាខ្មែរក្រហមយៀកមិញ?
Hey You Pi Anh @3:16 PM,
Why are you so blind or stupid?
Khmer Yeurng
ចំពោះជន 3:16 PM កាត់ដីភូមិឋាននិងដែនសមុទ្រ
និងកោះត្រល់ ឱ្យទៅយួន និង បង្ខិតបង្គោលព្រំ
ដែលដែលអាយួនបោះចូលដោយចេតនាមកលើ
ដែនដីខ្មែរ តើ មួយណា ក្បត់ជាតិ មួយណាចាត់
ទុកថាជាទោសនយោបាយ?
ឱ! លោក ៣:១៦ អើយ សូមរៀនប្រើភាសាអោយសមជាកូនខ្មែរផង។ ថ្វីបើលោកសរសេរជាភាសាបរទេស តែតាមខ្ញុំយល់ភាសាដែលលោកនិយាយចេញមកមិនស្គាល់ចាស់ទុំ មិនស្មើនឹងក្មេងបាតផ្សារផង ហើយរឹតតែមិនសមជាអ្នកដែលចេញមកពីត្រកូលអ្នកមានពូជមានអំបូរដែរ។
This mad prince has foods put on his table recently because of Cambodian government. His position as adviser to the king is just to get salary to keep him alive. When he had lived in France, he was almost starved to dead, even his wife also ran away from him. If he keeps involve with politics which could bring the neutral of the monarchy in dispute, he will become unemployment soon.
Pi Anh.
Ah chkae CPP barking the wrong tree.
Some of you blamed him, because your own voice will not have any value.
Let him say something, because he have the same right to say good thing for the rebuilding our society.
6:36pm, it's no different than those who work for Sen's government for a living.
Have you try to work for free or been near death due to starving?
You and he need umployments to put foods on the table for the families.
Nothing wrong in that!
To Pi Anh,
You must be the one who should be free from YOUR prison of thought !!!
Pi Anh,
Your're so stupid, you can't even write proper English.
PA is a Youn. His Youn are with hsi Youn families.
Post a Comment