Sunday, November 11, 2012

ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា ចំណាយ​ប្រាក់​១២​លាន​ដុល្លារ​សាង​សង់​អគារ​ថ្មី​ឲ្យ​គ.ជ.ប

  នាយិកា​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (National Democratic Institute) អ្នកស្រី ឡូរ៉ា ធនតុន (Laura Thornton) បាន​ប្រាប់​កាសែត​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ថា ប្រការ​ដែល​សាងសង់​អគារ​ថ្មី​សម្រាប់ គ.ជ.ប នៅ​ក្បែរ​កន្លែង​កាស៊ីណូ និង​ឧបត្ថម្ភ​ថវិកា​ដោយ​កាស៊ីណូ​ណាហ្គា នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​វា​នាំ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ឯករាជ្យ​ភាព​របស់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត។ អ្នកស្រី​បន្ត​ថា គំរោង​សាង​សង់​អគារ​នេះ គួរ​តែ​អនុម័ត​នៅ​រដ្ឋ​សភា​ជា​មុន​សិន ដើម្បី​ពិភាក្សា​ថា តើ​ប្រាក់​ឧបត្ថម្ភ​របស់​កាស៊ីណូ​ណាហ្គា ត្រូវ​ចំណាយ​ក្នុង​ការ​សាងសង់​ដោយ​របៀប​ណា។
ដោយ ម៉ៅ សុធានី 2012-11-09 RFA
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​សម្ពោធ​ដំណើរ​ការ​សាងសង់​អគារ​ថ្មី កម្ពស់ ១៦ជាន់ នៅ​លើ​ផ្ទៃ​ដី​ទំហំ​មួយ​ហិកតារ ក្នុង​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
គម្រោង​សាងសង់​អគារ គ.ជ.ប ថ្មី​នេះ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា (NagaCorp) ចំនួន ១២​លាន​ដុល្លារ​អាមេរិក នឹង​បញ្ចប់​ក្នុង​រយៈពេល​ជាង ២ឆ្នាំ។

នាយិកា​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (National Democratic Institute) អ្នកស្រី ឡូរ៉ា ធនតុន (Laura Thornton) បាន​ប្រាប់​កាសែត​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ថា ប្រការ​ដែល​សាងសង់​អគារ​ថ្មី​សម្រាប់ គ.ជ.ប នៅ​ក្បែរ​កន្លែង​កាស៊ីណូ និង​ឧបត្ថម្ភ​ថវិកា​ដោយ​កាស៊ីណូ​ណាហ្គា នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​វា​នាំ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ឯករាជ្យ​ភាព​របស់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត។ អ្នកស្រី​បន្ត​ថា គំរោង​សាង​សង់​អគារ​នេះ គួរ​តែ​អនុម័ត​នៅ​រដ្ឋ​សភា​ជា​មុន​សិន ដើម្បី​ពិភាក្សា​ថា តើ​ប្រាក់​ឧបត្ថម្ភ​របស់​កាស៊ីណូ​ណាហ្គា ត្រូវ​ចំណាយ​ក្នុង​ការ​សាងសង់​ដោយ​របៀប​ណា។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​នាយិកា​វិទ្យាស្ថាន​ជាតិ​ដើម្បី​ ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ភាព​ឯករាជ្យ​នៃ​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​មាន​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​ណាហ្គា ទេ។ លោក​បន្ត​ថា ដី​នោះ​គឺ​ជា​ដី​រដ្ឋ ដែល​បាន​ផ្តល់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ គ.ជ.ប ក៏​បាន​ជួល​ដី​មួយ​ផ្នែក​ឲ្យ​ទៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា ដើម្បី​ទទួល​បាន​ថវិកា​សាង​សង់​អគារ​ថ្មី​នេះ ហើយ​ដី​សេស​សល់​ផ្សេង​ទៀត មាន​គំរោង​សាង​សង់​ផ្សារ​ទំនើប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

ប្រសិនបើលុប គ.ជ.ប ចេញ រួចសុំឱ្យអង្គការ
សហប្រជាជាតិចូលទៅរៀបចំខ្លួនគេវិញ តើអាចធ្វើ
បានទេ?បើនៅតែមានអា គ.ជ.ប ស្អីគេនេះ បញ្ហា
នៅតែមានរហូត គឺ ពួកក្រុមចោរហារយដែលមាន
បុរសភ្នែកទោលជាមេខ្លោង នឹងដឹកនាំកម្ពុជាដល់
ចាស់ស្លាប់។ដូច្នោះហើយ ទើប លោកអ៊ឺមសួស្តី
ក្រាញប្តូរស្លាប់រស់នឹងប្រធាន គ.ជ.ប៕

Anonymous said...

It cannot be. Cambodia is an independent state.

Anonymous said...

KOSOVO independent state too,ហេតុ
អ្វី ក៏ស្ថិតនៅក្រោមការចាត់ចែងរបស់ អង្គការ
សហប្រជាជាតិ?

Anonymous said...

មិនដឹងជាអារលាយណាទេដែលមើលឃើញថា
កម្ពុជាជារដ្ឋឯករាជ្យនោះទេ ពួកអារលាយអស់
នោះសុទ្ធតែពួកខ្វាក់ទាំងលើទាំងក្រោម ។ សុទ្ធ
តែពួកគោដែលគេចាក់កន្លុះអស់ហើយ ចង់គេ
ដឹកទៅណាក៏ដើរតាមដែរ អួតពងក្ដអី!

Anonymous said...

បើអាគារថ្មីទើបតែនឹងបានសាងរួចហើយសម្រាប់
យកទៅធ្វើកិច្ចការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ
នេះត្រូវតែប្តូរឈ្មោះ​ គ​ ជ ប ទៅជា គ ច ប 
ទៅវិញទើបត្រូវព្រោះប្រាក់បានមកដោយអំពើទុច្ចរិត​ ។
គ = គណៈកម្មាធិការ
ច = ចោរ
ប = ប្លន់សន្លឹកឆ្នោត
ដូច្នេះ គ ច ប ជាអក្សរកាត់របស់ពាក្យ៖
គណៈកម្មាធិការចោរប្លន់សន្លឹកឆ្នោត ។

សូមខ្មែរទាំងអស់នាំគ្នាប្រើពាក្យ គ ច ប នេះចាប់តាំងពីថ្ងៃនេះឧ្យបានគ្រប៉ៗគ្នា ។ 

Anonymous said...

ខ្មែរទូទាំងពិភពលោក បានដឹងរួចហើយ របបផ្ដាច់
ការភ្នំពេញ សុទ្ធតែជាក្រុមពួកចោរហារយ ដូច្នោះ
អក្សរកាត់ គ.ច.ប ត្រឹមត្រូវពិត។យើងគិតមើល
ទៅ ក្រុមពួកវា ប្រមូលកាំភ្លើងពីប្រជាពលរដ្ឋខ្មែរ
តើដើម្បីអ្វី?

Anonymous said...

9:30 PM

ដើម្បីខ្មែរដៃទទេ...តទល់ជាមួយ...កាំភ្លើងយួន!